Reader: Instead of dealing and resolving the problems, i.e. the Vietnam border problems, the Yuon's puppet Hun Sen regime tries to " Kill the messenger "....
ដោយ ហេង ឧត្តម 11/04/2017 11/04/2017
rfi

លោក កឹម សុខា និងលោក សម រង្ស៊ី ពេលកំពុងបាតុកម្ម ក្រោយការបោះឆ្នោត២០១៣
@Sam rainsy page
នៅថ្ងៃអង្គារ៍នេះ ក្រសួងការបទេស ក្នុងនាមរដ្ឋាភិបាល បានចេញសេចក្តីបំភ្លឺ កម្រាស់ ១៧ទំព័រ ដើម្បីបកស្រាយ ប្រាប់ការពិត ចំពោះបញ្ហារសើប ៨ចំណុច។ បញ្ហារសើបទាំងនោះ រួមមានពាក់ព័ន្ធទៅនឹងការធ្វើវិសោធនកម្មច្បាប់គណបក្សនយោបាយ, បញ្ហាដីធ្លី, បញ្ហាប្រព័ន្ធតុលាការដែលគេចោទថាជាឧបករណ៍នយោបាយ, អំពីប្រព័ន្ធផ្សព្វផ្សាយនិងសេរីភាពនៃការបញ្ចេញមតិ, ច្បាប់ស្តីពីអង្គការមិនមែនរដ្ឋាភិបាល, បញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងបញ្ហាគណបក្សប្រឆាំង។ ក្រសួងការបរទេស យល់ថា សំណុំរឿងទាំងអស់នេះ ត្រូវតែស្រាយបំភ្លឺ និងបញ្ជាក់ការពិតឲ្យបានដាច់ស្រឡះតែម្តង ព្រោះបញ្ហាទាំងនេះ វាបាននឹងកំពុងបន្តមួលបង្កាច់ ដាក់កំហុសមកលើរដ្ឋាភិបាល ហើយនិងស្តែងពីរូបភាពអវិជ្ជមានអំពីកម្ពុជា។ ក្នុងចំណោមរឿងរសើបទាំងអស់នេះ ក្រសួងការបរទេស បញ្ជាក់ប្រាប់អ្នកនយោបាយនិងមហាជនថា ការប្រឡែងលេងជាមួយនឹងបញ្ហាវៀតណាម ពីសំណាក់បក្សប្រឆាំង គឺជារឿងដ៏សែនគ្រោះថ្នាក់ និងមិនត្រូវអត់ឱនឲ្យបានឡើយ។
បន្ទាប់ពីអង្កេតដំណើរជីវិតនយោបាយដ៏យូរអង្វែងរបស់លោក សម រង្ស៊ី, ក្រសួងការបទេស បានចេញមុខវាយតម្លៃថា លោក សម រង្ស៊ី គឺជាអ្នកនយោបាយដែលស្ទាត់ជំនាញភាសាអង់គ្លេស និងបារាំង និយាយបានយ៉ាងល្អអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ទៅកាន់ទស្សនិកជនបស្ចិមប្រទេស។ ក៏ប៉ុន្តែ លោកមិនបាននិយាយបែបនេះទេ នៅពេលដែលគាត់ថ្លែងសារនយោបាយជាភាសាខ្មែរ។ គាត់ប្រើប្រាប់វាក្យសព្ទផ្សេងពីគ្នាសម្រាប់ក្រុមមនុស្សខុសគ្នា។
ចំពោះក្រសួងការបរទេសខ្មែរ, លោក សម រង្ស៊ី គឺជាអ្នកប្រជាភិថុត។ គាត់ជាបេក្ខជនតែម្នាក់គត់ ដែលត្រូវបាន UNTAC ស្តីបន្ទោស ពីការរើសអើងជាតិសាសន៍ កាលពីការបោះឆ្នោតឆ្នាំ ១៩៩៣។ ហើយ គាត់បានបញ្ឆេះកំហឹងរើសអើងជាតិសាសន៍ ប្រឆាំងវៀតណាម នៅពេលយុទ្ធនាការបោះឆ្នោតឆ្នាំ ១៩៩៨ ដែលបង្កើតជាកំហឹង រហូតវាយប្រហារ សម្លាប់វៀតណាមយ៉ាងហោច៤នាក់ និងដុតស្តូបមិត្តភាពកម្ពុជា - វៀតណាម ថែមទៀត។ លើសពីនេះ លោក សម រង្ស៊ី ធ្លាប់ញុះញង់ នាំប្រជាជនសាមញ្ញ ទៅដកបង្គោលព្រំដែនអន្តរជាតិ។
ក្រសួងការបរទេសពន្យល់ថា ទង្វើទាំងនេះ គឺមិនអាចអត់ឱនឲ្យបានឡើយ ទោះបីរដ្ឋាភិបាលបស្ចិមប្រទេសក៏ដោយ។ ព្រោះជាបញ្ហាដ៏រសើបណាស់ ដែលជានិច្ចកាលនាំទៅរកភាពតានតឹង និងអសណ្ដាប់ធ្នាប់សាធារណៈ ហើយការប្រឡែងលេងជាមួយនឹងបញ្ហាវៀតណាម ដើម្បីតែចំណេញសំឡេងឆ្នោត គឺជាកង្វះការទទួលខុសត្រូវដ៏សែនគ្រោះថ្នាក់។
បុគ្គលទី ២ គឺលោក កឹម សុខា ក៏ត្រូវ ក្រសួងការបរទេស កត់សម្គាល់ថា បានប្រើវាក្យសព្ទស្រដៀងនឹងលោក សម រង្ស៊ី ដែរ គឺពោរពេញដោយការស្អប់ខ្ពើម នៅពេលនិយាយទាក់ទងនឹងប្រជាជន និងប្រទេសវៀតណាម។ ថែមពីនេះ លោក កឹម សុខា ធ្លាប់ថ្លែងយ៉ាងអង់អាច ថា គុកទួលស្លែង ជាការប្រឌិត ជាការបង្កើតឡើងដោយវៀតណាម។ សម្តីដូច្នេះ គឺអាចត្រូវចាត់ទុកជាបទល្មើសឧក្រិដ្ឋ នៅបណ្តាបស្ចិមប្រទេសបានធ្វើ ចំពោះអ្នកដែលបដិសេធឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិស្រដៀងគ្នាដូច្នេះដែរ។
ចំណែក ករណីសមាជិកបក្សប្រឆាំងពីរនាក់ទៀត គឺសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ និងសមាជិកសភាលោក អ៊ុំ សំអាន ដែលកំពុងជាប់ឃុំ ក៏ត្រូវក្រសួងការបរទេសបំភ្លឺ ដោយគូសបញ្ជាក់ដែរថា ការបំផ្លិចបំផ្លាញ និងផ្តល់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺជាការប៉ុនប៉ងដោយចេតនាបង្កអស្ថិរភាពប្រទេស និងចាត់ទុកជាទង្វើអំពើក្បត់ជាតិ នៅក្នុងច្បាប់ព្រហ្មទណ្ឌនៃបណ្តារដ្ឋប្រជាធិតេយ្យជាច្រើនផង។
ដូចលោក សម រង្ស៊ី និង លោក កឹម សុខា ដែរ ក្រសួងការបរទេស បញ្ជាក់ថា ពាក្យពេចន៍អរិភាពរបស់លោក អ៊ុំ សំអាន គឺជាការបំពានព្រហ្មទណ្ឌលើសេរីភាពនៃការបញ្ចេញមតិ និងជាការញុះញង់ឲ្យស្អប់ខ្ពើមជាតិសាសន៍ ដើម្បីគោលបំណងនៃការបោះឆ្នោតនិងការចំណេញនយោបាយ។
មុននឹងបញ្ចប់សេចក្តីស្រាយបំភ្លឺរបស់ខ្លួន ក្រសួងការបរទេស បានរម្លឹកច្បាស់ៗថា ការដាក់កំហុសលើរដ្ឋាភិបាលខ្មែរ ការរិះគន់ ការដាក់ឲ្យនៅឯកា ការគំរាមបិទទីផ្សារនិងដាក់ទណ្ឌសេដ្ឋកិច្ចឥតឈប់ឈរមកលើរដ្ឋាភិបាលកម្ពុជា គឺមិនអំណោយផល ដល់ការស្វែងរកដំណោះស្រាយណាមួយនោះទេ។ ក្រសួងការបរទេស ថែមទាំងដាស់តឿនឲ្យស្ថាប័នទាំងឡាយ គួរតែលើកទឹកចិត្តឲ្យ គណបក្សប្រឆាំង ប្រកាន់ឥរិយាបថនយោបាយស៊ីវិល័យ គោរពច្បាប់ និងគោលការណ៍ប្រជាធិបតេយ្យ ជាជាងបន្តធ្វើនយោបាយប្រជាភិថុត ដោយគ្មានការទទួលខុសត្រូវ ស្អប់ខ្ពើមជាតិសាសន៍ និងញុះញង់ឲ្យមានភាពចលាចល នៅក្នុងសង្គម៕
4 comments:
Instead of dealing and resolving the problems, i.e. the Vietnam border problems,
the Yuon's puppet Hun Sen regime tries to " Kill the messenger ".
Is Yuon a dangerous game that Khmer people should not talk about?
How about Kampuchea Krom that Yuon took from Cambodia?
Was that a game played by Khmer nationalists too?
Cambodia is on its path to become a second Kampuchea Krom. That was the reason why Khmer people kept raising about the evil Yuon issues.
OK !! Ah Roleuy Yuon slave Hun Sen Men Saman !! Khmer people cannot shut their mouth about Yuon disease.
As long as expansionist Hanoi has its third-hand in Cambodia
and / or Cambodia politics, the Khmer people NEVER find
democracy, peace and prosperity.
Let's cut that hand off !!! ✊️⚔️☠️
According to Yuon's slave Hun Sen, Khmer people should not say anything while he is facilitating the Yuonization of Cambodia.
Nguyen Sok An is coming to take Hun Sen Men Sam An to hell with him soon.
Post a Comment