Khmer Circle: If not political harassment or 'politics', what else can it be?...
ដោយ ស្រី សុភ័ក្រ្ត ចុះផ្សាយនៅថ្ងៃ 25/04/2017
ក្រសួងមហាផ្ទៃមិនទទួលស្គាល់ អនុប្រធានទាំងបី របស់បក្សប្រឆាំង ជារឿងនយោបាយ ឬយ៉ាងណា? ការធ្វើសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ នាពេលកន្លងមក។
ថតកម្មវិធីនេះទុក
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៥ ខែមេសា បានយល់ព្រមទទួលស្គាល់លោក កឹម សុខា ជាប្រធានថ្មី របស់បក្សសង្គ្រោះជាតិ ប៉ុន្តែក្រសួងមហាផ្ទៃ បានបញ្ជាក់ច្បាស់ៗថា មិនទទួលស្គាល់បេក្ខភាពអនុប្រធានថ្មីទាំងបីនាក់ របស់បក្សសង្គ្រោះជាតិនោះទេ។ មិនទទួលស្គាល់ ក៏ ព្រោះថា ការជ្រើសតាំងលោក ប៉ុល ហំម លោកស្រី មួរ សុខហួរ និងលោក អេង ឆៃអ៊ាង ជាអនុប្រធាន តាមរយៈសមាជវិសាមញ្ញ នៅថ្ងៃទី ២ ខែមីនានោះ គឺ វាមិនស្របទៅតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិដែលកម្តល់ទុកនៅក្រសួងមហាផ្ទៃ។ ដើម្បីតម្រូវចិត្តក្រសួងមហាផ្ទៃ គណបក្សសង្រ្គោះជាតិ បានសម្រេចរៀបចំ សមាជវិសាមញ្ញជាលើកទីពីរ ដើម្បីកែសម្រួលលក្ខន្តិកៈគណបក្សឡើងវិញ ហើយសន្មត់ទុកជាមុនថា ប្រសិនបើក្រសូងមហាផ្ទៃ នៅតែ «ទើស» ទៀតនោះ ច្បាស់ណាស់ ទំនាស់នេះ វាគឺជារឿងនយោបាយ !
តើក្រសួងមហាផ្ទៃមិនទទួលស្គាល់ អនុប្រធានទាំងបី របស់បក្សប្រឆាំង ជារឿងនយោបាយ ឬយ៉ាងណា?
No comments:
Post a Comment