Thursday, 27 April 2017
សមាជិកព្រឹទ្ធសភា ៖ លោក ត្រាំ សម្រេចជ្រើសរើសសង្គ្រាមប្រឆាំងកូរ៉េខាងជើងហើយ
ដោយ៖ នួន បូរិន | ថ្ងៃទី 27 មេសា 2017
សមាជិកព្រឹទ្ធសភា អាមេរិក លោក Ted Cruz ដែលធ្លាប់ជាបេក្ខជន តំណែងប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា រដ្ឋការលោក ដូណាល់ត្រាំ កំពុងពិចារណា ធ្វើផែនទីមួយដើម្បីរៀបចំយុទ្ធសាស្ត្រធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងជើង។
លោកសមាជិកព្រឹទ្ធសភា រដ្ឋTexas បញ្ជាក់ដូចនេះ កាលពីយប់ថ្ងៃពុធ ម្សិលមិញ(ទី២៦ មេសា) បន្ទាប់ពីលោកបានទៅចូលរួម ប្រជុំមួយនៅសេតវិមានដែល នៅពេលនោះសមាជិកព្រឹទ្ធសភា ១០០នាក់ ត្រូវបានស្នើឱ្យមកស្ដាប់ការបកស្រាយរបស់ អ្នកជំនាញខាងយោធា អំពីស្ថានការណ៍យោធាប្រឈមុខជាមួយប្រទេសកូរ៉េខាងជើង។
សមាជិកTed Cruz បញ្ជាក់បន្ថែមថា សេតវិមាន និង មន្ទីរប៉ុងតាហ្គូន កំពុងរៀបចំការប្រើប្រាស់ ទំហំកងទ័ពនិង គ្រឿងសព្វាវុធប្រភេទណាត្រូវប្រើក្នុងពេលសង្គ្រាម ។
ការបង្ហាញព័ត៌មានរបស់ សមាជិកសភា Ted Cruz ស្របពេលដែលក្រុមអ្នកជំនាញ កិច្ចការសង្គ្រាម របស់អាមេរិកបាននិយាយថា សង្គ្រាមនៅលើឧបទ្វីបកូរ៉េអាចប្រើរយៈពេលខ្លី ប៉ុន្តែ លោកថា ពេលសង្គ្រាមផ្ទុះឡើង គឺ អាមេរិកត្រូវប្រើយន្តហោះ ចម្បាំងច្រើនបំផុត ដោយបាញ់និងទម្លាក់គ្រាប់បែក ព្រមៗគ្នាលើទីតាំង របស់កងទ័ពកូរ៉េខាងជើ់ង។
លោកគិតថា យន្តហោះចម្បាំងរបស់ កូរ៉េខាងជើង នឹងមិនអាច ហោះឡើង ព្រោះពុំមានសាំងគ្រប់គ្រាន់ដើម្បីចាក់ហើយម្យ៉ាងទៀតយន្តហោះរបស់ប្រទេសនេះមិនមានភាពទំនើបឡើយ។
យ៉ាងណា ក៏ដោយកូរ៉េខាងជើង ស្វាគមន៍ការធ្វើសង្គ្រាមជាមួយអាមេរិកដោយព្រមានថា នឹងវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ធ្វើរលាយអាមេរិកតែម្ដង៕ News Now.com
Subscribe to:
Post Comments (Atom)
No comments:
Post a Comment