Thursday, 20 July 2017

លោក​ សុខ ទូច ចង់ឲ្យធ្វើច្បាប់ពិនិត្យលើការប្រើពាក្យ «សង្គ្រោះ និង បដិវត្តន៍»


Khmer Circle: With friends like this, who needs enemies? The country is on the brink of extinction and here we have twisted souls proposing the banning of terms like 'rescue' and 'revolution'? Whatever did they teach this one in Russia?!...



ដោយ លោក ពៅ មេត្តា​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 10:43 AM | នយោបាយ |  0 |  15340


អនុប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​លោក សុខ ទូច

អនុប្រធានរាជបណ្ឌិតសភាកម្ពុជា​និងជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ​លោក សុខ ទូច លើកឡើងថា បច្ចុប្បន្នមានការប្រើប្រាស់ពាក្យមួយចំនួនខុសនឹងស្ថានភាពនយោបាយដូចជា ពាក្យសង្គ្រោះ និង បដិវត្តន៍ជាដើម។​



នៅក្នុងវេទិកាតុមូលស្តីពីទស្សនៈជុំវិញ​ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយកាលពីម្សិលមិញ លោក សុខ ទូច លើកឡើងថា​ កម្ពុជាបច្ចុប្បន្នមិនស្ថិតនៅក្នុងស្ថានភាពសង្គ្រោះ ឬ ត្រូវធ្វើបដិវត្តន៍អ្វីនោះទេ គឺត្រូវប្រើពាក្យការធ្វើកំណែទម្រង់។ លោកបន្តថា លោកចង់ឲ្យមានការធ្វើវិសោធនកម្មច្បាប់ ដើម្បីពិនិត្យលើការប្រើប្រាស់ពាក្យសម្តីទាំងអស់នេះ បន្ថែមទៀត។​ លោកថ្លែងថា៖ «កន្លែងខ្លះខ្ញុំចង់ឲ្យមានការធ្វើវិសោធនកម្មលើការប្រើប្រាស់ពាក្យទៀត។ ពាក្យបដិវត្តន៍ ពាក្យសង្គ្រោះ សូម្បីតែសម័យតេជោហ្នឹង សម្តេចនាយកបើលោកប្រើពាក្យសង្គ្រោះគឺខុសតែម្តង តែបើសម្តេចតេជោ និយាយពីសមមិត្ត ហ៊ុន សែន និយាយពីសង្គ្រោះអាហ្នឹងត្រូវ ព្រោះសម័យសមមិត្ត ហ៊ុន សែន និយាយពីសាមគ្គីសង្គ្រោះ ព្រោះសង្គ្រោះ កំពុងតែគ្រោះងាប់ទាំងអស់គ្នា»។

លោក សុខ ទូច បន្តថា បើបច្ចុប្បន្នច្បាប់មិនរីកចម្រើនត្រូវកែទម្រង់ច្បាប់ វិស័យកសិកម្មមិនរីកចម្រើន ធ្វើកំណែទម្រង់ រួមទាំងការអភិវឌ្ឍន៍ពង្រីកផ្លូវជាដើម លោកថា គេមិនប្រើប្រាស់ពាក្យបដិវត្តន៍ឬសង្គ្រោះនោះទេ។​

បច្ចុប្បន្នពាក្យបដិវត្តន៍ គេសង្កេតឃើញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា កំពុងប្រើ ដូចជា​ពាក្យបដិវត្តន៍ផ្នត់គំនិត ចំណែកពាក្យសង្គ្រោះ គឺគណបក្សសង្គ្រោះជាតិកំពុងប្រើដូចជា សង្គ្រោះប្រទេសជាតិ​ ឬ ប្រើពាក្យសង្គ្រោះ បម្រើ ការពារជាដើម៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

2 comments:

Anonymous said...

Beu Sok Heuy Mech Kor Touch Ah Leu Keu Sok Touch.

Anonymous said...

This asshole sok touch is a domestic mercenary.