ដោយ មួង ណារ៉េត
2017-08-22

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦។
Photo: RFA
មន្ត្រីរដ្ឋាភិបាលយល់ថា ការរង់ចាំរហូត ១០ឆ្នាំទើបបានរដ្ឋទារពន្ធពីសារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ព្រោះចង់ទុកពេលឲ្យកាសែតនេះភ្ញាក់រលឹកដោយខ្លួនឯង។
លោក សុខ ឥសាន ដែលជាមន្ត្រីរដ្ឋាភិបាល និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងប្រាប់អាស៊ីសេរី នៅថ្ងៃទី២១ ខែសីហា ថា ម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី មានអ្នកគ្រប់គ្រងសុទ្ធតែជាជនជាតិអាមេរិក ដែលជាអ្នកមានអារ្យធម៌ជឿនលឿនខ្លាំងណាស់ និងតែងតែទិតៀនរដ្ឋាភិបាលកម្ពុជា ថាគ្មាននីតិរដ្ឋ និងគ្មានប្រជាធិបតេយ្យ ឥឡូវគួរភ្ញាក់ខ្លួនបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ដោយមិនត្រូវយកលេសអ្វីផ្សេងមកដោះសានោះទេ។
លោក សុខ ឥសាន បន្ថែមដូច្នេះ៖ «គាត់លួចគេដប់ឆ្នាំហើយ ទើបរកឃើញ ត្រូវទទួលទោសធ្ងន់ហើយអាហ្នឹង។ លួចគេច្រើនដង ច្រើនឆ្នាំ គេចាប់មិនបាន ដល់ចាប់បានចុងក្រោយ វាបូកពីលើកមុន។ មិនអាចថា ទេ! លួចដប់ឆ្នាំហើយ ឥឡូវទើបឆ្នាំនេះចាប់បាន ត្រូវបង់តែមួយឆ្នាំនោះទេ មិនមែនអ៊ីចឹងទេ!»។
ចំណែកឯមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល នៅថ្ងៃទី២១ ខែសីហា នេះដែរ ក៏បានឆ្លើយតបទៅនឹងការលើកឡើងរបស់ម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល (Deborah Krisher-Steele) ដែលចោទរដ្ឋាភិបាលថា ចង់បិទសារព័ត៌មានរបស់អ្នកស្រី ក្រោមលេសមិនបង់ពន្ធនេះ។
លោក គង់ វិបុល ផ្ដាំតាមសារព័ត៌មានដែលស្និទ្ធនឹងរដ្ឋាភិបាលឈ្មោះ ហ្វ្រែសញូវ (Fresh News) ទៅម្ចាស់កាសែត ឌឹ ខេមបូឌា ដេលី ថា “សូមកុំលាងខ្លួនដោយចោទប្រកាន់រដ្ឋាភិបាលថាជារឿងនយោបាយលើករណីកំណត់ពន្ធនេះ។ លោកបន្តថា បើចង់បន្តសកម្មភាពរបស់ខ្លួន សូមមកបង់ពន្ធជូនរដ្ឋ”។ លោក គង់ វិបុល ធ្លាប់បានបញ្ជាក់ថា រដ្ឋនឹងចាប់អនុវត្តការរឹបអូសពន្ធនេះ ចាប់ថ្ងៃទី៤ ខែកញ្ញា ខាងមុខនេះ ដោយឈានដល់ការបិទកាសែតនេះទាំងស្រុងតែម្ដង បើមិនបង់ពន្ធជូនរដ្ឋតាមកាលកំណត់។
ម្ចាស់សារព័ត៌មាន ឌឹ ខេមបូឌា ដេលី អ្នកស្រី ដេប្រ៉ា គ្រីស័រ-ស្ទាល ប្រាប់អាស៊ីសេរី កាលពីថ្ងៃទី២០ ខែសីហា ថាការកំណត់ពន្ធ ៦,១លានដុល្លារនោះ គឺមិនឈរលើសច្ចភាព និងមានចេតនានយោបាយ ចង់បិទសារព័ត៌មាននេះចោលតែម្ដង។ បើតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការកំណត់ពន្ធឡើងវិញ ចុះថ្ងៃទី៤ ខែសីហា បញ្ជាក់ថា កាសែត ឌឹ ខេមបូឌា ដេលី ជំពាក់ពន្ធរដ្ឋពីឆ្នាំ២០០៧-២០១៦ សរុប ៦,១លានដុល្លារ ដោយបូកទាំងការប្រាក់ជិត ៣លានដុល្លារផង (២,៩៥លាន)៕
3 comments:
ឧិ អាកញ្ចាស់ចំកួត សុខ ឥសាន អើយ! អ្នកណាក៏ដឹងថា អាកញ្ចាស់ សុខ ឥសាន ឯងជាយួនដែរ!!!
I want to punch Ah Pror Kach Sok Ey San Oy Reek Mouk . Ah Sok Ey San is worse than Ah Kanteur Phay Siphan.
“ការរង់ចាំរហូតដល់១០ឆ្នាំទើបរដ្ឋទារពន្ធពីកាសែតខេមបូឌា ដេលី ព្រោះចង់ឲ្យភ្ញាក់រឭក"
--------------
រដ្ឋាភិបាលដែលដឹកនាំដោយពួកអាល្ងីល្ងើ ចូលចិត្តលេងល្បែងបន្លាចនិងបំភ័យដូចកូនក្មេង យកកិច្ចការរដ្ឋ ធ្វើជាល្បែងបាយឡុកបាយឡរ។
Post a Comment