ដោយ យ៉ង ចាន់តារា
2017-08-24

គេហទំព័រវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)។ Screenshot
Screenshot
វិទ្យាស្ថានជាតិប្រជាធិបតេយ្យ ហៅកាត់ថា អិន.ឌី.អាយ (NDI) សម្ដែងការខកចិត្តជាខ្លាំងចំពោះការសម្រេចបិទការិយាល័យរបស់ខ្លួនប្រចាំកម្ពុជា ដោយរដ្ឋាភិបាលក្រុងភ្នំពេញ។ NDI អះអាងថា ខ្លួនបានធ្វើការជាមួយគ្រប់គណបក្សនយោបាយ ពលរដ្ឋ និងក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា ដើម្បីគាំទ្រអភិបាលកិច្ចប្រកបដោយតម្លាភាព និងការចូលរួមក្នុងវិស័យនយោបាយពីគ្រប់ភាគីពាក់ព័ន្ធ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ។
ការសម្ដែងការខកចិត្តរបស់វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) នេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយចេញផ្សាយនៅព្រឹកថ្ងៃទី២៤ សីហា។
ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ លោក ឃែណេត វ៉ូលេក (Kenneth Wollack) ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍នោះថា កិច្ចខិតខំប្រឹងប្រែងរបស់ NDI បានជួយពង្រឹងស្ថាប័ន និងដំណើរការប្រជាធិបតេយ្យ ហើយមិនមែនផ្ដោតតែទៅលើលទ្ធផលបោះឆ្នោតនោះទេ។ លោកបន្តថា NDI សង្ឃឹមថារដ្ឋាភិបាលកម្ពុជា នឹងពិចារណាឡើងវិញចំពោះការបិទការិយាល័យរបស់ខ្លួននៅទីក្រុងភ្នំពេញនេះ៖ «យើងពិតជាភ្ញាក់ផ្អើល និងមានក្តីក្រៀមក្រំចំពោះការវិវឌ្ឍន៍ចុងក្រោយនេះ។ អស់រយៈពេល ២៥ឆ្នាំមកនេះ វិទ្យាស្ថានជាតិប្រជាធិបតេយ្យ បានធ្វើការជាមួយគ្រប់គណបក្សនយោបាយធំៗ ក្នុងនោះក៏រួមមានទាំងគណបក្សកាន់អំណាចផងដែរ។ ពួកយើងមានតម្លាភាពចំពោះការបំពេញការងារ ហើយគ្រប់កិច្ចខិតខំប្រឹងប្រែងរបស់យើង គឺសុទ្ធតែអនុលោមទៅតាមច្បាប់។ យើងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋាភិបាលកម្ពុជា នឹងពិនិត្យឡើងវិញចំពោះការសម្រេចចិត្តរបស់ខ្លួន»។
កាលពីថ្ងៃទី២៣ សីហា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចបញ្ឈប់សកម្មភាពរបស់ NDI ដោយក្រសួងយល់ថាការធ្វើបែបនេះ គឺដើម្បីពង្រឹងនីតិរដ្ឋ និងការគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយការសម្រេចនេះ គឺបន្ទាប់ពីមានការពិចារណា និងពិភាក្សាគ្នាយ៉ាងម៉ត់ចត់ក្នុងចំណោមអាជ្ញាធរមានសមត្ថកិច្ច។
ក្រសួងការបរទេស បានបំភ្លឺថា ការសម្រេចនេះផ្អែកលើមូលដ្ឋានច្បាប់សំខាន់ចំនួន២ គឺច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងច្បាប់ស្ដីពីសារពើពន្ធ ក្នុងនោះសំអាងថា NDI ធ្វើសកម្មភាពដោយមិនបានចុះបញ្ជីជាមួយក្រសួងការបរទេស និងមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធសម្រាប់ដំណើរការបង់ពន្ធ។
ផ្ទុយពីការលើកឡើងនេះ NDI អះអាងថា ខ្លួនបានបំពេញកាតព្វកិច្ចផ្លូវច្បាប់គ្រប់បែបយ៉ាងសម្រាប់ការចុះបញ្ជីតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយក្រសួងបានទទួលយកឯកសារសុំចុះបញ្ជីរបស់ NDI តាំងតែពីខែកញ្ញា ឆ្នាំ២០១៦ មកម្ល៉េះ ក៏ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់ឃើញមានការឆ្លើយតបចំពោះឯកសារទាំងនោះនៅឡើយ។ នេះមានន័យថា ក្រសួងការបរទេស បានប្រព្រឹត្តផ្ទុយនឹងមាត្រា១៤ នៃច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលតម្រូវឲ្យក្រសួងត្រូវសម្រេចចំពោះពាក្យស្នើសុំចុះបញ្ជីក្នុងរយៈពេល ៤៥ថ្ងៃយ៉ាងយូរ។
អាស៊ីសេរី មិនអាចទាក់ទងសុំការពន្យល់អំពីបញ្ហានេះពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានទេនៅថ្ងៃទី២៤ សីហា ដោយលោកមិនលើកទូរស័ព្ទ។
មន្ត្រីនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែងថា ការសម្រេចរបស់ក្រសួងការបរទេសនេះ គឺជាសេចក្តីសម្រេចផ្លូវការហើយ ដែល NDI ត្រូវតែអនុវត្តតាម។ តែយ៉ាងណាលោកបញ្ជាក់ថា ក្រោយចាកចេញពីកម្ពុជា NDI អាចស្នើមកក្រសួងការបរទេសកម្ពុជា វិញ ដើម្បីសុំចុះបញ្ជីសាជាថ្មីម្តងទៀត។
NDI គឺជាអង្គការមិនប្រកាន់និន្នាការនយោបាយ និងមិនស្វែងរកប្រាក់ចំណូល ដែលធ្វើការក្នុងប្រទេសជាង៦០ នៅលើពិភពលោក ដើម្បីទ្រទ្រង់ និងពង្រឹងស្ថាប័នប្រជាធិបតេយ្យ តាមរយៈការចូលរួមពីពលរដ្ឋ ការបើកចំហ និងគណនេយ្យភាពក្នុងរដ្ឋាភិបាល។ ការងាររបស់ NDI គឺពង្រឹងសមត្ថភាពគណបក្សនយោបាយ ការដេញដោលមតិក្នុងចំណោមបេក្ខជន និងកិច្ចសន្ទនារវាងគណបក្សនយោបាយ ការចូលរួមរបស់ស្ត្រី និងការជំរុញឲ្យពលរដ្ឋតាមដានដំណើរការបោះឆ្នោត ជាដើម។
នាយកផ្នែកតស៊ូមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក ឌុច ពិសិដ្ឋ យល់ឃើញថា ការបិទការិយាល័យរបស់ NDI ដោយខ្វះការស៊ើបអង្កេតឲ្យបានជាក់លាក់ គឺជាសញ្ញាណមិនល្អឡើយសម្រាប់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ព្រោះអង្គការអន្តរជាតិមួយនេះបានរួមចំណែកជួយលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា រយៈពេលជាង ២០ឆ្នាំមកហើយ៖ «វាហាក់ដូចជាលឿនពេកដែរ បើយើងពិនិត្យមើលនីតិវិធីហ្នឹង។ រដ្ឋាភិបាលគួរតែមានក្រុមការងារដើម្បីសិក្សាស្រាវជ្រាវ និងស៊ើបអង្កេតឲ្យបានត្រឹមត្រូវថា តើ NDI ពិតជាមានផែនការទុច្ចរិតដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ឬមួយក៏យ៉ាងម៉េច? បញ្ហានេះទាមទារឲ្យមានការស៊ើបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងឈានដល់ការសម្រេចចិត្តបិទ NDI»។
ជុំវិញការបិទការិយាល័យ NDI នេះដែរ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន បានរិះគន់ចំណាត់ការនេះថាមិនបានឈរលើមូលដ្ឋានត្រឹមត្រូវ។ ចំណែកឯស្ថានទូតអាមេរិកប្រចាំកម្ពុជា វិញ បានចោទជាសំណួរថា តើកម្ពុជា មានការប្ដេជ្ញាចិត្តចំពោះលទ្ធិប្រជាធិបតេយ្យដែរឬទេ? ហើយខាងក្រសួងការបរទេសអាមេរិក នៅឯរដ្ឋធានីវ៉ាស៊ីនតុន ឯណោះវិញ ក៏បានចេញសេចក្តីថ្លែងការណ៍សម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពធ្លាក់ចុះដុនដាបខ្លាំង នៃបរិយាកាសប្រជាធិបតេយ្យនៅកម្ពុជា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ក្រសួងការបរទេសអាមេរិក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យវិទ្យាស្ថាន NDI ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការក្រៅរដ្ឋាភិបាលដទៃទៀត អាចបន្តសកម្មភាពដ៏សំខាន់របស់ពួកគេ ដើម្បីជួយជំរុញឲ្យការបោះឆ្នោតជាតិឆ្នាំ២០១៨ ខាងមុខមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ការសម្រេចចិត្តបិទការិយាល័យ NDI ដោយក្រសួងការបរទេសកម្ពុជា នេះ ធ្វើឡើងតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីសារព័ត៌មានហ្វ្រេសញូវ (Fresh News) ដែលស្និទ្ធនឹងរដ្ឋាភិបាល បានចេញផ្សាយអត្ថបទមួយដោយស្រង់ប្រភពពីហ្វេសប៊ុក (facebook) ហើយចោទប្រកាន់ NDI ថាបានរៀបចំយុទ្ធសាស្ត្រជួយគណបក្សសង្គ្រោះជាតិ ផ្តួលរំលំគណបក្សកាន់អំណាច។
សារព័ត៌មានហ្វ្រេសញូវ (Fresh News) នេះ ហាក់កំពុងដើរតួនាទីជាអ្នកនាំពាក្យឲ្យមន្ត្រីរដ្ឋាភិបាល និងជាអ្នកបញ្ចេញព័ត៌មានសម្ងាត់ ព្រមទាំងព័ត៌មានឯកជនជាច្រើនរបស់អ្នកនយោបាយបក្សប្រឆាំង ស្ថាប័នព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិល។ ព័ត៌មានទាំងនោះមានដូចជារឿងអាស្រូវស្នេហា រឿងពន្ធដារ និងរឿងបដិវត្តន៍ពណ៌ជាដើម ដែលនាំទៅរកការចាត់វិធានការតាមផ្លូវច្បាប់លើអ្នកនយោបាយបក្សប្រឆាំង ស្ថាប័នព័ត៌មានឯករាជ្យ និងក្រុមអង្គការសង្គមស៊ីវិលដោយអាជ្ញាធរកម្ពុជា៕
1 comment:
HOW TO RESCUE CAMBODIA DURING THIS CRITICAL TIME ?
Yuon and its slave Hun Sen CPP are preparing for the kill in the 2018 election: cheat the election.
Their primary goal is to cut all the elements that can disseminate the truthful information about the electoral fraud that is going to happen in this upcoming election.
Here are some ridiculous measures that this Khmer traitor Hun Sen - under Yuon's direction - has taken:
- Amended the party law to suffocate his opponents.
- Remove Sam Rainsy out of the CNRP. If the CNRP's popularity is not diminished,
removing Kem Sokha will be next.
- Expel NGO's members, close NGO's offices
- Intimidate the Cambodia daily
- Use the mentally retarded Tea Banh threatening to break Khmer's teeth, and use the
monkey named Sauth threatening to smash Khmer's heads with the bamboo poles, etc...
This Khmer traitor Hun Sen was never afraid to kill Khmer people to secure his power.
For instance, Pen Sovann had refused to implement the K5 project to avoid the massive killing of Khmer people, whereas Ah Roleuy Hun Sen showed his faithfulness to his master Yuon by executing Yuon's order to arrest Pen Sovann and rose to power since that time. And the K5 project was applied afterward, resulting of hundreds of thousands of Khmer people deaths.
To fight back against this animal Hyena Hun Sen effectively, Khmer people need to stay united with the CNRP and vote this bastard Hun Sen out in 2018.
Thank You Khmer people for denying Hun Sen's tools such as Mam Sonando, and Khem Veasna in the 2017 communal election.
We got to have an "official win" in this 2018 election first before we have any hope to rescue Cambodia out of the evil Vietnam's grip.
Note: Official Win means the NEC declares the CNRP as the winner of the election. Without this official win, Ah Kwack Hun Sen can suppress Khmer people at will, arguing that Khmer people want to overthrow his government illegally.
Bun Thoeun
Post a Comment