Khmer Circle: Yeah, just shut down everything, except brothels, karaoke bars, beer gardens, Fresh News [i.e. concocted 'stale news'], School of Vice's favourite Vietnamese hair-personal hygiene salons, casinos, and, of course, the Ministry of Misinformation...
24 សីហា 2017
កាន់ វិច្ឆិកា

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងអំពីចំណាត់ការពាក់ព័ន្ធនឹងការបិទស្ថាប័នសារព័ត៌មានមួយចំនួននៅកម្ពុជានៅក្នុងសន្និសីទសារព័តមាន នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
«បញ្ហាហ្នឹងមិនមែនបិទដោយសារតែវិទ្យុហ្នឹងផ្សាយអាស៊ីសេរី ឬ VOA ទេ។ ពីព្រោះនៅក្នុងកិច្ចសន្យានៅពេលដែលសុំបើកស្ថានីយ គឺម្ចាស់ស្ថានីយទាំងអស់សុទ្ធតែបានបញ្ជាក់ថា នៅពេលជួលម៉ោងរបស់ខ្លួន គឺត្រូវឆ្លងសុំការអនុញ្ញាតពីក្រសួងព័ត៌មាន។ អីចឹងវិទ្យុមួយចំនួននោះគឺអត់បានឆ្លង អីចឹងក្រសួងគឺត្រូវតែបិទហើយក្នុងពេលបច្ចុប្បន្ននេះ ដែលត្រូវការមានការរឹតបន្តឹងផ្នែកច្បាប់ក្នុងការផ្សព្វផ្សាយនេះ»។
ភ្នំពេញ —
ស្ថាប័នវិទ្យុឯកជនក្នុងប្រទេសកម្ពុជា ដែលជួលម៉ោងផ្សាយឲ្យវិទ្យុ VOA វិទ្យុអាស៊ីសេរី (RFA) និងគណបក្សប្រឆាំង អាចរងការប្តឹងផ្តល់ទៅតុលាការពាក់ព័ន្ធនឹង«បទរំលោភលើទំនុកចិត្ត» ចំពោះការជួលម៉ោងខុសពីកិច្ចសន្យាជាមួយក្រសួងព័ត៌មាន។ នេះបើតាមការអះអាងរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មានខៀវ កាញារីទ្ធ នៅថ្ងៃព្រហស្បតិ៍នេះ។
ក្នុងសន្និសីទមួយពាក់ព័ន្ធនឹងការផ្អាក និងបិទវិទ្យុមួយចំនួនមិនឲ្យផ្សព្វផ្សាយ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានលើកឡើងថា កិច្ចសន្យារវាងម្ចាស់ស្ថានីយទាំងអស់បានបញ្ជាក់ថា ក្នុងការជួលម៉ោងផ្សាយត្រូវសុំការអនុញ្ញាតពីក្រសួងព័ត៌មានជាមុន ប៉ុន្តែលោកថា វិទ្យុមួយចំនួនត្រូវបានបិទការផ្សាយដោយសារពួកគេមិនបានសុំការអនុញ្ញាតពីក្រសួង។ លោកបន្ថែមថា អ្នកច្បាប់របស់លោកកំពុងពិនិត្យលើស្ថានីយវិទ្យុមួយចំនួនដែលបានជួលម៉ោងឲ្យ VOA និងវិទ្យុអាស៊ីសេរី (RFA) ហើយលោកអះអាងថា វិទ្យុទាំងនោះនឹងត្រូវប្រឈមការប្តឹងទៅតុលាការពីបទរំលោភលើទំនុកចិត្តពាក់ព័ន្ធនឹងការជួលម៉ោងផ្សាយខុសកិច្ចសន្យាជាមួយក្រសួង។លោកខៀវ កាញារីទ្ធបញ្ជាក់ថា៖
«បញ្ហាហ្នឹងមិនមែនបិទដោយសារតែវិទ្យុហ្នឹងផ្សាយអាស៊ីសេរី ឬ VOA ទេ។ ពីព្រោះនៅក្នុងកិច្ចសន្យានៅពេលដែលសុំបើកស្ថានីយ គឺម្ចាស់ស្ថានីយទាំងអស់សុទ្ធតែបានបញ្ជាក់ថា នៅពេលជួលម៉ោងរបស់ខ្លួន គឺត្រូវឆ្លងសុំការអនុញ្ញាតពីក្រសួងព័ត៌មាន។ អីចឹងវិទ្យុមួយចំនួននោះគឺអត់បានឆ្លង អីចឹងក្រសួងគឺត្រូវតែបិទហើយក្នុងពេលបច្ចុប្បន្ននេះ ដែលត្រូវការមានការរឹតបន្តឹងផ្នែកច្បាប់ក្នុងការផ្សព្វផ្សាយនេះ»។
រដ្ឋមន្ត្រីរូបនេះបន្ថែមថា ក្រសួងព័ត៌មានកំពុងពិនិត្យមើលស្ថាប័នវិទ្យុមួយចំនួនទៀតនៅតាមបណ្តាខេត្ត ដែលលោកអះអាងថា នឹងត្រូវផ្អាក និងបិទជាបន្តបន្ទាប់។ លោកក៏បានបញ្ជាក់ដែរថា ការចេញចំណាត់ការបិទ និងផ្អាកការផ្សាយរបស់ស្ថាប័នមួយចំនួននេះគឺ ដើម្បីរៀបចំមិនឲ្យស្ថានការណ៍នៃការផ្សាយព័ត៌មានដូចកាលពីឆ្នាំ២០១៣ កើតឡើងម្តងទៀត។
លោកខៀវ កាញារីទ្ធមានប្រសាសន៍ថា៖
«ក្នុងឆ្នាំ២០១៣គឺ មានការផ្សាយព័ត៌មានមិនពិត។ យើងបានដឹងហើយអំពីបញ្ហាដែលនិយាយថា ទឹកជ្រលក់អត់ធានាបាន។ យើងនិយាយហើយពីពាក្យយួនច្រើនណាស់ចូលមកបោះឆ្នោត។ យើងនិយាយច្រើនណាស់ការបន្លំសន្លឹកឆ្នោត។ អីចឹងទេយើងអត់ឲ្យមានបញ្ហាហ្នឹងទៀតទេ»។
កាលពីថ្ងៃពុធកន្លងទៅ ក្រសួងព័ត៌មានបានជូនដំណឹងឲ្យបញ្ឈប់ការផ្សាយរបស់ស្ថានីយវិទ្យុមហានគរ FM៩៣.៥ MHz ទំាងស្រុង ខណៈវិទ្យុនេះបានជួលផ្សាយកម្មវិធីព័ត៌មានឲ្យគណបក្សសង្រ្គោះជាតិ វិទ្យុអាស៊ីសេរី និង VOA។ ស្របពេលជាមួយគ្នានោះ នាយិកាវិទ្យុសំឡេងស្រ្តី FM១០២ MHz បានបញ្ឈប់ការជួលម៉ោងផ្សាយបន្តនៅពេលយប់ឲ្យវិទ្យុអាស៊ីសេរី និង VOA ដោយបន្តជួលផ្សាយតែពេលព្រឹកប៉ុណ្ណោះ។
អ្នកស្រី យី ឆវ័ន្ត អ្នកគ្រប់គ្រងការផ្សាយស្ថានីយវិទ្យុមហានគរ សុំមិនអធិប្បាយពាក់ព័ន្ធនឹងការលើកឡើងរបស់ក្រសួងព័ត៌មានទេ។ ទោះជាយ៉ាងណា អ្នកស្រីថា ការបញ្ជាឲ្យបិទការផ្សាយភ្លាមៗធ្វើឲ្យក្រុមការងារវិទ្យុរបស់អ្នកស្រីកំពុងជួបបញ្ហាយ៉ាងខ្លាំង។ អ្នកស្រីបន្ថែមថា វិទ្យុមហានគរកំពុងរៀបចំឯកសារដើម្បីចរចាជាមួយក្រសួងព័ត៌មានក្នុងពេលឆាប់ៗ ធ្វើឲ្យយ៉ាងឲ្យទទួលបានដំណោះស្រាយសមស្របដើម្បីឲ្យមានការបើកផ្សាយឡើងវិញ។
អ្នកស្រី យី ឆវ័ន្ត បញ្ជាក់ថា៖
«ពេលដែលហៅទៅហើយប្រាប់ថា ដកអាជ្ញាបណ្ណ និងមានការបិទការផ្សាយ បងក៏ឆ្ងល់ដែរ។ ហើយបញ្ហានៃហេតុផលហ្នឹង គឺរហូតមកដល់ស្មើនេះគឺ យើងរកហេតុផលហ្នឹងឲ្យសមរម្យអត់ទាន់ឃើញ។ អីចឹងទៅ ឥឡូវនេះយើងអត់មានធ្វើអីក្រៅពីរង់ចាំ ហើយយើងកំពុងទាក់ទងទៅលើការងារទាំងអស់ហ្នឹង ដើម្បីឲ្យមានការផ្សាយឡើងវិញ»។
ចំណែកអ្នកស្រី ជា ស៊ុនដាណែត នាយិកាមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលគ្រប់គ្រងស្ថានីយវិទ្យុ ១០២ ក៏សុំមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មានផងដែរ ដោយអ្នកស្រីគ្រាន់តែបញ្ជាក់ថា អ្នកស្រីនឹងជួលម៉ោងផ្សាយបន្តឲ្យវិទ្យុអាស៊ីសេរី និង VOA តែពេលព្រឹក ដូចក្នុងកិច្ចសន្យាជាមួយក្រសួងព័ត៌មានប៉ុណ្ណោះ។
លោកស្រី ជា ស៊ុនដាណែត មានប្រសាសន៍ថា៖
«ខ្ញុំនឹងបន្តផ្សាយវិទ្យុអាស៊ីសេរី វីអូអេ តាមការអនុញ្ញាតរបស់ក្រសួងព័ត៌មានដែលផ្តល់ឲ្យកន្លះម៉ោងអាស៊ីសេរី កន្លះម៉ោងវីអូអេ រៀងរាល់ថ្ងៃ ពេលព្រឹក។ VOA ម៉ោង ៦-៦កន្លះ អាស៊ីសេរីម៉ោង ៧-៧កន្លះ»។
ក្រៅពីវិទ្យុធំៗទាំងពីរដែលជួលម៉ោងផ្សាយបន្តឲ្យវិទ្យុអាស៊ីសេរី និង VOA កម្មវិធីព័ត៌មានរបស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) និងកម្មវិធីជាច្រើនទៀតដែលផ្សាយតាមរយៈវិទ្យុសារិកា ក៏ត្រូវបានម្ចាស់កម្មសិទ្ធិគ្រប់គ្រងបញ្ឈប់ការជួលភ្លាមៗ ដោយមិនពន្យល់ពីមូលហេតុលម្អិត។ ចំណែកកាសែតជាភាសាអង់គ្លេស ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ក៏ត្រូវបានរដ្ឋាភិបាលកំណត់ឲ្យបិទនៅ ថ្ងៃទី០៤ ខែកញ្ញាខាងមុខ ប្រសិនបើកាសែតនេះមិនព្រមបង់ពន្ធជូនរដ្ឋ ដែលគិតចាប់តាំងពីរយៈពេល១០ឆ្នាំមក មានទឹកប្រាក់ចំនួន៦លាន៣សែនដុល្លារអាមេរិក។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) លើកឡើងថា ចំណាត់ការរបស់រដ្ឋាភិបាលទៅលើតែស្ថាប័នព័ត៌មានឯករាជ្យគឺជាចំណាត់ការដែលមិនស្មើភាព និងហួសហេតុជ្រុល។ លោកបន្ថែមថា ចំណាត់ការនាពេលនេះអាចបណ្តាលមកពីរដ្ឋាភិបាលបារម្ភថា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាំងនោះនឹងធ្វើឲ្យមានឥទ្ធិពលលើប្រជាពលរដ្ឋក្នុងពេលបោះឆ្នោតខាងមុខ ដោយលោកថា ប្រជាពលរដ្ឋនឹងរងការប៉ះពាល់ធ្ងន់ធ្ងរជាងគេពីចំណាត់ការនេះ។
លោក ប៉ា ងួនទៀង បញ្ជាក់ថា៖
«អ្វីដែលជាចំណាត់ការនេះគឺប្រជាពលរដ្ឋទេជាអ្នកខាត ហើយសង្គមទេជាអ្នកប្រឈមនឹងបញ្ហាកាន់តែធ្ងន់ធ្ងរ ព្រោះទី១ ប្រជាពលរដ្ឋគាត់បាត់បង់ព័ត៌មានឯករាជ្យប្រចាំថ្ងៃរបស់គាត់ ហើយទី២ សង្គមមួយកាលណាខ្វះព័ត៌មានឯករាជ្យ វារុញច្រានឲ្យសង្គមហ្នឹងកាន់តែងាកទៅផ្លូវងងឹត បានន័យថា កាន់តែជួបប្រទះនូវបញ្ហាផ្តាច់ការ បញ្ហាអំពើពុករលួយអីកាន់តែច្រើន។ ហើយទីបំផុតសង្គមហ្នឹងនឹងជួបវិបត្តិកាន់តែច្រើន ហើយប្រជាពលរដ្ឋកាន់តែរងទុក្ខវេទនា»។
ចំណាត់ការពន្ធដារលើកាសែតជាភាសាអង់គ្លេស ឌឹ ខេមបូឌាដេលី និងការបិទ ឬផ្អាកមិនឲ្យមានការផ្សព្វផ្សាយរបស់ស្ថាប័នព័ត៌មានមួយចំនួនទៀតក្នុងប្រទេសកម្ពុជា ដែលតែងផ្សព្វផ្សាយរិះគន់រដ្ឋាភិបាលនោះ ត្រូវបានធ្វើឡើង ខណៈកម្ពុជានឹងរៀបចំការបោះឆ្នោតជាតិ នាឆ្នាំ២០១៨ខាងមុខ។ ចំណាត់ការនេះកើតឡើង ស្របពេលដែលរដ្ឋាភិបាលបានសម្រេចបិទវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ដែលជាអង្គការទទួលថវិកាពីសហរដ្ឋអាមេរិកដើម្បីធ្វើការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។
ចំណាត់ការថ្មីៗរបស់រដ្ឋាភិបាលកម្ពុជាចំពោះស្ថាប័នព័ត៌មានឯករាជ្យ និងស្ថាប័នមិនមែនរដ្ឋាភិបាលនេះបានធ្វើឱ្យមានប្រតិកម្មភ្លាមៗពីក្រសួងការបរទេសនៃប្រទេសមហាអំណាចអាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានថ្លែង ក្នុងសន្និសីទកាលពីថ្ងៃពុធ ក្នុងរដ្ឋធានី Washington ដោយស្នើឲ្យកម្ពុជាទុកស្ថាប័នទាំងនេះដំណើរការក្នុងប្រទេសកម្ពុជាតទៅទៀត ដើម្បីជួយក្នុងដំណើរការជួយជំរុញប្រជាធិបតេយ្យ និងសេរីភាពនៃសារព័ត៌មានក្នុងប្រទេសដ៏ក្រីក្រនេះ៕
4 comments:
Dear Mr. SOV, add my favorite ចំបុី massage to your favourite's too please? If you were happen to be there, please ask for អ្នកគ្រូលេខ ៦០? And, please note our different way of writing the favorite word [favorite vs favourite]! Thanks.
អក
I don't believe School of Vice knows what "ចំបុី massage" is, but unless it's a really, really high-risk affair, it will be experienced sooner or later! As one would expect of School of Vice...
But of course Mr. SOV! Thx again...
Dear SOV,
Would you please post the YuoTube in the following:
https://www.youtube.com/watch?v=MLJAMYdC9yA
Thank you,
Khmer Yeurng
Post a Comment