ដោយ ម៉ម មុនីរតន៍
2017-09-06

(ពីឆ្វេង) ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានបក្ស លោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ក្នុងសមាជវិសាមញ្ញគណបក្សជ្រើសរើសថ្នាក់ដឹកនាំថ្មីនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧។
RFA/Sorn Chanratha
គណនីហ្វេសប៊ុក (facebook) ឈ្មោះ សីហា ដែលគេដឹងជាទូទៅថាគាំទ្ររដ្ឋាភិបាល បានព្យាយាមបញ្ចេញឈ្មោះមន្ត្រីបក្សប្រឆាំងមួយចំនួនទៀត ថាអាចនឹងត្រូវចាប់ខ្លួន។ គណនីហ្វេសប៊ុកឈ្មោះ សីហា ដែលរងការរិះគន់ថាជាប្រភពនៃការអុជអាលនាំឲ្យមានភាពវឹកវរនៅក្នុងសង្គមនេះ បានបន្តវាយប្រហារដោយធ្វើសេចក្ដីសន្និដ្ឋានថា ការចាប់ខ្លួនលោក កឹម សុខា នេះ នឹងធ្វើឲ្យមន្ត្រីក្នុងជួរបក្សប្រឆាំងផ្សេងទៀតស្ថិតក្នុងបញ្ជីខ្មៅដែលត្រូវតុលាការកោះហៅបន្ត និងមានការពាក់ព័ន្ធប្រៀបដូចសម្លកំពឹស។
នេះពុំមែនជារឿងថ្មីនោះឡើយដែលគណនីហ្វេសប៊ុកឈ្មោះ សីហា នេះបានបន្តសរសេរអត្ថបទវាយប្រហារមកលើបក្សប្រឆាំងនោះ ហើយមិនយូរប៉ុន្មានឡើយ គេសង្កេតឃើញថារដ្ឋាភិបាលបានលើកយកសារបែកធ្លាយតាមប្រព័ន្ធសង្គមមួយនេះធ្វើជាភស្តុតាងដាក់បន្ទុក និងគាបសង្កត់លើគូប្រកួត គឺបក្សប្រឆាំង។
គណនីហ្វេសប៊ុកឈ្មោះ សីហា នេះក៏ធ្លាប់បញ្ចេញសារសន្ទនាឯកជនតាមទូរស័ព្ទដ៏កម្រមួយរវាងលោក ហ៊ុន សែន និងលោក កឹម សុខា ដែរ។
គោលការណ៍ច្បាប់ចែងថា ការសន្ទនាជាលក្ខណៈឯកជន ត្រូវចាត់ទុកថាជារឿងសម្ងាត់របស់បុគ្គលម្នាក់ៗ ប៉ុន្តែចំពោះការបែកធ្លាយសារនេះវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនត្រឹមតែមិនបើកការស៊ើបអង្កេត និងចាត់វិធានការទេ ផ្ទុយទៅវិញ លោក ហ៊ុន សែន ថែមទាំងសរសើរថា គណនីហ្វេសប៊ុកឈ្មោះ សីហា នេះមានភាពប៉ិនប្រសប់លួចថតសំឡេងសន្ទនារបស់លោកជាមួយនឹងលោក កឹម សុខា យ៉ាងស្ទាត់ជំនាញថែមទៀតផង។
លើកនេះវិញ ហ្វេសប៊ុកឈ្មោះ សីហា ដែលគេដឹងថាអាចចេញពីប្រភពដែលស្និទ្ធនឹងរដ្ឋាភិបាល បានបញ្ចេញសាររបស់ខ្លួនតាមសេចក្ដីសន្និដ្ឋានថា មានមន្ត្រីសំខាន់ៗមួយចំនួនទៀតរបស់បក្សប្រឆាំង កំពុងស្ថិតក្នុងបញ្ជីខ្មៅដែលត្រូវតុលាការកោះហៅបន្ត និងជាអ្នកដែលស្និទ្ធនឹងលោក កឹម សុខា អាចត្រូវចាប់ខ្លួនបន្ថែម។ មន្ត្រីទាំងនោះរួមមាន លោក ប៉ុល ហំម អនុប្រធានគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ លោក អ៊ូ ច័ន្ទឫទ្ធិ និងលោក សុន ឆ័យ ព្រមទាំងកូនស្រីទាំងពីររបស់លោក កឹម សុខា ជាដើម។
ទាក់ទិនបញ្ហានេះ អាស៊ីសេរី ពុំអាចស្នើសុំការបំភ្លឺបន្ថែមពីមន្ត្រីគណបក្សប្រឆាំងមួយចំនួនជុំវិញរឿងនេះបានទេ នៅថ្ងៃទី៦ កញ្ញា។
ដោយឡែកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញសេចក្ដីថ្លែងការណ៍នៅថ្ងៃទី៦ កញ្ញា ដោយបានហៅការចាប់ខ្លួនមេបក្សប្រឆាំងថា នេះជាការប្រឌិតពីបទក្បត់ជាតិប្រឆាំងលោក កឹម សុខា របស់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងបំណងដើម្បីកុំឲ្យមានការបោះឆ្នោតដ៏សំខាន់ ដែលនឹងមកដល់នៅឆ្នាំ២០១៨ ខាងមុខ។ ជាងនេះទៀត អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទាមទារឲ្យតុលាការត្រូវទម្លាក់ចោលបទចោទនានាប្រឆាំងប្រធានគណបក្សសង្គ្រោះជាតិ នេះ។
នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) និយាយនៅក្នុងសេចក្ដីថ្លែងការណ៍នេះថា លោក ហ៊ុន សែន ប្រាកដណាស់មិនត្រូវការប្រជាធិបតេយ្យបន្តនៅក្នុងការដឹកនាំរបស់គាត់ទេ។
ស្របពេលស្ថានការណ៍នយោបាយកាន់តែមានភាពស្មុគស្មាញ ចៅក្រមស៊ើបសួរ និងជាអនុប្រធានតុលាការក្រុងភ្នំពេញ លោក គី ឫទ្ធី បានចេញដីកាឃុំខ្លួនលោក កឹម សុខា បណ្ដោះអាសន្នហើយនៅថ្ងៃទី៦ កញ្ញា។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ក៏នឹងបើកកិច្ចប្រជុំពិនិត្យលើសំណុំរឿងលោក កឹម សុខា នេះដែរនៅព្រឹកថ្ងៃទី៧ ខែកញ្ញា។ ដោយឡែកក្រសួងការបរទេសកម្ពុជា វិញ នៅថ្ងៃទី៦ ខែកញ្ញា បានពន្យល់ទៅប្រធានបេសកកម្មការទូតប្រចាំកម្ពុជា មួយចំនួន អំពីមូលហេតុដែលរដ្ឋាភិបាលចាប់ខ្លួនលោក កឹម សុខា នេះ។
ក្រសួងការបរទេសកម្ពុជា បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យុទ្ធសាស្ត្រដណ្តើមអំណាច គឺមានជាទូទៅគ្រប់គណបក្សនយោបាយ ហើយនោះពុំមែនជាបទល្មើសឡើយ។ ប៉ុន្តែអ្វីដែលបង្កើតជាបទល្មើស គឺរបៀបដែលយុទ្ធសាស្ត្រត្រូវបានបង្កើតឡើង និងថាតើអ្នកណានៅពីក្រោយនៃយុទ្ធសាស្ត្រនោះ។ បទបង្ហាញយ៉ាងពិស្ដារនៅក្នុងសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស បន្តថា ការចាប់ខ្លួនលោក កឹម សុខា នេះផ្អែកលើភស្តុតាង និងមូលដ្ឋានច្បាប់។
ក្រុមសមាជិកសភាគណបក្សប្រឆាំង បានចេញសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនដោយចាត់ទុកការចាប់ខ្លួនលោក កឹម សុខា នេះថាបានបំពានទាំងស្រុងលើមាត្រា៨០ នៃរដ្ឋធម្មនុញ្ញ និងមាត្រា៧ នៃច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្ត្រ ជាពិសេសរំលោភលើមាត្រា៨៦ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ក្រុមសមាជិកសភាបក្សប្រឆាំង ទាមទារឲ្យតំណាងអយ្យការអមតុលាការក្រុងភ្នំពេញ ទម្លាក់ចោលបទចោទទាំងនេះ និងដោះលែងលោក កឹម សុខា៕
1 comment:
Please should know that current CPP government as Cambodian Government is not officially lawful Cambodia government. This current CPP government is fake and pretentious.
Don't the European Unions leaders, the U.S. and UN be fooled by this current fake Cambodian government of CPP regime.
This illegally Vietnamese-installed CPP has no authority to bar or do anything against the will of Cambodian people according to Agreement of Paris Peace Accord 1991 and 1993.
Teach a Vietnamese puppet Hun Sen a lesson that there is no excuse for his monstrous behaviors toward the powerful nations in the world.
Chinese government should be fooled this Vietnamese puppet Hun Sen when it comes to Chinese assistance to help him stay in power.
If China helps this Vietnamese puppet Hun Sen, China will lose her reputation and will be accused as the scapegoats who helps a second Pol Pot's Khmer Rouges to murder Cambodian people on the planet.
Also, the world should be fooled that the Communist Vietcong or Vietnamese secret agents hiding in Pol Pot's Khmer Rouges uniforms to pretend to be Khmer Rouges soldiers to kill their own Khmer/Cambodian people during the Killing Fields (from 1975 to 1979) in the blind eyes of the International Community. Some of Khmer people were so gullible when it comes to bloody Killing Fields, saying that Khmer killed their own kinds. Actually, Pol Pot was surrounded by the Communist Vietnamese agents (fake Khmer Rouges soldiers or armies) and Pol Pot's real Khmer Rouges soldiers were so busy fighting with the Communist Vietcong soldiers in the Southern region (South Cambodia which is called South Vietnam today). Inside the Killing Fields (1975-1979), there are many fake Khmer Rouges which are the Communist Vietnamese agents hiding in Khmer Rouges Uniforms pretending Khmer Rogues soldiers, ending up murdering and slaughtering millions of innocent Khmer/Cambodian people including small children. Hun Sen and others are really a Khmer Vietminh led by Ho Chi Minh opposing Pol Pol's Khmer Rouges soldiers backed by China.
Post a Comment