Khmer Circle: Of course. When did such agreements ever mean anything more than 'tokens' and playthings to these bandits? ...
ដោយ សឿង ភារៈ 01/09/2017 01/09/2017

លោក សុខ ទូច ប្រធានរាជ្យបណ្ឌិត្យសភាកម្ពុជា
@សហការី
លោកបណ្ឌិតសុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃនេះ បានបកស្រាយថាកិច្ចព្រមព្រៀងក្រុងប៉ារីស បានកា្លយជានិមិត្តរូបសម្រាប់ប្រទេសកម្ពុជា ហើយកិច្ចព្រមព្រៀងនេះ មិនអាចក្លាយជាច្បាប់កំពូលរបស់ប្រទេសនោះទេ។ ការបកស្រាយរបស់លោកធ្វើឡើង ក្រោយពីលោកមើលឃើញថាមានការបកស្រាយខុសពីកិច្ចព្រមព្រៀងនេះ។ គណបក្សប្រឆាំងវិញ បញ្ជាក់ថាកិច្ចព្រមព្រៀងនេះនៅតែមានសុពលភាពក្នុងការអនុវត្តនៅកម្ពុជា។
លោកបណ្ឌិតសុខ ទូចបញ្ជាក់ថាកិច្ចព្រមព្រៀងក្រុងប៉ារីសមានសុពលភាពអំឡុងអន្តរកាល ដែលមិនទាន់មានរដ្ឋាភិបាលថ្មី ប៉ុន្តែចាប់ពីឆ្នាំ១៩៩៣ ក្រោយពីកម្ពុជាបោះឆ្នោតហើយ មានន័យថាកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ហើយ។ លោកបន្ថែមថាពេលនេះកិច្ចព្រមព្រៀងក្រុងប៉ារីសបានកា្លយជានិមិត្តរូបសម្រាប់ប្រទេសកម្ពុជា ក្នុងពេលដែលកម្ពុជាបង្កើតរាជាណាចក្រទី២ ហើយកិច្ចព្រមព្រៀងមិនអាចក្លាយជាច្បាប់កំពូលរបស់ប្រទេសកម្ពុជានោះទេ ពោលគឺមានតែច្បាប់រដ្ឋធម្មនុញ្ញទើបជាច្បាប់កំពូល។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ គឺធ្វើឡើង ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ហត្ថលេខី នៃកិច្ចព្រមព្រៀងក្រុងប៉ារីស មាន ១៨ប្រទេស + កម្ពុជា។ ក៏ប៉ុន្តែ នៅពេលនោះ កម្ពុជាត្រូវបែងចែកជា ៤ភាគី គឺ រដ្ឋកម្ពុជា, ហ្វ៊ុនស៊ិនប៉ិច, រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ របស់លោកតា សឺន សាន និងខ្មែរក្រហម ដែលរួមបញ្ចូលគ្នា បង្កើតជា “ក្រុមប្រឹក្សាជាតិជាន់ខ្ពស់”។
ប្រធានរាជបណ្ឌិត្យសភា ដែលទើបទទួលបានតំណែងថ្មីៗរូបនេះបកស្រាយពីសុពលភាពកិច្ចព្រមព្រៀងនេះ ដោយលើកយកមាត្រា១នៃកិច្ចព្រមព្រៀងនេះមកបង្ហាញ និងស្នើឲ្យអ្នកនយោបាយ និងអ្នកសារព័ត៌មាន នៅកម្ពុជាឈប់បន្តការបកស្រាយខុសលើកិច្ចព្រមព្រៀងនេះទៀត។
លោកសុខ ឥសានអ្នកនាំពាក្យគណបក្សកាន់អំណាចបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី១ ខែកញ្ញា ថាខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀងក្រុងប៉ារីស២៣តុលា ត្រូវបានដាក់បញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជារួចហើយ។
អ្នកនាំពាក្យគណបក្សកាន់អំណាចបន្ថែមថា គេមិនអាចយកកិច្ចព្រមព្រៀងនោះមកអនុវត្តជំនួសរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាបានទេ។ លោកថាក្នុងនាមជាប្រទេសអធិបតេយ្យ គ្មានអ្វីក្រៅពីការអនុវត្តច្បាប់គោល ដែលជារដ្ឋធម្មនុញ្ញនោះឡើយ។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិលោកយឹម សុវណ្ណថា កិច្ចព្រមព្រៀងក្រុងប៉ារីសជានិមិត្តរូបរបស់លោកបណ្ឌិតសុខ ទូច ប៉ុន្តែគឺជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានក្នុងការស្វែងរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។
លោកយឹម សុវណ្ណបញ្ជាក់ថាកិច្ចព្រមព្រៀងនេះត្រូវមានសុពលភាពក្នុងការអនុវត្តនៅក្នុងប្រទេសកម្ពុជា ព្រោះកិច្ចព្រមព្រៀងនេះមានប្រទេស១៨ចុះហត្ថលេខា ហើយបានចែងច្បាស់ថាប្រទេសកម្ពុជាត្រូវតែដើរតាមផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស៕
1 comment:
Don't pay attention to the poster @9:04 am. 9:04 am is very suspicious!!!
Khmer Yeurng
Post a Comment