06 កញ្ញា 2017
សុខ ខេមរា

រូបឯកសារ៖ លោក Alan Lowenthal សមាជិកម្នាក់នៃគណ:កម្មការសិទ្ធិមនុស្សនៃសភាស.រ.អា Tom Lantos ផ្តល់បទសម្ភាសន៍ឲ្យលោក សុខ ខេមរា នៃ VOA អំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦។ (VOA Khmer)
លោក សុខ ខេមរា នៃ VOA បានសម្ភាសលោកសមាជិកសភា Alan Lowenthal អំពីដំណើរការឈានទៅរកការបោះឆ្នោតជាតិឆ្នាំ ២០១៨។
វ៉ាស៊ីនតោន —
កំណត់និពន្ធ៖ ក្នុងពេលមានភាពតានតឹងផ្នែកនយោបាយនៅកម្ពុជា ដែលគេបានឃើញថា រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានបិទសារព័ត៌មានសេរី តម្រង់គោលដៅទៅជនបរទេសដែលរដ្ឋាភិបាលអះអាងថា ប្រឆាំងនឹងរដ្ឋាភិបាល ហើយនឹងការចាប់ខ្លួនមេដឹកនាំគណបក្សជំទាស់ផងនោះ លោក សុខ ខេមរា នៃ VOA បានសម្ភាសលោកសមាជិកសភា Alan Lowenthal អំពីដំណើរការឈានទៅរកការបោះឆ្នោតជាតិឆ្នាំ ២០១៨។ កាលពីឆ្នាំទៅលោក Alan Lowenthal តំណាងឲ្យពលរដ្ឋក្នុងរដ្ឋកាលីហ្វ័រញ៉ា (California) ដែលរួមបញ្ចូលទាំងទីក្រុងឡុងប៊ិច (Long Beach) មានពលរដ្ឋខ្មែររស់នៅយ៉ាងច្រើនផងនោះបានបង្កើតគណៈកម្មាធិការសភាដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា (Congressional Focus on Cambodia) ដើម្បីប្រមូលសមាជិកសភាអាមេរិកាំងដ៏ទៃទៀតឲ្យចាប់អារម្មណ៍អំពីនយោបាយកម្ពុជា។
VOA៖ ដូចដែលលោកបានដឹងហើយថា នាយករដ្ឋមន្រ្តីកម្ពុជាបានសម្រេចចិត្តបណ្តេញអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ចេញពីប្រទេសកម្ពុជាដោយចោទប្រកាន់ថា អង្គការនេះមិនបានគោរពតាមច្បាប់នៃប្រទេសកម្ពុជា ក៏ដូចជាភ្នាក់ងារកាសែតភាសាអង់គ្លេសឯករាជ្យ The Cambodia Daily។ អីចឹង តើលោកមានប្រតិកម្មយ៉ាងណាដែរ?
Alan Lowenthal៖ បាទ ខ្ញុំធ្វើជាសហប្រធានជាមួយនឹងលោកសមាជិកសភា Chabot នៃគណៈកម្មាធិការសភាដើម្បីពិនិត្យតាមដានស្ថានការណ៍នៅកម្ពុជា (Congressional Focus on Cambodia) ហើយកាលពីម្សិលមិញ (ថ្ងៃទី២៤ ខែសីហា) យើងបានចេញសេចក្តីថ្លែងការណ៍រួមមួយថ្កោលទោសទង្វើរបស់រដ្ឋាភិបាលប្រឆាំងនឹងអង្គការមិនមែនរដ្ឋាភិបាល ស្ថានីយវិទ្យុ កាសែត ការវាយប្រហារវិទ្យុអាស៊ីសេរី គំរាមកំហែងពួកគេនិងវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA គំរាមកំហែងកាសែត The Cambodia Daily ជាមួយនឹងវិក្កយបត្រពន្ធ និងការបណ្តេញអង្គការវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI)។ ទាំងអស់នេះជាផ្នែកមួយនៃការវាយប្រហារដោយរដ្ឋាភិបាលលោកហ៊ុន សែន ដើម្បីធានាមិនឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំក្រោយទេ និងដើម្បីបំបិទមាត់អ្នករិះគន់ទាំងអស់ដែលប្រឆាំងនឹងរដ្ឋាភិបាល។
VOA៖ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិមានវិធានការចំពោះប្រទេសកម្ពុជា។ តើពួកគេអាចធ្វើអ្វីបាន?
Alan Lowenthal៖ ខ្ញុំគិតថាអ្វីមួយដែលសហគមន៍អន្តរជាតិ ត្រូវតែចេញមុខធ្វើដំបូងនោះគឺបង្កើនការយល់ដឹងអំពីកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលកម្ពុជាបានសន្យាកាលពីឆ្នាំ២០១៣ ដើម្បីរៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ក្នុងឆ្នាំ២០១៨នោះ កំពុងតែស្ថិតក្រោមការគំរាមកំហែង ដោយសាររដ្ឋាភិបាលមានបំណងចង់បំបិទមាត់អ្នករិះគន់ទាំងអស់ដែលប្រឆាំងនឹងរដ្ឋាភិបាល។ ដូច្នេះសហគមន៍អន្តរជាតិត្រូវតែបង្កើនការថ្កោលទោសចំពោះទង្វើប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យរបស់រដ្ឋាភិបាលលោកហ៊ុន សែន។ សហរដ្ឋអាមេរិក ត្រូវតែពិចារណាថា តើគួរតែចាប់ផ្តើមផ្អាកការផ្តល់ជំនួយឲ្យកម្ពុជារហូតទាល់តែកម្ពុជាគោរពកាតព្វកិច្ចរបស់ខ្លួន ឬ យ៉ាងណា។
VOA៖ តើមានផលវិបាកសំខាន់ៗអ្វីខ្លះចំពោះការវិវត្តថ្មីៗសម្រាប់លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា?
Alan Lowenthal៖ នេះ គឺជាល្បែងដែលវាមានការវាយប្រហារពិតប្រាកដលើស្ថាប័ន គាំទ្រសេរីភាពនានា។ កម្ពុជាមិនអាចមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានទេបើសិនជាអង្គការមិនមែនរដ្ឋាភិបាលដែលលើកស្ទួយលទ្ធិប្រជាធិបតេយ្យទាំងនោះ និងកាសែតដែលរាយការណ៍អំពីអ្វីដែលកំពុងកើតឡើងពិតៗក្នុងប្រទេសកម្ពុជា ត្រូវបានគេបំបិទសំឡេង។ វាបានបញ្ជូនសារមួយដ៏គួរឲ្យខ្លាចទៅកាន់ពិភពលោកថា កម្ពុជានឹងមិនគោរពតាមកាតព្វកិច្ចរបស់ខ្លួនឡើយ។ ខ្ញុំគិតថា ពិភពលោកត្រូវតែថ្កោលទោសចំៗនិងខ្លាំងៗចំពោះទង្វើដែលកំពុងកើតមានក្នុងប្រទេសកម្ពុជានេះ។
VOA៖ រដ្ឋាភិបាលក៏បានតម្រង់ទៅស្ថានីយវិទ្យុក្នុងស្រុកជាច្រើនដែរ។ តើលោកគិតយ៉ាងណា?
Alan Lowenthal៖ នេះគ្រាន់តែជាគំរូមួយរបស់រដ្ឋាភិបាលក្នុងការបង្កើនការព្យាយាមពេលនេះ ដើម្បីលុបបំបាត់សារព័ត៌មានសេរី លុបបំបាត់ការរិះគន់រដ្ឋាភិបាល លុបបំបាត់ការជួយឲ្យប្រជាជនយល់អំពីសិទ្ធិក្នុងការបោះឆ្នោត។ យើងមិនបាច់ឆ្ងល់ទេថារដ្ឋាភិបាលបច្ចុប្បន្នលែងនៅស្ងៀមទៀតហើយ ហើយពិតជាចង់រឹតបន្តឹងសេរីភាពក្នុងការបញ្ចេញមតិទាំងអស់ក្នុងប្រទេសកម្ពុជា ហើយសហរដ្ឋអាមេរិកគួរតែបង្កើនការថ្កោលទោសកម្ពុជាឲ្យតឹងតែង។ យើងនឹងសង្ឃឹមថាសភាទាំងមូលនឹងធ្វើបែបនោះ ហើយយើងនឹងស្នើឲ្យរដ្ឋបាលធ្វើអ្វីៗខ្លាំងជាងមុន។
VOA៖ តើទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនឹងកម្ពុជាអាចប៉ះពាល់ដែរឬទេ?
Alan Lowenthal៖ ខ្ញុំគិតថាអ្វីដែលយើងទាមទារមុនគេនោះ គឺមិនឲ្យមានការចោទប្រកាន់បែបប្រឌិត ការចោទប្រកាន់រឿងពន្ធដាប្រឆាំងនឹងកាសែតThe Cambodia Daily វិទ្យុអាស៊ីសេរី និងសំឡេងសហរដ្ឋអាមេរិក។ យើងចាំបាច់ត្រូវតែទាមទារចម្លើយពីរដ្ឋាភិបាលកម្ពុជាថា នេះគឺជាការរំលោភច្បាប់អន្តរជាតិ។ កាលពីឆ្នាំមុនខ្ញុំគិតថា យើងបានកាត់ជំនួយដែលផ្តល់ឲ្យកម្ពុជាចំនួន៥ភាគរយ។ ខ្ញុំគិតថាយើងត្រូវតែចាប់ផ្តើមមើលលើបញ្ហានេះ ហើយចាប់ផ្តើមដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជាឲ្យកាន់តែខ្លាំងថែមទៀត។
VOA៖ តើលោកមានសារអ្វីទៅកាន់ប្រជាជនកម្ពុជានៅក្នុងពេលនេះ?
Alan Lowenthal៖ បាទ សម្រាប់ប្រជាជនកម្ពុជា និងអ្នកដែលក្រោកឈរការពារលទ្ធិប្រជាធិបតេយ្យ និងការពារការបោះឆ្នោតដោយសេរី និងយុត្តិធម៌ យើងសូមសរសើរអ្នកទាំងនោះ។ យើងកោតសរសើរដែលអ្នកក្រោកឈរដើម្បីសេរីភាពនិងលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ ចំណែកសារទៅកាន់រដ្ឋាភិបាលកម្ពុជាវិញ យើងកំពុងឃ្លាំមើលជាជាងពេលណាទាំងអស់។ ការផ្តោតជាសំខាន់ពេលនេះ គឺគេផ្តោតលើកម្ពុជា ហើយរដ្ឋាភិបាលស.រ.អា កំពុងឃ្លាំមើលប្រទេសកម្ពុជា ហើយប្រទេសកម្ពុជានឹងចេញពីទំព័រក្រោយ មកទំព័រមុខហើយ។ យើងនឹងបន្តឃ្លាំមើលអ្វីដែលកំពុងកើតឡើង៕
1 comment:
Please should know that current CPP government as Cambodian Government is not officially lawful Cambodia government. This current CPP government is fake and pretentious.
Don't the European Unions leaders, the U.S. and UN be fooled by this current fake Cambodian government of CPP regime.
This illegally Vietnamese-installed CPP has no authority to bar or do anything against the will of Cambodian people according to Agreement of Paris Peace Accord 1991 and 1993.
Teach a Vietnamese puppet Hun Sen a lesson that there is no excuse for his monstrous behaviors toward the powerful nations in the world.
Chinese government should be fooled this Vietnamese puppet Hun Sen when it comes to Chinese assistance to help him stay in power.
If China helps this Vietnamese puppet Hun Sen, China will lose her reputation and will be accused as the scapegoats who helps a second Pol Pot's Khmer Rouges to murder Cambodian people on the planet.
Also, the world should be fooled that the Communist Vietcong or Vietnamese secret agents hiding in Pol Pot's Khmer Rouges uniforms to pretend to be Khmer Rouges soldiers to kill their own Khmer/Cambodian people during the Killing Fields (from 1975 to 1979) in the blind eyes of the International Community. Some of Khmer people were so gullible when it comes to bloody Killing Fields, saying that Khmer killed their own kinds. Actually, Pol Pot was surrounded by the Communist Vietnamese agents (fake Khmer Rouges soldiers or armies) and Pol Pot's real Khmer Rouges soldiers were so busy fighting with the Communist Vietcong soldiers in the Southern region (South Cambodia which is called South Vietnam today). Inside the Killing Fields (1975-1979), there are many fake Khmer Rouges which are the Communist Vietnamese agents hiding in Khmer Rouges Uniforms pretending Khmer Rogues soldiers, ending up murdering and slaughtering millions of innocent Khmer/Cambodian people including small children. Hun Sen and others are really a Khmer Vietminh led by Ho Chi Minh opposing Pol Pol's Khmer Rouges soldiers backed by China.
Post a Comment