
CNRP
បច្ចុប្បន្ន គណបក្សដែលរួមគ្នាបង្កើត គណបក្សសង្គ្រោះជាតិ គឺគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស កំពុងពិចារណាលើទស្សនៈមួយ ក្នុងការរៀបចំសមាជសាមញ្ញ ឬវិសាមញ្ញ ដើម្បីពិភាក្សា និងអនុម័ត ក្នុងការរំលាយគណបក្សទាំងពីរ ហើយបំពេញការងារពេញលេញ នៅ គសជ CNRP។
គណបក្សសង្គ្រោះជាតិ កើតឡើងពី គណបក្ស សមរង្ស៊ី (បច្ចុប្បន្ន គណបក្សភ្លើងទៀន) និងគណបក្ស សិទ្ធិមនុស្ស បានចូលរួមបោះឆ្នោតនៅឆ្នាំ២០១៣ (តំណាងរាស្ត្រ) នៅឆ្នាំ២០១៤ (ស្រុក-ក្រុង-ខ័ណ្ឌ និងរាជធានី-ខេត្ត) នៅឆ្នាំ២០១៧ (ឃុំ-សង្កាត់) ក្រោមដំបូលគណបក្សសង្គ្រោះជាតិ រួចរាល់ហើយ។
អ្នកនយោបាយ ដែលមានទស្សនៈ គំនិតយោបល់ប្រហាក់ប្រហែលគ្នា ប្រមូលផ្តុំចងក្រងជាបក្សនយោបាយ ហើយគណបក្សនយោបាយនីមួយៗ តែងតែរៀបចំគោលនយោបាយ ទស្សនវិស័យ ចក្ខុវិស័យ ក្រុមដឹកនាំ និងរចនាសម័្ពន្ធ។ គណបក្សនយោបាយនីមួយៗ តែងតែផ្សព្វផ្សាយពី គោលនយោបាយ សារនយោបាយ ជូនដល់ប្រជាពលរដ្ឋ។ ការប្រកួតប្រជែងគោលនយោបាយ តាមរយៈការបោះឆ្នោតដោយស្មើភាព សេរី និងយុត្តិធម៌ ហើយរាស្ត្រអ្នកសម្រេចបោះឆ្នោតជ្រើសរើស ឱ្យគណបក្សណាមួយ ដែលលោកពេញចិត្ត ដឹកនាំប្រទេស អនុវត្តគោលនយោបាយនោះ។
No comments:
Post a Comment