Monday, 19 February 2018

មនុស្ស​ជិត​៤០​នាក់​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម


ដោយ អាស៊ីសេរី
2018-02-17 

គ្រោះថ្នាក់​ចរាចរណ៍​នៅ​គល់​ស្ពាន​គីហ្សូណា (Kizuna Bridge) ទី​រួម​ខេត្ត​កំពង់ចាម កាល​ពី​ឆ្នាំ​២០១៤។
គ្រោះថ្នាក់​ចរាចរណ៍​នៅ​គល់​ស្ពាន​គីហ្សូណា (Kizuna Bridge) ទី​រួម​ខេត្ត​កំពង់ចាម កាល​ពី​ឆ្នាំ​២០១៤។
 RFA/Saut Sokprathna



ប្រជា​ពលរដ្ឋ​ចំនួន ៣៧​នាក់ បាន​ស្លាប់ និង​របួស​៧៤​នាក់​ផ្សេងទៀត ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស ចំនួន​៥៤​លើក រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​-​វៀតណាម ចាប់ពី​ថ្ងៃទី១៥ ដល់ ១៧​ខែ​កុម្ភៈ នៅ​ឆ្នាំនេះ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ ថយ​ចុះ​ចំនួន ៦​ករណី បើ​ប្រៀបធៀប​រយៈ​៣​ថ្ងៃ​ដូចគ្នា កាលពី​ឆ្នាំ​២០១៧ ក៏​ប៉ុន្តែ មាន​មនុស្ស​ស្លាប់​ច្រើនជាង​៥​នាក់។



របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ឲ្យ​ដឹង​ថា កាលពី ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ មាន​គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន ១៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ១៥​នាក់ រង​របួស​ធ្ងន់ធ្ងរ ៩​នាក់​និង​របួសស្រាល​២​នាក់។ របាយការណ៍​ដដែល​បញ្ជាក់​ថា មូលហេតុ​ចម្បង​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មកពី ការ​បើកបរ​ល្បឿន​លឿន​ហួសកំណត់ បើកបរ​ក្នុង​ភាព​ស្រវឹង មិន​គោរព​សិទ្ធិ​បើកបរ បើក​ប្រជែង​គ្នា និង​មិនបាន​ពាក់មួក​សុវត្ថិភាព៕

No comments: