Tuesday, 20 February 2018

ព្រះមហាក្សត្រ​ចូលរួម​សម្រេច​និង​ពិគ្រោះ​យោបល់​លើ​សេចក្ដី​សម្រេច​ទាក់ទង​ចៅក្រម


ដោយ អាស៊ីសេរី
2018-02-18 

ព្រះមហាក្សត្រ ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី។
ព្រះមហាក្សត្រ ​ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី។
Photo: RFA



ឧត្ដមក្រុមប្រឹក្សា នៃ​អង្គ​ចៅក្រម​នៅ​ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៨ បើក​សម័យ​ប្រជុំ​លើក២៩ ដែល​មាន​ការ​ចូលរួម​ដោយ​ព្រះមហាក្សត្រ ដើម្បី​សម្រេច និង​ពិគ្រោះ​យោបល់​លើ​របៀបវារៈ មួយ​ចំនួន​រួមមាន​ការ​ពិនិត្យ និង​សម្រេច​លើ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​វិន័យ​នៃ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ទាក់ទង​ករណី​ចៅក្រម ចំនួន ១២រូ​ប និង​ព្រះរាជាអាជ្ញា​ចំនួន ៥​រូប។ កិច្ច​ប្រជុំ​នោះ​ក៏​មាន ការ​តែងតាំង និង​ផ្ទេរ​ភារកិច្ច ប្រធាន-អនុប្រធាន និង​ចៅក្រម​សាលាដំបូង​រាជធានី -ខេត្ត​មួយ​ចំនួន រួម​នឹង​ការ​ផ្លាស់ប្ដូរ និង​ផ្ទេរ​ភារកិច្ច​របស់ ព្រះរាជាអាជ្ញា​ផង​ដែរ។

ពាក់ព័ន្ធ​នឹង​កិច្ច​ប្រជុំ​នេះ​ដែរ អ្នក​វិភាគ​ឯករាជ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ថ្វាយ​បង្គំ​ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា ស្នើ​សុំ​ឲ្យ​ព្រះអង្គ​បំពេញ​ព្រះរាជ​តួនាទី ក្នុង​ការ​ធានា ឯករាជភាព របស់​តុលាការ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​ធានា​ថា ប្រជារាស្ត្រ​របស់​ព្រះអង្គ ទទួល​​បាន​នូវ​ភាព​ស្មើគ្នា​ចំពោះ​មុខ​ច្បាប់ និង​យុត្តិធម៌​សង្គម៕

2 comments:

Anonymous said...

King Sihamoni,

Could you stop playing the role of a scare crow?

Anonymous said...

Dear King,

You should put on leotard & ballet shoes then start play your
{"NUTs" CRACK-ER}