Tuesday, 27 March 2018

Poets' Circle... ដឹងហើយឮហើយរឿងចាស់រឿងដើម!




ដឹងហើយឮហើយ រឿងចាស់រឿងដើម!


ដឹងហើយឮហើយរឿងចាស់រឿងដើម តូចធំសម្បើមខ្មែរគួរតក់ស្លុត 
ខ្មែរធ្វើយ៉ាងម៉េចទៅអានាគត បើសែនប្រាកដមិនចុះចេញនោះ?

បើខ្ញុំលាពុកម៉ែសុខចិត្តស្លាប់ ទោះបីមិនគាប់គ្មានបានកេរ្តិ៍​ឈ្មោះ
យើងស៊ូស្លាប់ចុះឲ្យតែខ្មែររស់ នេះហើយឬព្រោះតែវាលពិឃាត?

សែនស៊ីភីភីឈ្នាន់យួនឥតខ្ចោះ ផ្លាស់ប្ដូរលួចដោះខ្មែរយួនជនជាតិ
ខ្លាចិនចុះទឹកក្រពើមានស្នៀត យួនឥតខ្លាចឆ្លៀតរស់ដូចនៅលាវ។

បើយើងខ្លាចស្លាប់ខ្មែរយើងមិនរស់ ព្រោះសែននាំគ្រោះខ្មែរអំពាវនាវ
សា្លប់ខ្លួនមែនពិតព្រលឹងស្រស់ស្រៀវ កុំភ្លេចស្រាវជ្រាវតទៅមុខៀត៕

សុទ្ធសាធ

1 comment:

Anonymous said...

Thanks you so very much for publishing it, as always, Mr. SOV!