Wednesday, 5 September 2018

"ការ​មិន​ចូលរួម​កិច្ច​ប្រជុំ​សភា​លើក​ដំបូង​ពី​សំណាក់​ទូត​ប្រទេស​សេរី​ជា​ការ​បង្ហាញ​ការ​មិន​ឲ្យ​តម្លៃ​របប​ភ្នំពេញ"


ទីន ហ្សាការីយ៉ា
2018-09-04 

ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ថតរូប​ជាមួយ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ខាង​មុខ​អគារ​រដ្ឋ​សភា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ព្រឹក​ថ្ងៃ​២៣ កញ្ញា ២០១៣។
RFA



តំណាងរាស្ត្រ​ឯក​បក្ស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​បើក​សម័យប្រជុំ​សភា​ជា​លើកដំបូង​នៅ​ថ្ងៃ ទី​៥​កញ្ញា នេះ ក៏ប៉ុន្តែ​តំណាង​អង្គទូត​ប្រទេស​លោក​សេរី បាន​ប្រកាស​ជំហរ​របស់​ខ្លួន​ថា ពួកគេ​នឹង​មិន​ទៅ​ចូលរួម​ស្វាគមន៍ ចំពោះ​ការ​បើក​កិច្ចប្រជុំ​នេះ​ទេ។

អ្នកវិភាគ​លើកឡើង​ថា សភា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅ​លើ​ឆាក​អន្តរជាតិ ហើយក៏​នឹង​អាច​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ​ដែរ បើសិនជា​ប្រទេស​ទាំងនោះ ដាក់​ទណ្ឌកម្ម​ទៅលើ​របប​ថ្មី​នេះ។



អ្នកវិភាគ​លើកឡើង​ថា តំណាង​ប្រទេស​មហាអំណាច សហរដ្ឋអាមេរិក និង​សភាព​អឺរ៉ុប ប្រកាស​ជំហរ​មិន​ទៅ​ចូលរួម​ការ​បើក​សម័យ​ប្រជុំ​សភា​ជា​លើកដំបូង​នេះ ជា​ការ​បង្ហាញ​កាន់តែ​ច្បាស់​ថា ក្រុម​ប្រទេស​ទាំងនោះ មិន​ឲ្យ​តម្លៃ​ទៅលើ​សភា​ឯក​បក្ស នឹង​រដ្ឋាភិបាល​ថ្មី កើត​ចេញ​ពី​ការបោះឆ្នោត ដែល​គេ​ចាត់ទុកថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ឡើយ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា មាន​ប្រសាសន៍​ថា ទោះបីជា​ជប៉ុន​រក្សា​ភាព​ស្ងៀមស្ងាត់ ឬ​អាច​ទៅ​ចូលរួម នៅ​ក្នុង​កិច្ចប្រជុំ​ជា​លើកដំបូង​នេះ​ក្ដី ប៉ុន្តែ​ពុំ​មែន​មាន​ន័យថា ជប៉ុន​គាំទ្រ​របប​ថ្មី​នេះ​ឡើយ ព្រោះថា ជប៉ុន​ក៏​ជា​ប្រទេស​ស្ថិត​ដែល​ដើរ​តាម​មហាអំណាច អាមេរិក​ដែរ។ លោក​បញ្ជាក់​ថា របប​លោក ហ៊ុន សែន ត្រូវការ​ប៉ូល​ពីរ​សំខាន់ គឺ​ទី​១ សេដ្ឋកិច្ច និង​ទី​២ នយោបាយ​ការបរទេស ជាមួយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប។ «»

តំណាង​ទូត​ប្រទេស​មហាអំណាច និង​តំណាង​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​ជំហរ​ថា ពួកគេ​នឹង​មិន​ទៅ​ចូលរួម​កិច្ច​កិច្ច​ប្រជុំ​សភា​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី​៥ កញ្ញា​នេះ រួម​មាន សហរដ្ឋអាមេរិក អូស្ត្រាលី សហគមន៍​អឺរ៉ុប និង​ប្រទេស​អាល្លឺម៉ង់​ជាដើម។

អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ លោក អេរិន ឆ្វាតជេស (Arend Zwartjes) បាន​ប្រាប់​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក កាលពី​ថ្ងៃ​ទី​៤ កញ្ញា ថា លោក​ឯកអគ្គរដ្ឋទូត​អាមេរិក William Heidt នឹង​មិន​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ដំបូង​នេះ​ឡើយ ព្រោះ​លោក​ត្រូវ​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បី​ពិគ្រោះ​ការងារ​មួយ​ចំនួន។ រីឯ​តំណាង​ស្ថានទូត​ដទៃ​ទៀត ដូចជា អាល្លឺម៉ង់ និង​តំណាង​ទូត​សហភាព​អឺរ៉ុប បាន​លើក​ហេតុផល​ស្រដៀង​គ្នា​ថា មន្ត្រី​ទូត​របស់​ពួកគេ ក៏​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស​ដែរ។ ចំពោះ​ភារធារី​នៃ​ស្ថានទូត​សហភាព​អឺរ៉ុប​វិញ បាន​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា លោក George Edga ដែល​ជា​ឯកអគ្គរដ្ឋទូត​របស់​សហភាព​អឺរ៉ុប កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស ដូចនេះ​លោក​នឹង​មិន​បាន​ទៅ​ចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​សភា​ដំបូង​នេះ​ឡើយ។

អគ្គលេខាធិការ​រដ្ឋសភា​លោក ឡេង ប៉េងឡុង បាន​ថ្លែងប្រាប់​អាស៊ីសេរី កាលពី​យប់​ថ្ងៃ​ទី​៤ កញ្ញា ថា លោក​មិនទាន់​ទទួល​បាន​របាយការណ៍​ជាក់លាក់​ស្ដីពី​ចំនួន​ស្ថានទូត​ចូលរួម​ក្នុង​កិច្ចប្រជុំ​សភា​ដំបូង​នៅ​ថ្ងៃ​ទី​៥ កញ្ញា នៅឡើយ​ទេ ព្រោះ​ខាង​ផ្នែក​ពិធីការ​មិនទាន់​បញ្ជូន​របាយ​ការណ៍​មក​អោយ​លោក​។ តែ​លោក​ថា អាច​មាន​តំណាង​ទូត​ជាច្រើន​នឹង​ចូលរួម​នៅ​ក្នុង​កិច្ច​នេះ ព្រោះ​រដ្ឋសភា​បាន​ចេញ​លិខិត​អញ្ជើញ​ទៅ​គ្រប់​ស្ថានទូត​ទាំង​អស់ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក ឡេង ប៉េងឡុង បញ្ជាក់​ថា របៀបវារៈ​ប្រជុំ​សភា​ស្អែក​នេះ គឺ​នឹង​ប្រកាស​សុពលភាព​តំណាងរាស្ត្រ​អាណត្តិ​ថ្មី និង​អនុម័ត​បទបញ្ជា​ផ្ទៃក្នុង​សភា។ «»

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ចូលរួម​ឬ​មិន​ចូល​នៅ​ក្នុង​កិច្ចប្រជុំ​សភា​ជា​លើកដំបូង​នេះ គ្មាន​បញ្ហា​អ្វី​ទេ សភា និង​រដ្ឋាភិបាល​ថ្មី​នៅតែ​ដំណើរការ​ជា​ប្រក្រតី​ទៅមុខ​ដដែល គ្មាន​ប៉ះពាល់​អ្វី​ឡើយ។ លោក សុខ ឥសាន បញ្ជាក់​ថា របប​លោក ហ៊ុន សែន មិន​ខ្វល់​ពី​មហាអំណាច​អាមេរិក ឬ​សហភាព​អឺរ៉ុប​គាំទ្រ ឬ​មិន​គាំទ្រ​របប​ថ្មី​នេះ​ទេ ដោយសារ​ថា របប​ថ្មី​នៅ​មាន​រដ្ឋាភិបាល​នៃ​ប្រទេស​ផ្សេងទៀត​គាំទ្រ ទាំង​សេដ្ឋកិច្ច និង​នយោបាយ។ «»

នរណា​ក៏​ដឹង​ដែរ​ថា មក​ទល់​ពេល​នេះ ប្រទេស​ដែល​នៅ​ពីក្រោយ​ខ្នង​របប​លោក ហ៊ុន សែន ដែល​គាំទ្រ​ទាំង​ថវិកា និង​នយោបាយ​នោះ កុម្មុយនិស្ត​វៀតណាម ពិសេស រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។ របប​ក្រុង​ប៉េកាំង​ប្រកាស​អបអរសាទរ​ការ​បោះឆ្នោត​នៅ​កម្ពុជា និង​សន្យា​ថា ចិន​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​របប​ថ្មី​របស់​លោក ហ៊ុន សែន តទៅទៀត ដើម្បី​ធានា​ការ​អភិវឌ្ឍ និង​ស្ថិរភាព​សង្គម​របស់​កម្ពុជា។

ការប្រកាស​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​ចិន និង​រដ្ឋមន្ត្រីការបរទេស​នៃ​របប​ក្រុងភ្នំពេញ នៅ​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅ​ប្រទេស​សិង្ហបុរី កាលពី​ថ្ងៃ​ទី​១ សីហា​។ រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​ការបោះឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ កក្កដា កន្លងទៅ ហើយ​លោក​ថា រដ្ឋាភិបាល​បរទេស​ទាំង​ឡាយ​មិន​គួរ​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ឡើយ។ លោក​អះអាង​ថា រដ្ឋាភិបាល​ចិន​តាំងចិត្ត​យ៉ាង​មោះមុត​ក្នុង​ការ​ជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ដើម្បី​ការពារ​អធិបតេយ្យភាព ឯករាជ្យ​ភាព និង​ស្ថិរភាព​ជាតិ។ លោក​សង្កត់ធ្ងន់​ថា ចិន​ប្ដេជ្ញា​ដាច់ខាត ជួយ​កម្ពុជា​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​របស់​ប្រទេស​ដទៃ ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។

ទោះបីជា​យ៉ាង​នេះ​ក្ដី អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា សភា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅ​លើ​ឆាក​អន្តរជាតិ ហើយក៏​នឹង​អាច​ប៉ះពាល់​សេដ្ឋកិច្ច​ជាតិ​ធ្ងន់ធ្ងរ​ដែរ បើសិនជា​ប្រទេស​ទាំងនោះ ដាក់​ទណ្ឌកម្ម​ទៅលើ​របប​ថ្មី​នេះ។ លោក​បញ្ជាក់​ថា ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ខ្លាំង​ទៅលើ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប មិនមែន​នៅ​លើ​ចិន​នោះ​ទេ ព្រោះថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប បាន​ព្រមាន​ពី​ការ​ផ្ដាច់ការ​តាំងពី​ការបោះឆ្នោត​មក​នោះ។ «»

សហភាព​អឺរ៉ុប ដែល​ជា​ប្រទេស​សមាជិក ២៨​ប្រទេស​នេះ បាន​រំលឹក​របប​លោក ហ៊ុន សែន ជាច្រើន​សារ ក្រោយ​ពេល​បំពេញ​បេសកកម្ម​ស្វែងរក​ការពិត​រយៈពេល​មួយ​សប្ដាហ៍ នៅ​កម្ពុជា​រួចមក។ សហភាព​អឺរ៉ុប បាន​ព្រមាន​របប​លោក ហ៊ុន សែន ជា​ចុងក្រោយ គឺ​គ្មាន​អ្វី​ក្រៅពី​ពិចារណា​ដាក់​ទណ្ឌកម្ម រួម​មានការ​ការ​ដក​អនុគ្រោះ​ពន្ធ ផ្នែក​នាំចេញ​សំលៀកបំពាក់​នោះ​ទេ ប្រសិនបើ​របប​លោក ហ៊ុន សែន មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ។

រីឯ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បានសម្រេច​កាត់ផ្ដាច់​ជំនួយ​ជា​ផ្លូវការ​ទៅ​របប​លោក ហ៊ុន សែន ដោយសារតែ​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ ក្រោយ​ពី​របប​លោក ហ៊ុន សែន ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ដំណំ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ។

ជំនួយ​សំខាន់ៗ ដែល​អាមេរិក សម្រេច​ឈប់​ផ្ដល់​ដល់​របប​លោក ហ៊ុន សែន តទៅទៀត រួមមាន​កម្មវិធី​ជំនួយ​បរទេស ជំនួយ​តាមរយៈ​កម្មវិធី​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​កម្មវិធី​ជំនួយ​ផ្នែក​យោធា​អាមេរិក ដែល​ធ្លាប់​ផ្ដល់​ឲ្យ​របប​លោក ហ៊ុន សែន ក្នុង​ការ​ជួយ​ដល់​អគ្គនាយកដ្ឋាន​ពន្ធដារ ជួយ​ដល់​ការ​កសាង​សមត្ថភាព​អាជ្ញាធរ​រដ្ឋ​នៅ​តាម​មូលដ្ឋាន និង​ជួយ​ដល់​កងយោធពល​ខេមរភូមិន្ទ នៅ​ពេល​កន្លងមក។ ការ​ផ្ដាច់​ជំនួយ​ទៅដល់​ផ្នែក​សំខាន់ៗ​ទាំងអស់​នេះ ខាង​រដ្ឋាភិបាល​អាមេរិក បញ្ជាក់​ថា គឺ​មកពី​ស្ថាប័ន​ទាំងអស់​នេះ សុទ្ធ​តែ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អគ្គលេខាធិការ​រដ្ឋសភា លោក ឡេង ប៉េងឡុង បញ្ជាក់​ថា នៅ​ក្រោយ​ពី​សមាជិក​រដ្ឋ​សភា​បើក​កិច្ចប្រជុំ​ជា​លើកដំបូង​នៅ​ថ្ងៃ​ទី​ កញ្ញា នេះ នៅ​ពេល​រសៀល​ថ្ងៃ​ដដែល​នឹង តំណាងរាស្ត្រ​ទាំង​១២៥​រួប នឹង​ចូល​ទៅ​ស្បថ​នៅ​ព្រះបរមរាជវាំង។ នៅ​ថ្ងៃ​បន្ទាប់ គឺ​ថ្ងៃ​ទី​៦ កញ្ញា នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី សម្រាប់​អាណត្តិ​ទី​៦៕

3 comments:

Anonymous said...

This Sdach Ting Moung Sihamoni should jump into the river and kill himself.

Anonymous said...

Isn't it a bit too harsh there 11:00 pm? Having the courage to be free by just abdicating and saying hell with being the KING would be enough for the Khmer people, IMHO. Take care...

Anonymous said...

Sihamoni should crawl into the big sewer line and commit suicide to end his useless life. As King, he has not done anything good for Khmer people and Cambodia.