Khmer Circle:
The pre-April 1975 regimes had been marked by corruption too - more or less. But these old Cambodian regimes had at least sought to defend Cambodia's national interests; as would be the natural propensity and inclination of any home-bred leadership or indigenous administration, for all their flaws and blunders, and precisely for these reasons, as well as for Hanoi's ambitions to be fulfilled, the regimes had to go.
One will struggle to find similair treasonous complicity or instances of self-harming volition or behaviour at the heart of the governing set-up any where else in the world; certainly not with the same intensity and proportion in that self-destructive mode. Yet a "setup" it is...
$$$
ដោយ សេក បណ្ឌិត
2018-11-01
rfa

សកម្មភាពដឹកជញ្ជូនឈើពីក្នុងឧទ្យានជាតិវីរជ័យ ក្នុងខេត្តរតនគិរី ប្រទេសកម្ពុជា ទៅប្រទេសវៀតណាម កាលពីខែកុម្ភៈ ឆ្នាំ២០១៧។ Photo courtesy of EIA
Photo courtesy of EIA
ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរីអះអាងថា ជំនួញឈើឆ្លងដែនទៅកាន់ប្រទេសវៀតណាម នៅតែកើតមានឥតឈប់ឈរ បើទោះបីជា អាជ្ញាធរខេត្តមណ្ឌលគិរី និងក្រសួងមហាផ្ទៃបានប្ដេជ្ញាចិត្តទប់ទល់មិនឲ្យកើតមានយ៉ាងណាក្តី។ ពលរដ្ឋសង្ស័យថា ឈ្មួញខ្លះមានងារជាសមត្ថកិច្ចបានដឹកជញ្ជូនឈើតាមរថយន្តឡង់គ្រីស័រច្នៃនៅពេលយប់ ទៅកាន់ប្រទេសវៀតណាមតាមច្រករបៀងណាមប៉ាតឹង និងច្រករបៀងប៉ុស្តិ៍ ៧ របស់ស្រុកពេជ្រាដា។
ជនជាតិដើមភាគតិចព្នងរស់នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ឲ្យដឹងថា ឈើជ្រុងប្រភេទស្រឡៅ និងគគីរជាដើម មានមុខកាត់ចាប់ពី ៣ តឹងឡើងទៅប្រវែងជាង ពីរម៉ែត្រ ត្រូវឈ្មួញដឹកជញ្ជូនចេញពីដែនជម្រកសត្វព្រៃភ្នំព្រេចនៅពេលយប់ ឆ្ពោះទៅកាន់ប្រទេសវៀតណាមគ្មានការអនុវត្តច្បាប់។
ជនជាតិដើមភាគតិចព្នង (ពូនង) ខេត្តមណ្ឌលគិរី លោក ក្រើង តុលា ឲ្យដឹងនៅថ្ងៃទី៣១ តុលា ថា ឈ្មួញបានដឹកជញ្ជូនឈើតាមរថយន្តឡង់គ្រីស័រច្នៃ ពីដែនជម្រកសត្វព្រៃភ្នំព្រេចឆ្លងកាន់ឃុំប៊ូស្រា ស្រុកពេជ្រាដា ឆ្ពោះទៅកាន់ច្រករបៀងប៉ុស្តិ៍ ៧ និងច្រករបៀងណាមប៉ាតឹង ទៅលក់នៅប្រទេសវៀតណាម។ លោកថា ក្នុងមួយយប់ៗ មានរថយន្ត ឡង់គ្រីស័រជាង ៣០គ្រឿង ដោយក្នុងមួយគ្រឿងផ្ទុកឈើ ៤ ទៅ ៦ ម៉ែត្រគូប។ លោកបញ្ជាក់ថា សហគមន៍មិនទាន់កំណត់អត្តសញ្ញាណ មេខ្លោងដឹកជញ្ជូនឈើទាំងនោះបានទេ តែគេសង្ស័យថា សមត្ថកិច្ចខេត្តមណ្ឌលគិរីមួយចំនួន មានជាប់ពាក់ព័ន្ធការដឹកឈើខុសច្បាប់ទាំងនោះ៖ «ពលរដ្ឋ និងមេឃុំថាក្នុងមួយយប់ ៣០ ទៅ ៤០ឡានដឹកឈើនៅពេលយប់ ហើយក្នុងមួយឡាន ៤ ទៅ ៦ ម៉ែត្រគូប ក្នុងមួយបយប់ជាង ១រយម៉ែត្រគួប។ ឈើហ្នឹងយកទៅវៀតណាម គេមានដេប៉ូទិញឈើនៅច្រកព្រំដែនប៉ុស្តិ៍៧ មានឈើរាប់រយគូប ក្នុងដេប៉ូ»។
បុរសដដែលបន្ថែមថា មេឃុំប៊ូស្រា និងសមត្ថកិច្ចមូលដ្ឋានខ្លះ សុទ្ធសឹងទទួលព័ត៌មានពីសកម្មភាពដឹកជញ្ជូនឈើនេះដែរ ក៏ប៉ុន្តែពួកគេមិនហ៊ានចេញមុខឈឺឆ្អាលនោះទេ ព្រោះខ្លាចបាត់បង់តំណែង ឬតួនាទី។ លោកបន្ថែមថា សកម្មភាពដឹកជញ្ជូនឈើទាំងនោះមានរូបភាពប្លែកជាងសព្វមួយដង ដោយសារក្រុមឈ្មួញធ្វើសកម្មភាពនៅពេលយប់៖ «គេមានយុទ្ធសាស្ត្រថ្មី ដឹកឈើទាំងយប់ យើងមិនអាចថតបានគេចេញយប់។ គេដឹកឡានកែច្នៃ រថយន្តឡង់គ្រីស័រ»។
អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បដិសេធផ្ដល់បទសម្ភាសន៍ដល់អាស៊ីសេរីនៅថ្ងៃទី ៣១ តុលា ព្រោះលោកថា កំពុងជាប់រវល់ធ្វើដំណើរស្ដាប់សំឡេងទូរស័ព្ទមិនឮ។ តែលោកធ្លាប់ប្រាប់អាស៊ីសេរីកាលពីចុងខែសីហាថា អាជ្ញាធរពាក់ព័ន្ធកំពុងប្រឹងប្រែង យកចិត្តទុកដាក់ អនុវត្តច្បាប់ព្រៃឈើយ៉ាងម៉ឺងម៉ាត់បំផុត និងមិនបណ្ដោយឲ្យកើតមានបទល្មើសព្រៃឈើខុសច្បាប់នោះទេ។ លោកថា អាជ្ញាធរនឹងមិនអនុញ្ញាតនាំឈើចេញពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ឆ្លងដែនទៅវៀតណាមដាច់ខាត។ កាលពីពេលថ្មីៗនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានព្រមានឲ្យអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ត្រូវពិនិត្យមើលបទល្មើសព្រៃឈើក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោះស្រាយបញ្ហានេះជាបន្ទាន់ បើពុំដូច្នេះទេនឹងត្រូវមានរឿង៖ «សូមផ្តាំទៅអភិបាលខេត្តមណ្ឌលគិរីត្រូវដោះស្រាយបើមិនអ៊ីចឹងមានរឿងហើយ។ វាកន្លងទៅមានបញ្ហា ច្បាប់ព្រៃឈើ បើធ្វើអ៊ីចឹង អន្តរាយហើយ អត់អោយអំណាចទៅគណៈបញ្ជាការឯកភាព ដែលមានកម្លាំងគ្រប់គ្រាន់ គាត់យកអំណាចដាច់ទៅរដ្ឋបាលព្រៃឈើ»។
ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ ដែលចុះស៊ើបអង្កេតបទល្មើសព្រៃឈើនៅតំបន់នោះ ឲ្យដឹងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើពីតំបន់ព្រៃអភិរក្សកម្ពុជាទៅកាន់ប្រទេសវៀតណាម នៅតែជាក្តីកង្វល់ខ្លាំង នាំឲ្យព្រៃអភិរក្សវិនាសហិនហោច។ លោកអង្កេតឃើញថា ពលរដ្ឋនៅមូលដ្ឋានបានទម្លាប់កំហុសលើអាជ្ញាធររដ្ឋ ដែលឃុបឃិតគ្នាជាប្រព័ន្ធសម្រួលឲ្យមានការដឹកជញ្ជូនឈើឆ្លងដែនទៅប្រទេសវៀតណាម។ លោកចាត់ទុកការបណ្ដោយឲ្យកើតមានបទល្មើសព្រៃឈើឆ្លងដែននេះ ជាការឆក់ល្វែងធំធេង មិនអនុវត្តតាមគោលការណ៍ច្បាប់ និងអនុក្រឹត្យនានា៖ «គោលការណ៍ច្បាប់អាជ្ញាធរឆកល្វែងធំធេង ដែលមន្ត្រីថ្នាក់ក្រោមជាតិ មិនអនុវត្តច្បាប់។ បង្កើតអាជ្ញាធរតាមដានបទល្មើសព្រៃឈើ និងទប់ស្កាត់ តែបទល្មើសគ្មានប្រសិទ្ធភាព ដោយសារបំពានច្បាប់ និងអំពើពុករលួយជាប្រព័ន្ធ»។
ដែនជម្រកសត្វព្រៃភ្នំព្រេច ត្រូវបានអតីតព្រះមហាក្សត្រ នរោត្តម សីហនុ កំណត់ជាតំបន់អភិរក្ស តាមព្រះរាជក្រឹត្យកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៣ មានផ្ទៃដីជាង ២២ម៉ឺនហិកតារ ( ២២២.៥០០ ) ឋិតនៅស្រុកកោះញែក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ។
សកម្មជនបរិស្ថាន លោក ហេង ស្រស់ កត់ចំណាំថា ទាំងបទបញ្ជាទាំងអនុក្រឹត្យ ទាំងការព្រមាន ទាំងច្បាប់ស្ដីពីព្រៃឈើ និងសារាចរផ្សេងៗ ផងគឺ គ្មានឥទ្ធិពលដាក់ទោសទណ្ឌ ដល់ជនល្មើស និងលុបបំបាត់បទល្មើសព្រៃឈើ ឲ្យមានប្រសិទ្ធភាពនោះទេ តែផ្ទុយទៅវិញ សមត្ថកិច្ច និងមន្ត្រីជំនាញតែងតែអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ដល់អ្នកដឹកជញ្ជូនឈើណា មិនបង់លុយអោយខ្លួន គឺប្រឈមការចាប់ខ្លួនមកអនុវត្តច្បាប់។ លោករកឃើញថា ច្បាប់ព្រៃឈើហាក់មិនបានអនុវត្តចំពោះជននៅពីក្រោយខ្នងបទល្មើសឧក្រិដ្ឋព្រៃឈើ និង អាជ្ញាធរប្រព្រឹត្តអំពើពុករលួយរឿងបទល្មើសព្រៃឈើនោះទេ៖ «អ្វីដែលសរសេរចេញមក ថាចាត់វិធានការ មានតែលើក្រដាសទេ។ ផ្ទុយទៅវិញ អ្នកដែលមិនសូកប៉ាក់ទេ គឺគេចាត់វិធានការអ្នកនោះរត់មិនរួចទេ»។
សកម្មជនបរិស្ថានរួបនេះបារម្ភខ្លាចទំហំ ព្រៃឈើ ក្នុងព្រៃអភិរក្សមួយនេះ នឹងរលាយនៅពេលដ៏ខ្លីខាងមុខនេះនឹងបង្កប៉ះពាល់ជីវភាពជនជាតិដើមភាគតិច ប្រែប្រួលអាកាសធាតុ និងបាត់បង់ជម្រកសត្វព្រៃរស់កម្ររស់នៅផងដែរ៕
No comments:
Post a Comment