Khmer Circle:
This is yet more grandiose wasting of public funds, never mind the CPP regime's deliberate and constant distortion of history. Vietnam has been gaining territorial advantage and paying for the costs of border markers - which is after all a small price to pay considering all the gains in land mass at Cambodia's expense.
Along the same borderline - and every where else with the country's other neighbours - border police posts and check-points remain in a state of dereliction, standing in sharp and humiliating contrast to the well built and maintained administrative infrastructures of the other side just meters away across the border.
$$$
ដោយ ថន ថារ៉ូ
2018-12-29
rfa

វិមានឈ្នះៗ ដែលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ ហិកតារ មានកម្ពស់ ៥៤ ម៉ែត្រ និងទទឹង ៣៦ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទល់មុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់។
Photo courtesy of Hun Sen Facebook
ពលរដ្ឋ និងក្រុមយុវជន យល់ឃើញថា ការស្ថាបនាវិមានឈ្នះៗ របស់របបក្រុងភ្នំពេញគ្រាន់តែ ដើម្បីផលប្រយោជន៍គោលនយោបាយគណបក្សកាន់អំណាច និងលោក ហ៊ុន សែន តែប៉ុណ្ណោះ។ ពួកគេមើលឃើញថា វិមាននេះមិនបានឆ្លុះបញ្ចាំងពីឆន្ទៈបង្រួបបង្រួមជាតិស្មោះត្រង់នោះទេ តែផ្ទុយទៅវិញ វិមាននេះអាចនឹងសាបសូន្យនៅថ្ងៃណាមួយ ប្រសិនបើគណបក្សប្រជាជនកម្ពុជាធ្លាក់ពីអំណាច។
ពលរដ្ឋរស់នៅរាជធានីភ្នំពេញ និងក្រុមយុវជន មើលឃើញថា ការចំណាយថវិកាជាតិ សាងសង់វិមានឈ្នះៗ របស់លោក ហ៊ុន សែន អំឡុងពេលប្រទេសជាតិក្រីក្រ គឺមិនបានផ្ដល់ប្រយោជន៍រួម ដល់ប្រជាជាតិនោះទេ។ ពួកគេយល់ថា របបក្រុងភ្នំពេញ គួរតែរកយុទ្ធសាស្ត្រនយោបាយបែបណា អភិវឌ្ឍន៍ជាតិពិតប្រាកដ ឆ្លុះបញ្ចាំងពីឆន្ទៈពលរដ្ឋ និងគ្រប់គណបក្សនយោបាយចូលរួម។
ជនជាតិដើមភាគតិចរស់នៅខេត្តស្ទឹងត្រែង ថ្លែងសុំលាក់ឈ្មោះ ឲ្យដឹងថា ពួកគេមិនពេញចិត្តចំពោះការសាងសង់វិមានឈ្នះៗនោះទេ ព្រោះពុំមានការឯកភាពពី គ្រប់គណបក្សនយោបាយ និងពលរដ្ឋ។ លោកចាត់ទុកថា ការស្ថាបនាវិមាននេះ ធ្វើឡើងស្រេចតែចិត្តរបស់ លោក ហ៊ុន សែន ដោយមិនបានផ្ដល់ប្រយោជន៍ណាមួយ សម្រាប់ពលរដ្ឋខ្មែរនោះទេ៖ «ដឹងហើយថា វិមានឈ្នះៗ ដើម្បីកសាងប្រទេសក៏ប៉ុន្តែទៅមុខទៀត សុំធ្វើអ្វីមួយឲ្យឯកភាព មានន័យថា ឯកភាពគ្រប់សកម្មភាពជាមួយ ប្រជាពលរដ្ឋ អាចធ្វើកើតមិនកើត តែបើធ្វើអ្វីទៅតាមចិត្តយើង គ្មានលទ្ធិប្រជាធិបតេយ្យទេ ឥឡូវលទ្ធិប្រជាធិបតេយ្យតែក្នុងក្រដាសក៏គ្មានដែល»។
ព្រះតេជព្រះគុណ បួ បេត គង់នៅវត្តប្រយូរវង្ស រាជធានីភ្នំពេញ មានថេរដីកាថា ការស្ថាបនាវិមាននេះ ក្នុងបំណងរំឭកការឈ្នះរបស់គណបក្សប្រជាជន និងរបបក្រុងភ្នំពេញ ខណៈដែលចម្លាក់ក្នុងវិមានឈ្នះៗ ពុំមែនជានិមិត្តរូបដល់ពលរដ្ឋខ្មែរទូទៅនោះទេ។ ព្រះអង្គបន្ថែមថា ប្រសិនបើរបបក្រុងភ្នំពេញ យកថវិកាជាតិ បម្រើប្រយោជន៍តែបក្សពួកខ្លួនឯង និងក្រុមគ្រួសារ ដើម្បីសាងសង់វិមាននេះ គឺពុំមែនជារឿងត្រឹមត្រូវនោះទេ៖ «បញ្ហាដីធ្លីរបស់ពលរដ្ឋជាច្រើន ក្នុងសង្គមកម្ពុជា ពលរដ្ឋកំពុងក្រីក្រ និងលំបាកច្រើន បើសិនយកលុយរាប់លានដុល្លារ ដើម្បីប្រយោជន៍ខ្លួនឯង អាត្មាគិតថា ជារឿងមួយ ដែលចាយលុយជាតិ មិនប្រក្រតី»។
ថ្លែងក្នុងពិធីសម្ពោធវិមានឈ្នះៗ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ លោក ហ៊ុន សែន ពាក្យឯកសណ្ឋាន ជានាយឧត្ដមសេនីយ៍ផ្កាយមាស ៥ ផុតលេខ លើកឡើងថា វិមានឈ្នះៗ ជានិមិត្តរូបបង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម និងនាំមកនូវសុខសន្តិភាព។ លោក ហ៊ុន សែន អះអាងថា ហេតុផលដែលលោក យកថ្ងៃទី២៩ ខែធ្នូ សម្ពោធវិមាននេះ គឺជាថ្ងៃដែលមេដឹកនាំខ្មែរក្រហម ទៅផ្ទះរបស់លោកផ្ទាល់ ដើម្បីសុំចុះចូល៖ «ខ្ញុំសូមបញ្ជាក់ថា ជាថ្ងៃដែលប្រមុខរដ្ឋ នាយករដ្ឋមន្ត្រី និង គណៈរដ្ឋមន្ត្រីទាំងមួលរបស់ខ្មែរក្រហម បានមកចុះចូលដល់ផ្ទះលោក នាយករដ្ឋមន្ត្រី ដែលនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែលមានប្រទេសណាមួយចុះចូលនោះទេ មានតែតាមចាប់ខ្លួន និងបាញ់សម្លាប់»។
វិមានឈ្នះៗ ដែលរបប លោក ហ៊ុន សែន ចាត់ទុកថា ជាគោលនយោបាយឈ្នះៗ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៨ ហិកតារ មានកម្ពស់ ៥៤ ម៉ែត្រ និងទទឹង ៣៦ ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញទល់មុខពហុកីឡាដ្ឋានមរតកតេជោ ក្នុងតំបន់អភិវឌ្ឍន៍ លី យ៉ុងផាត់។ លោក ហ៊ុន សែន អះអាងថា ការសាងសង់វិមាននេះ ត្រូវចំណាយថវិកា ១២លាដុល្លារ ដែលភាគច្រើនជាថវិការបស់សាលារាជធានីភ្នំពេញ និងមួយផ្នែកទៀតជាថវិការបស់ លោកឧកញ៉ា លី យ៉ុងផាត់។ លោកបន្ថែមថា នឹងត្រៀមថវិកាផ្សេងទៀត សម្រាប់បម្រើឲ្យគណៈកម្មការសាងសង់។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ផ្ដល់មតិថា ការស្ថាបនាវិមាននេះ មានរូបភាពនយោបាយច្រើនជាង ប្រយោជន៍ជាតិទាំងមូល។ លោកមន្ទិលថា តើការស្ថាបនាវិមាននេះ នរណាជាអ្នកឈ្នះ? ព្រោះច្រើនឆ្នាំកន្លងទៅ ខ្មែរធ្វើសង្គ្រាមតែគ្នាឯង ដែលជាហេតុធ្វើឲ្យប្រទេសកាន់តែក្រីក្រ រហូតដល់បច្ចុប្បន្ន។ រីឯពលរដ្ឋរាប់សែននាក់ បង្ខំចិត្តចំណាកស្រុក ហើយ វិបត្តិផ្ទៃក្នុងនៅតែរ៉ាំរ៉ៃមិនដោះស្រាយ៖ «តើវិមានឈ្នះៗ យើងមិនដឹងថា តើនរណាជាអ្នកឈ្នះ បើខ្មែរយើង ធ្វើសង្គ្រាមតែខ្មែរគ្នាឯង ហើយប្រជាជននៅតែក្រីក្រ ចំណាកស្រុក។ មែនទែនទៅធ្វើនេះ ដូចជានយោបាយ»។
លោក មួង សូនី សម្ដែងការសោកស្ដាយថវិកាជាតិដែលចំណាយកសាងវិមានឈ្នះៗ អំឡុងពេលដែលពលដ្ឋកំពុងរងទុក្ខវេទនា។ លោកបន្ថែមថា បើរបបក្រុងភ្នំពេញ សង់វិមានឈ្នះៗដើម្បីអួត ពីគោលនយោបាយឈ្នះៗរបស់ខ្លួន ក៏មិនអាចបិទបាំងការពិតដែលខ្លួនប្រព្រឹត្តកន្លងមកដែរ៕
5 comments:
Make Vietnam to pay for it.
Hun Sen will take it to his grave and/or in to his urn with him depending on what the Vietcong/Vietnam decides then, hopefully pretty soon...
Hun Shit's legacy Win Win :
Win Win = Nguyen Nguyen = Viet Viet = Cambodia
will be a province of the evil Vietnam
Chbab in Cambodia is also known as Chbab Kdor
Ah Hun Sen.
The evil Vietnam wanted to swallow Cambodia because Vietnam knew that there were some cheap Khmers who will implement Vietnam's plan in exchange for money and power. Vietnam has found a perfect one named Hun Sen.
To Khmer people, Ah Prett Hun Sen is the worst Khmer traitor in history because he will lead Cambodia to extinction.
This fucking place looks like the den for evil cpp thugs, thieves and robbers.
The style of this asshole Win Win does not look like Khmer style at all. It looks more like PRAHONG KDET Ah Hun Sen.
Post a Comment