ដោយ យន់ សាមៀន
2018-12-29
rfa

លោក គឹម សុខ អ្នកវិភាគនយោបាយ។
រូបថតពីហ្វេសប៊ុកលោក គឹម សុខ
មេដឹកនាំជាន់ខ្ពស់ ក្នុងរបបឯកបក្សក្រុងភ្នំពេញ បើកសម្ពោធស្តូបអនុស្សាវរីយ៍ ឬវិមាននយោបាយឈ្នះឈ្នះ ជាផ្លូវការ នៅព្រឹកថ្ងៃសៅរ៍ទី២៩ ធ្នូ។ លោក ហ៊ុន សែនដែលស្លៀកពាក់ខោអាវយោធាផងនោះអះអាងថា វិមាននយោបាយនេះ ជាការបង្ហាញពីស្នាដៃធំធេងរបស់លោក ក្នុងការស្ដារប្រទេសកម្ពុជា ចេញពីសង្គ្រាមស៊ីវិល។ ប៉ុន្តែអ្នកវិភាគថានយោបាយ ឈ្នះឈ្នះរបស់លោក ហ៊ុន សែនធ្វើឲ្យកម្ពុជាប្រែក្លាយពីប្រទេសមានពហុបក្សទៅឯកបក្ស និងអ្នកជំទាស់ត្រូវជាប់គុកនិងរត់ចោលស្រុក។
លោក ហ៊ុន សែន ថ្លែងចោទប្រកាន់ថា ឫសគល់គោលនយោបាយឈ្នះឈ្នះ កើតចេញដោយសារសង្គ្រាមស៊ីវិលបន្សល់ទុកពីក្រុមមេដឹកនាំរបបសាធារណរដ្ឋខ្មែរ ដោយមានការឧបត្ថម្ភពីសហរដ្ឋអាមេរិក ប៉ុន្តែលោកមិនបានស្ដីបន្ទោសប្រទេសចិន និងវៀតណាម ដែលជាប្រទេសគាំទ្ររបបឯកបក្សលោកនោះទេ ទោះបីប្រទេសទាំងពីរនេះ ក៏ចូលរួមបង្កសង្គ្រាមកម្ពុជាដែរ។
លោក ហ៊ុន សែន ប្រកាសថា ការជ្រើសថ្ងៃដាក់ឲ្យសម្ពោធវិមាននយោបាយឈ្នះឈ្នះ ចំថ្ងៃទី២៩ ធ្នូ ដើម្បីរំលឹកដល់២០ឆ្នាំមុន ជាថ្ងៃក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ នាំកងទ័ព ទៅចុះចូលដល់ភូមិគ្រឹះរបស់លោក នៅភ្នំពេញ។ លោក ហ៊ុន សែន បញ្ជាក់ថា ពីឆ្នាំ១៩៩៦ ដល់ចុងឆ្នាំ១៩៩៨ លោក មិនបានប្រើគ្រាប់កាំភ្លើងក្នុងការបញ្ចប់សង្គ្រាម គឺកងទ័ពខ្មែរក្រហមចុះចូលនឹងលោកទាំងស្រុង ដូច្នេះទើបមានការសាងសង់វិមាននេះឡើង ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាម។ «»
របបក្រុងភ្នំពេញ ប្រារព្ធកម្មវិធីសម្ពោធវិមាននយោបាយឈ្នះឈ្នះ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ធ្នូ។ លោក ហ៊ុន សែន ចាត់ទុកថា វិមាននយោបាយឈ្នះឈ្នះ នឹងក្លាយជាភស្តុតាងប្រវត្តិសាស្ត្រនៃការបញ្ចប់សង្គ្រាមកម្ពុជា ហើយភាគីខ្មែរគ្រប់ភាគីជាអ្នកឈ្នះដូចគ្នា។ ប៉ុន្តែមេដឹកនាំនៃគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចាត់ទុកថា វិមាននេះជាវិមានតំណាងឲ្យការក្បត់ជាតិរបស់លោក ហ៊ុន សែន ទៅវិញទេ។
ចំណែក អ្នកសិក្សាស្រាវជ្រាវ និងឃ្លាំមើលសង្គម លោក គឹម សុខ យល់ថា វិមាននយោបាយឈ្នះឈ្នះ មិនមែនជាភស្តុតាងបញ្ចប់សង្គ្រាមទេ គឺគ្រាន់តែជាការបង្កើតឡើង របស់ លោក ហ៊ុន សែន ដើម្បីបំភ្លៃប្រវត្តិសាស្ត្រពិត។ លោក គឹម សុខ អះអាងថា គោលនយោបាយឈ្នះឈ្នះ របស់ លោក ហ៊ុន សែន ជានយោបាយបោកបញ្ឆោត ដើម្បីរក្សាអំណាចបក្ខពួក ក្រុមគ្រួសារ និងបម្រើមហិច្ឆតាបរទេស គឺវៀតណាម និងចិន ដែលជាបងធំ នៃរបប លោក ហ៊ុន សែន សព្វថ្ងៃ។ អ្នកវិភាគរូបនេះ បន្តថា វិមាននយោបាយឈ្នះឈ្នះ មិនអាចទាក់ទាញ ប្រជាប្រិយភាព ពីយុវជន និងពលរដ្ឋបានទេ។ «»
លោក គឹម សុខ ផ្ដាំប្រាប់ លោក ហ៊ុន សែន ថា មេដឹកនាំល្អ មិនដែលរំលឹក ឬបំភ្លៃប្រវត្តិសាស្ត្រ ជូរចត់ ក្នុងបំណងគ្រាន់តែចង់កេងចំណេញនយោបាយ ហើយធ្វើឲ្យយុវជនជំនាន់ក្រោយវង្វេងតាមទេ។ លោក គឹម សុខ ប្រាប់ថា លោក ហ៊ុន សែន គួរតែខិតខំដោះស្រាយបញ្ហាជាតិ តាមអនុសាសន៍របស់សហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ទើបជៀសវាងពីទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិបាន៕
1 comment:
Hun Shit's legacy Win Win :
Win Win = Nguyen Nguyen = Viet Viet = Cambodia
will be a province of the evil Vietnam
Chbab in Cambodia is also known as Chbab Kdor
Ah Hun Sen.
The evil Vietnam wanted to swallow Cambodia because Vietnam knew that there were some cheap Khmers who will implement Vietnam's plan in exchange for money and power. Vietnam has found a perfect one named Hun Sen.
To Khmer people, Ah Prett Hun Sen is the worst Khmer traitor in history because he will lead Cambodia to extinction.
Post a Comment