Monday, 24 December 2018

ក្រុមហ៊ុនCBS បដិសេធ​ព័ត៌មាន​ដែល​ថា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ខ្លួន​ឧកញ៉ា គិត ម៉េង


ដោយ អាស៊ីសេរី
2018-12-23 
rfa
ឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.ប៊ី​.​អេស (CBS)។
ឧកញ៉ា គិត ម៉េង ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.ប៊ី​.​អេស (CBS)។
Screenshot



ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា (Cambodia Broadcasting Service) ដែល​ហៅ​កាត់​ថា ស៊ី​.ប៊ី​.​អេស (CBS) រួមមាន​ទូរទស្សន៍ CNC CTN MyTV និង One TV ចេញ​សេចក្ដី​បំភ្លឺ​បដិសេធ​ព័ត៌មាន​ផ្សព្វផ្សាយ​ថា ឧកញ៉ា គិត ម៉េង ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន តាម​បញ្ជា​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន។

សេចក្ដី​បំភ្លឺ ចុះ​ថ្ងៃ​ទី​២២ ធ្នូ ក្រុមហ៊ុន CBS អះអាង​ថា កាសែត The Cambodia Daily និង​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ CBN Khmer បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មួលបង្កាច់ និង​ប្រមាថ​កិត្តិយស​ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន គឺ​លោក​ឧកញ៉ា គិត ម៉េង ហើយ​លោក គិត ម៉េង មិនមែន​រង​ការ​ចាប់ខ្លួន​ដូច​ការ​ផ្សាយ​ទេ តែ​កំពុងតែ​សប្បាយរីករាយ​ជាមួយ​គ្រួសារ​នៅ​ខេត្ត​សៀមរាប។ ការ​បដិសេធ​នេះ ធ្វើ​ឡើង​ក្រោយពី​សំឡេង​របស់​លោក ហ៊ុន សែន ត្រូវ​បាន​បែក​ធ្លាយ​ជា​សាធារណៈ​ករណី​អន្តរាគមន៍​វិវាទ​ផ្ទៃក្នុង​របស់​ទូរទស្សន៍​ឯកជន CNC។



សារ​សំឡេង​បែក​ធ្លាយ​របស់ លោក ហ៊ុន សែន កាលពី​ចុង​សប្ដាហ៍​នេះ បាន​បញ្ជា​ឲ្យ​ដក​អគ្គនាយក​ថ្មី នៃ​ស្ថានីយ​ទូរទស្សន៍ CNC ឈ្មោះ អ៊ុក វូរ៉ា ដែល​ត្រូវជា​ក្មួយ​របស់​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស​ប្រជាជន​កម្ពុជា អ្នកស្រី ម៉ែន សំអន ចេញពី​តួនាទី ដោយ​លោក ហ៊ុន សែន ចោទ​ថា បាន​រំលោភ​សិទ្ធិ​បុគ្គលិក​ធ្ងន់ធ្ងរ។

ក្នុង​សំឡេង​បែក​ធ្លាយ​នោះ លោក ហ៊ុន សែន ក៏បាន​ព្រមាន​ចាត់វិធានការ​គ្រប់​អាជីវកម្ម និង​អាច​ឈាន​ដល់​ការ​ចាប់ខ្លួន​ឧកញ៉ា គិត ម៉េង ប្រសិន​បើ ក្មួយប្រុស​អ្នកស្រី ម៉ែន សំអន រូប​នោះ មិន​ត្រូវ​បាន​បញ្ឈប់​ពី​តំណែង​ទេ។ លោក ហ៊ុន សែន អះអាង​ថា កុំថាឡើយ ត្រឹម​ក្មួយ​អ្នកស្រី ម៉ែន សំអន សូម្បី បិតា​ព្រះមហាក្សត្រ មាតា​ព្រះមហាក្សត្រ (ឪ​ម៉ែ​ស្ដេច​) ក៏​លោក​ចាត់ការ​ដែរ។ លោក ហ៊ុន សែន ថា លោក​ចាប់អារម្មណ៍​នឹង​ទូរទស្សន៍ CNC ដោយសារតែ​លោក​ជា​អ្នក​ឧបត្ថម្ភ និង​ផ្ដល់​លុយ​ទៅ​ឲ្យ​អ្នកសារព័ត៌មាន​របស់​ស្ថានីយ​នេះ។ អ្នកវិភាគ​លើកឡើង​ថា សារ​សំឡេង​លោក ហ៊ុន សែន បញ្ជាក់​ថា លោក​កំពុង​ត្រួតត្រា​ប្រព័ន្ធ​យុត្តិធម៌ និង​លូកដៃ​ចូល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯកជន៕

1 comment:

Anonymous said...

After dissolving the CNRP, the CPP members got crazy now.
We should wait and see the implications of the EBA's cut off which will take effect in 2019.

Hun Sen and the CPP's members will be in disarray from such impact (EBA). This Khmer traitor Hun Sen has stayed in power to serve Yuon too long and made so many vital mistakes.

As usual, the dictators in this world will always vanish. Right now, we wait and see Hun Sen and Ah Chrouk Kim Junk UN's fate.