Tuesday, 1 January 2019

ការ​រាំ​ច្រៀង​សប្បាយ​នៅ​វិមាន​ឈ្នះ​ឈ្នះ​រង​ការ​រិះគន់​ថា​ជា​ការ​បំភ័ន្ត​​ខុស​ពី​អ្វី​ដែល​ពលរដ្ឋ​ជួប​ប្រទះ


ដោយ មួង ណារ៉េត
2018-12-30 
rfa
ទិដ្ឋភាព​បាញ់​កាំជ្រួច នៅ​បរិវេណ​វិមានឈ្នះឈ្នះ នៅ​យប់​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៨។
ទិដ្ឋភាព​បាញ់​កាំជ្រួច នៅ​បរិវេណ​វិមានឈ្នះឈ្នះ នៅ​យប់​ថ្ងៃ​ទី៣០ ខែ​ធ្នូ ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook



អ្នកវិភាគ និង​សកម្មជន​បក្ស​ប្រឆាំង​យល់​ថា របប​ក្រុងភ្នំពេញ​កំពុង​បង្កើត​ព្រឹត្តិការណ៍​ច្រៀង​រាំ​សប្បាយ នៅ​វិមាន​ឈ្នះ​ឈ្នះ ស្រប​ពេល​ប្រទេស​កំពុង​ជួប​វិបត្តិ​នយោបាយ គឺជា​ការ​ចង់​បន្លំ​ស្ថានការណ៍ មិន​ចង់​ឲ្យ​ពលរដ្ឋ​ខ្វល់​ខ្វល់​ពី​បញ្ហា​របស់​ជាតិ។ ពួកគេ​រិះគន់​ថា អ្វី​ដែល​របប​ក្រុងភ្នំពេញ​កំពុង​រៀបចំ​នេះ មិនមែន​ជា​ការ​ចង់​បាន​របស់​ពលរដ្ឋ​នោះ​ទេ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម យល់ថា ទោះ​លោក ហ៊ុន សែន ខំប្រឹង​បង្កើត​ព្រឹត្តិការណ៍​សប្បាយរីករាយ ដើម្បី​បិទបាំង​ទង្វើ​អាក្រក់​របស់​ខ្លួន​យ៉ាង​ណា​ក្តី បើ​មេដឹកនាំ​របប​នេះ​មិន​បាន​ធ្វើ​អ្វី​តាម​អន្តរជាតិ​ចង់បាន​ទេ​នោះ នឹង​ធ្វើ​ឲ្យ​កម្ពុជា​ជួប​វិបត្តិ​នា​ពេល​ខាង​នេះ ដោយ​ចៀស​មិន​រួច។

អ្នកវិភាគ​វ័យក្មេង​លោក បុង ដែត យល់ថា ពលរដ្ឋ​ដែល​រងគ្រោះ​ព្រោះ​វិបត្តិ​នយោបាយ វិបត្តិ​ដីធ្លី និង​បញ្ហា​ផ្សេងៗ​ទៀត មិន​អាច​សប្បាយរីករាយ នឹង​ការរៀបចំ​របស់​របប​ក្រុងភ្នំពេញ​ឡើយ។ អ្នកវិភាគ​រូប​នេះ ចង់​ឃើញ​របប​ក្រុងភ្នំពេញ​កែខ្លួន​ឡើងវិញ ដើរមក​ផ្លូវ​ត្រូវ​ដែល​ជា​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ដែល​សហគមន៍​អន្តរជាតិ​ចង់បាន៖ «ព្រឹត្តិការណ៍​ឈ្នះ​ឈ្នះ​មិន​អាច​យក​ទៅ​បន្លំ​ព្រឹត្តិការណ៍​លុបចោល​អនុគ្រោះ​ពន្ធ​ទេ»។



ចំណែក សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ ដែល​ត្រូវ​និទ្ទេស​ខ្លួន ព្រោះ​វិបត្តិ​នយោបាយ​លោកស្រី មាស លក្ខិណា និយាយ​ថា របប​ក្រុងភ្នំពេញ កំពុង​សប្បាយ​លើ​គំនរ​ទុក្ខ​របស់​ពលរដ្ឋ និង​យក​លុយ​ជាតិ​មក​ចាយ​ខ្ជះខ្ជាយ ក្នុង​ការ​បង្កើត​ព្រឹត្តិការណ៍​នេះ។ លោកស្រី​យល់ថា ការ​ប្រឹងប្រែង​បិទបាំង​ពី​បញ្ហា​របស់​ពលរដ្ឋ​បែបនេះ គឺជា​ការ​ភិតភ័យ​របស់​ខ្លួន​ប៉ុណ្ណោះ៖ «ទោះបី​គាត់​(​លោក ហ៊ុន សែន​)​ប្រឹង​តុបតែង​ក៏​អត់​ទៅ​រួច​ដែរ នេះ​គ្រាន់តែ​គាត់​កុហក​ខ្លួនឯង​ទេ»។

របប​ក្រុងភ្នំពេញ​បាន​រៀបចំ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ នៅ​សង្កាត់​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​រយៈពេល​បី​ថ្ងៃ​ពី​ថ្ងៃ​ទី​២៩ ៣០ ៣១​ខែ​ធ្នូ រីឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក ហ៊ុន សែន កំពុង​ផ្សព្វផ្សាយ​ពី​ទិដ្ឋភាព​នៃ​ពិធី​ជា​បន្តបន្ទាប់ និង​អះអាង​ថា មាន​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ កំពុង​ចូលរួម​យ៉ាង​សប្បាយ​រីករាយ​ក្នុង​ពិធី​នោះ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​លោក ហ៊ុន សែន ក៏បាន​អំពាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​ពិធី​ឲ្យ​សប្បាយរីករាយ​។ នៅ​ក្នុង​ពិធី​សម្ពោធ​វិមាន​ឈ្នះ​-​ឈ្នះ កាលពី​ថ្ងៃទី២៩ ខែ​ធ្នូ ក៏​ប្រាប់​ទៅ​ពលរដ្ឋ​មក​រាំ​សប្បាយ​នៅ​ទីនេះ​ដោយ​លោក​អះអាង​ថា របប​លោក​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​រួច​ផុត​ពី​សង្គ្រាម​ក្លាយ​ជា​ដែនដី​សុវណ្ណ៖ «អរគុណ​ចំពោះ​ការ​គាំទ្រ​ទាំងអស់​របស់​ប្រជាជន អរគុណ​សម្រាប់​ការចូលរួម អរគុណ​ជនរួមជាតិ ហើយ​សូម​អញ្ជើញ​រាំ​លែង​កម្សាន្ត​តាម​ចិត្ត​នៅ​ទីនេះ​បី​យប់​បី​ថ្ងៃ»។

ក្រោយ​រំលាយ​បក្ស​ប្រឆាំង និង​គ្រប់គ្រង​អំណាច​បាន​ជោគជ័យ​តាម​បែប​ឯកបក្ស របប​ក្រុងភ្នំពេញ​បាន​ប្រញាប់ប្រញាល់ រៀបចំ​បង្កើត​កម្មវិធី​សប្បាយ​ជាច្រើន ហើយ​នៅ​ចុងក្រោយ​នេះ​គឺជា​ការ​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ​បី​យប់ បី​ថ្ងៃ ពោរពេញ​ដោយ​ការ​ច្រៀង​រាំ​សប្បាយ បាញ់​កាំជ្រួច​ស្ទើរ​ឆេះ​មេឃ ដែល​កម្មវិធី​នេះ​ចំណាយ​លុយ​អស់​ជាង​១២​លាន​ដុល្លារ។ ក្រោយ​ចប់​កម្មវិធី​នេះ របប​ក្រុងភ្នំពេញ នឹង​បន្ត​ប្រារព្ធ​ថ្ងៃ​រំលឹក​ជ័យជំនះ​របស់​ខ្លួន​មួយទៀត គឺ​ថ្ងៃ​ទី​៧​មករា ដែល​របប​នេះ​គ្រោង​ធ្វើឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក និង​ត្រូវ​ចាយ​លុយ​​យ៉ាង​សន្ធឹកសន្ធាប់​បន្ថែម​ទៀត៕

1 comment:

Anonymous said...

Hun Shit's legacy Win Win :

Win Win = Nguyen Nguyen = Viet Viet = Cambodia
will be a province of the evil Vietnam


Chbab in Cambodia is also known as Chbab Kdor
Ah Hun Sen.

The evil Vietnam wanted to swallow Cambodia because Vietnam knew that there were some cheap Khmers who will implement Vietnam's plan in exchange for money and power. Vietnam has found a perfect one named Hun Sen.

To Khmer people, Ah Prett Hun Sen is the worst Khmer traitor in history because he will lead Cambodia to extinction.

93 Years Old Woman