Khmer Circle:
People have been asking a question that have often been posed of the murderous KR regime: Why is it acting in counter to Cambodia's national interests and concerns?
The answer is that both regimes may appear outwardly 'Cambodian' but their directive operating organs are anything but...
The difference between the two regimes is that Cambodia's green forests and natural wealth had remained in tact under the previous administration and no one-sided territorial treaties had been signed with Vietnam or any other neighbouring countries.
%%%
ដោយ ហេង រស្មី
2019-01-27

អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ផ្ដល់បទសម្ភាសន៍ក្រោយកិច្ចប្រជុំនាក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧។
RFA/Sorn Chanratha
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃព្រមានជនណាដែលនៅតែបន្តប្រើប្រាស់ឈ្មោះ សញ្ញាសម្គាល់ (Logo) និងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិ នឹងប្រឈមការផ្ដន្ទាទោស ដូចជាការផាកពិន័យជាប្រាក់ និង ត្រូវជាប់ពន្ធនាគារជាដើម។ ប៉ុន្តែ អតីតសមាជិកគ.ជ.ប យល់ថា ការព្រមានបែបនេះ គឺជាការរំលោភសិទ្ធិមនុស្ស។
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន ថា គណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលសម្រេចរំលាយចោលកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយបិទផ្លូវតវ៉ា ហើយក្រសួងមហាផ្ទៃ ក៏បានលុបឈ្មោះគណបក្សនេះ ចេញពីបញ្ជីឈ្មោះរួចហើយដែរ។ ដោយយោងតាមដំណើររឿងនេះ លោកអះអាងថា បុគ្គលណាមួយនៅតែបន្តប្រើប្រាស់ គ្រប់គ្រង ឬដឹកនាំគណបក្សនេះបន្តទៀត គឺជាទង្វើប្រព្រឹត្តល្មើសទៅនឹងច្បាប់ស្ដីពីគណបក្សនយោបាយ។
ការព្រមានបែបនេះពីសំណាក់មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃត្រូវបានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រសួងមហាផ្ទៃកាលពីថ្ងៃទី២៥ ខែមករា។
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានលើកឡើងទៀតថា ករណីបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តកំហុសដូចដែលលោកលើកឡើងនេះអាចនឹងត្រូវពិន័យជាប្រាក់ពី១០លានរៀល ទៅ ២០លានរៀល ឬក៏ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយខែទៅដល់មួយឆ្នាំ។
ប៉ុន្តែអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក រ៉ុង ឈុន យល់ថា នៅក្នុងសង្គមប្រជាធិបតេយ្យពលរដ្ឋមានសិទ្ធិពេញលេញក្នុងការគាំទ្រគណបក្ស នយោបាយណាមួយ ហើយលោកបានចាត់ទុកការព្រមានបែបនេះគឺជាការរំលោភសិទ្ធិមនុស្ស។
លោក រ៉ុង ឈុន បន្តទៀត បើទោះជាតុលាការកំពូលបានរំលាយគណបក្សសង្គ្រោះ ជាតិទៅហើយក្តីប៉ុន្តែអ្នកគាំទ្រគណបក្សនេះគេយល់ថាការរំលាយនេះមិនត្រឹមត្រូវ ដូច្នេះពល រដ្ឋនៅតែមានសិទ្ធិសេរីក្នុងការទាមទារ៖ «ចំពោះការព្រមាននេះគឺជាការរំលោភសិទ្ធិសេរីភាពពលរដ្ឋទោះបីតុលាការកំពូលធ្វើសេចក្ដីសម្រេចផ្លូវការក៏ដោយពួកគាត់នៅតែមានសិទ្ធិសេរីភាពក្នុងការទាមទារ»។
ការព្រមាននេះ ក្រោយពេល លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោជាតិ អះអាងថា នឹងវិលចូលប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ២០១៩នេះ ហើយអ្នកគាំទ្រ និងមន្ត្រីមូលដ្ឋានគណបក្សសង្គ្រោះ ជាតិដែលមានជាប់បម្រាមនយោបាយបានប្រកាសត្រៀមកម្លាំងចាំទទួលលោក សម រង្ស៊ី។ ទន្ទឹមការប្រកាសនេះ របបក្រុងភ្នំពេញក៏បានប្រកាសចេញនូវវិធានការជាបន្តបន្ទាប់ចំពោះវត្ត មានលោក សម រង្ស៊ី និងអ្នកទៅទទួលលោក សម រង្ស៊ី។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ម៉ន ផល្លា ដែលកំពុងនិទ្ទេសខ្លួននៅក្រៅប្រទេសនិងជាអ្នករៀបចំរចនាសម្ព័ន្ធក្នុងការចាំទទួលលោក សម រង្ស៊ី ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៧ មករា ថា ការព្រមានបែបនេះរបស់មន្ត្រីក្រសួងមហាផ្ទៃគឺជាការគំរាមកំហែង សកម្មជន និងរចនាសម្ព័ន្ធគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន។ ប៉ុន្តែ លោក ម៉ន ផល្លា ថា ការគំរាមនេះ មិនបានធ្វើលោក និងសកម្មជនគណបក្សសង្គ្រោះជាតិភ័យខ្លាចទេ ហើយពួកគេនៅបន្តរៀបចំរចនាសម្ព័ន្ធ និងផែនការរង់ចាំទទួលលោក សម រង្ស៊ី ដដែល៖ «យើងអត់មានការព្រួយបារម្ភឬស្ដាយក្រោយ ដែលលោកប្រធានបានសម្រេចចិត្តច្បាស់លាស់ហើយថាគាត់នឹងវិលត្រឡប់ក្នុងឆ្នាំ២០១៩នេះ ដូច្នេះពួកយើងជាមន្ត្រីនៅតាមមូលដ្ឋាន ជាប្រជាពលរដ្ឋនៅរង់ចាំស្វាគមន៍»។
ស្របគ្នានេះក្រុមមេយោធារបបក្រុងភ្នំពេញ និងមេបញ្ជាការស្និតជាមួយលោក ហ៊ុន សែន បាននាំគ្នាប្រកាសថានឹងកម្ទេចលោក សម រង្ស៊ី និងអ្នកគាំទ្រនៅពេលឈានជើងជាន់ទឹកដីកម្ពុជា។
ចំណែកលោក សម រង្ស៊ី ក៏បានអំពាវនាវឱ្យកងកម្លាំងមេយោធាទាំងអស់ កុំឱ្យស្ដាប់តាមការបញ្ជារបស់ជនផ្ដាច់ការ លោក ហ៊ុន សែន ដែលបញ្ជាឱ្យកងទ័ពសម្លាប់ ជីវិតពលរដ្ឋខ្មែរ ដូចគ្នានោះ៕
1 comment:
Look at Ah Runteas Banh from Kror Suong Puos Thom? Ah Prett Niss is Yuon 100%.
Lmorm Ngeup Heuy Khmer Euy !!
Venezuela's people have shown their bravery against the Dick Tator, even though Venezuela will not lose land to anybody whereas Cambodia is on its way to extinction due to Ah Hun Sen's traitorous acts.
In reality, Khmer people should have waken up before the Venezuelans because Cambodia is at risk of disappearance from the world map.
Post a Comment