Sunday, 6 January 2019

សារាយអណ្តែត ទ្រសោ​ កូតដោយលោកគ្រូ ហៀម _ ទ្រខ្មែរ

ទ្រឆេទ្រអ៊ូទ្រសោទ្រខ្មែ​រ ជើងភ្នំភូមិម៉ែស្រែស្រុកសន្ទុក
បឹងឈូកវែងធំសំណាកឪពុក គ្មានទ្រព្យស្ដម្ភស្ដុកទ្រកូតបំពេ។

លើចង្កេះភ្នំស្វាយំ​ស្រែក​ហ៊ោ ទ្រឆេទ្រអ៊ូទ្រសោទ្រខ្មែ​រ
ទ្រកូតលន់តួសូមទោសពុកម៉ែ យើងអស់ដីស្រែថែទាំមិនបាន។

ជើងភ្នំថ្ងៃលិច​ធ្មេចភ្នែកសង្ឈឹម ទ្រអ៊ូគ្រហឹមទ្រសោស្អកស្អាន
ទ្រឆេស្រែកហែកគ្រលួចព្រួចប្រាណ ទ្រខ្មែរក្សេមក្សាន្តកូតសុំយកសុខ។

ទ្រឆេទ្រអ៊ូទ្រសោទ្រខ្មែ​រ ទ្រទ្រង់ទ្រំាថែកេរ្ត៏ម៉ែទ្រព្យពុក
ទ្រសល់សំឡេងទោះសុខឬទុក្ខ ថ្ងៃនេះទៅមុខកូតទាំងទឹកភ្នែក!!!

សុទ្ធ សាធ 

2 comments:

សុទ្ធ សាធ said...

Thank you so so very much for having posted this very up and personal and close "សំឡេងទ្រ" poem for me. Looking forward to a better 2019!

សុទ្ធ សាធ

P.s ... https://www.facebook.com/wapatoa/videos/2382555801818402/ @25:30/26