Khmer Circle:
Why not, considering the Hun Sen regime's isolation from the world community and its increasing dependence upon China's support for survival. What we already do know is that Cambodia's Constitution has no effective bearing whatsoever on the regime as to what it determines to be in its own interest or priority. In fact, the country's national Constitution has been repeatedly violated and or rendered redundant for years!
%%%
លោក មាន ឫទ្ធិ
2019-02-01
rfa

ទំព័រមុខរបាយការណ៍ប្រចាំឆ្នាំ របស់សហព័ន្ធភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំង ។
Photo: RFA
អ្នកនាំពាក្យក្រសួងការពារជាតិ បដិសេធអំពីលទ្ធភាពដែលកម្ពុជា បើកផ្លូវឲ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីកម្ពុជា តាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួន។ សហព័ន្ធភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំង បានចេញរបាយការណ៍ប្រចាំឆ្នាំមួយរបស់ខ្លួន កាលពីថ្ងៃទី ២៩ មករា វាយតម្លៃអំពីស្ថានភាពគំរាមកំហែងនៅលើសាកលលោក។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ហៅរបាយការណ៍របស់សហព័ន្ធភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំង ថាជាឧបាយកលញុះញង់របស់សហរដ្ឋអាមេរិក ដើម្បីបំផ្លាញសេចក្តីសុខសានរបស់ប្រជាពលរដ្ឋកម្ពុជា។ «និយាយរួម ការចោទប្រកាន់ដែលគ្មានមូលហេតុអីច្បាស់លាស់ គាត់ចង់និយាយផ្អែកលើគំនិតរបស់គាត់ មិនឆ្លុះពីសត្យានុម័តរបស់សភាពការណ៍ជាក់ស្តែង របស់ប្រជាជនកម្ពុជា របស់រដ្ឋាភិបាលកម្ពុជា ដែលយើងកំពុងរស់នៅក្នុងសុខសន្តិភាពជាមួយប្រទេសជិតខាងភូមិផងរបងជាមួយក្នុងសហគមន៍អាស៊ាន។ ដូច្នេះ យើងមិនចាំបាច់ធ្វើនូវទង្វើអីដែលគាត់លើកឡើងនេះទេ។ នេះជាទង្វើមួយដែលយើងសូមថ្កោលទោស ច្រានចោលទាំងស្រុងនូវអំពើដែលលើកឡើងដែលគ្មានហេតុផល គ្មានមនសិការនេះបាទ។»
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការពារជាតិរូបនេះ ធ្វើឡើងក្រោយពេលដែលការិយាល័យរបស់ប្រធានកិច្ចការសម្ងាត់អាមេរិកាំង (Office of the Director of National Intelligence) នៃ ដែលជាបណ្តុំភ្នាក់ងារកិច្ចការសម្ងាត់អាមេរិកាំងចំនួន ១៧ ស្ថាប័ន ក្នុងនោះរួមទាំងភ្នាក់ងារ ស៊ី.អាយ.អេ (CIA) ផង បានចេញរបាយការណ៍វាយតម្លៃការគំរាមកំហែងជាសាកលប្រចាំឆ្នាំ ២០១៩ ដោយវាយតម្លៃថា ការរអិលធ្លាក់របស់កម្ពុជាចូលទៅក្នុងរបបគ្រប់គ្រងបែបផ្តាច់ការនិយម ដែលបណ្តាលឲ្យគណបក្សប្រជាជនកម្ពុជា គ្រប់គ្រងបានទាំងស្រុងនូវអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសនេះ បើកផ្លូវឲ្យមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដែលអាចបណ្តាលឲ្យមានវត្តមានយោធាចិននៅក្នុងប្រទេសនេះបាន។
លោក ឈុំ សុជាតិ បញ្ជាក់ថា អ្វីដែលកម្ពុជាបានធ្វើនាពេលកន្លងមក តាមរយៈការបញ្ជាក់ជំហរជាច្រើនលើកច្រើនសារ ដោយផ្ទាល់មាត់ក្តី និងជាលាយលក្ខណ៍អក្សរក្តីរបស់នាយករដ្ឋមន្ត្រី និងក្រសួងការពារជាតិ ជាការគ្រប់គ្រាន់ហើយសម្រាប់គ្រប់ប្រទេសទាំងអស់ ឲ្យយល់ពីជំហរកម្ពុជាជុំវិញបញ្ហានេះ។ «ដូចជាគ្រប់គ្រាន់ហើយ។ កន្លងមកយើងបានប្រកាសហើយតាមរយៈការចេញសេចក្តីថ្លែងការណ៍ហើយ។ វាគ្រប់គ្រាន់ហើយ មិនចាំបាច់ធ្វើអីទៀតទេ។ គ្រាន់តែជម្រាបទៅគាត់វិញ ផ្នែកចារកម្មហ្នឹង សូមឲ្យបញ្ឈប់ការលាបពណ៌ដាក់មកលើប្រជាពលរដ្ឋខ្មែរទៀត ព្រោះយើងស្រលាញ់សន្តិភាព អព្យាក្រឹត្យភាព យើងមិនអាចធ្វើដូច្នេះបានទេ។ ចេះតែលាបពណ៌គេអញ្ចឹង បង្កអសន្តិសុខគ្រប់កន្លែង គាត់អាងគាត់មហាអំណាចចឹង ធ្វើចឹងអត់កើតទេ។ យើងមិនទទួលយកបានទេ។»
ផ្ទុយពីការលើកឡើងរបស់លោក ឈុំ សុជាតិ អ្នកវិភាគនយោបាយលោក គឺម សុខ យល់ថា សហរដ្ឋអាមេរិកមានការសិក្សាស្រាវជ្រាវច្បាស់លាស់តាមបណ្តាញសម្ងាត់របស់ខ្លួនត្រឹមត្រូវ មុននឹងឈានទៅវាយតម្លៃដូច្នេះ។ លោកថា ផ្អែកតាមដំណើរវិវត្តចុងក្រោយ លោក ហ៊ុន សែន មានផែនការមិនត្រឹមតែកែរដ្ឋធម្មនុញ្ញរបស់កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេស ជាពិសេសចិននៅលើទឹកដីខ្លួនប៉ុណ្ណោះទេ តែថែមទាំងមានគម្រោងចង់រម្លាយរាជបល្ល័ង ហើយដាក់ជំនួសមកវិញនូវប្រព័ន្ធសាធារណៈរដ្ឋ ដើម្បីឲ្យលោកអាចផ្ទេរអំណាចតដល់កូនប្រុសច្បងរបស់លោកទៀតផង។ «ការសង្ស័យរបស់អាមេរិក មានមូលដ្ឋានច្បាស់លាស់។ ខ្ញុំគិតថា ជាការស្រាវជ្រាវដែលមានការស៊ើបអង្កេត និងវិនិច្ឆ័យ ព្រមទាំងវិភាគត្រឹមត្រូវ ពីព្រោះដំណើរហ្នឹងវាមានច្រើនមកហើយអំពីបំណងនៃការកែប្រែរដ្ឋធម្មនុញ្ញដើម្បីលោក ហ៊ុន សែន ក្តោបអំណាច។ អ្វីដែលខ្ញុំដឹងនោះ លោក ហ៊ុន សែន កំពុងតែបង្ខំព្រះមហាក្សត្រឲ្យលាលែងពីរាជបល្ល័ង។ គោលដៅរបស់គាត់គឺថា កែរដ្ឋធម្មនុញ្ញឲ្យទៅជាសាធារណៈរដ្ឋ ដើម្បីឲ្យគាត់ធ្វើស្តេចសាធារណៈរដ្ឋ។ ស្តេចសាធារណៈរដ្ឋគឺប្រធានាធិបតី ដែលមានតួនាទីទាំងជាប្រមុខរដ្ឋ និងជាប្រមុខរដ្ឋាភិបាល។ អំណាចនៅលើគាត់ទាំងស្រុង!»
លោក គឹម សុខ មើលឃើញពីហានិភ័យជាច្រើនដែលប៉ះពាល់ដល់សន្តិសុខប្រទេសកម្ពុជាទាំងមូល ប្រសិនបើលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ឈានទៅសម្រេចមហិច្ឆិតាបែបនេះមែន។
នេះមិនមែនជាលើកទីមួយទេ ដែលសហរដ្ឋអាមេរិក ដាក់ការសង្ស័យលើលទ្ធភាពដែលកម្ពុជាអាចអនុញ្ញាតឲ្យមានមូលដ្ឋានយោធាចិននៅលើទឹកដីខ្លួននេះ ជាពិសេស ក្រោយពេលរបបក្រុងភ្នំពេញរត់ទៅពឹងចិនកាន់តែខ្លាំងឡើងៗ ដើម្បីជួយកាងអំណាចរបស់ខ្លួន ក្រោយពីបានរៀបចំ ព្រឹត្តិការណ៍បោះឆ្នោត និងរដ្ឋាភិបាលខុសច្បាប់មួយ ដែលរងការថ្កោលទោសជុំទិសពីសហគមន៍អន្តរជាតិ។ កាលពីចុងឆ្នាំ ២០១៨ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃឃ៍ ផេនស៍ (Mike Pence) បានសរសេរលិខិតផ្លូវការមួយច្បាប់ទៅលោក ហ៊ុន សែន ព្រមានថា ប្រសិនបើមានហេតុការណ៍ដូច្នេះ កើតមានឡើងមែននោះ នោះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក នឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ៕
2 comments:
When the ship is about to sink, the captains will be the first ones to abandon it. Hun Sen's generals may pretend to be loyal to him now for survival but once they sense that he's in trouble, they will abandon him without any hesitation.
Hun Sen and his corrupted family should read the story in the link below:
https://nationalpost.com/news/world/venezuela-air-force-general-defects-from-maduro-government
It does not matter whether Ah Kwack Hun Sen amend the constitution or not to allow the Chinese military base in Cambodia.
Ah Kwack just do it.
Has Ah monster Hun Sen abided by any Khmer laws ?
People are SO SO SICK with Ah Runteas Banh Hun Sen !!
Post a Comment