ដោយ ជុន ច័ន្ទបុត្រ
2020-07-10
rfa

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបង្ហោះសារលើហ្វេសប៊ុក (Facebook) ថា បណ្ឌិត កែម ឡី ត្រូវបានគេគោរពយ៉ាងជ្រាលជ្រៅ ហើយជាអ្នកមានការប្ដេជ្ញាចិត្តក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងមិនខ្លាចរអាក្នុងការស្វែងរកការពិត។ ស្ថានទូតថា ឃាតកម្មលើអ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គមរូបនេះ គឺជារឿងគួរឱ្យក្រៀមក្រំយ៉ាងខ្លាំង។
ការអំពាវនាវរបស់តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនេះ គឺប្រហាក់ប្រហែលគ្នាទៅនឹងការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងពលរដ្ឋខ្មែរជាទូទៅដែរ ដែលចង់ឃើញអាជ្ញាធរវែកមុខចាប់ជនដៃដល់ពិតប្រាកដ និងអ្នកពាក់ព័ន្ធ ជាពិសេស អ្នកបញ្ជាពីក្រោយខ្នង យកមកកាត់ទោសតាមច្បាប់។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បានប្រាប់អាស៊ីសេរីថា សមត្ថកិច្ចមិនបានស៊ើបអង្កេតរឿងនេះទៀតឡើយ ព្រោះជនដៃដល់បានសារភាព ហើយតុលាការក៏បានកាត់ទោសជននោះរួចហើយដែរ ម្យ៉ាងទៀត គឺដោយសារតុលាការមិនបានបញ្ជាឱ្យស៊ើបអង្កេត៕
1 comment:
It will require more than words to make Ah Chos Kauot Hun Sen pays attention.
Post a Comment