Khmer Circle:
These islands are not the only Khmer territories that
must be returned to their rightful owner: Cambodia but it will be the start -
even if it's been long overdue.
Once a country like Cambodia - or rather its leaders
such as Funcinpec's Rannariddh did having been elected to office in 1993,
echoing the view of his father [Sihanouk] before him - take the position and
attitude that "we should be content to hold on to what we still have..."
that country is already on the losing slope and is destined to lose precisely
that: 'what we still have... ' The on-going territorial infringements
and meddling by Hanoi with regards to Cambodia's territorial integrity and
politics are the flip side of this defensive posture and mindset on the part of
Cambodian national leadership in recent times.
Imagine a scenario where Cambodia is raising this
territory matter with Vietnam at any international arbitration body whilst the
latter is crying foul over China’s actions in the South China Sea, especially,
the Spratly islands!
🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2020-07-02
rfa

RFA/Uon Chhin
គណបក្សសង្គ្រោះជាតិលើកឡើងក្នុងសេចក្ដីថ្លែងការណ៍ នៅថ្ងៃទី២ កក្កដាថា បើយោងតាមច្បាប់អន្តរជាតិ កម្ពុជានៅតែអាចប្ដឹងទាមទារកោះត្រល់ និងកោះក្រចកសេះ ពីប្រទេសវៀតណាមមកវិញ ប្រសិនបើ រដ្ឋាភិបាល មានសុឆន្ទៈ។
គណបក្សសង្គ្រោះជាតិអះអាងថា អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ស្ដីពីច្បាប់សមុទ្រ (UNCLOS) គឺជាលិខិតបទដ្ឋានគតិយុត្តិអន្តរជាតិយ៉ាងសំខាន់ កំណត់សិទ្ធិប្រទេសនីមួយៗ ក្នុងការគ្រប់គ្រងដែនសមុទ្រ កំណត់ព្រំដែនសមុទ្រ នាវាចរណ៍ និងតំបន់នេសាទជាដើម ដែលកម្ពុជាត្រូវយកជាមូលដ្ឋានដោះស្រាយ ព្រំដែនសមុទ្រជាមួយប្រទេសជិតខាង។
ឆ្លើយតបនឹងការទាមទារនេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង ចោទថា គណបក្សសង្គ្រោះជាតិ នៅមិនទាន់យល់ច្បាស់ ពីខ្លឹមសារច្បាប់សមុទ្រទៅវិញ។ លោកស្នើឱ្យគណបក្សប្រឆាំង ពិនិត្យឡើងវិញ ចំពោះខ្លឹមសារច្បាប់អន្តរជាតិនេះ៖ «
ទោះបីជាយ៉ាងនេះក្ដី គណបក្សប្រឆាំងទាមទារឲ្យរដ្ឋាភិបាលប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិនេះ នៅបន្ទាប់ពីមេដឹកនាំអាស៊ានរួមទាំងនាយករដ្ឋមន្ត្រីវៀតណាមផង ដែលជាប្រធានអាស៊ានប្ដូរវេន បានចេញសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំអាស៊ានលើកទី៣៦ តាមរយៈវីដេអូខន់ហ្វ្រិន ( Video Conference ) កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០២០ ដែលព្រមព្រៀងគ្នា ជំរុញឱ្យប្រទេសពាក់ព័ន្ធក្នុងជម្លោះសមុទ្រចិនខាងត្បូងខាងត្បូង ដោះស្រាយបញ្ហាដោយសន្តិវិធី តាមច្បាប់អន្តរជាតិ នៃអនុសញ្ញាអង្គការសហការឆ្នាំ១៩៨២ ស្តីពីច្បាប់សមុទ្រ ដែលកំណត់ដែនសមុទ្រ អធិបតេយ្យភាព យុត្តាធិការ និងផលប្រយោជន៍ស្របច្បាប់លើសមុទ្រ។
លោក អ៊ុំ សំអាន សង្កត់ធ្ងន់ថា នៅឆ្នាំ ១៩៨២ លោក ហ៊ុន សែន ដែលកាលនោះ ជារដ្ឋមន្ត្រីក្រសួងការបរទេស បានចុះហត្ថលេខា លើសន្ធិសញ្ញាស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រ កាត់កោះត្រល់ និងកោះក្រចកសេះឱ្យវៀតណាម ថែមទាំងដាក់តំបន់ទឹកប្រវត្តិសាស្ត្រទំហំ ១.០០០គីឡូម៉ែត្រការ៉េ គ្រប់គ្រងរួមជាមួយវៀតណាម។ លោកបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម ទើបចាប់ផ្ដើមអភិវឌ្ឍន៍កោះត្រល់ នៅឆ្នាំ២០០៥ ក្រោយពេលរបបក្រុងភ្នំពេញ និងវៀតណាម ចុះហត្ថលេខាប្រើប្រាស់សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥៖ «
អនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី គាំទ្រសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិនេះ។ លោកយល់ថា កម្ពុជាមានភស្តុតាង និងឯកសារជាច្រើន ដែលបញ្ជាក់ថា កោះទាំងនេះជារបស់ខ្មែរ។ លោកថា ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈប្តឹងរឿងនេះ ទៅតុលាការអន្តរជាតិ កម្ពុជានឹងអាចទាមទារកោះត្រល់ និងកោះក្រចកសេះបានមកវិញ ក៏ប៉ុន្តែលោកគ្មានសង្ឃឹមថា រដ្ឋាភិបាលនឹងប្តឹងរឿងនេះទេ ព្រោះបញ្ហានេះពុំមែនជារឿងថ្មីឡើយ៖ «
កោះត្រល់មានផ្ទៃដីសរុប ទំហំ ៥៤០គីឡូម៉ែត្រក្រឡា គឺធំជិតប៉ុនផ្ទៃដីប្រទេសសិង្ហបុរី (Singapore)។ កោះនេះស្ថិតនៅចម្ងាយ ៥គីឡូម៉ែត្រ ពីកោះក្រចកសេះ ហើយចម្ងាយ ១៥គីឡូម៉ែត្រ ពីឆ្នេរសមុទ្រខ្មែរភាគខាងត្បូង និង ៤៥គីឡូម៉ែត្រ ពីខេត្តហាទៀន ប្រទេសវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២ បានប្រកាសក្នុងរដ្ឋសភាថា កោះត្រល់លែងជាកម្មសិទ្ធិរបស់ខ្មែរទៀតហើយ។ ដោយលោកអះអាងថា ឯកសារព្រះបាទ សម្ដេចព្រះ នរោត្ដម សីហនុ ដាក់តម្កល់នៅក្នុងអង្គការសហប្រជាជាតិនៅឆ្នាំ ១៩៦៤ បានទទួលស្គាល់ខ្សែបន្ទាត់ ប្រេវីយេ ដែលបានកាត់កោះត្រល់ទៅឱ្យប្រទេសវៀតណាម។
ទោះបីជាងនេះក្ដី កាសែតរស្មីកម្ពុជា កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០០៥ បានដកស្រង់បន្ទូលរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ចុះផ្សាយថា ព្រះអង្គមិនដែលទទួលស្គាល់កោះត្រល់ ជារបស់វៀតណាម ម្ដងណានោះឡើយ។
រីឯក្នុងរជ្ជកាលព្រះរាជបិតារបស់ព្រះអង្គ គឺព្រះបាទ នរោត្តម សុរាម្រិត អតីតព្រះមហាក្សត្រខ្មែរអង្គនេះ ក៏ចេញព្រះរាជក្រឹត្យមួយចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៥៧ បញ្ជាក់ថា កោះត្រល់ ឬកោះភូកុក ជាឈ្មោះតែមួយ ជាកោះដែលនៅក្នុងដែនអធិបតេយ្យកម្ពុជា។ ចំណែក ផែនទីនៅសម័យសាធារណរដ្ឋខ្មែរ ដឹកនាំដោយសេនាប្រមុខ លន់ នល់ ក៏បញ្ជាក់ថា កោះត្រល់ ជារបស់ខ្មែរដែរ៕
1 comment:
A peaceful mass protest must start if we want to accomplish something vital for Cambodia.
No sacrifice of life, no result.
Ah Roleuy Hun Sen is blind and deaf. He cannot hear and see anything.
Only through action that would convince Hun Sen to do something.
Post a Comment