Khmer Circle:
Is there any thing else constitutional that's not being violated by Hun Sen? Both Kings and commoners that make up the country's political elite have never thought of putting the national interests and well-being above those of their personal greed and selfishness and, this fact is what drives them to commit treason after treason because treason is the ultimate price paid in pursuit of those selfish ends.
In this image below, it's hard to say who is the worse traitor and puppet - King or Commoner - but by deeds and volition, both are undeniably active puppets of foreign states.
🔺🔺🔺
ដោយ សេក បណ្ឌិត
2020-10-30
ព្រះមហាក្សត្រសម្ដេចព្រះបាទ នរោត្ដម សីហមុនី និងលោក ហ៊ុន សែន (កណ្ដាល) នៅថ្ងៃបើកកិច្ចប្រជុំសភា ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
អ្នកឃ្លាំមើលសង្គម និងពលរដ្ឋមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន សែន មិនបានគាំទ្រព្រះមហាក្សត្រឱ្យបានបំពេញព្រះរាជតួនាទីពេញលេញតាមរដ្ឋធម្មនុញ្ញចែងនោះទេ។ ពួកគេថា ទង្វើរបស់រដ្ឋាភិបាលដែលធ្វើឱ្យស្ថាប័នព្រះមហាក្សត្រទន់ខ្សោយដូចសព្វថ្ងៃនេះ ព្រោះលោក ហ៊ុន សែន និងបក្សពួកចង់ប្រើប្រាស់ព្រះមហាក្សត្រដើម្បីការពារអំណាចពួកគេ។ អ្នកនាំពាក្យបក្សកាន់អំណាចច្រានចោលការលើកឡើងបែបនេះ និងចោទប្រកាន់ថា ការនិយាយបែបនេះគឺជាការប្រមាថព្រះមហាក្សត្រ និងត្រូវប្រឈមមុខចំពោះមុខច្បាប់។
ស្របពេលនៃព្រះរាជពិធីបុណ្យខួបលើកទី១៦នៃការយាងគ្រងរាជសម្បត្តិរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី អ្នកវិភាគឯករាជ្យបណ្ឌិត ឡៅ ម៉ុងហៃ លើកឡើងថា អំណាចរបស់ព្រះមហាក្សត្រត្រូវបានរដ្ឋាភិបាល កំពុងដាក់កំហិតមិនឲ្យប្រើប្រាស់ព្រះរាជអំណាចតាមរដ្ឋធម្មនុញ្ញ។
លោក ឡៅ ម៉ុងហៃ សរសេរលើទំព័រហ្វេសប៊ុកថា អត់ត្រឹមត្រូវទេយកតែមាត្រា ៧ នៃរដ្ឋធម្មនុញ្ញដែលថា "ព្រះមហាក្សត្រកម្ពុជាទ្រង់គ្រងរាជ្យសម្បត្តិតែទ្រង់មិនកាន់អំណាចឡើយ " មកសំអាង ហើយមិនគាំទ្រ និងសហការជាមួយទង់ដើម្បីឲ្យលោកប្រីប្រាស់ព្រះរាជសិទ្ធិ និងបំពេញតួនាទីព្រះអង្គ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
អ្នកវិភាគជើងចាស់រូបនេះបន្តទៀតថា មាត្រា ២៧ ដែលថា "ព្រះមហាក្សត្រទ្រង់មានព្រះរាជសិទ្ធិបន្ធូរបន្ថយទោស និងលើកលែងទោស"ដូច្នេះព្រះមហាក្សត្រអាចបន្ធូរបន្ថយទោស ឬលើកលែងទោសតាមការឈ្វេងយល់របស់លោក ប៉ុន្តែលោកថា ច្បាប់ស្ដីពីពន្ធនាគារ មាត្រា៧៥ និង៧៧មកកំណត់ថា ព្រះមហាក្សត្រអាចប្រើប្រាស់ព្រះរាជសិទ្ធិនេះបានតែតាមសំណើរបស់ប្រមុខរដ្ឋាភិបាលតែប៉ុណ្ណោះនោះ ដែលលោកយល់ថា គឺមិនត្រឹមត្រូវទេ។ ដូច្នេះលោកថា មាត្រា៧៥ និង៧៧គឺអធម្មនុញ្ញភាពត្រូវលុបចោល និងមិនត្រូវយកមកអនុវត្តទេ។
អ្នកវិភាគរូបនេះឲ្យដឹងទៀតថា ព្រះរាជសិទ្ធិរបស់ព្រះមហាក្សត្រស្តីពីការបន្ធូរបន្ថយទោស ឬលើកលែងទោសអនុវត្តបានលុះតែរដ្ឋាភិបាលនិងស្ថាប័នជាតិឯទៀតគាំទ្រ និងសហការដើម្បីឲ្យព្រះអង្គបំពេញតួនាទីទាំងនោះ។ លោកបន្តទៀតថា មិនត្រឹមតែគាំទ្រនិងសហការតែប៉ុណ្ណោះទេ តែត្រូវស្ដាប់ព្រះរាជតម្រិះ(គំនិត) របស់ព្រះមហាក្សត្រផងដែរ ក្នុងការបំពេញតួនាទីរបស់ទ្រង់ទាំងនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាប្រចាំប្រទេសន័រវេស (Norway) លោក ម៉ែន ណាត សង្កេតឃើញថា ព្រះរាជតួនាទីរបស់ព្រះមហាក្សត្រមានច្រើន ប៉ុន្តែលោកថា មិនសូវឃើញទ្រង់បំពេញហើយ ភាគច្រើនការងារព្រះមហាក្សត្រត្រូវលោក ហ៊ុន សែន មកធ្វើជំនួស ។ លោកយល់ថា ការណ៍ដែលលោក ហ៊ុន សែន ព្យាយាមដណ្ដើមការងារព្រះមហាក្សត្រធ្វើបែបនេះគឺអាចធ្វើឱ្យបង្កហានិភ័យដល់ជាតិ បែកបាក់ជាតិ។ «»
រីឯឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រធ្លាប់បានលើកឡើងថា ព្រះរាជាបច្ចុប្បន្នដូចជាប់ឃុំក្នុងវាំងនិងមិនអាចប្រើប្រាស់ព្រះរាជសិទ្ធិ តួនាទី និងការទទួលខុសត្រូវសំខាន់ៗ ជាច្រើន ព្រោះស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលមិនបានអនុវត្តឲ្យស្របតាមរដ្ឋធម្មនុញ្ញក្នុងការលើកស្ទួយស្ថាប័នព្រះមហាក្សត្រនោះឡើយ។
ឧត្ដមទីប្រឹក្សាផ្ទាល់នៃព្រះមហាក្សត្រ លោក សឺន ស៊ូប៊ែរ្តិ៍ បញ្ជាក់ថា អង្គព្រះមហាក្សត្រ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី កុំថាឡើយកិច្ចការដោះស្រាយបញ្ហាជាតិធំៗសូម្បីតែសេរីភាពក្នុងការបំពេញព្រះរាជកិច្ចដូចជាគ្រាន់តែចុះសួរសុខទុក្ខប្រជារាស្ត្រនៅកន្លែងណាទៅតាមការសព្វព្រះរាជហឫទ័យរបស់ព្រះអង្គក៏ទ្រង់មិនអាចធ្វើបានផង គឺទ្រង់មិនដែលបានទៅតាមព្រះទ័យលោកនោះទេ។ «»
ជុំវិញការឡើងទាំងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា ទាំងព្រះមហាក្សត្រនិងរដ្ឋាភិបាលបានអនុវត្តត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។ លោកនិយាយទៀតថា ចំពោះករណីដែលព្រះមហាក្សត្រអាចប្រើប្រាស់ព្រះរាជសិទ្ធិបន្ធូរបន្ថយទោស ឬលើកលែងទោសលុះត្រាមានសំណើរបស់ប្រមុខរដ្ឋាភិបាលនោះ គឺព្រះមហាក្សត្រនៅតែមានព្រះរាជសិទ្ធិសម្រេច ឬមិនសម្រេចដដែល។ លោកថា ចំពោះការស្នើរបស់នាយករដ្ឋមន្ត្រីគឺជានីតិវិធីក្នុងការអនុវត្ត ត្បិតនាយករដ្ឋមន្ត្រីជាអ្នករាយការណ៍លម្អិតជៀសវាងមានភាពលម្អៀង ឬបញ្ហាអ្វីកើតឡើងក្រោយមានការលើកលែងទោស។ «»
ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ត្រូវបានក្រុមប្រឹក្សារាជសម្បត្តិ ដែលក្នុងនោះមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ជ្រើសតាំងជាព្រះមហាក្សត្រគ្រងរាជសម្បត្តិកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះបិតារបស់ព្រះអង្គដាក់រាជ្យ។
ព្រះមហាក្សត្រទ្រង់គ្រងរាជសម្បត្តិ និងមិនកាន់អំណាចក្ដី រដ្ឋធម្មនុញ្ញក៏ចែងថា ព្រះមហាក្សត្រមានព្រះរាជតួនាទីសំខាន់ៗមួយចំនួនដូចជា ព្រះអង្គជាឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ជាឧត្ដមក្រុមប្រឹក្សាការពារជាតិ ពិសេសជាងនេះទៅទៀតនោះ នៅពេលប្រទេសមានបញ្ហាផ្នែកនយោបាយព្រះអង្គមានតួនាទីដ៏ខ្ពង់ខ្ពស់ជាអាជ្ញាកណ្ដាល និងរក្សាសន្តិសុខសាធារណៈ ពីព្រោះទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និរន្តរភាពជាតិ ហើយទ្រង់ជាអ្នកធានាការគោរពសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការគោរពសន្ធិសញ្ញាអន្តរជាតិជាដើម។
លោក ម៉ែន ណាត សង្កេតឃើញថា អតីតព្រះមហាក្សត្រ សម្ដេច សីហនុ បានបំពេញព្រះរាជកិច្ចបានច្រើន និងធ្លាប់បានដោះស្រាយវិបត្តិយោបាយបានជោគជ័យជាច្រើនដងផងដែរ។ លោក ម៉ែន ណាត ស្នើទៅព្រះមហាក្សត្រសព្វថ្ងៃផ្សះផ្សាបញ្ហានយោបាយរវាងគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង។ «»
ជុំវិញបញ្ហានយោបាយនេះដែរ សមាគមខ្មែរនៅបរទេសនិងកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសបារាំងបានសរសេរលិខិតមួយច្បាប់ទូលថ្វាយទៅព្រះមហាក្សត្រធ្វើព្រះរាជអន្តរាគមន៍ ដើម្បីឱ្យអ្នកនយោបាយផ្សះផ្សាគ្នាឡើងវិញ។ លិខិតចុះថ្ងៃទី២៨ ខែតុលា លើកឡើងថា ជាច្រើនឆ្នាំមកហើយវិបត្តិនយោបាយរវាងខ្មែរនិងខ្មែរកាន់តែធ្ងន់ធ្ងរទៅ។ ពលរដ្ឋខ្មែរមួយចំនួនរស់នៅក្រោមការគៀបសង្កត់គ្មានសិទ្ធិសេរីបញ្ចេញមតិ គ្មានការងារធ្វើជាក់លាក់ សរុបទៅពលរដ្ឋគ្មានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ចំណែករដ្ឋាភិបាលខ្លាចពលរដ្ឋបញ្ចេញមតិរិះគន់ក្រោកឡើងធ្វើបាតុកម្ម។ សមាគមដដែលក៏បានទូលថ្វាយនូវសំណូមពរសូមព្រះរាជអន្តរាគមន៍ ដើម្បីឱ្យមានជំនួបនយោបាយផ្សះផ្សាជាតិរវាងលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដើម្បីដោះស្រាយភាពរាំងស្ទះក្នុងការវិបត្តិឆ្ពោះទៅរកភាពជឿនលឿនដូចប្រទេសដទៃ តាមក្ដីប្រាថ្នាចង់បានរបស់រាស្ត្រគ្រប់ៗគ្នា៕
1 comment:
It looks like the tiger respect the rabbit.
Can it be possible?
Post a Comment