Khmer Circle: The thing about habitually lying and building your entire political life and regime on lies is that even when you happen once in a while to tell the world the truth, no one will believe you.
We seriously doubt, even Mrs Hun Sen would be brave enough to share the same bedroom with him!
🔺🔺🔺
ដោយ មួង ណារ៉េត
2020-11-18 rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា លោក និងភរិយា និងអ្នករស់នៅជាមួយ មិនមានជំងឺកូវីដ-១៩ ទេ។ មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមថា ព្រឹត្តិការណ៍ ៣ វិច្ឆិកានេះ ជាមេរៀនមួយសម្រាប់លោក ហ៊ុន សែន និងមន្ត្រីរបស់លោក ឱ្យបញ្ឈប់ទង្វើប្រមាថ និងមើលស្រាលជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា លោកនឹងចេញធ្វើការ និងហាត់ប្រាណនៅខាងក្រៅដូចធម្មតាវិញ នៅថ្ងៃទី១៩ វិច្ឆិកា បន្ទាប់ពីការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។ ទោះជាយ៉ាងនេះក្តី លោកនឹងមិនទាន់អនុញ្ញាតឱ្យកូនចៅចូលសួរសុខទុក្ខនៅផ្ទះនោះទេ ដើម្បីធានាថា លោកពុំមានជំងឺឆ្លងដ៏កាចសាហាវនេះ ដែលអាចចម្លងដល់កូនចៅរបស់លោក។
លោកឱ្យដឹងនៅលើហ្វេសប៊ុកនៅថ្ងៃទី១៨ វិច្ឆិកាថា ការធ្វើចត្តាឡីស័កនៃព្រឹត្តិការណ៍ ៣ វិច្ឆិកា នឹងបិទបញ្ចប់ នៅថ្ងៃទី១៩ វិច្ឆិកា សម្រាប់រាជធានីភ្នំពេញ ចំណែកតាមបណ្ដាខេត្តនានា នឹងបិទបញ្ចប់បន្តបន្ទាប់គ្នា រហូតដល់ថ្ងៃទី២៥ វិច្ឆិកា។
លោក ហ៊ុន សែន ថ្លែងទៀតថា ប្រតិបត្តិការនៃព្រឹត្តិការណ៍ ៣ វិច្ឆិកា មានលក្ខណៈធំធេង និងស្មុគស្មាញ ប៉ុន្តែលោកសរសើរថា ដោយសារការដឹកនាំត្រឹមត្រូវ និងមានកិច្ចសហការល្អ ទើបអាជ្ញាធរអាចស្វែងរកគ្រប់អ្នកពាក់ព័ន្ធ ហើយទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។
ទោះជាយ៉ាងណា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលសៀមរាប លោក អ៊ុំ សំអាន ឲ្យដឹងថា លោក ហ៊ុន សែន គួរព្រួយបារម្ភពីប្រជាពលរដ្ឋឲ្យដូចកូនចៅរបស់ខ្លួន ដែលបារម្ភខ្លាចឆ្លងនូវជំងឺកូវីដ-១៩។ លោករិះគន់ថា លោក ហ៊ុន សែន ប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងរ ដោយធ្វេសប្រហែស និងប្រមាថការឆ្លងជំងឺកូវីដ-១៩ តាំងពីដើមដំបូង ទើបបណ្ដាលឲ្យមានហានិភ័យដល់កម្ពុជា។ លោកបន្តថា នេះពុំមែនជាការគ្រប់គ្រងល្អ ឬជាភាពជោគជ័យនោះទេ តែជាការទទួលខុសត្រូវ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះប្រជាពលរដ្ឋ៖ «រឿង ៣ វិច្ឆិកាហ្នឹង គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់លោក ហ៊ុន សែន ដែលគាត់មិនបានបង្ការទុកជាមុន ហើយក្រសួងសុខាភិបាលជាអ្នកណែនាំឲ្យប្រជាពលរដ្ឋពាក់ម៉ាស់ ហើយរក្សាគម្លាត ឲ្យលាងដៃជាមួយទឹកលាងដៃ ជាមួយសាប៊ូអីចឹងទៅ។ ក៏ប៉ុន្តែផ្ទុយទៅវិញ លោក ហ៊ុន សែន និងថ្នាក់ដឹកនាំរបស់គាត់ហ្នឹង មិនបានធ្វើទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលលោក ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាលទៅវិញ ដែលជាមេរបស់ក្រសួងសុខាភិបាលហ្នឹងទៅវិញ។ បើថ្នាក់ដឹកនាំរដ្ឋាភិបាលមិនគោរពផង ធ្វើម៉េចឲ្យប្រជាពលរដ្ឋគេគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល?»។
លោក ហ៊ុន សែន ក៏បានប្រកាសឲ្យក្រសួងអប់រំយុវជននិងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រៀបចំបើកសាលារៀន និងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈឡើងវិញ ហើយស្នើឲ្យគ្រប់ផ្នែកគ្រប់វិស័យទាំងអស់វិលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ ដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍នេះ។ ទោះជាយ៉ាងណា លោកនៅតែបន្តស្នើឲ្យប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តវិធានការអនាម័យដោយការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពជាដើម។
អ្នកវិភាគ និងជាអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី មានប្រសាសន៍ថា ថ្នាក់ដឹកនាំរដ្ឋាភិបាលគួរកែប្រែទម្លាប់មើលស្រាលនូវការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បន្ទាប់ពីព្រឹត្តិការណ៍ ៣ វិច្ឆិកានេះ៖ «យើងភ្លេចគិតថា ពេលដែលគេមកដល់ផ្ទះយើង គឺគេត្រូវតែគោរពច្បាប់នៅស្រុកយើង អញ្ចឹងយើងមិនអាចបន្ទោសគេថា មកពីគេប្រាប់យើងថា មិនឲ្យធ្វើទេ ប៉ុន្តែជាច្បាប់របស់ប្រទេសយើង ដើម្បីបង្ហាញអំពីគុណតម្លៃនៃការប្រយ័ត្នប្រយែងរបស់យើង ទោះអ្នកឯងមកពីណា អ្នកឯងជាការទូតក៏ដោយ ប៉ុន្តែត្រូវតែគោរពច្បាប់ គោរពគោលការណ៍ វិធានការនៅក្នុងប្រទេសរបស់យើង។ អានេះជាមេរៀនសំខាន់មួយសម្រាប់ឲ្យរដ្ឋាភិបាលត្រូវតែមានការប្រុងប្រយ័ត្ននៅពេលក្រោយ កុំឲ្យមានការធូររលុង ហើយខ្ញុំជឿថា រឿងនេះវាមិនមែនមកតែពីគេម្ខាងទេ ជួនកាលទាំងយើងអីហ្នឹងក៏យើងប្រហែសទាំងអស់គ្នា គេក៏ប្រហែស អញ្ចឹងបើថ្លោះធ្លោយ រឿងហ្នឹងវាផ្ទុះនៅក្នុងផ្ទះយើង»។
គិតពីថ្ងៃទី៤ ដល់ថ្ងៃទី១៨ វិច្ឆិកា ចំនួនអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ក្នុងព្រឹត្តិការណ៍ ៣ វិច្ឆិកា សរុបមានជិត ៤ពាន់ (៣.៩១៨) នា រីឯចំនួនអ្នកកើតកូវីដ-១៩ សរុបក្នុងប្រទេសកម្ពុជាមានចំនួន ៣០៣នាក់ ក្នុងនោះជាសះស្បើយចំនួន ២៩១នាក់ និងអ្នកកំពុងសម្រាកព្យាបាល ១២នាក់៕
3 comments:
One thing all dictators and autocrats have in common is,
they lie, they cheat and they murder.
First they lie. If they're caught lying, then they will try to cheat and if they're caught cheating, they will try to get rid of whoever caught them lying and cheating.
Hungarian, Zchech, Australian and another country's foreign ministers were laughing at Cambodia on their virtual meeting. One of them asked about the other getting Covid in Cambodia, "What did you do in Cambodia?" Another retorted, "Why don't you guess. He is. To."
Ah Kwak Hun Sen,
Who cares whether you have covid or not. You are going to die in this 2020 or 2021.
Your bodyguards kept holding you to prevent a deadly fall.+
Post a Comment