Tuesday 1 December 2020

ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ចូល​ស្រុក​វិញ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី៤ មករា


ដោយ ជីវិតា
2020-12-01
ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ចូល​ស្រុក​វិញ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី៤ មករា
ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​ប្រកាស​ចូល​ស្រុក​វិញ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ទី៤ មករា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ផ្ដល់​បទសម្ភាសន៍​ដល់​ទូរទស្សន៍​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១៥ មករា ឆ្នាំ​២០១៦ នា​រដ្ឋធានី​វ៉ាស៊ីនតោន។
RFA

 

ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​វិល​ចូល​កម្ពុជា​វិញ​ជា​ថ្មី​ទៀត នៅ​ថ្ងៃ​ទី៤ ខែ​មករា ឆ្នាំ​២០២១ ខាងមុខ ដោយ​មាន​អ្នកស្រី មូរ សុខ​ហួរ ជា​អ្នក​ដឹកនាំ​គម្រោង​នេះ។
អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែង​ថា គម្រោង​វិញ​ចូល​កម្ពុជា​វិញ​នេះ គឺ​ដើម្បី​ទៅ​តតាំង​ក្តី​នៅ​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​ចោទប្រកាន់​ក្រុម​ថ្នាក់ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់ ពី​បទ​ឧបឃាត បទ​រួមគំនិត​ក្បត់ និង​បទ​ញុះញង់​។​
សេចក្តី​សម្រេច​នេះ ធ្វើឡើង​ក្រោយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ក្រុម​អ្នកតំណាងរាស្ត្រ និង​ថ្នាក់ដឹកនាំ​សាខា​គណបក្ស​នេះ​នៅ​ក្រៅ​ប្រទេស​តាម​ប្រព័ន្ធ​វីដេអូ (Video Conference) កាលពី​ថ្ងៃ​ទី​២៧ ដល់​ទី​២៩ វិច្ឆិកា កន្លង​ទៅ​។ អង្គ​ប្រជុំ​បាន​ឯកភាព​គ្នា ឱ្យ​ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​មាន​ឈ្មោះ​ក្នុង​ដីកាកោះ​របស់​តុលាការ​ក្រុង​ភ្នំពេញ ហើយ​ដែល​កំពុង​រស់នៅ​និរទេស​នៅ​ក្រៅ​ប្រទេស ត្រូវ​វិលត្រឡប់​ទៅ​កម្ពុជា​វិញ។

សូម​រង់ចាំ​តាមដាន​សេចក្ដីរាយការណ៍​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង​នៅ​យប់​នេះ...

No comments: