Thursday 3 December 2020

អ្នកឃ្លាំមើល​ព្រំដែន​ថា វៀតណាម​មិន​គោរព​សន្យា​ក្នុង​ការ​រុះ​តើ​តង់ ពី​តំបន់​ព្រំដែន

 

Khmer Circle

Vietnam's land encroachments and aggression are not the sort of topics our dedicated and conscientious friends and pundits in the regional press and academia would want to talk about, eh? And, they haven’t shown any inclination in that direction in over forty years of Vietnam’s hegemonic control over Cambodia.

Yet, these same individuals and righteous souls would be ever so quick to condemn Cambodians for their 'derogatory language' or 'inflammatory anti-Vietnamese rhetoric' should they decry the usual provocations and violations of their country’s dignity and sovereignty by their good neighbours to the East?

🔺🔺🔺
 

ដោយ វ៉ែន សុមេធ
2020-12-02
អ្នកឃ្លាំមើល​ព្រំដែន​ថា វៀតណាម​មិន​គោរព​សន្យា​ក្នុង​ការ​រុះ​តើ​តង់ ពី​តំបន់​ព្រំដែន

អ្នកឃ្លាំមើល​ព្រំដែន​ថា វៀតណាម​មិន​គោរព​សន្យា​ក្នុង​ការ​រុះ​តើ​តង់ ពី​តំបន់​ព្រំដែន តង់​ដែល​វៀតណាម​ទើប​បោះ​នៅ​តំបន់​ព្រំដែន​ឋិត​នៅ​ឃុំដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កាល​ពី​ថ្ងៃ​ទី ២៨ វិច្ឆិកា ២០២០។
រូបថត​ពលរដ្ឋ​ពី​ថ្ងៃ​ទី១ ធ្នូ ២០២០


 

អ្នកឃ្លាំមើល​ព្រំដែន និង​ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម​អះអាង​ថា វៀតណាម​មិនបាន​អនុវត្ត​ពាក្យសន្យា​ដែល​ថា​នឹង​រុះរើ​តង់ និង​សំណង់​រឹង​ចេញពី​តំបន់​ព្រំដែន​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម នោះ​ទេ​។ ពួកគេ​សង្កេត​ឃើញ​ថា ក្នុង​ខេត្ត​ត្បូងឃ្មុំ វៀតណាម​មិន​ត្រឹមតែ​មិន​រុះរើ​តង់​ចេញពី​តំបន់​ព្រំដែន​នោះ​ទេ ថែមទាំង​សង់​តង់​បន្ថែម​ទៀត។

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា​វៀតណាម ក្នុង​ខេត្ត​ត្បូងឃ្មុំ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី១ ខែ​ធ្នូ​ថា ក្នុង​ចន្លោះ​ឃុំ​ចំនួន​៣ គឺ​ឃុំ​ដារ ឃុំ​រូង ឃុំ​ជាំ​ក្រវៀន នៃ​ស្រុក​មេមត់​មាន​តង់ និង​សំណង់​រឹង​ប្រមាណ ១០​កន្លែង ដែល​គេ​បោះ​ក្នុង​ចន្លោះ​បង្គោល​ព្រំដែន លេខ ៨៥ ដល់​បង្គោល​ព្រំដែន​លេខ ១១០​។ លើស​ពី​នេះ យោធា​វៀតណាម​បាន​បន្ថែម​ការសាងសង់ តង់​មួយទៀត ត្រង់​ចំណុច​បង្គោល​ព្រំ​ដែន​លេខ ១១០/២ ឋិត​ក្នុង​ឃុំ​ដារ។


ពលរដ្ឋ​រស់នៅ​ស្រុក​មេមត់​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព អះអាង​ថា តង់​ថ្មី​មួយទៀត​ដែល​វៀតណាម​ទើប​សាងសង់​កាលពី​ចុង​ខែ​វិច្ឆិកា នៅ​កៀក​ផ្លូវ​ក្រវាត់​ព្រំដែន របស់​កម្ពុជា ឋិត​ក្នុង​ភូមិ ៧​មករា ឃុំ​ដារ ស្រុក​មេមត់​។ លោក​ថា មាន​យោធា​វៀតណាម​ប្រមាណ ៣ ទៅ ៥​នាក់ បាន​ដាក់​វេន​គ្នា​យាមល្បាត​ជាប្រចាំ មិន​ឃើញ​សមត្ថកិច្ច​ខ្មែរ​ចុះ​ពិនិត្យ​នៅឡើយ​ទេ។ ចំណែក ពលរដ្ឋ​បាន​ត្រឹម​តែ​លួច​មើល និង​ថតរូប​ភាព​ពី​ចម្ងាយ​ដោយ​លាក់លៀម ព្រោះ​ខ្លាច​អាជ្ញាធរ​ខ្មែរ​ធ្វើបាប និង​គំរាមកំហែង៖ «បោះ​ហ្នឹង​នៅ​ជាប់​ផ្លូវ​ក្រវាត់​ព្រំដែន ជាប់​ផ្លូវ​ព្រំដែន អាជ្ញាធរ​ហ្នឹង​មិន​ដែល​ហ៊ាន​តវ៉ា​ជាមួយ​វៀតណាម​ទេ។ តាមពិត​ដី​ហ្នឹង ពលរដ្ឋ​អាស្រ័យ​ផល​តាំងពី​ឆ្នាំ​១៩៨២ ខិត​ពី​បង្គោល​ព្រំដែន​ហ្នឹង​ទៅ ប្រហែល​១​គីឡូ​ដី»។

ពលរដ្ឋ​ម្នាក់ទៀត គឺ​លោក ជា វីរៈ ប្រាប់​អាស៊ីសេរី​ថា ក្នុង​ចន្លោះ​បង្គោល​លេខ​៩៨ ក្នុង​ឃុំ​រូង ស្រុក​មេមត់ មាន​តង់​វៀតណាម​ចំនួន ៣ គេ​សង់​រយៈពេល​ជាង ៣ ខែ​មក​ហើយ និង​មាន​តង់​ជាច្រើន​កន្លែង​ទៀត តាម​បណ្ដោយ​ព្រំដែន ក្នុងស្រុក​មេមេត់ មិនទាន់​ឃើញ​វៀតណាម​រុះរើ​ចេញ​នៅឡើយ​ទេ​។ លោក​អះអាង​ថា មាន​តង់​ខ្លះ​បាន​រំកិល​កៀក​ចូល​មក​ដី​ខ្មែរ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ៩៥៖ «ការសន្យា​រវាង​ភាគី​វៀតណាម និង​កម្ពុជា គ្រាន់តែ​ជា​ឆាកល្ខោន​បំភ័ន្ត​ភ្នែក ជាក់ស្ដែង​ភាគី​វៀតណាម ដូចជា​គ្មាន​ការ​អនុវត្ត​។ អនុវត្ត​តែ​តំបន់​ណា​ដែល​ពលរដ្ឋ​លោក​ខ្វល់ ឈឺឆ្អាល​តំបន់​ហ្នឹង អាជ្ញាធរ​យួន​ហាក់​ដូចជា មានការ​ភ័យខ្លាច​។ ប៉ុន្តែ​តំបន់​ខ្លះ ដែល​ពលរដ្ឋ​ខ្មែរ​យើង មិន​ខ្វល់ មិន​គិត​គូ អាជ្ញាធរ​យួន​នៅតែ​បន្ត​បោះតង់​តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន​ហ្នឹង»។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អភិបាលខេត្ត​ត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ និង​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​លោក វ៉ា គឹមហុង ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី១ ធ្នូ។

កាលពី​ចុងខែ​កក្កដា​កន្លងទៅ អគ្គ​ស្នងការ​រង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លោក ឆាយ គឹមខឿន បាន​ប្រាប់​អាស៊ីសេរី​ថា វៀតណាម​បាន​បោះតង់​ចំនួន ២៨៧​កន្លែង នៅ​តំបន់​ដែល​មិនទាន់​ឯកភាព​បោះ​បង្គោល​ព្រំដែន​នៃ​ភូមិសាស្ត្រ​ខេត្ត​កណ្ដាល តាកែវ ព្រៃវែង ស្វាយរៀង កំពត ត្បូងឃ្មុំ រតនគិរី និង​ខេត្ត​មណ្ឌលគិរី។

អាជ្ញាធរ​ខ្មែរ​អះអាង​ថា មាន​ខេត្ត​ចំនួន ២ គឺ​ខេត្ត​ស្វាយរៀង និង​ខេត្ត​កណ្តាល វៀតណាម​បាន​រុះរើ​តង់ និង​សំណង់​រឹង​ចេញ​ទាំងអស់ បន្ទាប់ពី​មានការ​សន្ទនា​តាម​វីដេអូ រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក ង្វៀង សួនហ្វុក (Nguyen Suon Phok) នាយករដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា។

ចំណែក​នៅ​ឯ​ខេត្ត​កំពត​ឯណោះ​វិញ អាជ្ញាធរ​ខេត្ត​នេះ​អះអាង​ថា វៀតណាម​នៅ​មិន​ទាន់​រុះរើ​តង់​ចំនួន ៤២​កន្លែង ចេញពី​តំបន់​ព្រំដែន​ឋិត​ក្នុង​ភូមិ​សាស្ត្រ​ខែត្រ​នេះ​នៅ​ឡើយ​ទេ​។ អភិបាល​ខេត្ត​កំពត លោក ជាវ តាយ ប្រាប់​អាស៊ីសេរី​ថា វៀតណាម​សន្យា​ថា នឹង​រុះរើ​តង់​ចេញ បន្ទាប់ពី​ជំងឺ​កូវីដ​១៩​បាន​ផុត​រលត់៖ «មិន​មាន​សំណង់​រឹង​ទេ គ្រាន់តែ​ជា​តង់​ដូច​ខ្ញុំ​ជម្រាប​អ៊ីចឹង អ្វី​ដែល​មាន​ពីមុន​មក​វា​អត់​ប្រែ​។ បង្គោល​ព្រំដែន​នៅ​ខេត្ត​កំពត​មានតែ ២៤​បង្គោល តាម​បណ្ដោយ​ស្រុក​បន្ទាយមាស និង កំពង់ត្រាច តាម​បណ្ដោយ​ខ្សែបន្ទាត់​ព្រំដែន កម្ពុជា និង​វៀតណាម»។

ជាមួយ​គ្នា​នេះ​ដែរ សមាជិក​ក្រុមការងារ ១០០​រាត្រី លោក ឃីម សុខុម មិន​ទាន់​ស្ងប់ចិត្ត​នៅឡើយ​ទេ ដរាបណា​រដ្ឋាភិបាល​នៅតែ​រឹតត្បិត និង​ហាម​មិន​ឱ្យ​ពលរដ្ឋ​ចុះ​ទៅ​ពិនិត្យ​តំបន់​ព្រំដែន។ លោក​ថា រដ្ឋាភិបាល​គួរតែ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ បញ្ហា​នេះ មិន​គួរ​រារាំង និង​គំរាមកំហែង​ចំពោះ​អ្នក ដែល​ឈឺឆ្អាល​បញ្ហា​ព្រំដែន​នោះ​ទេ​៖ «គាត់​តែង​ចុះទៅ​មើល ហើយ​តែង​មានការ​រឹតត្បិត​ពី​អាជ្ញាធរ​មូលដ្ឋាន ដល់ពេល​អ៊ីចឹង​ទៅ យើង​វា​អត់​អស់ចិត្ត វា​ជា​ការងារ​មួយ ដែល​ពួក​យើង​ត្រូវ​ទទួលខុសត្រូវ​ទាំងអស់​គ្នា​។ ពេល​គាត់​ចេះតែ​រឹតត្បិត អ៊ីចឹង​ទៅ ពួក​ខ្ញុំ​ចេះ​តែ​មាន​ការ​សោកស្តាយ ចំពោះ​ទង្វើ​របស់​គាត់​ហ្នឹង»។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ដែល​កំពុង​រស់នៅ​សហរដ្ឋអាមេរិក សង្កេត​ឃើញ​ថា វៀតណាម​មិន​បាន​អនុវត្ត​តាម​ការសន្យា​នោះ​ទេ ហាក់ដូច​ជា​មាន​ល្បិចកល ដើម្បី​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​ដូចជា​ទន់ជ្រាយ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​ជ្រះ​ស្រឡះ​៖ «កន្លងមក​មាន​កិច្ចព្រមព្រៀង​ច្រើន​ណាស់ កិច្ចព្រមព្រៀង​ឆ្នាំ១៩៩៥ ហាម​មិន​ឱ្យ​ធ្វើ​អ្វី​ថ្មី ដូច​ជា​ការ​បោះតង់ និង​សំណង់​រឹង ប៉ុន្តែ​ភាគី​វៀតណាម​មិន​ដែល​គោរព រហូត​បោះតង់ និង​សំណង់​រឹង រហូតដល់​ជាង ២០០​កន្លែង​នៅ​តាម​ព្រំដែន​។ វៀតណាម​មិន​ដែល​គោរព​ពាក្យសន្យា​នោះ​ទេ នៅ​តែ​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា»។

កាល​ពី​ចុង​ខែ​វិច្ឆិកា មេដឹកនាំ​កម្ពុជា និង​វៀតណាម បាន​ពិភាក្សា​គ្នា តាម​វីដេអូ​ថា មេដឹកនាំ​ប្រទេស​ទាំងពីរ​បាន​បង្ហាញ​មោទនភាព ចំពោះ​សមិទ្ធផល​ទាក់ទង​នឹង​កិច្ចការ​ព្រំដែន ដូចជា ការ​ផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ រវាង​ភាគី​កម្ពុជា និង​វៀតណាម ហើយ​និង​ការ​ឯកភាព លើ​ពិធីសារ​ទទួលស្គាល់​ខណ្ឌ​សីមា និង​ការ​បោះបង្គោល​ព្រំដែន​សម្រេច​បាន ៨៤​ភាគរយ​។ បន្ថែម​ពី​នេះ ភាគី​ប្រទេស​ទាំងពីរ ប្ដេជ្ញា​ដោះស្រាយ ការកំណត់​បង្គោល​ព្រំដែន​ដែល​នៅសល់​ចំនួន ១៦​ភាគរយ ឱ្យ​រួចរាល់ និង​ប្រែក្លាយ​តំបន់​ព្រំដែន ឱ្យ​ទៅ​ជា​តំបន់​សន្តិភាព អភិវឌ្ឍន៍ និង​កិច្ច​សហប្រតិបត្តិការ តែ​ទោះជា​យ៉ាងណា គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​យុវជន និង​ពលរដ្ឋ​នៅ​មូលដ្ឋាន​មួយ​ចំនួន​អះអាង​ថា ការ​បោះ​បង្គោល​ព្រំដែន​នេះ ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទឹកដី​នៅ​តាម​ព្រំដែន​ទៅ​ប្រទេស​វៀតណាម៕

2 comments:

Anonymous said...

Cambodia better do something before this gets out of hand. The evil Yuon keeps building structures and putting up tents to try and steal land. Hun Sen and his gang are allowing this theft. The evil Yuon will only be embolden by Hun Sen and his cowardice. Inch by inch the evil Yuon will steal. Malaysia and Philippines would have just shot the the evil Yuon and that would've settle it.

Anonymous said...

This evil Yuon has tested Khmer people's reaction when it built some tents and later some solid buildings.

Khmer people have allowed Ah Roleuy Hun Sen to suppress them at will, which translated into a green light for the evil Yuon to execute its plans to swallow Cambodia.

I firmly believe it is about time that Khmer people defy the law of Kdor Ah Hun Sen and mount a nationwide peaceful protest demanding for the CNRP's reinstatement and the respect of the constitution from Ah Yuon's slave Hun Sen.

Again, nothing is free in this world. we must be willing to pay some price in order to get what we really want, which enable us to save our motherland.

The international community cannot help Cambodia unless Khmer people help themselves first.