Sunday, 27 December 2020

"​អ្នកនយោបាយ គួរ​ជួយ​ព្រះមហាក្សត្រ​ឲ្យ​បំពេញ​តាម​ព្រះ​រាជ​តួនាទី ជា​ជាង​ការ​រិះគន់​"


Editorial by Manekseka Sangkum:

This is yet another instance of wishy-washy wishful thinking coming from individuals devoid of moral-intellectual courage, clarity or integrity. Lumping "politicians" en masse may be a way of empathising one's neutrality or a clever means of staying out of trouble with the Hun Sen regime but it does nothing to promote a meaningful discussion or resolve the issue in question. 

We know the country's politics or 'polity' is principally divided into two main camps and, because 'politics' presupposes the existence of 'politicians', this also means that there are two camps of 'politicians' or 'policy-makers': those in the ruling camp who are armed with the guns or assume monopoly over the means of violence and, those who are unarmed and - as we speak - disenfranchised and banned from the political stage. 

It could be argued that the king - just like the majority of his 'subjects' - is operating [or not operating] under a state of duress, but unlike the latter he happens to be the foremost symbol of their collective entity; someone who embodies their collective hopes, aspirations and will. That's what the notion of kingship implies, and this is the case even in the restricted framework and context of a given 'constitutional monarchy'. He is after all, a human being endowed with his own free will, at least, in a personal sense, conscience and social duty towards himself and in relations to others. In this personal space is where the king could - if he so desires - wrestle free from all the shackles and entanglements that this regime is purportedly imposing upon his person. 

Also, in fairness, 'opposition politicians' have given him the full benefit of the doubt over a decade or so already and if they have now come to the conclusion that their patience and faith in him have not been vindicated or reciprocated in any meaningful sense by his actions or inactions, then this U-turn in their relations with him is perfectly justified and more than understandable!     

The king has long outlived his usefulness to his people and nation and his current de facto role is best described as counterproductive publicly, politically and constitutionally in the same sense. He is way past that point of diminishing return and as such the sooner he realises and acknowledges that his person and personae are being used to foster that fake facade of constitutionality and political legitimacy or sovereignty over his compatriots the better. 

He must help himself first and foremost to get out of this mess before anyone else could then help him to do what befits of his true royal roles and obligations. 

🔺🔺🔺

ជាតិ ចំណាន
2020-12-26

"​អ្នកនយោបាយ គួរ​ជួយ​ព្រះមហាក្សត្រ​ឲ្យ​បំពេញ​តាម​ព្រះ​រាជ​តួនាទី ជា​ជាង​ការ​រិះគន់​"
"​អ្នកនយោបាយ គួរ​ជួយ​ព្រះមហាក្សត្រ​ឲ្យ​បំពេញ​តាម​ព្រះ​រាជ​តួនាទី ជា​ជាង​ការ​រិះគន់​" រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ (ឆ្វេង)។ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះចៅ​ក្រុង​កម្ពុជាធិបតី។ ប្រធានស្ដីទីគណបក្ស​សង្គ្រោះជាតិលោក សម រង្ស៊ី (ស្ដាំ)។
បណ្ដាញសង្គម



អ្នកវិភាគ ​លើក​ឡើង​ថា គម្រោង​ប្តឹង​មេបក្ស​ប្រឆាំង​លោក ​សម​ រង្ស៊ី រឿង​ប្រមាថ​ព្រះមហាក្សត្រ​នោះ ជា​រឿង​នយោបាយ ​ព្រោះ​មាន​ករណី​រំលោភ​ច្បាប់​បង្ក​ដោយ​មន្ត្រី​រដ្ឋាភិបាល​ ប៉ុន្តែ​មិន​ត្រូវ​បាន​គេ​ដោះស្រាយ​តាមផ្លូវច្បាប់​នោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ នៅ​សប្ដាហ៍​នេះ​បាន​ចេញ​អធិបញ្ជា​ឲ្យ​ព្រះរាជអាជ្ញា​ចាត់​វិធាន​ការ​ច្បាប់​តឹងរ៉ឹង​លើ​មេ​បក្ស​ប្រឆាំង​​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​មួយ​ករណី​ថ្មី​ទៀត​។​ វីដេអូ(អ្នកវិភាគថា គម្រោង​ប្តឹង​លោក ​សម​ រង្ស៊ី រឿង​ប្រមាថ​ព្រះមហាក្សត្រ​នោះ ជា​រឿង​នយោបាយ)

អ្នក​វិភាគ​នយោបាយ​បណ្ឌិត ​ឡៅ​ ម៉ុងហៃ ​លើក​ឡើង​ថា ​កន្លងមក ​លោក ​បាន​ជំទាស់​ជាសា​ធារ​ណ:​ទៅ​នឹង​ការ​បង្កើត​ឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ ​គឺ​បទ​ប្រមាថ​ព្រះមហា​ក្សត្រ​នេះ​ ហើយថែម​ទាំង​ទូលសុំ​ដល់ព្រះមហាក្សត្រ​កុំឡាយ​ព្រះហស្ថលេខា​ទទួលស្គាល់​ទៀតផង។ ​លោក ​បន្តថា ​ចំពោះ​ករណី​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ​លោក កើត រិទ្ធ ប្រើប្រាស់​អធិបញ្ជាឲ្យព្រះរាជអាជ្ញាបង្ក​សុំណុំរឿង​ប្រឆាំង​លោក សម​ រង្ស៊ី ​ពីបទ​ប្រមាថ​ព្រះមហាក្សត្រនេះ ​គឺមិនខុស​នោះទេ​ ព្រោះ​មានច្បាប់​ ហើយ​រដ្ឋមន្ត្រី​បាន​ដឹង​អំពីបទល្មើសនេះ។ ទោះជាយ៉ាងណា ​លោក ​យល់ថា ​គំនិតផ្តួចផ្តើម​ចោទ​ប្រកាន់​លើលោក​ សម ​រង្ស៊ី ​​ក៏បាន​ធ្វើឲ្យសុំណុំរឿងនេះ​មានទិដ្ធភាព​នយោបាយដែរ ​ពីព្រោះ​អ្នកនយោបាយបក្សកាន់​អំណាច និង​រដ្ឋ​មន្ត្រីក្រ​សួង​យុត្តិធម៌ ​មិន​បាន​ប្រើ​ប្រាស់​អធិបញ្ជា​ឲ្យមាន​ភាពស៊ី​សង្វាក់គ្នា​ ឬប្រើ​ប្រាស់​អធិ​បញ្ជានេះ​គ្រប់​បទល្មើស​ព្រហ្មណ្ឌ​ដែលកើតឡើង​នោះទេ​ ដូចជា​​អំពើពុករលួយ​ក្នុងជួរ​មន្ត្រី​តុលាការ​​ ​ដែលរដ្ឋមន្ត្រី ​បានលើក​ឡើងជា​សាធារណ: ​និងបានធ្វើការ​ព្រមាន​ទៅទៀត។  


រដ្ឋ​មន្ត្រីក្រសួង​យុត្តិធម៌​ លោក ​កើត រិទ្ធ កាលពីថ្ងៃទី២៥ ធ្នូ បានស្នើ​ព្រះរាជអាជ្ញាអម​តុលាការ​ក្រុង​ភ្នំពេញ ​លោក ​ច្រឹង ខ្មៅ ឱ្យ​ចាត់វិធានការ​ផ្លូវ​ច្បាប់ជា​បន្ទាន់ និង​តឹងរ៉ឹង​បំផុតលើ​លោក សម រង្ស៊ី ពីបទ​ករណី​ប្រមាថព្រះមហាក្សត្រ​ ក្រោយពីមេបក្ស​ប្រឆាំងរូប​នេះ បង្ហោះសារថា ​លោក ហ៊ុន សែន បរាជ័យ​ក្នុង​ការ​ទិញ​វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ ហើយ​គាត់​ត្រៀម​សង​លុយ​សប្បុរសជន​ ដែល​ចាញ់​បោកគាត់ មាន​ទាំង​ស្តេច​ទីងមោងផងដែរ។

លោក កើត រិទ្ធ ចោទថា សារ​របស់​លោក សម រង្ស៊ី នេះ ជាការ​ប្រមាថ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​ព្រះកិត្តិនាម​របស់​​អង្គ​ព្រះ​មហាក្សត្រ ហើយជា​ការ​រំលោភ​បំពាន​រដ្ឋធម្មនុញ្ញ និង​ជា​បទល្មើសដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ។

ក្រោយការ​ប្រកាស​ចាត់វិធានការនេះ ​ប្រធានស្តីទី​គណបក្សសង្គ្រោះជាតិ ​លោក ​សម ​រង្ស៊ី ​បង្ហោះ​សារ​បកស្រាយ ​កាលពី​ព្រលប់​ថ្ងៃទី២៥ ខែធ្នូថា​ លោកមាន​សិទ្ធិសម្តែងមតិរបស់​លោក ។ លោក ​បន្តថា ​លោក​ ហ៊ុន សែន ​យកព្រះមហាក្សត្រ ​ដើម្បីធ្វើជាខែល​ សម្រាប់​ការពារ​របបក្បត់ជាតិ​សព្វថ្ងៃ ហើយដើម្បី​ផ្តល់ភាព​ស្របច្បាប់​ឲ្យរបបនេះ​ ដែលប្រជារាស្ត្រខ្មែរ ​ស្អប់ខ្ពើម​ជាទីបំផុត។

ទាក់ទងករណីនេះ ​អាស៊ីសេរី ​មិនអាចសុំការ​ឆ្លើយតប​ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌​ លោក​ ជិន ម៉ាលីន ​និង​អ្នក​នាំពាក្យ​អយ្យការ​អម​តុលាការ​ក្រុង​ភ្នំពេញ ​លោក ​គុជ ​គីមឡុង​ បាន​ទេនៅថ្ងៃទី ២៦ធ្នូនេះ។

ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ជុំវិញតួអង្គព្រះមហាក្សត្រនេះ បណ្ឌិត​ ឡៅ​ ម៉ុងហៃ ​បញ្ចេញ​ទស្សនៈថា ​អ្នកនយោបាយ ​មិនត្រូវទិតៀន​ព្រះ​មហា​ក្សត្រ​ឡើយ​ ប៉ុន្តែ​ត្រូវទាមទារឲ្យ​រដ្ឋាភិបាល​និងស្ថាប័នជាតិឯទៀត ​ថ្វាយ​មធ្យោបាយ​ចាំបាច់​ដើម្បីឲ្យ​ព្រះអង្គ ​អាច​បំពេញ​ព្រះរាជ​បេសកកម្ម​ជូនជាតិ​ដូចមានចែង​ក្នុងរដ្ឋធម្មនុញ្ញ។ លោក​ ពន្យល់​ថា ​ការយក​មាត្រា៧​នៃរដ្ឋធម្មនុញ្ញ​ដែលថា ​‘’ព្រះមហាក្សត្រ ​គ្រង់រាជសម្បត្តិ ​តែទ្រង់មិនកាន់អំ​ណាច​ ‘’មក​សំអាង​ ហើយ​មិនគាំទ្រ​ និងសហការជាមួយព្រះអង្គ ​ដើម្បីឲ្យព្រះអង្គបំពេញ​ព្រះរាជសិទ្ធិ​ និង​តួនាទី​ដូច​ក្នុងរដ្ឋ​ធម្មនុញ្ញ​ គឺមិនត្រឹមត្រូវ​ឡើយ។

រីឯអ្នកសិក្សាផ្នែកច្បាប់ យុវជន​ វ៉ន ​ចាន់ឡូត​ យល់ឃើញថា ​ការនិយាយការពិត​ ទោះបីដឹងថាមាន​ទោសក៏ដោយ ​ដើម្បីឲ្យបុគ្គល​ម្នាក់​ទៀតភ្ញាក់ខ្លួន ​ឬឆ្លុះបញ្ចាំងពីខ្លួនឯង​ ​គឺជា​គុណតម្លៃមួយ។  ទន្ទឹមគ្នានេះ លោក​ យល់ថា ​ករណី​ក្រសួងយុត្តិធម៌ ​ចេញមុខ​ចាត់វិធានការលើ​​លោក​ សម​ រង្ស៊ី​ រឿងរិះគន់​ព្រះមហាក្សត្រនេះ ​គឺមិនមែន​ជារឿងថ្មី ​ហើយ​មិន​សមរម្យ​ឡើយ​ ព្រោះ​អាចមិនមែន​ជាព្រះរាជបំណង​របស់​ព្រះមហាក្សត្រ។

«អ្នកផ្សេងៗទៀត ដែលរិះគន់ព្រះមហាក្សត្រ ក៏ត្រូវបានតុលាការចោទប្រកាន់ដោយយកក្រមព្រហ្មទណ្ឌចោទប្រកាន់នេះ ដូច្នេះកន្លែងនេះ ខ្ញុំជាពលរដ្ឋ​មួយរូបក៏មិនសូវពេញចិត្តដែរចំពោះច្បាប់មួយហ្នឹង។ ការពិតការរិះគន់ចំពោះអង្គព្រះមហាក្សត្រក៏ដូចជាការរិះគន់បុគ្គលមួយដែរ ដូច្នេះគួរណាស់តែបុគ្គលដែលរងការរិះគន់ ហើយបើ​គាត់គិតថា ការរិះគន់នេះ មិនសមរម្យ និងប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ គួរតែបុគ្គលហ្នឹង ជាអ្នកដែលប្តឹងទៅបុគ្គលដែលរិះគន់ខ្លួន ឬបរិហាកេរ្តិ៍ខ្លួន ព្រោះត្រឹមត្រូវជាង»។

យុវជន​ វ៉ន ​ចាន់ឡូត​ ពិនិត្យឃើញថា ​សាររបស់​លោក ​សម រង្ស៊ី ​គឺមិនមែនជា​ការប្រមាថ​នោះទេ ព្រោះ​អត្ថន័យនោះ​ លោក ​ចង់សំ​ដៅទៅលើ​ភាព​អសកម្មរបស់ព្រះមហាក្ស​ ដោយសារ​វិបត្តិនយោបាយ​នៅកម្ពុជា ​បានកើតឡើង​ជាយូរណាស់​មកហើយ​ ប៉ុន្តែព្រះអង្គ​ មិនបាន​ចេញព្រះភ័ក្ត្រ ​ឬសូម្បីតែ​ចេញ​ព្រះរាជសារ​អំពាវនាវ​ឲ្យមានការ​ផ្សះផ្សារ​នយោបាយ​រវាងខ្មែរ​និងខ្មែរ ​ ឡើយ។ ទោះជាយ៉ាង ​លោក ​មិនចង់ឃើញ​អ្នកនយោបាយខ្មែរ ​ជាពិសេស​គណ​បក្សសង្គ្រោះជាតិ ​ប្រើភាសា​រិះគន់​ដល់​អង្គព្រះមហាក្សត្រ ​នៅពេលនេះ​នោះទេ ​ព្រោះក្នុងពេល ដែល​គណបក្ស​ប្រឆាំង​ មានឱកាស​ធ្វើការក្នុងរដ្ឋសភា ក៏​មិនបាន​ជួយ​ទាមទារ​ឲ្យមានការ​កែប្រែ​ច្បាប់ ​ដើម្បីថ្វាយ​ព្រះរាជសិទ្ធិ ​និង​អំណាច​ពេញលេញ​ដល់ព្រះអង្គ​ឡើយ។

«នយោបាយស្រុកយើងមិនទៅមុខសោះសឹងតែថយតែក្រោយ ដូច្នេះអ្នកនយោបាយមិនគួរចេះតែសម្លឹងឃើញតែកំហុសអ្នកដទៃជាជាងកំហុសខ្លួនឯងនោះទេ ។យើងត្រូវសម្លឹងមើលកំហុសខ្លួនឯងឲ្យបានច្រើន ហើយកែតម្រូវនូវកំហុសដែលខ្លួនធ្វើហ្នឹងឲ្យវាដើរលើផ្លូវត្រូវវិញ ដូច្នេះអាចធ្វើឲ្យស្ថានការនៅកម្ពុជា មានភាពល្អប្រសើរ ។ប្រសិនបើ​យើងទាល់ច្រក ហើយទៅបន្ទោសតែអ្នកនេះ​ទៅអ្នកនោះ ព្រោះថា នរណាក៏គេមានទុក្ខដូចយើងចឹងដែរ »។

មកទលទល់ពេលនេះ ​លោក សម រង្ស៊ី រងការចោទប្រកាន់ពីបទប្រមាថព្រះ​មហា​ក្សត្រជា​លើកទី៣​ហើយ។ ទោះជាយ៉ាងណា ​កន្លងមក​ មេដឹកនាំ​របប​ក្រុងភ្នំពេញ​ ក៏រង​ការ​ចោទ​ថា​ ប្រើ​ភាសា​ប្រមាថ​ព្រះមហាក្សត្រ​ដែរ​ ប៉ុន្តែ​ក្រសួង​យុត្តិធម៌ និងក្រសួង​ ព្រះបរមរាជវាំង​ក្តី​ មិនដែល​ហ៊ាន​ថ្កោលទោស​ ឬប្តឹង​លោក​ ហ៊ុន​ សែន​ ឡើយ​។ ផ្ទុយទៅវិញ​ពួកគេ​ ថែមទាំង​នាំគ្នា​ការពារ​លោក​ ហ៊ុន​ សែន​ ពី​ការរិះគន់​នានា​ទៀតផង​។

កាល​ពី​ឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់គំរាម​អតីតព្រះមហាក្សត្រ សម្តេចព្រះនរោត្តម សីហនុ ​អំពីការ​​រំលាយចោល​របបរាជានិយម ហើយ​នៅ​ចុងឆ្នាំ២០១៨ លោក​បាន​និយាយថា ម៉ែឪស្តេច ក៏លោក​មិន​ខ្លាច​ដែរ៕

1 comment:

Anonymous said...

The dumb King needs to help himself first. He must exert his right as the King and work from there.
If he keeps behaving like a scare crow, nobody can help him.