ដោយ មួង ណារ៉េត
2020-12-05
កម្មករក្នុងវិស័យមួយចំនួនស្នើសុំរដ្ឋាភិបាលជួយដោះស្រាយបញ្ហាជីវភាពក្នុងសម័យកូវីដ ហ៊ុន សែន កម្មករ ៦២២លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះជួបកម្មករនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។
រូបពីហ្វេសប៊ុកលោក ហ៊ុន សែន
កម្មករក្នុងវិស័យមួយចំនួនទទូចឲ្យរដ្ឋាភិបាល ជួយដោះស្រាយទុក្ខលំបាករបស់ពួកគាត់ ក្នុងពេលដែលសកម្មភាពសេដ្ឋកិច្ចនានាបានធ្លាក់ចុះ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩។ រីឯអ្នកនាំពាក្យរដ្ឋាភិបាល ឆ្លើយតបថា រដ្ឋាភិបាល កំពុងដោះស្រាយទៅតាមលទ្ធភាព និងប្រាប់ឲ្យពលរដ្ឋបន្តអត់ធ្មត់ ព្រោះប្រជាពលរដ្ឋទូទាំងពិភពលោក សុទ្ធតែរងទុក្ខលំបាកដូចគ្នាពីវិបត្តិសកលមួយនេះ។
អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកធ្វើការក្នុងវិស័យមួយចំនួន ដូចជា សេវាកម្សាន្ត កាស៊ីណូ សណ្ឋាគារ និងអ្នករត់ម៉ូតូកងបីជាដើម ត្អូញត្អែរថា ពួកគាត់កំពុងជួបការលំបាកបន្តទៀតក្នុងការរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គងជីវភាព និងសងបំណុល ដោយសារសកម្មភាពសេដ្ឋកិច្ចនានាធ្លាក់ចុះ ក្រោយជំងឺកូវីដ-១៩ឆ្លងចូលក្នុងសហគមន៍ជាថ្មីម្តងទៀត។
ស្ត្រីធ្វើការក្នុងសេវាកម្សាន្តមួយរូប គឺលោកស្រី បុប្ផា រៀបរាប់ថា លោកស្រី បានបាត់បង់ការងារធ្វើចាប់តាំងពីជំងឺកូវីដ-១៩ ផ្ទុះឡើងកាលពីដើមឆ្នាំ២០២០ មកម្ល៉េះ បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ដូចគ្មានលុយទិញអាហារបរិភោគគ្រប់គ្រាន់ គ្មានលុយជួលបន្ទប់ស្នាក់នៅ គ្មានប្រាក់ចិញ្ចឹមកូន និងសងធនាគារជាដើម។ ស្ត្រីមេម៉ាយរូបនេះ បន្តថា នាងខិតខំស្វែងរកការងារធ្វើដែរ ប៉ុន្តែរកមិនបានឡើយទាំងការងាររោងចក្រ តាមភោជនីយដ្ឋាន និងការងារសំណង់ជាដើម។ លោកស្រី បុប្ផា ឲ្យដឹងថា ស្ត្រីសេវាកម្សាន្តជួបការលំបាកដូចៗគ្នា ហើយភាគច្រើនមិនធ្លាប់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលឡើយ។ លោកស្រី នៅតែទទូចសុំឲ្យរដ្ឋាភិបាល យកចិត្តទុកដាក់ដល់ជីវភាពរបស់ពួកគាត់ និងជួយអន្តរាគមន៍ទៅធនាគារឲ្យផ្អាកទារបំណុលទាំងការ ទាំងដើមមួយរយៈទៀត៖ «ខ្ញុំអត់ការងារធ្វើអ៊ីចឹងទៅ ហើយមានគេហៅទៅលាងចាន ឬអនាម័យលាងផ្ទះគេអ៊ីចឹងទៅ ហើយគេអោយតិចតូចៗ គ្រាន់តែឲ្យថ្លៃផ្ទះអ៊ីចឹងទៅណា។ ខ្ញុំចង់ឲ្យគាត់ (រដ្ឋាភិបាល) ជួយសម្រួលថ្លៃផ្ទះ ទឹកភ្លើង ហើយបើអាចជួយឧបត្ថម្ភជាស្បៀងឲ្យពួកខ្ញុំអ៊ីចឹងទៅ បើថា មិនបានឲ្យប្រាក់ឧបត្ថម្ភម្នាក់៤០ដុល្លារអីទេ»។
ចំណែកស្ត្រីធ្វើការផ្នែកភោជនីយដ្ឋាននៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ លោកស្រី ណុប ទិត្យបូរ៉ាវី ប្រាប់អាស៊ីសេរីថា អ្នកធ្វើការគ្រប់ផ្នែកនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ ក៏ជួបការលំបាកក្នុងជីវភាព និងការសងបំណុលធនាគារដែរ ដោយសារក្រុមហ៊ុន បានព្យួរការងារបុគ្គលិកអស់មួយរយៈពេល និងបន្ទាប់មកកាត់បន្ថយថ្ងៃធ្វើការ ចាប់តាំងពីជំងឺកូវីដផ្ទុះឡើងតាំងពីដើមឆ្នាំ២០២០មក៖ «បង់ទឹកបង់ភ្លើងបង់សំរាម ហើយមួយទៀតបង់ធនាគារ ហើយនឹងទុកផ្គត់ផ្គងជីវភាពប្រចាំថ្ងៃ អ៊ីចឹងវាពិបាកខ្លាំងមែនទែនហ្មង។ យើងចង់ឲ្យធនាគារជួយសម្រួលដល់យើង ព្រោះចាប់ផ្ដើមមានកូវីដបន្តទៀតហើយ»។
ដោយឡែក អ្នករត់រឺម៉កម៉ូតូកង់បី លោក ចែម ពិសិដ្ឋ រៀបរាប់ថា ចាប់តាំងពីព្រឹត្តិការណ៍៣ វិច្ឆិកាមក មនុស្សម្នានៅភ្នំពេញ ហាក់ភ័យខ្លាច និងមិនសូវដើរហើរដូចមុនឡើយ ធ្វើឲ្យការរកប្រាក់ចំណូលរបស់លោកធ្លាក់ចុះយ៉ាងខ្លាំង។ លោកថា កាលពីមិនទាន់មានជំងឺកូវីដ លោកអាចរកចំណូលក្នុងមួយថ្ងៃយ៉ាងហោចណាស់បាន១០ម៉ឺនរៀល ប៉ុន្តែមួយរយៈចុងក្រោយនេះមួយថ្ងៃពេញ លោក រកលុយត្រឹម ១ម៉ឺនរៀលស្ទើរមិនបានផង។ អ្នករត់ម៉ូតូកង់បីរូបនេះ ក៏ទទូចឲ្យរដ្ឋាភិបាល បង្គាប់ទៅធនាគារឲ្យផ្អាកយកបំណុលទាំងដើមទាំងការរហូតដល់ស្ថានភាពសេដ្ឋកិច្ចដំណើរការធម្មតាឡើងវិញ៖ «ម្នាក់ណា ក៏ចង់ដាច់ខ្យល់គ្រប់តែគ្នាសូម្បីតែភ្ញៀវជិះជាមួយយើង។ ជូនកាលរត់ទៅបាន១ម៉ឺនទៅ២ម៉ឺនគ្រាន់តែផាត់ទៅអែប(App)ផាត់ទៅហ្គាសអី ចង់អស់ទៅហើយ រួចម្ហូបមួយពេល។ ម្សិលម្ងៃចេញទៅតាំងពីម៉ោង១០ ដល់ម៉ោង៥ល្ងាចអត់មានបានអី១រយរៀល។ បន់ឲ្យតែគេផ្អាកធនាគារមួយរយៈសិនទៅ មិនសូវពិបាកចិត្ត ហើយយើងចេះតែទ្រាំរស់បាន»។
ការត្អូញត្អែរនិងការអំពាវនាវនេះ ធ្វើឡើងក្នុងពេលរាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការទប់ទល់នឹងការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងសហគមន៍ឬហៅថា ព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា ដោយបានចាត់វិធានការបិទក្លឹបកម្សាន្ត ភោជនីយដ្ឋាន សាលារៀន និងផ្អាកដំណើរទីតាំងមួយចំនួនទៀត។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន មានប្រសាសន៍ថា ដោយមើលឃើញអំពីទុក្ខលំបាករបស់អ្នកធ្វើការនិងអ្នកប្រកបរបសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ សហជីព និងអង្គការសមាគមចំនួន១០ បានរួមគ្នាធ្វើយុទ្ធនាការ១៦ថ្ងៃនៅលើអនឡាញ(Online) ក្រោមប្រធានបទ ''បញ្ចៀសកូវីដ-១៩ ដោយមិនទុកនរណាម្នាក់ចោល''។ អ្នកស្រី ឲ្យដឹងថា យុទ្ធនាការនេះ ចង់ឲ្យរដ្ឋាភិបាល បានដឹងនិងដោះស្រាយទុក្ខលំបាករបស់ពួកគេទៅតាមគោលនយោបាយ របស់រដ្ឋាភិបាល ដែលសរសេរថា គ្មាននរណាម្នាក់ត្រូវបានទុកចោលឲ្យស្លាប់ដោយសារដាច់បាយ៖ «ឆ្នាំនេះ ស្ថានភាពពាក់ព័ន្ធជាមួយកូវីដ១៩ផង ហើយវាពាក់ព័ន្ធនឹងប្រជាពល រដ្ឋជាច្រើនដែលនៅក្នុងវិស័យក្រៅប្រព័ន្ធ ដូចសំណង់ ទេសចរណ៍ ហើយនឹងសេវាកម្មកម្សាន្តអីហ្នឹង មួយចំនួនមិនត្រូវបានគេដាក់បញ្ចូលនៅក្នុងកម្មវិធីគាំពារជំនួយសង្គម ឬការគាំពារសង្គមពីរាជរដ្ឋាភិបាល មានដែរតែមិនគ្រប់ជ្រុងជ្រោយ»។
ឆ្លើយតបចំពោះបញ្ហានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា កន្លងមក រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការជាច្រើនជួយដល់អ្នកក្រីក្រទូទៅរួចហើយដូច ជាចែកសាច់ប្រាក់ដល់ជនងាយរងគ្រោះនិងក្រីក្រ និងដល់កម្មករក្នុងប្រព័ន្ធផងដែរ។ លោក បន្តថា រដ្ឋាភិបាល កំពុងបន្តជួយទៅតាមលទ្ធភាព និងស្នើសុំឲ្យពលរដ្ឋបន្តអត់ធ្មត់ចំពោះស្ថានភាពដ៏លំបាកនេះ។ ទន្ទឹមគ្នានេះ លោកបញ្ជាក់ថា រដ្ឋាភិបាល មិនអាចផ្តល់ស្បៀងអាហារ ដូចជាអង្ករ ជាដើម ដល់ពលរដ្ឋក្រីក្រនោះទេ ហើយក៏មិនអាចបង្គាប់ទៅធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យពន្យារពេលក្នុងទារបំណុលទាំងការប្រាក់ និងប្រាក់ដើមពីអតិថិជនបានឡើយ៖ «រដ្ឋាភិបាលមិនអាចទៅធ្វើអ្វីបានក្រៅតែពីសំណូមពរហើយនឹងទៅជួបធនាគារ ហើយធនាគារត្រូវតែដោះស្រាយទៅតាមបែបផែនណាមួយដែលគេអាចធ្វើទៅបាន។ ឥឡូវនេះ យើងឃើញសកម្មភាពមន្ត្រីធនាគារចុះដល់កន្លែងពួកជនណាដែល ពើបនឹងបញ្ហាណាមួយនោះ។ នេះគឺជាសំខាន់ណាស់ដែលគាត់ធ្វើកិច្ចការងារផ្ទាល់ មិនមានអ្នកណា ក្រៅពីសម័យខ្លួនផ្ទាល់ទេ។ យោបល់ខ្ញុំ បើសិនជាធនាគារនោះមិនយកចិត្តទុកដាក់ មិនឆ្លើយតបចំពោះភាពជាក់ស្ដែងរបស់គាត់ គឺគាត់អាចដាក់បណ្ដឹងទៅតុលាការ។ នេះសាមញ្ញបំផុត!»។
ទាក់ទង់នឹងការលើកឡើងនេះ អ្នកស្រី អ៊ូ ទេពផល្លីន សោកស្ដាយនិងយល់ថា រដ្ឋាភិបាល គួរតែមានការទទួលខុសត្រូវខ្ពស់ជាងនេះ។ អ្នកស្រី ថា រដ្ឋាភិបាល គួរតែជជែកជាមួយធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីឲ្យយល់អំពីទុក្ខលំបាករបស់ពលរដ្ឋ និងរកវិធីជួយឲ្យមានប្រសិទ្ធភាពជាងបច្ចុប្បន្ន។ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជារូបនេះ បន្តថា ទោះបីជា ពលរដ្ឋមានចិត្តអត់ធ្មត់ក៏ដោយ ប៉ុន្តែក្រពះរបស់ពួកគេមិនអាចទ្រាំអត់ឃ្លាតបានឡើយ៖ «ពលរដ្ឋកំពុងតែក្រហើយទុកឲ្យគាត់ទៅប្តឹងតុលាការទៀត គ្នាអត់ លុយឡើងចុះក្តីនៅតុលាការក៏មិនមែនជាជម្រើសល្អដែរ ។ ខាតទាំងពេលខាតទាំងលុយហើយវាអត់ ទទួលបានដំណោះស្រាយទេ។ ខ្ញុំថា អ៊ីចឹង ព្រោះរដ្ឋាភិបាលឆ្លើយតបពីដំបូងហាក់ដូចជាយករួចខ្លួន»។
ចំពោះបញ្ហាបំណុលនេះដែរ ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី ទទួលស្គាល់ថា ជំងឺកូវីដ-១៩ ពិតជាកំពុងធ្វើឲ្យប្រជាជនខ្មែរមួយចំនួនបន្តប្រឈមនឹងការបាត់បង់ការងារ និងធ្លាក់ចុះប្រាក់ចំណូល ប៉ុន្តែមកទល់ពេលនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានរៀបចំឥណទានឡើងវិញជូនអតិថិជនរហូតដល់ ២៧ម៉ឺន(២៧០.០០០)នាក់។ លោកបញ្ជាក់ថា សមាគម ក៏បានណែនាំឲ្យសមាជិកដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាទាំងអស់ បន្តជួយសម្រួលដល់អតិថិជនតាមគោលការណ៍ និងនីតិវិធីដែលមានស្រាប់ រហូតដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខ។ ទោះជាយ៉ាងណា លោកថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មិនអាចឆ្លើយតបចំពោះការស្នើសុំពន្យារបង់សងត្រឡប់ទាំងការប្រាក់ និងប្រាក់ដើមបានឡើយ ព្រោះអាចបង្កជាផលប៉ះពាល់ធំដល់វិស័យមីក្រូហិរញ្ញវត្ថុទាំងមូល៖ «តាមលក្ខខណ្ឌផ្លូវច្បាប់ គាត់(អតិថិជន)អាចស្នើសុំពន្យារពេលដល់ទៅ៣ដង ដូច្នេះខាងគ្រឹះស្ថាន ក៏ដូចជាធនាគារសិក្សាជាមួយគាត់ថា គាត់នូវតែរងប៉ះពាល់អត់ ហើយបើសិនជាគាត់នៅតែរងផលប៉ះពាល់ ហើយគាត់ធ្លាប់បានរៀបចំឥណទានឡើងវិញហើយ គេអាចរៀបចំម្តងទៀតជូនគាត់ ហើយបើគាត់មិនធ្លាប់ទេ ក៏គេអាចធ្វើរបៀបនេះជូនគាត់ដែរ»។
កន្លងមក គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល បង្ហាញការព្រួយបារម្ភដូចៗគ្នាថា ប្រសិនបើរដ្ឋាភិបាល នៅតែមិនចាត់វិធានការដោះស្រាយវិបត្តិជំពាក់បំណុលទាំងនេះទេ នឹងធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរួមទាំងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ ហើយអាចនឹងកើតមានវិបត្តិសង្គមផ្សេងៗដែលកាន់តែពិបាកដោះស្រាយនៅពេលខាងមុខ។
អ្នកធ្វើការ និងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សោកស្ដាយដែលរដ្ឋាភិបាល មិនបានគោរពតាមគោនយោបាយរបស់ខ្លួនដែលថា មិនទុកនរណាម្នាក់ចោល។ ពួកគេមើលឃើញថា ពេលនេះ រដ្ឋាភិបាលកំពុងទុក
1 comment:
What happens Ah Norouk 31st February Hun Sen ?
Could it be the news of Mu Soch Huor's return to Cambodia trigger the COVID 19 ?
You (Ah Kwak Hun Sen ) have emulated so many tricks from your evil master Yuon. You are so cheap, cheaper than shit.
Post a Comment