Manekseka Sangkum: Thank you Peace...
🔺🔺🔺
ដោយ ខែ សុណង
2020-12-11 rfa
អាជ្ញាធរដោះលែងលោក រ៉ាត់ រត្នមុនី ក្រោយឃុំលោកអស់រយៈពេល ២ឆ្នាំ លោក រ៉ាត់ រត្នមុនី (រូបឆ្វេងបីកូន) សកម្មជនការងារ និងសិទ្ធិមនុស្ស និងភរិយា ថតរូបនៅមុខព្រះបរមរាជវាំង នាពេលកន្លងទៅ។
រូបពីហ្វេសប៊ុក
សកម្មជនការងារ និងសិទ្ធិមនុស្ស លោក រ៉ាត់ រត្នមុនី ទទួលបានសេរីភាពឡើងវិញហើយ នៅរសៀលថ្ងៃទី១១ ធ្នូនេះ បន្ទាប់ពីតុលាការឃុំខ្លួនលោកអស់រយៈពេល២ ឆ្នាំមក។
តុលាការក្រុងភ្នំពេញបានផ្តន្ទាទោសលោកឱ្យជាប់ពន្ធនាគារ២ ឆ្នាំ ពីបទ “ញុះញង់ឱ្យមានការរើសអើង” ដោយសារលោកជួយផលិតភាពយន្តឯកសារស្តីពីការជួញដូរផ្លូវភេទនៅកម្ពុជា ឱ្យសារព័ត៌មាន RT (Russia Today) របស់រុស្ស៊ី។ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមនេះ ក៏ប៉ុន្តែតុលាការកំពូលបានបង្វិលឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញ ដោយសារការសម្រេចរបស់សាលាឧទ្ធរណ៍នៅមានភាពខ្វះចន្លោះ។
ទោះជាបានរួចផុតពីការឃុំខ្លួនពេលនេះពិតមែន ក៏សំណុំរឿងរបស់លោក រ៉ាត់ រត្នមុនី មិនទាន់ចប់ដែរ ព្រោះសាលាឧទ្ធរណ៍ភ្នំពេញមិនទាន់បើកការជំនុំជម្រះជាថ្មី តាមការបង្គាប់របស់តុលាការកំពូលនៅឡើយទេ។
No comments:
Post a Comment