Khmer Circle: Is there any form of civil freedom in the country that does not fall short by international standard?
🔺🔺🔺
ដោយ សុជីវី
2021-05-13 rfa
ទិដ្ឋភាពឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ចូលរួមក្នុងពិធីសាសនា។
Photo Courtesy
ក្រសួងការបរទេសសហរដ្ឋអាមេរិកចេញផ្សាយរបាយការណ៍ថ្មីមួយនៅថ្ងៃទី១៣ ឧសភានេះ ដោយរកឃើញថា កម្ពុជាមិនទាន់មានសេរីភាពសាសនាពេញលេញនៅឡើយទេ។ អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សថា របាយការណ៍នេះឆ្លុះបញ្ចាំងការពិត និងស្នើឱ្យរដ្ឋាភិបាលប្រឹងប្រែងកែលម្អចំណុចខ្វះខាតទាំងឡាយពាក់ព័ន្ធនឹងសេរីភាពខាងជំនឿសាសនានេះ។
ការអនុវត្តសេរីភាពខាងជំនឿសាសនានៅកម្ពុជា នៅមានភាពខ្វះចន្លោះ ទោះបីជាកម្ពុជា មានរដ្ឋធម្មនុញ្ញដែលចែងពីសេរីភាពនេះ និងបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយយ៉ាងណាក្តី។ មូលហេតុសំខាន់ដែលនាំឱ្យសេរីភាពខាងជំនឿសាសនាមិនអាចអនុវត្តបានពេញលេញនៅកម្ពុជានោះ គឺដោយសារការអនុវត្តបែបលម្អៀង ការរឹតត្បិត និងចន្លោះប្រហោងនៃច្បាប់ជាដើម។ នេះបើយោងតាមរបាយការណ៍ស្ដីពីសេរីភាពសាសនាអន្តរជាតិឆ្នាំ២០២០ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក។
ក្រសួងការបរទេសសហរដ្ឋអាមេរិកគូសបញ្ជាក់នៅក្នុងរបាយការណ៍នោះថា រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ច្បាប់ហាមមិនឱ្យមានការប្រតិបត្តិជំនឿសាសនាណាមួយដែលប៉ះពាល់ទៅដល់សាសនាដទៃឡើយ ក៏ប៉ុន្តែមិនបានចែងច្បាស់ពីទោសទណ្ឌលើជនដែលបំពានបម្រាមនេះឡើយ។ ម្យ៉ាងវិញទៀត ច្បាប់កម្ពុជាតម្រូវឱ្យក្រុមអង្គការផ្នែកសាសនា ក្នុងនោះក៏រួមទាំងអ្នកកាន់ពុទ្ធសាសនាដែរ ឱ្យចុះបញ្ជីនៅក្រសួងធម្មការ និងសាសនា ហើយការចុះបញ្ជីនោះត្រូវឆ្លងកាត់នីតិវិធីជាច្រើន។ ពួកគេត្រូវផ្តល់ព័ត៌មានលម្អិតជាច្រើន រួមមាន គោលដៅនៃអង្គការសាសនារបស់ពួកគេ សកម្មភាព ព័ត៌មានអំពីមេដឹកនាំសាសនា ប្រភពលុយ និងរបាយការណ៍ប្រចាំឆ្នាំ ជាដើម។ ជាមួយគ្នានេះ បើសាលាណាដែលផ្តល់ការបង្រៀនផ្នែកសាសនា ពួកគេត្រូវចុះបញ្ជីទាំងនៅក្រសួងធម្មការ និងសាសនា និងក្រសួងអប់រំ ហើយក្រសួងអប់រំនឹងណែនាំដល់សាលាទាំងនោះឱ្យអនុលោមតាមកម្មវិធីសិក្សាស្នូលរបស់ក្រសួង។ លើសពីនេះ សាលារៀនមួយចំនួនបានបន្ថែមមេរៀនទាក់ទងនឹងពុទ្ធសាសនា ហើយតម្រូវឱ្យសិស្សដែលមិនមែនជាពុទ្ធសាសនិកចូលរួមដែរ ខណៈដែលមេរៀនបន្ថែមក្រៅពីពុទ្ធសាសនាមិនត្រូវបានបញ្ចូលនោះឡើយ។
ទាក់ទងនឹងការអនុវត្តរបស់រដ្ឋាភិបាលកម្ពុជាទៅលើសេរីភាពខាងជំនឿសាសនាវិញ ក្រសួងការបរទេសសហរដ្ឋអាមេរិកពិនិត្យឃើញថា រដ្ឋាភិបាលបានបន្តជំទាស់មិនឱ្យអង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សទទួលយកជនជាតិម៉ុងតាញ៉ា (Montagnards) វៀតណាមដែលកាន់សាសនាគ្រិស្ត ឱ្យចូលមកក្នុងប្រទេសកម្ពុជាដើម្បីទទួលបានឋានៈជាជនភៀសខ្លួននោះឡើយ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលបន្តផ្សព្វផ្សាយពីពិធីបុណ្យពុទ្ធសាសនា និងដាក់ជាថ្ងៃឈប់សម្រាក។ រដ្ឋាភិបាលផ្តល់ជំនួយ និងគាំទ្រដល់ការសិក្សាស្រាវជ្រាវ និងបោះពុម្ពផ្សាយឯកសារទាំងឡាយអំពីវប្បធម៌ខ្មែរ និងព្រះពុទ្ធសាសនា។ ប៉ុន្តែការអនុវត្តបែបនេះ រដ្ឋាភិបាលមិនបានធ្វើចំពោះក្រុមអ្នកកាន់សាសនាដទៃនោះទេ។
ដោយឡែកក្នុងពេលផ្ទុះជំងឺកូវីដ-១៩ កាលពីដើមឆ្នាំ២០២០ វិញ ក្រសួងសុខាភិបាលបានដាក់អត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដថា ជាពលរដ្ឋខ្មែរឥស្លាម។ ករណីនេះបាននាំមកនូវការរើសអើងលើជនជាតិចាម និងអ្នកកាន់សាសនាឥស្លាមមួយចំនួន ដោយពួកគាត់ត្រូវបានគេចោទថា ជាប្រភពចម្លងជំងឺកូវីដ-១៩ ពីក្រៅចូលមកក្នុងប្រទេស។
ងាកទៅពលរដ្ឋជនជាតិដើមភាគតិចវិញ ក្រសួងការបរទេសអាមេរិករកឃើញថា សេរីភាពខាងជំនឿសាសនារបស់ពួកគាត់ ត្រូវបានគំរាមកំហែងយ៉ាងខ្លាំង តាមរយៈសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចជាច្រើនទៅឱ្យក្រុមហ៊ុនឯកជន ហើយក្រុមហ៊ុនខ្លះបានឈូសឆាយព្រៃអារក្ខ ដីកប់សព និងតំបន់សក្ការៈបូជាបែបប្រពៃណីរបស់ជនជាតិដើមភាគតិច តួយ៉ាងករណីក្រុមហ៊ុនវៀតណាម ហ័ងអាញ់យ៉ាឡាយ (HAGL) នៅខេត្តរតនគិរី ជាដើម។ ទាក់ទងនឹងផ្នត់គំនិតសង្គមវិញ ប្រជាពលរដ្ឋមួយចំនួននៅតែយល់ឃើញ និងចោទប្រកាន់មនុស្សមួយចំនួន ជាពិសេសជនជាតិចាម និងក្រុមជនជាតដើមភាគតិចថា ជាអ្នកធ្វើអំពើអាបធ្មប់។ ករណីសង្ស័យបែបនេះ បាននាំទៅរកការប្រើអំពើហិង្សា ឬការកាប់សម្លាប់ទៅលើពួកគាត់ទាំងនោះទៀតផង។
អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី និងអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបទៅនឹងរបាយការណ៍នេះបានទេ នៅថ្ងៃទី១៣ ឧសភា។
ទោះជាយ៉ាងណា អង្គការសិទ្ធិមនុស្សក្នុងស្រុកទទួលស្គាល់ថា របាយការណ៍នេះ ឆ្លុះបញ្ចាំងការពិតអំពីស្ថានភាពនៃសេរីភាពផ្នែកជំនឿសាសនានៅកម្ពុជា។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា សង្កេតឃើញថា រដ្ឋាភិបាលកម្ពុជាមិនបានបិទសិទ្ធិពលរដ្ឋដែលមានជំនឿផ្សេងពីពុទ្ធសាសនានោះទេ ប៉ុន្តែក៏មិនទាន់បានជួយជ្រោមជ្រែងពួកគេដើម្បីអនុវត្តជំនឿរបស់ខ្លួនឱ្យបានពេញលេញនោះដែរ។ លោកបន្តថា ពលរដ្ឋខ្លះជាពិសេសក្រុមជនជាតិដើមភាគតិច កំពុងរងគ្រោះដោយការរំលោភបំពានផ្នែកសេរីភាពខាងជំនឿសាសនានេះ ដោយសារតែការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឱ្យក្រុមហ៊ុនឯកជន៖ «រដ្ឋាភិបាលមិនទាន់បានលើកកម្ពស់ និងជ្រោមជ្រែងឱ្យបានល្អប្រសើរទេ គឺថានៅមានកម្រិតនៅឡើយ។ យើងឃើញថា ដូចជាឥលូវនេះ ខាងបងប្អូនជនជាតិដើមភាគតិច ការគោរពសាសនាហ្នឹងកាន់តែថយទៅៗ ដោយសារតែវប្បធម៌ប្រពៃណីរបស់គាត់ត្រូវបានបំផ្លិចបំផ្លាញ»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ជំរុញឱ្យរដ្ឋាភិបាលទទួលយករបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកនេះ រួមទាំងរបាយការណ៍ដទៃទៀតរបស់ក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ដើម្បីជាមូលដ្ឋានក្នុងការកែលម្អស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាឱ្យបានប្រសើរឡើង។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបញ្ជាក់បន្ថែមនៅក្នុងរបាយការណ៍ថា សហរដ្ឋអាមេរិកតែងលើកឡើងអំពីកង្វល់ និងបញ្ហាទាំងឡាយពាក់ព័ន្ធនឹងសេរីភាពខាងជំនឿសាសនានេះទៅកាន់ក្រសួងពាក់ព័ន្ធ និងតំណាងរដ្ឋាភិបាល តាមរយៈឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា ហើយសហរដ្ឋអាមេរិកនៅតែប្ដេជ្ញាចិត្តជួយដល់កម្ពុជាក្នុងការលើកកម្ពស់សេរីភាពខាងជំនឿសាសនានេះ។
ទន្ទឹមនឹងការចេញផ្សាយរបាយការណ៍នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានបង្ហោះសារនៅលើបណ្ដាញសង្គមធ្វីតធ័រ (Twitter) ថា ការយោគយល់ចំពោះទស្សនជំនឿផ្សេងគ្នា គឺជាអំណាចដ៏អស្ចារ្យ។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា បន្តការពារសិទ្ធិពលរដ្ឋគ្រប់រូបក្នុងការបដិបត្តិជំនឿរបស់ខ្លួន ដោយគ្មានការរំខាន។
តួលេខរបស់ក្រសួងធម្មការ និងសាសនា ឱ្យដឹងថា ប្រមាណ ៩៥% នៃពលរដ្ឋខ្មែរ គឺជាអ្នកគោរពពុទ្ធសាសនា ចំណែក ពលរដ្ឋ ៥% ទៀត ជាអ្នកគោរពសាសនាគ្រិស្ត ឥស្លាម ជំនឿលើអារក្ខអ្នកតា និងសាសនាមួយចំនួនទៀត៕
1 comment:
The evil Vietnam and its slave Hun Sen's ultimate goal is to force Khmer people out of Cambodia so that the evil Vietnamese could move in and take over Cambodia.
Therefore, all kind of problems that Khmer people have been facing are just part of the evil Yuon's manipulation.
What happens to the 99 years land concession to Vietnam ? the triangle area, the 2005 supplemental treaties to revive the illegitimate treaties of the 1980s, the influx of the evil Vietnamese into Cambodia, the destruction of Khmer natural resource, etc...
Ah Roleuy Hun Sen has done it all.
Now it is the right moment to make peaceful protest for the CNRP's reinstatement. The CNRP will not come back by itself. Khmer people, especially that asshole Kem Sokha, must fight for it.
Do something right at the right time and see what will happen.
Post a Comment