Wednesday, 12 May 2021

តំណាង​បក្ស​​កាន់​​អំណាច​ប្រាប់​​កម្មករ​​កុំ​​​ឱ្យ​​សុំ​ស្បៀង​​ពី​អាជ្ញាធរ​​យក​​ទៅ​លក់​

Khmer Circle

Trust these Viet Congs to see the bright sides of things; spin and twist every story to their liking. When wives of imprisoned CNRP members protested against their husbands' unjust detentions, it isn't just the wives but also the detainees' 'mistresses', 'comfort women' or second wives joining forces with their first wives against the much-maligned authorities who - lest we forget - are only doing their best to uphold 'the rule of law' and maintain 'public order and security'! 

In fact, it’s the same mindset that the Vietnamese applied to their campaign to undermine and destabilise their neighbours’ peace and unity for the last three centuries and, counting. On the other hand, they will, of course, accuse the Khmers – as they have done and doing to the Khmers living under their rule in Kampuchea Krom or the Mekong Delta – who air [or attempt to air] their grievances against the Vietnamese regime’s systematic oppression and human rights abuses of the crime of “sedition” ‘against the state’! Not a single public traditional-religious event in Kampuchea Krom has ever passed by without some measure of surveillance or the intimidating physical presence of Vietnamese officials and police. This is exactly what is being transplanted to the rest of Cambodia today. Yet, not everyone will acknowledge this de facto reality. It may only be a figment of someone's creative imagination... at best, eh?   

🔺🔺🔺
 

2021-05-11
តំណាង​បក្ស​​កាន់​​អំណាច​ប្រាប់​​កម្មករ​​កុំ​​​ឱ្យ​​សុំ​ស្បៀង​​ពី​អាជ្ញាធរ​​យក​​ទៅ​លក់​
តំណាង​បក្ស​​កាន់​​អំណាច​ប្រាប់​​កម្មករ​​កុំ​​​ឱ្យ​​សុំ​ស្បៀង​​ពី​អាជ្ញាធរ​​យក​​ទៅ​លក់​ (ស្តាំ) លោក សុខ ឥសាន សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។
រូប៖ RFA


 

គណបក្ស​កាន់​​អំណាច​​មិន​​ជឿ​ថា មាន​​កម្មករ​​ដាច់​​ស្បៀង​អាហារ​​នោះ​ទេ ទោះជា​​កម្មករ​​ខ្លះ​ធ្លាប់​ផ្ទុះ​ការ​តវ៉ា​ និង​ដង្ហោយ​សុំ​ស្បៀងពីអាជ្ញាធរ​យ៉ាងណាក្តី ពីព្រោះបក្ស​នេះ​​អះអាងថា អាជ្ញាធរ​បានបើក​យុទ្ធនាការ​ចែក​ស្បៀង​ដល់ពលរដ្ឋ​ជា​បន្តបន្ទាប់។

មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លោក សុខ ឥសាន ជឿជាក់​ថា កម្មករ​នឹង​មិន​ខ្វះខាត​ស្បៀងអាហារ​នោះទេ ប្រសិន​បើ​ពួក​គាត់​យក​​ស្បៀង​​ដែល​​អាជ្ញាធរ​​ចែក​ឱ្យ​​នោះ​ទៅ​បរិភោគ។ លោក​បន្តថា ទាល់តែ​ក្រុម​កម្មករ​ស្នើសុំ​ស្បៀងទាំងនោះ​យក​ទៅលក់ទើប​អាជ្ញាធរ​រក​ស្បៀង​ចែកឱ្យ​ពួកគាត់​មិន​បាន៖ «បើយើង​យក​ទៅ​ហូប​វា​អស់។ កុំឱ្យ​​តែ​យក​ជំនួយ​ហ្នឹង​ទៅលក់ ហើយ​ថា​ខ្វះ​អាហ្នឹង​មិន​បាន​ទេ។ អាហ្នឹង​ គឺ​គេ​មិន​អាច​រក​ជំនួយ​ឯណាទៅ​ចែក​បង​ប្អូន​គ្រប់​​​ទេ។ បើ​ថា​យក​ទៅលក់ យក​ទៅលក់ ឬ​ដោះដូរ​ស្អី អាហ្នឹង​មិន​បាន​ទេ។ យើង​ហូប​ម្នាក់ប៉ុន្មាន? ម្នាក់​ពីរ​កំប៉ុង​ ឬកន្លះ​គីឡូ​ហ្នឹង ហើយ​អង្ករ​២៥ ឬ២៦ គីឡូ អាហ្នឹង​រឿង​អ្វី​ថា​ហូប​មួយថ្ងៃ ឬពីរថ្ងៃអស់។ វា​អត់​ត្រឹម​ត្រូវ​ទេ»។


តំណាង​បក្ស​កាន់​អំណាចរូបនេះថ្លែង​ទៀតថា  ការ​ចែក​ស្បៀង​នេះ​នឹង​ត្រូវ​ធ្វើ​ជា​បន្តបន្ទាប់ មិនមែន​ចែក​តែម្តង​នោះទេ។ លោក​​បន្ថែម​ថា ប្រសិន​បើ​កម្មករ​ជួប​បញ្ហា​​ខ្វះខាត​ស្បៀងអាហារ ពួ​កគាត់​អាចស្នើសុំ​​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ត្រីក្រសួង​ការងារ ដើម្បីជួយរកដំណោះស្រាយ។ លោកចាត់​ទុក​ការ​ដោះស្រាយ​បញ្ហា​ស្បៀង​អាហារ​ជូន​ក្រុម​កម្មករមួយ​ចំនួនដែល​កំពុង​ខ្វះខាត​នោះថា ជា​រឿងកំប៉ិកកំប៉ុក។

ការ​លើក​ឡើង​​របស់តំណាង​​បក្ស​កាន់​អំណាច​នេះនាំឱ្យ​ក្រុម​កម្មករ​នៅ​តំបន់ក្រហមដែលកំពុង​ខ្វះខាត​ស្បៀងនោះ ​ផ្ទុះកំហឹង​ជា​ខ្លាំង។ ពួក​គាត់រិះគន់​មន្ត្រី​ចាស់​វស្សា​​​រូ​ប​នេះថា មិនយល់​ពី​សុខទុក្ខ​ពលរដ្ឋ ហើយ​ចេះ​តែ​និយាយ​ឱ្យ​រួច​តែពីមាត់។ ពួកគាត់​ខ្លះប្រតិកម្ម​ថា ប្រហែល​ជាលោក​ សុខ ឥសាន ខ្លួនឯង ធ្លាប់គិត​ ឬ​មាន​ប្រវត្តិ​យក​ស្បៀងរដ្ឋ​ទៅលក់ ទើប​បាន​ជាពោល​ពាក្យ​ខ្វះការ​ទទួល​ខុស​ត្រូវ​បែបនេះ។

កម្មករ​មួយ​រូប​នៅ​តំបន់បិទខ្ទប់ក្នុង​ខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញលោកស្រី សរ ហៀង ឱ្យដឹង​ថា រយៈពេល​ជាងមួយខែ​មក​នេះ លោក​ស្រី​ទទួលបាន​ជំនួយ​តែម្តង​គត់​ពីអាជ្ញាធរ ក្នុង​នោះ​រួម​មាន អង្ករ​ ២៥ គីឡូក្រាម ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវមួយយួរ ទឹកត្រីមួយយួរ និង​មីមួយកេ​សតូច។ លោកស្រី​បរិភោគតែ​ស្បៀងដែល​អាជ្ញាធរ​ចែក​ឱ្យ​នេះប៉ុណ្ណោះ មិនមាន​សម្ល ឬបន្លែហូប​ជាមួយបាយ​នោះទេ ព្រោះ​គ្មាន​លុយ​ទិញ ហើយស្បៀង​នោះ​នៅ​សល់​តែប្រហែល ៥ ថ្ងៃទៀតប៉ុណ្ណោះ។ ​លោកស្រីថា លោកស្រីនិង​កម្មករ​ដទៃទៀត សុំ​ត្រឹម​តែ​ស្បៀងអាហារ​ដោះទាល់មួយគ្រា គ្មាន​ចិត្ត​ឯណា​ចង់​បាន​ស្បៀងរដ្ឋ​​យក​ទៅលក់នោះទេ៖ «ចំណុច​ហ្នឹង មាន​អារម្មណ៍​ថា ធ្ងន់​ខ្លាំង​ណាស់។​ ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ។ ដោយសារអ្វី? រាល់ថ្ងៃ​ខ្ញុំ​ត្រូវ​ការ​ស្បៀងហូប​ ហើយ​ខ្ញុំ​អត់​មាន​អារម្មណ៍​ដល់ថ្នាក់​ថា យក​ស្បៀង​ទៅលក់​ទេ ពីព្រោះដំណាក់​កាល​នេះ ដំណាក់​កាល​ដែល​ខ្ញុំ​ជួយ​ជីវិត​ខ្លួន​ឯង​ឱ្យ​រស់​សិន»។

កម្មករ​មួយរូប​ទៀត​នៅ​​តំបន់​ក្រហម​ក្នុង​រាជធានីភ្នំពេញ ដែល​សុំ​មិនបញ្ចេញ​ឈ្មោះ​ឱ្យដឹង​ថា​ លោកស្រី​និង​កម្មករ​ដទៃទៀត ទាល់ខ្លាំង​មែន​ទែន​ ទើបដាច់​ចិត្ត​ហាមាត់​សុំ​ស្បៀង​ពីអាជ្ញាធរ។ លោក​ស្រី​បន្តថា កម្មករដែល​​ទទួល​បាន​ស្បៀងអាហារមុន សុខចិត្ត​ចែក​រំលែកទៅកាន់​អ្នក​ដែល​មិន​ទាន់​ទទួល​បាន ដើម្បីចែក​គ្នា​​រស់​ក្នុង​គ្រាដ៏​លំបាក​នេះ ហើយគ្មានអ្ន​ក​ណា​ម្នាក់មាន​ចិត្ត​ចង់​បាន​ស្បៀងរដ្ឋយក​ទៅលក់​នោះទេ។ លោកស្រីងឿងឆ្ងល់ជាខ្លាំង​ថា តើមន្ត្រីជាន់ខ្ពស់​បក្ស​កាន់​អំណាច​​យក​អ្វី​មក​គិត បាន​ជាពោលពាក្យ​ប្រមាថទឹក​ចិត្ត​កម្មករ​យ៉ាង​ដូច្នេះ?៖ «គាត់​មិន​ដែល​យល់ថា ពេល​ដែល​អត់ស៊ី​ហ្នឹង វា​វេទនា​ប៉ុនណា​ទេ ព្រោះ​គាត់​មិន​ដែល​ខ្វះ​ហូប​ទេ។ គាត់​ហូប​ឡើង​ដុះពោះ មួយៗ​ហូប​ឡើង​ដុះពោះ ដើរ​លែង​ចង់​រួច​ផង​​ហ្នឹង ទៅដែល​ខ្វះ​អ្វី។ ពេល​អ៊ីចឹង​បាន​គាត់​និយាយ​ថា បើ​យក​មក​ស៊ី​វា​មិន​ខ្វះទេ តែ​បើ​យកទៅ​លក់​បាន​វា​ខ្វះ។ អាហ្នឹង​វា​ត្រូវហើយ មាន​តែ​គាត់​ធ្លាប់​ធ្វើ​អ៊ីចឹង​។ របស់​ដែល​គេឱ្យ​ចែក​ប្រជាជន​ គាត់​មិន​ចែក​ គាត់​ចង់យក​ទៅលក់​អ៊ីចឹង អាហ្នឹងវា​​គំនិត​របស់​គាត់»។

មិន​ត្រឹម​តែ​កម្មករនោះទេ សូម្បី​តែ​មេដឹកនាំ​សហជីព ក៏​ហួស​ចិត្ត​នឹង​ការ​ថ្លែង​របស់​តំណាង​គណបក្ស​កាន់​អំណាច​នេះដែរ។

ប្រធាន​សហព័ន្ធ​សហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ កត់​សម្គាល់ថា ជំនួយ​របស់​អាជ្ញាធរ​​សម្រាប់​កម្មករ​មាន​បរិមាណ​តិច​តួច​នៅឡើយ បើ​ប្រៀបធៀប​នឹង​ចំនួន​សមាជិក​គ្រួសាររបស់កម្មករ ហើយ​ជំនួយ​ទាំងនោះ​ទៀតសោត​ អាជ្ញាធរ​ផ្តល់​ឱ្យពួក​គាត់​បាន​តែម្តង​ប៉ុណ្ណោះ។ លោក​ស្រី​ថា នៅ​កន្លែង​ខ្លះ​សូម្បី​តែ​ជំនួយ​លើក​ទីមួយ​នេះ ក៏​ពួកគាត់​មិន​ទាន់​ទទួល​បានផង។ លោក​ស្រី​ស្នើ​ឱ្យ​តំណាង​​គណបក្ស​កាន់​​អំណាច គិតមុន​នឹង​និយាយ​ ឬក៏សាកល្បង​រស់នៅ​ក្នុង​ស្ថានភាព​ដូចកម្មករជាមុនសិន៖ «ធម្មតា​កម្មករ​មា្នក់ គាត់​មិន​មែន​ចិញ្ចឹ​មតែម្នាក់​ឯង​ឯណា? គាត់​មាន​អ្ន​កនៅក្នុង​​បន្ទុកគ្រួសារ​របស់​គាត់​ទៀត។ ហើយ​ការ​ហូប​ចុក សួរ​ថា តើ​មួយ​ថ្ងៃ​យើង​ហូប​ប៉ុន្មាន​ពេល? មួយ​ថ្ងៃយើង​ហូប​បីពេល។ ការ​ដែល​និយាយ ប្រើភាសា​មួយថា គាត់​យក​ទៅលក់​អីហ្នឹង វា​ជា​ភាសាមួយ​ដែល​យើង​ទទួល​យក​អត់​បាន​ទេ។ គាត់​ត្រូវ​ការ​ត្រឹម​តែ​មួយ​រស់ទេ ហើយ​ការ​ដែល​រស់​ហ្នឹង​ គឺ​រស់​ដោយ​លំបាក​ទៅ​ទៀត។ ប្រាក់​ខែ​គាត់អត់​បាន​ទទួល​ផង ហើយ​គាត់​តម្រូវ​ការ​សព្វ​បែប​យ៉ាង។ ការ​ចំណាយរបស់​​គាត់សព្វ​បែប​យ៉ាង​​នៅ​តែ​ចំណាយ​ដដែល ការ​ហូប​ចុក​របស់​គាត់​នៅហូប​​ដដែល អ៊ីចឹង​សួរ​ថា តើ​មាន​​អ្វីមក​ទ្រទ្រង់​គ្រួសារ​របស់​គាត់​ហ្នឹង?»។

អាជ្ញាធរ​រាជធានីភ្នំពេញ​បាន​អះអាង​កាល​ពីសប្តាហ៍​មុន​ថា អាជ្ញាធរ​បាន​ផ្តល់​ស្បៀងអាហារ​បាន​ជិត ៣ សែន​កញ្ចប់ (២៨៤.៤០៦) ដល់​ពលរដ្ឋ​ក្នុង​តំបន់​ក្រហម លឿងទុំ និង​តំបន់លឿង​ក្នុង​រាជធានី​ភ្នំពេញ។ អាជ្ញាធរ​ទទួល​ស្គាល់ថា ការ​ស្រង់ឈ្មោះ​ដើម្បីផ្តល់ស្បៀងអាហារ​នេះនៅ​មាន​ភាព​ខ្វះ​ចន្លោះ ព្រោះកន្លែង​ខ្លះ ជាពិសេស​នៅ​តំបន់​ក្រហម ពលរដ្ឋ​រស់​នៅ​ក្នុងបន្ទប់​ជួល​ច្រើន​ជាង​អ្នក​រស់​នៅ​អចិន្ត្រៃយ៍។

ចំណែក​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន វិញ លោក​ក៏​ទទួល​ស្គាល់ដែរថា ពលរដ្ឋ​មួយ​ចំនួន​ក្នុង​តំបន់​ក្រហម​មិន​ទាន់​បាន​ទទួល​អំណោយនៅ​ឡើយ។ លោកបកស្រាយ​​ថា មូលហេតុគឺ​ដោយសារ​ការ​វេចខ្ចប់ និង​ដឹកជញ្ជូន​ស្បៀងអាហារដើម្បី​ចែក​ជូន​ពលរដ្ឋ​ មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ​ដោយ​ត្រូវ​ប្រើ​កម្លាំង​រាប់ពាននាក់​ដើម្បី​ធ្វើ​កិច្ច​ការនេះ។

ទោះជាយ៉ាងនេះក្តី ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិពិនិត្យ​ឃើញថា របបលោក ហ៊ុន សែន មិន​បាន​បំពេញ​កាតព្វកិច្ច​ការពារ​សហគមន៍​ក្រីក្រ និង​ងាយ​រងគ្រោះឱ្យ​មាន​ប្រសិទ្ធភាព​នោះឡើយ។ ពួកគេ​ទទូច​ដល់​អាជ្ញាធរ​កម្ពុជា ឱ្យ​ធានា​បាន​នូវ​សន្តិសុខស្បៀង​សម្រាប់​ពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់ ជាពិសេស​តំបន់​ក្រហម​ដែល​ឆ្លង​ខ្លាំង​ជាងគេ ហើយ​ដែល​ពលរដ្ឋ​ជាច្រើនកំពុង​ប្រឈម​នឹង​ការ​ដាច់​បាយ។

ជុំវិញរឿង​នេះ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្ស​សង្គ្រោះជាតិ​ បាន​អំពាវនាវ​ដល់​ស្ថាប័នមនុស្ស​ធម៌ជាតិ និង​អន្តរជាតិ​ ឱ្យ​ផ្តល់​ជំនួយ​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ប្រឈម​នឹង​ការ​ដាច់​ស្បៀង។​ ជាមួយគ្នានេះ លោក​ផ្តួច​ផ្តើម​គំនិត និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ខ្មែរ សរសេរលិខិត​​ស្នើសុំ​ស្បៀង​អាហារ​ទៅកាន់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) ​របស់​អង្គការ​សហប្រជាជាតិ និង​កាកបា​ទក្រហម​អន្តរជាតិ ដោយ​កុំ​រំពឹង​តែ​ទៅលើ​ជំនួយ​ផ្តល់​ឱ្យ​ដោយ​អាជ្ញាធរ​របប​លោក ហ៊ុន សែន៕

3 comments:

Anonymous said...

Ah Kantorb Sok Ey San is the spokesman for Ah Yuon's slave Hun Sen.

How deep is the Yuon's root in Cambodia ?

Anonymous said...

What the hell? Second wife, comfort woman? Someone has mental issue. I think this time China should help.

Anonymous said...

The evil Vietnam and its slave Hun Sen's ultimate goal is to force Khmer people to emigrate out of Cambodia so the evil Vietnamese could move in and take over Cambodia.

Therefore, all kind of problems that Khmer people have been facing are just part of the evil Yuon's manipulation.

What happen to the 99 years land concession to Vietnam ? the triangle area, the 2005 supplemental treaties to revive the illegitimate treaties of the 1980s, the influx of the evil Vietnamese into Cambodia, the destruction of Khmer natural resource, the brutal suppression of Khmer nationalists, etc...

Ah Roleuy Hun Sen has done it all.