Khmer Circle:
Throughout their history, the Khmer people always turned to their King in time of crisis for his intervention and wisdom. Under today's 'constitutional monarchy' His Majesty seems to have this knack of transforming himself into the nation's only invisible man altogether whenever his intervention is called for! Yet, some of his loyal subjects still make pathetic excuses on his behalf for his cowardice, inaction, incompetence and even national treason.
Neither the environment nor the Khmer people have any defender in their sovereign King...
🔺🔺🔺
ដោយ ហេង រស្មី
2021-06-04 rfa
ប្រពន្ធលោក ថុន រដ្ឋា (រូបស្ដាំ) មកបួងសួងនៅព្រះអង្គដងកើ មុខព្រះបរមរាជវាំង ដើម្បីសុំឱ្យស្វាមីដែលស្ថិតក្នុងពន្ធនាគារ រួចផុតពីការឆ្លងជំងឺកូវីដ១៩ និងអាចនៅក្រៅឃុំ កាលពីរសៀលថ្ងៃទី៣ មិថុនា ២០២១។
Photo Provided
សាច់ញាតិសកម្មជនមាតាធម្មជាតិបួងសួងនៅព្រះអង្គដងកើសុំឱ្យប្ដី កូន និងបងរបស់ពួកគេ ដែលកំពុងជាប់ឃុំរួចផុតពីការឆ្លងជំងឺកូវីដ១៩ និងអាចនៅក្រៅឃុំ។ ឆ្លើយតបករណីនេះ មន្ត្រីជាន់ខ្ពស់ពន្ធនាគារថា សកម្មជននយោបាយ ព្រំដែន និងសកម្មជនបរិស្ថានជាដើមនោះ មិនបានឆ្លងជំងឺកូវីដ១៩ នោះទេ។
សាច់ញាតិសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិលើកឡើងថា ពេលនេះពួកគាត់អស់ជំនឿថា តុលាការ ឬស្ថាប័នពាក់ព័ន្ធអាចអនុញ្ញាតឱ្យប្ដី កូន ឬក៏សាច់ញាតិពួកគាត់អាចនៅក្រៅឃុំបានឡើយ។ ពួកគាត់បែរមកបួងសួងតាមអបិយជំនឿ នៅព្រះអង្គដងកើពេលនេះ សុំឱ្យប្ដី កូន និងសាច់ញាតិខ្លួនដែលកំពុងជាប់ឃុំ រួចផុតពីការឆ្លងជំងឺកូវីដ និងទទួលបានយុត្តិធម៌ឡើងវិញ។
ប្រពន្ធលោក ថុន រដ្ឋា ជាសកម្មជនមាតាធម្មជាតិគឺលោកស្រី ប៉ាត់ រស្មី ឱ្យអាស៊ីសេរីដឹងថា ការសម្រេចមកបួងសួងពេលនេះព្រោះលោកស្រីបានបាត់ដំណឹងប្ដីជិតបីខែ និងទទួលដំណឹងថា ប្ដីលោកស្រីឆ្លងជំងឺកូវីដ១៩ នៅពន្ធនាគារ។ លោកស្រីឱ្យដឹងដែរថា ក្រៅពីធ្វើពិធីបួងសួងលោកស្រី និងសាច់ញាតិយុវជនមាតាធម្មជាតិផ្សេងទៀតក៏ធ្វើពិធីលែងសត្វសុំសុខដែរ៖ «កន្លងមកយើងឃើញហើយសូម្បីយើងដាក់ពាក្យបណ្ដឹងនៅក្រៅឃុំបីបួនដង ហើយគឺអត់បានទេ អ៊ីចឹងមិនអត់លើពួកគាត់ទៀតទេ។ យើងមានតែជឿលើវត្ថុស័ក្ដិសិទ្ធិបន់ស្រន់សុំឱ្យគាត់នៅក្នុងពន្ធនាគារសុខសប្បាយ»។
អ្នកចូលរួមក្នុងពិធីបួងសួងនេះ រួមមាន ប្រពន្ធរបស់លោក ថុន រដ្ឋា ព្រមទាំងម្តាយ និងប្អូនស្រីរបស់កញ្ញា ឡុង គន្ធា ដោយពួកគាត់បួងសួងនៅព្រះអង្គដងកើ មុខព្រះបរមរាជវាំង នៅរសៀលថ្ងៃទី០៣ មិថុនា។
តុលាការក្រុងភ្នំពេញបានផ្តន្ទាទោសសកម្មជនមាតាធម្មជាតិ០៣ នាក់ដែលកំពុងជាប់ឃុំ គឺកញ្ញា ឡុង គន្ធា និងកញ្ញា ភួន កែវរស្មី ឱ្យជាប់ពន្ធនាគារ ១៨ខែ និងលោក ថុន រដ្ឋា ចំនួន ២០ខែ ក្រោមបទចោទ «ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ តុលាការក៏បានពិន័យពួកគេម្នាក់ ៤ លានរៀល ឬប្រហែល ១ពាន់ដុល្លារអាមេរិកផងដែរ ដោយសារតែសកម្មភាពការពារបរិស្ថានរបស់ពួកគេ។
សកម្មភាពតស៊ូមតិរបស់ក្រុមគ្រួសារសកម្មជនបរិស្ថានដែលកំពុងជាប់ឃុំនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះគ្រួសាររបស់អ្នកជាប់ឃុំមួយចំនួនបានទទួលបានព័ត៌មានថា មានសកម្មជននយោបាយ និងសកម្មជនសង្គមចំនួន ៤នាក់បានឆ្លងជំងឺកូវីដ-19 បន្ទាប់ពីជំងឺនេះឆ្លងចូលក្នុងពន្ធនាគារព្រៃសផ្នែកបុរស។ អ្នកដែលពួកគាត់ទទួលដំណឹងថា បានឆ្លងជំងឺកូវីដ១៩ នោះរួមមានសកម្មជនគណបក្សសង្គ្រោះជាតិពីររូបគឺ លោក តុន និមល និងលោក ចាន់ សារ៉ាត់ ប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ និងអនុប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មាន ព្រហ្មមុនី។ រីឯលោក រ៉ុង ឈុន វិញ ពួកគាត់ទទួលដំណឹងថា លោកកំពុងមានអាការៈឈឺបំពងកធ្ងន់ធ្ងរ។
ទាក់ទងករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ឱ្យដឹងថា ការបួងសួងជាសិទ្ធិជំនឿរបស់ពលរដ្ឋខ្មែរ ប៉ុន្តែ លោកថា ការសម្រេចដោះលែង ឬមិនដោះលែងជាសមត្ថកិច្ចរបស់តុលាការ។ ចំណែកករណីឆ្លងជំងឺកូវីដក្នុងពន្ធនាគារវិញ លោកអះអាងថា អ្នកជាប់ឃុំដែលនៅពន្ធនាគារព្រៃសផ្នែកបុរសដែលមានអតីតភាពការងារជាសកម្មជនបរិស្ថាន ព្រំដែន និងសកម្មជននយោបាយជាដើមនោះ មិនមានឆ្លងជំងឺកូវីដ១៩នោះទេ។ អគ្គនាយករងពន្ធនាគាររូបនេះបន្ថែមថា បើសាច់ញាតិអ្នកជាប់ឃុំចង់ដឹងសុខទុក្ខរបស់ញាតិ ពួកគេអាចសរសេរលិខិតស្នើទៅខាងពន្ធនាគារ ឬសរសេរសំបុត្រស្នើមកលោកផ្ទាល់ ដើម្បីខាងពន្ធនាគារផ្ដល់ដំណឹងពីអ្នកជាប់ឃុំទាំងនោះ៖ «ម.១ បើតាមការរាយការណ៍មកក៏មានការជាសះស្បើយដូចជា ៣០ឬ៤០ភាគរយយើងរកឃើញទៅអវិជ្ជមានអ្នកវិជ្ជមានពីមុន»។
ទោះជាយ៉ាងនេះក្ដីមន្ត្រីសិទ្ធិមនុស្សយល់ថា ខាងពន្ធនាគារគួររកវិធីណាដែលលឿនជាងនេះដើម្បីឱ្យសាច់ញាតិអ្នកជាប់ឃុំ ឆាប់បានទទួលដំណឹងក្រុមគ្រួសាររបស់ពួកគេ។ មន្ត្រីសិទ្ធិមនុស្សក៏នៅតែជំរុញឱ្យអាជ្ញាធរអនុញ្ញាតឱ្យអ្នកជាប់ឃុំខ្លះ អាចបាននៅក្រៅឃុំបណ្ដោះអាសន្នដែរ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការដែលសាច់ញាតិអ្នកជាប់ឃុំមកធ្វើពិធីបួងសួងបែបសាសនា ដូច្នេះជាការបង្ហាញថា ពួកគេលែងមានជំនឿប្រព័ន្ធច្បាប់។ មន្ត្រីសិទ្ធិមនុស្សរូបនេះនៅតែជំរុញទៅស្ថាប័នតុលាការ និងក្រសួងយុត្តិធម៌រកមធ្យោបាយដើម្បីឱ្យអ្នកជាប់ឃុំខ្លះអាចនៅក្រៅឃុំបាន៖ «ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នលើបទល្មើសណាដែលអាចអនុញ្ញាតឱ្យនៅក្រៅឃុំបាន ទី២ពិនិត្យទៅលើការពន្លឿននីតិវិធីដើម្បីឱ្យមានការជំនុំជម្រះឱ្យបានលឿនទៅហើយ មួយទៀតពិនិត្យទៅលើអ្នកជាប់ឃុំដែលជិតផុតទោសហើយអ្នកជាប់ឃុំជនពិការស្ត្រីមានផ្ទៃពោះស្ត្រីដែលមានកូនតាមម្ដាយអ្នកទោសមនសិការសកម្មជនការពារបរិស្ថានសកម្មជនសិទ្ធិមនុស្សជាដើមដែលអាចពិនិត្យពិចារណាថាតើអាចឱ្យក្រៅឃុំឬយ៉ាងណាក៏សម្រួលទៅ»។
ទាក់ទងនឹងស្ថានភាពឆ្លងជំងឺកូវីដ-១៩ ក្នុងពន្ធនាគារនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា អះអាងដែរថា ពេលនេះអ្នកជាប់ឃុំនៅតាមពន្ធនាគារដែលឆ្លងជំងឺកូវីដជាង៣៥០នាក់រួមមាន៖ ពន្ធនាគារព្រៃស ផ្នែកបុរស(ម១) ពន្ធនាគារខេត្តកណ្តាល ពន្ធនាគារខេត្តព្រះសីហនុ និងពន្ធនាគារខេត្តកំពង់ស្ពឺដែលឆ្លងជំងឺcovid-19 ប្រមាណ៩០ភាគរកមិនឃើញមានជំងឺនេះទៀតទេ។ ក្រៅពីនេះ លោកថា ក៏មានការរកឃើញអ្នកជាប់ឃុំថ្មីនៅពន្ធនាគារខេត្តបន្ទាយមានជ័យម្នាក់ អ្នកជាប់ឃុំថ្មីនៅពន្ធនាគារខេត្តស្វាយរៀងម្នាក់កើតមានជំងឺកូវីដ១៩។ ទោះយ៉ាងណាលោកថា ខាងពន្ធនាគារបានយកអ្នកជាប់ឃុំទាំងនោះទៅឃុំដាច់ដោយឡែករួចហើយ។
ទោះយ៉ាងណា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្មីៗនេះបានចេញសេចក្ដីថ្លែងការណ៍រួមគ្នាក្រោយពួកគេទទួលបានព័ត៌មានសម្ងាត់ថា មានអ្នកជាប់ឃុំនៅពន្ធនាគារប៉េហ្ស៊ី (PJ) ឬពន្ធនាគាររាជធានីភ្នំពេញរាប់រយនាក់បានឆ្លងជំងឺកូវីដ១៩។ អង្គការទាំងពីរចោទថា អាជ្ញាធរបានលាក់ព័ត៌មាននៃការឆ្លងជំងឺកូវីដក្នុងពន្ធនាគារដោយបង្ហាញតួលេខអ្នកឆ្លងតិចតួចបំផុត។ ក្រុមអង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិ បានទទូចឱ្យអាជ្ញាធរដោះលែងអ្នកជាប់ឃុំក្នុងបទល្មើសស្រាលៗ និងអ្នកជាប់ចោទក្នុងសំណុំរឿងនយោបាយ ដើម្បីបញ្ចៀសហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដកាន់តែខ្លាំងក្នុងពន្ធនាគារ៕
3 comments:
The king is too gay to do anything.
This khmer king is the worst of all khmer kings. Hopefully, the khmer monarchy will end after this useless but harmful king is dead.
Useless but harmful is the current khmer king.
Useless because he's not doing anything to help the khmer nation.
Harmful because he's being used by dictator Hun Sen to destroy democracy in Cambodia.
Khmers may be able to see the light at the end of the tunnel when both he and his boss dictator Hun Sen are dead.
Post a Comment