Khmer Circle:
Indeed. That's why his decades-long ruling party is named: "The People's Party". Hun Sen's Vietcong advisors never seem to run out of ideas when it comes to twisting facts by turning black into white and vice versa.
If only Saddam Hussein and Colonel Gaddafi had approached Hanoi for their formidable world-class army of spin doctors...
🔺🔺🔺
ដោយ ខែ សុណង
2021-07-23 rfa
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីទទួលជំនួយវ៉ាក់សាំង អាស្ត្រាហ្សេនីកា (Astra Zeneca) ចំនួន ១លានដូស ពីប្រទេសជប៉ុន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន អះអាងថា លោកគិតគូរពីសុខុមាលភាពនិងធានាអាយុជីវិតរបស់ប្រជាពលរដ្ឋជាចម្បង ជាជាងរឿងនិយាយអំពីសិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូច្នេះ នៅក្នុងពិធី ទទួលជំនួយវ៉ាក់សាំង អាស្ត្រាហ្សេនីកា (Astra Zeneca) ចំនួន ១លានដូស ពីប្រទេសជប៉ុន នៅយប់ថ្ងៃទី២៣ កក្កដា ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ លោក ហ៊ុន សែន ថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ គឺជាមរតកមួយក្នុងចំណោមមកមរតកផ្សេងទៀត ដូចជានាំយកប្រជាជនចេញពីភ្នក់ភ្លើងសង្គ្រាមថ្ងៃ៧ មករា ដែលនាំមកនូវសន្តិភាពនិងការអភិវឌ្ឍន៍ មកដល់សព្វថ្ងៃនេះ។ លោកថា លោកមិនខ្វល់នូវមតិរិះគន់ចំពោះការប្រើប្រាស់ច្បាប់របស់លោក ក្នុងបំណងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងពេលនេះទេ៖«ទោះបីនរណាចង់និយាយអីក៏និយាយ ទិតៀនច្បាប់កម្ពុជាក៏ទិតៀនទៅចុះ តែច្បាប់របស់កម្ពុជាធ្វើដើម្បីការពារអាយុជីវិតមនុស្សអ្នកចង់និយាយពីអី និយាយតាមចិត្តចង់ ប៉ុន្តែអ្វីដែលខ្ញុំបាននឹងកំពុងធ្វើ គឺការពារជីវិតប្រជាជនកុំឲ្យស្លាប់។ ដូច្នេះការរៀបចំក្ដារមឈូសដែលគេចាត់ទុកថា ជាការប្រមាថ តែខ្ញុំចាត់ទុកថាជាការគោរពរបស់ខ្ញុំចំពោះសាកសពទាំងឡាយដែលបានស្លាប់ដោយជំងឺកូវីដ-១៩»។
កន្លងមកមានការរិះគន់ពីអង្គការសង្គមស៊ីវិលនិងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ថារបបក្រុងភ្នំពេញដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់ច្បាប់ និងវិធានរដ្ឋបាលនានា ដើម្បីកៀបសង្កត់ និងបំបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋដែលហ៊ានរិះគន់រដ្ឋាភិបាល និងវ៉ាក់សាំងចិន ក្នុងអំឡុងវិបត្តិនៃការរីករាលដាលជំងឺកូវីដ-១៩។
កាលពីយប់ថ្ងៃទី២៣ កក្កដា ម្សិលមិញ លោក ហ៊ុន សែន បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ ពីអាយុ១២ ឆ្នាំ ដល់១៧ឆ្នាំ ចាប់ពីថ្ងៃទី១ សីហា និងឲ្យរួចនៅខែតុលា នៅមន្ទីរពេទ្យកាល់ម៉ែត ដែលនឹងអះអាងថា នឹងយកចៅៗ ទៅទទួលចាក់វ៉ាក់សាំងនោះដែរ។
ទាក់ទងនឹងរឿងវ៉ាក់សាំងនេះដែរ សហរដ្ឋអាមេរិកនឹងផ្តល់វ៉ាក់សាំង Johnson & Johnson ចំនួនជាង១លានដូស ដល់ប្រជាជនកម្ពុជា តាមយន្តការកូវ៉ាក់ (COVAX) អង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ (UNICEF) ដើម្បីបញ្ជូនវ៉ាក់សាំងទាំងនោះមក ក្នុងពេលឆាប់ៗខាងមុខនេះ។
ទាក់ទងនឹងការរីករាលដាលជំងឺកូវីដ-១៩នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ កើនឡើងដល់ជាង ១ពាន់ ២រយនាក់ហើយ បន្ទាប់ពីអ្នកជំងឺ ៣៤នាក់ទៀតបានស្លាប់។
ចំពោះករណីឆ្លងថ្មីវិញ មាន ៨២៥នាក់ទៀត នៅថ្ងៃដដែលនេះ ក្នុងនោះ ៣៣៥នាក់ ជាករណីនាំចូលពីក្រៅប្រទេស ហើយក្រៅពីនេះ ជាករណីឆ្លងក្នុងសហគមន៍។
គិតត្រឹមព្រឹកថ្ងៃទី២៣ កក្កដា កម្ពុជាមានអ្នកកើតជំងឺកូវីដ-១៩ ជាង ៧ម៉ឺននាក់ (៧១.២៤៤) ក្នុងនោះ អ្នកជាសះស្បើយមានជាង ៦ម៉ឺននាក់ (៦៣.៤៧៤)។
ទាក់ទងរឿងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ វិញ ក្រសួងសុខាភិបាលប្រកាសថា រដ្ឋាភិបាលចាក់ជូនពលរដ្ឋបានជាង ៦លាននាក់ ស្មើនឹងជាង ៦៤% ក្នុងចំណោមពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំង ចំនួន ១០លាននាក់ គិតត្រឹមថ្ងៃទី២២ កក្កដា៕
1 comment:
Mech Kor Ah Kwack Hun Sen Kror Ngorp Maless ? What wrong with hell ? Maybe even hell does not want to have Ah Kwack.
Post a Comment