Thursday, 5 August 2021

អ្នក​សារព័ត៌មាន​បារម្ភថា​ គណៈកម្មការ​វាយ​តម្លៃ​ការងារ​អ្នកសារព័ត៌មាន ​នឹង​ដាក់​បន្ទុក​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ

Khmer Circle

Have we not been here before? 'Anti- Corruption Unit', 'Ministry of Justice', 'The Cambodian People's Party', 'Ministry of Environment', 'Ministry of Land Management', Labour Unions...?

Thank You Peace!

🔺🔺🔺

ដោយ សន ចាន់រដ្ឋា
2021-08-04 rfa
អ្នក​សារព័ត៌មាន​បារម្ភថា​ គណៈកម្មការ​វាយ​តម្លៃ​ការងារ​អ្នកសារព័ត៌មាន ​នឹង​ដាក់​បន្ទុក​លើ​អ្នកសារព័ត៌មាន​ឯករាជ្យ 

អ្នក​កាសែត​ចូល​រួម​យក​ព័ត៌មាន​នៅ​ថ្ងៃ​ប្រកាស​សាលក្រម​សំណុំ​រឿង ០០២ វគ្គ១ នៅក្នុងអង្គជំនុំជម្រះវិសមញ្ញក្នុងតុលាការកម្ពុជាកាលពីខែធ្នូ ឆ្នាំ២០១៤។
រូប៖ RFA


អ្នក​សារព័ត៌មាន​លើកឡើង​ថា គណៈកម្មការ​ដែល​បង្កើត​ដោយ​ក្រសួង​ព័ត៌មាន ជាការ​ដាក់​បន្ទុក​បន្ថែម​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ។ ការ​ព្រួយបារម្ភ​ថា ក្រោយ​ពេល​ក្រសួង​ព័ត៌មាន​បង្កើត​ គណៈកម្មការ​សរសើ​និង​ដាក់​វិន័យ​អ្នក​សារព័ត៌មាន។

អ្នក​សារព័ត៌មាន​បារម្ភ​ថា គណៈកម្មការ​ដែល​បង្កើត​ដោយ​ក្រសួង​ព័ត៌មាន​ ជាឧបករណ៍​របស់​រដ្ឋាភិបាល​ក្នុងការ​តាម​ដាន​ និង​គំរាម​កំហែង​អ្នកសារព័ត៌មាន​ដែល​​ផ្សាយ​រិះគន់​ពី​ភាព​អសកម្មរបស់​រដ្ឋាភិបាល។

អ្នក​សារព័ត៌មានសេរី (Freelancer Reporter) លោក ម៉ៃ ទិត្យថារ៉ា បារម្ភថា បើគណៈកម្មការ​នេះ​ធ្វើការ​គ្មាន​តម្លាភាព​ ត្រឹមត្រូវ​តាមក្រម​សីលធម៌​និង​វិជ្ជាជីវៈ​អាច​ជាការ​ដាក់​សម្ពាធ​លើ​អ្នក​សារព័ត៌មាន។ លោក​ស្នើទៅក្រុម​ការងារ​ឈរលើ​ផ្លូវ​កណ្ដាល​ដើម្បីផ្ដល់​ប្រយោជន៍​ដល់​អ្នកសារព័ត៌មាន​ទូទៅ និង​ប្រយោជន៍​របស់​ពលរដ្ឋ៖ «ការដាក់វិន័យ​លើ​អ្នក​សារព័ត៌មាន​ណា ​ឬ​ក៏​ស្ថាប័ន​ព័ត៌មាន​ណា ​បើសិនជា​មិនមាន​ការ​ជជែក​ពិភាក្សា​ជាមួយ​សមាជិក​របស់​គណៈកម្មការ​ទាំង​អស់​នោះ​ទេ ខ្ញុំគិត​ថា នៅតែ​មិន​អាច​មាន​ប្រសិទ្ធភាព​ និង​មាន​សម្ពាធ​មកលើ​សារព័ត៌មាន​ឯករាជ្យ​មួយ​ចំនួន​ដដែល»។


កង្វល់​អ្នកសារព័ត៌មាន​បែប​នេះ ក្រោយ​ពេល​ក្រសួង​ព័ត៌មាន​សម្រេច​បង្កើត គណៈកម្មការ​មួយ​កាលពី​ថ្ងៃទី២ ខែសីហា ដើម្បី​តាមដាន​ វាយតម្លៃ ​និង​លើកសរសើរ​​ចំពោះ​អ្នក​សារព័ត៌មាន​និង​អង្គភាព​សារព័ត៌មាន​ដែល​បាន​អនុវត្តត្រឹមត្រូវ​តាម​ក្រមសីលធម៌​និង​វិជ្ជាជីវៈសារព័ត៌មាន។ គណៈកម្មការនេះ​ក៏​មាន​សិទ្ធិ ដាក់​វិន័យ​ចំពោះ​អ្នក​សារព័ត៌មាន​ និង​អង្គភាព​សារព័ត៌មាន​ណា​ដែល​ខ្លួន​រក​ឃើញ​ថា ប្រព្រឹត្ត​ល្មើស​នឹង​ក្រម​សីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន។

ក្រុម​ការងារ​នេះ​ដឹកនាំ​ដោយ​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​លោក ប៊ុត បូវុត និង​មាន​សមាសភាព​ច្រើន​លើសលប់​ចេញ​ពី​មន្រ្តីជាន់ខ្ពស់​និង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន ​ក្រៅពីនេះ​ក៏​មាន​ស្ថាប័ន​ប្រព័ន្ធផ្សព្វផ្សាយ​មួយ​ចំនួន​ទៀត​ចូលរួម​ដែរ។

ឆ្លើយតប​នឹង​ក្ដីបារម្ភនេះ ​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក មាស សុភណ្ឌ មាន​ប្រសាសន៍​ថា ការ​ព្រួយ​បារម្ភនេះ គឺដោយ​សារតែ​មិន​បាន​យល់​ច្បាស់ពី​តួនាទី និង​ភារកិច្ច​របស់​គណៈកម្មការ​ថ្មី​នេះ។ លោក​ថា គណៈកម្មការនេះ​ជា​អ្នក​តម្រង់​ទិស​អ្នក​សារព័ត៌មាន​ឱ្យ​អនុវត្តត្រឹមត្រូវ​តាម​ក្រម​សីលធម៌ ​វិជ្ជាជីវៈ​ទៅវិញ​ទេ៖ «គឺ​យើង​នឹង​ផ្ដល់​នូវការ​សរសើរ​លើកទឹក​ចិត្ត​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​ត្រឹមត្រូវ។ ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ ប្រាសចាក​ក្រមសីលធម៌ ​គណៈកម្មការ​នេះ​នឹង​ពិនិត្យ​ក្នុងការ​ដាក់​វិន័យ​ក្នុង​គោលបំណង​តម្រង់​ទិស​ទៅ​ដល់​អ្នកសារព័ត៌មាន​ទាំងអស់​នោះ ​ឱ្យ​គាត់​ប្រកប​វិជ្ជាជីវៈរបស់​គាត់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ក្រម​សីលធម៌​វិជ្ជាជីវៈ ដែល​បាន​កំណត់​ក្នុង​ច្បាប់ ​និង​លិខិត​បទដ្ឋាន​គតិ​យុត្តិផ្សេងៗ។ អ៊ីចឹងហើយ​វាមិនមែន​ជាការ​ដាក់​គំនាប​អីទៅ​លើ​អ្នកសារព័ត៌មាន ហើយ​ក៏មិនមែន​បង្កើត​ឡើង​សម្រាប់​យក​អ្នក​សារព័ត៌មាន​ជាគោលដៅ​នៅក្នុងការ​ដាក់​ពិន័យ​នោះ​ដែ។ ប៉ុន្តែ​យើង​ត្រូវ​ចាំថា ក្នុងការ​អនុវត្ត​វិជ្ជាជីវៈ​សារព័ត៌មាន​គឺ​ យើង​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ទៅតាម​ច្បាប់​បទដ្ឋាន​គតិយុត្តិ ដែល​មាន​ជា​ធរមាន»។

ចំណែក​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (CAMBO-JA) លោក ណុប វី ដែល​បាន​ចូលរូម​ជា​សមាជិក​នៃ​គណៈកម្មការ​ឃ្លាំមើលការងារ​អ្នកសារព័ត៌មាន​នេះ​យល់​ថា ការ​បង្កើត​គណៈកម្មការ​នេះ​មាន​សារៈសំខាន់​ក្នុងការ​ជួយ​ពង្រឹង​សីលធម៌​និង​វិជ្ជាជីវៈសារព័ត៌មាន​ ជាពិសេស​ស្ថាប័ន​ព័ត៌មាន​ទើប​បង្កើត​ថ្មី។ ទោះយ៉ាង​ណាលោក ណុប វី ប្រាប់ថា​ មកដល់​ពេលនេះ​លោក​មិន​ទាន់​ដឹង​ពី​បែបបទ និង​របៀប​ធ្វើការងារ​របស់​គណៈកម្មការនេះ​នៅ​ឡើយ​ទេ។ លោករំពឹងថា​ ការ​ក្រុម​ការងារ​នឹង​ជួយ​តម្រង់​ទិស​អ្នកសារព័ត៌មាន​យល់ដឹង​ពី​ច្បាប់។ ជាងនេះ​ទៅទៀត​លោក​សង្ឃឹម​ថា​ ក្រុម​ការងារ​នេះមុន​ធ្វើការ​សម្រេច​ដាក់​វិន័យ​លើ អ្នកសារព័ត៌មាន​ និង​អង្គភាព​សារព័ត៌មាន​ណាមួយ​ត្រូវមាន​ការ​ជជែក​វែកញែក ត្រឹមត្រូវ និង​ដោយ​តម្លាភាព៖ «បើសិន​ជា​គណៈក​ម្មការ​ធ្វើការ​ដោយ​មិន​មាន​មូលដ្ឋាន​មិន​មាន​គោលការណ៍​អីច្បាស់លាស់​នោះ​គណៈកម្មការនោះ​នឹង​ប្រើប្រាស់​នូវការ​ដោះស្រាយ​និង​ការ​ចាត់វិធានការ​ផ្សេងៗ​ពឹងផ្អែក​ទៅលើ​តែ​អារម្មណ៍​ព្រោះ​យើង​ដឹងហើយថា សមាសភាព​គណៈកម្មការនេះ​ក៏​មាន​ច្រើន​មក​ពី​ខាង​រដ្ឋាភិបាល​ផងដែរ»។

ទោះយ៉ាង​ណា អ្នកសារព័ត៌មានសេរីលោក មិន ពៅ ជំរុញទៅ​ក្រសួង​ព័ត៌មាន​គួរពង្រឹង​ការអនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ជាជាង​ការ​បង្កើត​គណៈកម្មការនេះ។ លោកសង្កេត​ឃើញ​ថា រដ្ឋាភិបាល​ ឬ​ក្រសួង​ព័ត៌មាន​បាន​រឹតត្បិត​អង្គភាព​ព័ត៌មាន​ឯករាជ្យ ដូច្នេះ​លោក​ព្រួយ​បារម្ភ​ថា ​គណៈកម្មការ​ថ្មីនេះ​អាច​នឹង​ដាក់​បន្ទុក​បន្ថែម​លើអ្នក​សារព័ត៌មាន​ ឬអង្គភាព​សារព័ត៌មាន​ដែល​ហ៊ាន​ផ្សព្វ​ដំណឹង​ពីបញ្ហា​សង្គម ​ឬភាព​អសកម្ម​របស់​រដ្ឋាភិបាល៖ « បើសិនយើង​ធ្វើច្បាប់​បាន​ល្អហើយ​យើង​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ល្អទៅ​កាន់​តែ​ប្រសើរ​ទៀត»។

ប្រទេស​កម្ពុជា​តែង​ទទួល​បាន​ចំណាត់ថ្នាក់ទាប​ក្នុងការ​ផ្ដល់​សេរីភាព​សារព័ត៌មាន។ កាលពី​ឆ្នាំ២០២០ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders រកឃើញថា សេរីភាព​សារព័ត៌មាន​នៅកម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត។​ អង្គការ​ដដែល​ឱ្យដឹង​ទៀត​ថា​ សេរីភាព​សារព័ត៌មាន​បន្ត​ស្ថិត​ក្រោម​ការ​រឹតត្បិត ការ​គំរាមកំហែង ការ​ចាប់ខ្លួន​អ្នកសារព័ត៌មាន​ដាក់​ពន្ធនាគារ​ពី​បទ​ព្រហ្មទណ្ឌនិង​ការបង្កើត​ច្បាប់​ថ្មី។

ថ្មីៗ​នេះ​ដែរ គណៈកម្មការ​អ្នកច្បាប់​អន្តរជាតិ (ICJ) រក​ឃើញ​ថា អ្នក​សារព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជាប្រឈម​ការ​គាបសង្កត់​កាន់តែ​ខ្លាំង​ឡើងអំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​៕

2 comments:

Anonymous said...

The freedom in Cambodia will come back when Khmer people exert their right to wage a nationwide peaceful protest to free Rong Chhun and to reinstate the CNRP.

Freedom is not free. Khmer people must pay for it if they want to get it.

The international community will never help Khmer people when they continue to have apathetic habit.

Help ourselves first before others help us.

Anonymous said...

Just remember that the evil Yuon had found the most faithful slave named Hun Sen to carry and execute Yuon's plan to swallow Cambodia.

This slave Hun Sen is so special. He will do WHATEVER his master Yuon wanted him to; from the execution of the deadly K5 project, the signing of the 2005 supplemental treaty, to the millions of the evil Yuon spreading all over Cambodia.

This one eyed monster Hun Sen was born to make Cambodia a part of the evil Vietnam.

It is time for Khmer people to challenge this Yuon's slave Hun Sen by peacefully marching and demanding for the release of Rong Chhun. Start from this mission and see what the consequence will be. The more Ah Kwack kills Khmer people the better for the chance of Cambodia to survive.