Thursday, 19 August 2021

ទស្សនៈ​ពលរដ្ឋ​ជុំវិញ​​ការ​កាត់​ទោស​លោក រ៉ុង ឈុន ជាប់​ពន្ធនាគារ​២​ឆ្នាំ​


Khmer Circle

"Border narrative challenged"? Border lands leased to Vietnamese workers by 'Khmer landlords'? The local courts and authorities are "Khmer"?

No, as Khmer citizens you challenge the status quo - not only border narrative - at your own grave peril!

How many Vietnamese border critics and citizens have been persecuted and jailed so far for trying to defend Vietnam's territorial sovereignty?  Yes, that is the right answer...

🔺🔺🔺

ដោយ ជី វិតា
2021-08-18 rfa
ទស្សនៈ​ពលរដ្ឋ​ជុំវិញ​​ការ​កាត់​ទោស​លោក រ៉ុង ឈុន ជាប់​ពន្ធនាគារ​២​ឆ្នាំ​​ 

លោក រ៉ុង ឈុន អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
រូប៖ RFA


ការ​ផ្ដន្ទាទោស​ លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​២នាក់ ទទួល​បាន​ការ​រិះគន់​​ច្រើន​ពី​សាធារណ​ជន​ទូទៅ​។​ យុវតី​​រស់​នៅ​រាជធានី​ភ្នំពេញកញ្ញា ហូរ ស្រីនិច យល់​ថា​ការ​សម្រេច​ក្ដី​នេះ អយុត្តិធម៌​សម្រាប់លោក រ៉ុង ឈុន​ និង​​​សម្រាប់​​ពលរដ្ឋ​​ទូទៅ​ដោយ​សារ​​សកម្មភាព​របស់​លោក រ៉ុង ឈុន ​ធ្វើ​ឡើង​ក្នុង​បំណង​ផល​ប្រយោជន៍​កម្ពុជា ​ដោយ​មិន​បាន​ទៅ​​ញុះញង់​អ្វី​​ឡើយ​។ កញ្ញាស្នើសុំ​ឲ្យ​តុលាការ​ និង​រដ្ឋាភិបាល​ពិនិត្យ​មើល​សំណុំ​រឿង​នេះ​​ឡើងវិញ ហើយ​គួរ​តែ​​ទម្លាក់​បទ​ចោទ​ ដើម្បី​ផ្ដល់​​យុត្តិធម៌​ក្នុង​សំណុំ​​រឿង​នេះ​ ទើប​រដ្ឋាភិបាល និង​តុលាការ​អាច​​ជៀស​ផុត​ពី​ការ​រិះគន់​បាន​៖ «គាត់​អត់​មាន​កំហុស​អ្វី​ផង​បង។ គាត់​រង​ភាព​អយុត្តិធម៌​ខ្លាំង​សម្រាប់​ខ្ញុំ ហើយ​និយាយ​​ទៅ​មាន​ការ​ឈឺ​ចាប់​ណាស់។ គាត់​បាន​ជួយ​​ពលរដ្ឋ​ខ្មែរ​អ៊ីចឹង​ណា លោកគ្រូ​អត់​មាន​កំហុស​ទេ។ អ៊ីចឹង​​ខ្ញុំ​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​គាត់​ក្នុង​ពេល​ឆាប់ៗ។ ទាមទារ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ដោះស្រាយ​ អ៊ីចឹង​ណា»។

តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១៨ ខែ​សីហា បាន​សម្រេច​កាត់​ទោស​សកម្មជន​ការងារ និង​ជា​អ្នកឃ្លាំមើលព្រំដែន​លោក រ៉ុង ឈុន ឱ្យ​ជាប់​គុក​រយៈ​ពេល​២ឆ្នាំ ពី​បទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ តុលាការ​ដដែល​នេះ ក៏​បាន​កាត់​ទោស​សកម្មជន​ពីរ​នាក់​ទៀត គឺ​កញ្ញា ស កណិការ និង​លោក តុន និមល ឱ្យ​ជាប់​គុក​រយៈ​ពេល​២០​ខែ ក្រោម​បទ​ចោទ​ដូច​​​គ្នា​នេះ។


ពលរដ្ឋ​ម្នាក់​ទៀត គឺ​ជា​​កម្មករ​រោងចក្រ​​នៅ​ខេត្ត​ព្រះសីហនុលោក ពេជ្រ ពិសិដ្ឋ ក៏​​សោកស្ដាយ​ចំពោះ​ការ​សម្រេច​ក្ដី​នេះ​ដែរ។ លោកក៏​យល់​ថា​ លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​២​នាក់ ​​ចង់​​​​​​ការពារ​ផល​ប្រយោជន៍​ពលរដ្ឋ​ និង​បូរណភាព​ទឹក​ដី​​ខ្មែរ​​។ កម្មករ​រូប​នេះ​ ​សំណូមពរ​ឲ្យ​តុលាការ​ និង​រដ្ឋាភិបាល​​​ទម្លាក់​ការ​ចោទ​ប្រកាន់ ហើយ​ដោះលែង​ ​អ្នក​ទាំង​៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ​ដែរ៖ «គាត់​ធ្វើ​នេះ ដើម្បី​បងប្អូន​ប្រជាជន​ខ្មែរ​។ ដើម្បី​ទឹក​ដី​ខ្មែរ​រួម​ទាំង​អស់​គ្នា។ អ៊ីចឹង​ខ្ញុំ​គិត​ថា​តុលាការ​កាត់​ក្ដី​ទៅ​លើ​គាត់​បែប​ហ្នឹង​ គឺ​អយុត្តិធម៌​ណាស់។ អ៊ីចឹង​បើ​តាម​សំណូម​ពរ​របស់​ខ្ញុំ ខ្ញុំ​សុំ​ឲ្យ​គាត់​តុលាការ​ហ្នឹង​ពិចារណា​ឡើងវិញ ឬ​ក៏​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​វិញ​មក»។​

​ចំណែក​​​​​​​អ្នក​​​រស់​​នៅ​​ក្បែរ​ព្រំដែន​កម្ពុជា​-វៀតណាម​ ក្នុង​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក​​ ខេត្ត​ត្បូងឃ្មុំ ក៏​​បង្ហាញ​ការ​​​សោកស្ដាយ​ចំពោះ​ការ​កាត់​ទោស​​លោក រ៉ុង ឈុន​ ដែរ។ ពលរដ្ឋ​ម្នាក់លោកស្រី ហាក់ ផាន់នី អះអាង​ថា លោក រ៉ុង ឈុន ​បាន​​ចុះ​ទៅ​ជួប​ពលរដ្ឋ​​​កាល​ពី​ឆ្នាំ​២០២០​ក្នុង​គោល​បំណង​ការពារ​ប្រយោជន៍​ឲ្យ​ពលរដ្ឋ ហើយ​លោក​បាន​​​និយាយ​តាម​ការ​​ពិត​ដែល​ពលរដ្ឋ​រៀបរាប់​ឲ្យ​ស្ដាប់​​។ លោកស្រីបន្ត​ថា លោក រ៉ុង ឈុន​ ​មិន​បាន​ញុះញង់​​អ្នក​រស់​​​នៅ​ក្បែរ​ព្រំដែន​ឡើយ​៖ «ដូច​ថា ​អាណិត​គាត់​អ៊ីចឹង​ណា។ អាណិត​​ហើយ​ តែ​មិន​ដឹង​ថា​ បាន​ជួយ​អ្វី​ដល់​គាត់​អ៊ីចឹង​ណា។ គាត់​ស្មោះត្រង់​ គាត់​​ចិត្ត​ល្អ​។ របៀប​មនុស្ស​គាត់​ល្អ។ និយាយ​ទៅ​ គាត់​មនុស្ស​ចាស់​ សុភាព​រម្យទម​​ចិត្ត​បាន​ចិត្ត​អ្វី​អ៊ីចឹង​ណា»។

ក្រៅពី​នេះ ក៏​មាន​ពលរដ្ឋ និង​សង្គម​ស៊ីវិល​ជាច្រើន​ទៀត ​នាំ​​គ្នា​បង្ហោះ​សារ​​​ព្រោងព្រាត​ បង្ហាញ​ការ​សោកស្ដាយ និង​រិះគន់​ចំពោះ​សាលក្រម​កាត់​ក្ដី​លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​ ២ ​នាក់​​ឲ្យ​មាន​ទោស​ដែរ។ ​​ប៉ុន្តែ​ភាគី​ខាង​​​​រដ្ឋាភិបាល និង​គណបក្ស​កាន់​អំណាច​វិញមិន​​​​បញ្ចេញ​ប្រតិកម្ម​​​អ្វី​ឡើយ​។ ​​អ្នកនាំ​ពាក្យ​​គណបក្ស​ប្រជាជន​កម្ពុជា​​លោក សុខ ឥសាន ​​អះអាង​​​ថា ​គ្មាន​​​នរណា​ម្នាក់​អាច​​​ជ្រៀតជ្រែក​ប្រព័ន្ធ​តុលាការ​បាន​ទេ។

​​​​​ប៉ុន្តែ​ក្រុម​សង្គម​ស៊ីវិល ​ដែល​បាន​​ឃ្លាំមើល​​ដំណើរ​ការ​សវនាការលោក រ៉ុង ឈុន​ បាន​​ចាត់​ទុក​ការ​សម្រេច​ក្ដី​នេះ​ថា ​អយុត្តិធម៌ និង​មិន​ផ្ដល់​ផល​ចំណេញ​ដល់​ពលរដ្ឋ​​។ មន្ត្រី​​ផ្សព្វផ្សាយ​​​ជាន់​ខ្ពស់​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(CYN) លោក ម៉ា​ ចិត្រា អះអាង​​ថា លោក រ៉ុង ឈុន មិន​មាន​​កំហុស​ទេ​។ លោកជំរុញ​ឲ្យ​​តុលាការ​​​ដោះ​លែង លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​២​នាក់ ឲ្យ​មាន​សេរីភាព​វិញ។ លោកបន្ត​ថា ​ការ​សម្រេច​ក្ដី​ឃុំ​ខ្លួនលោក រ៉ុង ឈុន បាន​ជះឥទ្ធិពល​អវិជ្ជមាន​​​ដល់​សង្គម និង​​​ប៉ះពាល់​ដល់​ទឹក​ចិត្ត​​​​របស់​ពលរដ្ឋ និង​យុវជនដែល​​សកម្ម​ក្នុង​​សង្គម៖ «ប្រយោជន៍​ហ្នឹង ខ្ញុំ​មើល​ទៅ​​ប្រយោជន៍​ទៅ​លើ​អ្នក​នយោបាយ​វិញ​ទេ ឬ​អ្នក​ដឹកនាំ​រដ្ឋ ពីព្រោះ​អ្វី​ពេល​ដែលខ្ញុំ​មើល​ទៅ​ ការ​កាត់​ទោស​គាត់​នេះ វា​ធ្វើ​ឲ្យ​គេ​ហៅ​ថា​ មនុស្ស​លែង​ហ៊ាន​និយាយ មនុស្ស​បាក់ស្បាត​ណា។ គេ​អាច​ថា​សូម្បី​តែ​ លោកគ្រូ រ៉ុង ឈុន នៅ​តែ​គេ​យក​គាត់​ទៅ​កាត់​ទោស ចុះ​ទម្រាំ​ពលរដ្ឋ​ធម្មតា​​ដែល​គាត់​ចង់​បញ្ចេញ​មតិ​អ្វី​ល្មមៗ​​ថា​តើ​គាត់​ហ៊ាន​និយាយ​ឬ​អត់​។ អា​ហ្នឹង​ជា​ការ​មើល​ឃើញ​របស់​ខ្ញុំ ដូច​ថា​វា​ជា​ការ​គំរាម​កំហែង​ស្មារតី​ពលរដ្ឋ​កុំ​ឲ្យ​បញ្ចេញ​មតិ»។​​​

រីឯ​ប្រធាន​ស្ដីទី​​​​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជាលោក អ៊ែម ប៉ុនណារិទ្ធិ និង​ជា​អ្នក​ជិត​ស្និត​នឹង​លោក រ៉ុង ឈុន ក៏​មិន​ពេញ​ចិត្ត​នឹង​​សាលក្រម​នេះ​ដែរ។ លោក អះអាង​​ក្រុម​អង្គការ​សង្គម​ស៊ីវិល នឹង​​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​បន្ត​ទៀត ធ្វើ​យ៉ាង​ណា​ទាម​ទារ​ឲ្យ​​តុលាការ​ដោះលែង​ លោក រ៉ុង ឈុន ដោយ​គ្មាន​លក្ខខណ្ឌ៖ «ការ​សម្រេច​របស់​សាលា​ដំបូង យើង​មិន​ពេញ​ចិត្ត​ទេ។ យើង​ពិត​ជា​​សោកស្ដាយ ហើយ​អន់​ចិត្ត​ចំពោះ​ការ​សម្រេច​នេះ​ ហើយ​យើង​នឹង​ស្វះស្វែង​រក​ការ​អន្តរាគមន៍​បន្ត​ទៀត ហើយ​យើង​នឹង​ពិភាក្សា​ជាមួយ​អ្នក​ច្បាប់​បន្ថែម​។ ជា​ពិសេស​មេធាវី​​ដែល​កាន់​ក្ដី​របស់​លោកគ្រូ​ផ្ទាល់​​ថា​តើ​យើង​គួរ​ដាក់​ទៅ​ឧទ្ធរណ៍​បន្ត ឬ​ក៏​យើង​អាច​រក​ស្ថាប័ន​ណា​ ដែល​អាច​អន្តរាគមន៍​ឲ្យ​លោកគ្រូ​បាន​»។

​ជាមួយ​គ្នា​នេះ អង្គការ​លីកាដូ ក៏​ចេញ​ផ្សាយ​​អត្ថបទ​ខ្លី​អំពី​ការ​ផ្ដន្ទាទោស លោក រ៉ុង ឈុន និង​សកម្មជន​ទាំង​២​នាក់​ដែរ។ អង្គការ​សិទ្ធិ​មនុស្ស​​​នេះ មិន​បាន​បង្ហាញ​​ទស្សនៈ​បែប​ណា​​ចំពោះ​ការ​សម្រេច​ក្ដី​នេះ​ទេ តែ​បាន​រំលឹក​​អំពី​សេចក្ដី​ថ្លែងការណ៍​របស់​​ក្រុម​អង្គការ​ សមាគម​ សហជីព​ជាង​មួយ​រយ​សែសិប ​(១៤០) ​ស្ថាប័ន ដែល​បាន​ទាមទារ​ឲ្យ​​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង លោក រ៉ុង ឈុន​ និង​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ឬ​អំពើ​ហិង្សា​ លើ​ក្រុម​តវ៉ា​ដោយ​សន្តិវិធី និង​​ក្រុម​សកម្មជន​ទាំង​អស់៕​​​​​​​​​​​​

3 comments:

Anonymous said...

That is the norm of the Law of Kdor Ah Hun Sen, which was written by the evil Vietnam/Yuon: send all Khmer people to hell to free the room for the Vietnamese.

Anonymous said...

Khmer people need to march peacefully, assertively, and bravely demanding for the release of Rong Chhun and the reinstatement of the CNRP.

These are 2 absolute just causes for our struggle to free Cambodia from the evil Yuon and Ah Kwack Hun Sen.

To make the signatories of the 1991 Paris Peace Accord reconvene, we have to sacrifice about 3 thousands people during this peaceful demonstration to free Rong Chhun and the restoration of the CNRP. Without this noble sacrifice, the international community has no reason to intervene in Cambodia. We must help ourselves first before others help us.

This is the right way to fight Ah Kwack and Yuon. The fight that will produce a lasting peace for Cambodia. Get the CNRP into in the electoral process to win the election first. That is the first step we must do.

Anonymous said...

Should have just done what Malaysia and Philippines did. Just shoot the evil Yuon for encroachment and be done with it. Malaysia and Philippines doesn't need to worry about their theft.