Sunday, 15 August 2021

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​បក្ស​ថ្មី


ដោយ សន ចាន់រដ្ឋា
2021-08-14
គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​បង្កើត​បក្ស​ថ្មី 

កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ក្រៅ​ប្រទេស ដឹកនាំ​ដោយ​លោក សម រង្ស៊ី លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ កាល​ពី​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៩។
RFA/Sorn Chanratha

 

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ថា មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​បក្ស​ថ្មី​នោះ​ទេ​។ អ្នកវិភាគ​សង្កេត​ឃើញ​ថា លិខិត​បដិសេធ​នេះ​បញ្ជាក់​ថា គណបក្ស​នេះ​រក្សា​ជំហរ​ក្នុង​ទាមទារ​ឲ្យ​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ឆាក​នយោបាយ ហើយ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​នៅតែ​មាន​លោក កឹម សុខា និង​លោក សម រង្ស៊ី ដដែល។

គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​លិខិត​បដិសេធ​ចំពោះ​មតិ​ដែល​ថា មាន​ថ្នាក់ដឹកនាំ​មួយចំនួន​នៃ​គណបក្ស​នេះ ជាប់​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​នយោបាយ​ថ្មី​ខ្លះ​ដែល​បាន​ចាប់ផ្ដើម ឬ​គ្រោង​ធ្វើ​សកម្មភាព​នយោបាយ​នៅ​កម្ពុជា។


អនុ​ធាន​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា លិខិត​បដិសេធ​ចុះ​ថ្ងៃទី ១៣ សីហា នេះ​ធ្វើឡើង​ដើម្បី​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​ការ​តស៊ូ​របស់​ខ្លួន​ដែល​មិនមែន​ជា​ការ​ជ្រើសរើស​បើក​បក្ស​ថ្មី​ក្នុង​ចូលរួម​សកម្មភាព​នយោបាយ​នោះ​ទេ​។ លោក​បញ្ជាក់​ថា ផ្លូវ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទាមទារ គឺ​ឲ្យ​មេ​ដឹក​របប​ក្រុងភ្នំពេញ​ទម្លាក់​បទ​ចោទ​លើ​លោក កឹម សុខា និង​សកម្មជន​គណបក្ស​នេះ​ដែល​កំពុង​ជាប់ឃុំ និង​ត្រូវ​ផ្ដល់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​អាច​ដំណើរការ​ឡើងវិញ៖ «គឺ​យើង​បានសម្រេច​បដិសេធ​ពាក្យ​ច​ចាម​អារាម​ហ្នឹង​ព្រោះ​ពួក​យើង​នៅតែ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​តស៊ូ​ក្រោម​ឆ័ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​តាំង​នឹង​ជន​ផ្ដាច់ការ​ដើម្បី​ទាមទារ​ពួក​យើង​អត់​មាន​ទាក់ទង​នឹង​បក្ស​ថ្មី​ណាមួយ​ដែល​គេ​បាន​បង្កើត​និង​កំពុង​បង្កើត​នោះ​ទេ»។

អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ឲ្យ​ដឹង​ទៀត​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​នៅ​ក្រៅ​ប្រទេស​កំពុងធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ និង​ទទួល​បាន​ជោគជ័យ​ផ្នែក​ការទូត​។ លោក​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​ទាំងនោះ​គឺ​បណ្ដា​ប្រទេស​ជា​មិត្ត​នានា​កំពុង​ដាក់​ទណ្ឌកម្ម​លើ​របប​លោក ហ៊ុន សែន ជា​បន្តបន្ទាប់។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ សុំ​មិន​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ​ដោយ​លោក​និយាយ​ថា ជា​រឿង​របស់​គណបក្ស​សង្គ្រោះជាតិ។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​បដិសេធ​ការ​ជាប់​ពាក់ព័ន្ធ​នឹង​ការបង្កើត​បក្ស​ថ្មី​។ ថ្មីៗ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា បាន​ថ្លែង​តាមរយៈ​មេធាវី​របស់​លោក​ថា បុគ្គល ឬ​ក្រុម​ណា​ដែល​មាន​បំណង​បង្កើត កំពុង​បង្កើត ឬ​បាន​បង្កើត​គណបក្ស​នយោបាយ ឬ​ចលនានយោបាយ​ណាមួយ សូមកុំ​យក​ករណី ឬ​ឈ្មោះ​លោក កឹម សុខា ទៅ​ភ្ជាប់​ពាក់ព័ន្ធ​ជាមួយ។

ជុំវិញ​រឿង​នេះ អ្នកវិភាគ​នយោបាយ​បណ្ឌិត សេង សារី សង្កេត​ឃើញ​ថា លិខិត​បដិសេធ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពេលនេះ ជា​ការ​បង្ហាញ​ថា គណបក្ស​សង្គ្រោះ​ជាតិ​រក្សា​ជំហរ​មាន​មេដឹកនាំ​លោក កឹម សុខា និង​លោក សម រង្ស៊ី ដដែល​។ លោក​បន្តទៀត​ថា លិខិត​នេះ ក៏​ដើម្បី​កុំ​ឱ្យ​បុគ្គល​មួយចំនួន​ដែល​ឆ្លៀត​លាប​ពណ៌ និង​ចោទប្រកាន់​ធ្វើបាប​គណបក្ស​ថ្មីៗ​ដែល​ត្រៀម​ចូលរួម​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣​ខាងមុខ​ដែរ៖ «អាច​ទាក់ទង​នឹង​ច្បាប់​ទាក់ទង​គណបក្ស​នយោបាយ​ថ្មី​ដែល​អាច​ចោទប្រកាន់​លើ​គណបក្ស​ថ្មី​ណាមួយ​ដែល​មាន​ពាក់ព័ន្ធ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ឬក៏​ពាក់ព័ន្ធ​នឹង​មន្ត្រីជាន់ខ្ពស់​ដែល​មានទោស​ហ្នឹង​អាច​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បក្ស​តូចៗ​ហ្នឹង​អ៊ីចឹង​សេចក្ដីប្រកាស​ហ្នឹង​ជា​រឿង​មួយ​ដែល​ល្អ»។

គណបក្ស​កាន់អំណាច​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​និង​បាន​ចែង​ជា​មាត្រា​ថា គណបក្ស​នយោបាយ​ណា​ជាប់​ពាក់ព័ន្ធ​និង​ទណ្ឌិត​នឹង​ត្រូវ​ផ្អាក​សកម្មភាព ឬ​រំលាយ​គណបក្ស​នោះ​ចោល។

គិត​មកដល់ពេលនេះ​អតីតមន្ត្រី​គណបក្ស​នេះ​ជាង ២០​នាក់ ក្នុង​ចំណោម ១១៨​នាក់ បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​។ អ្នក​ទាំង​នោះ​បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មីៗ​ចំនួន​០៦​បក្ស ក្នុង​នោះ​បី​បក្ស​ទទួល​បាន​សិទ្ធិ​ពេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​នយោបាយ និង​បី​បក្ស​ទៀត​កំពុង​រៀបចំ​ឯកសារ និង​កំពុង​ស្នើ​ចុះបញ្ជី​ផ្លូវការ​នៅ​ក្រសួង​មហាផ្ទៃ៕

3 comments:

Anonymous said...

Some people joined the political parties in hope of gaining some personal interest immediately. When their ambitions did not materialize quickly, they walked away.

That's why we see some assholes moved out of the CNRP and created new parties, financing by the Yuon's slave Hun Sen.

People did not understand the mind of these animals at this crucial time when the Yuonization of Cambodia is almost complete. They should tightly stick with the CNRP and fight for its reinstatement.

When will Khmer politicians know the difference between wrong and right and stop behaving like crazy animals ??

Anonymous said...

There's no such thing as loyalty in khmer culture. The moment a khmer sees a better opportunity elsewhere, he/she will jump ship right away without any hesitation. That's one of the reasons why neighboring countries look down on us, take advantage of us, and make us fight/kill other khmers. Khmers have to wake up and stop this disastrous mindset or we will be the slaves forever in our own country.

Anonymous said...

Because of Cambodia has some assholes such as these former CNRP's members, that's why the evil Vietnam always wanted to swallow Cambodia. They stoop so low, make Cambodia an easy target for the evil Yuon to take over Cambodia.
Pleu Ey Kor Pleu Maless Ah Runteas Banh !! Ah Sonn Chhay, Ah Yem Torl Panha Rith, Ah Pol Hom, Ah Kong Korm, Ah Cannibal Ou Chan Roth, Kanha LeuKeu Kem Mono Li Lear, etc...