Thursday, 12 August 2021

អ្នក​ច្បាប់និងអ្នកវិភាគថា សភា​អាមេរិក​នឹង​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​របបលោកហ៊ុនសែនដែល​បំផ្លាញ​ប្រជាធិបតេយ្យ


ដោយ ទីន ហ្សាការីយ៉ា
2021-08-11
អ្នក​ច្បាប់និងអ្នកវិភាគថា សភា​អាមេរិក​នឹង​អនុម័ត​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​របបលោកហ៊ុនសែនដែល​បំផ្លាញ​ប្រជាធិបតេយ្យ 

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រី​ក្រោម​ឱវាទ​របស់​​លោក​ដែល​មាន​ឈ្មោះ​ជាប់ពាក់ព័ន្ធ​ដោយ​ផ្ទាល់​និង​ប្រយោល​ក្នុងការបំផ្លាញលទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចាប់តាំង​ពី​ឆ្នាំ២០១៧។
Photo Courtesy


 

អ្នក​ជំនាញ​ខាង​ច្បាប់ និង​អ្នក​វិភាគ មាន​សុទ្ទិដ្ឋិនិយម​ថា​ សេចក្ដីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​របប​លោក ហ៊ុន សែន នេះ គ្មាន​ឧបសគ្គអ្វីដែល​រាំង​ខ្ទប់​ឡើយ។

មេធាវីកញ្ញា សេង ធារី មាន​ប្រសាសន៍​ថា នេះជា​ឱកាស​មាស​សំរាប់​ពលរដ្ឋខ្មែរ​ ដែល​សហរដ្ឋអាមេរិក​ចាប់​ផ្ដើម​ជំរុញ​ធ្វើច្បាប់​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​របប​ឯកបក្ស​នេះ។ កញ្ញាអះអាងថា​ ស្ថានភាព​ឥលូវ​នេះ ខុស​ពី​មុន ពី​ព្រោះ​ថា សហរដ្ឋអាមេរិក​បាន​ព្រមាន​យូរ​ហើយឲ្យ​លោក ហ៊ុន​ សែន និង​បក្ខពួក​ងាក​មក​ដឹកនាំ​ប្រទេស​ដើរ​​លើ​​គន្លង​​ប្រជាធិបតេយ្យ​វិញ។ មក​ទល់​ពេល​នេះ​លោក​ហ៊ុន សែន មិន​ផ្លាស់ប្ដូរ​ឥរិយាបទ​ដឹកនាំ​ ដែល​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​លើ​សិទ្ធិសេរីភាព​របស់​​ប្រជាពលរដ្ឋ​កាន់​តែ​ខ្លាំង។ កញ្ញា​បន្ថែម​ថា រដ្ឋបាល​ថ្មីរបស់​លោក ចូ បៃឌិន (Joe Biden) ក៏មិន​ចង់​ឲ្យ​លោក ហ៊ុន សែន ងាកទៅ​រក​របបកុម្មុយនីស្ដចិន​ ដែល​​បាត់បង់​អព្យាក្រិត្យ​ភាព​របស់​ខ្លួន​ដែរ​៖ «អត់មាន​អ្នកណា​មើល​ឃើញ​ឧបសគ្គអ្វីទេ រដ្ឋសភា និង​ព្រឹទ្ធសភា​ក៏​គ្មាន​ឧបសគ្គ ​ក្រសួង​ការបរទេស​ក៏គ្មាន​ឧបសគ្គ បាន​ន័យ​ថា នេះ​ជា​ឱកាសមាស​ ដែល​កំពុង​កើត​ហើយ​ផ្ទុះ​ព្រមគ្នា»។


សមាជិកសភា និង​ព្រឹទ្ធសភា​អាមេរិក​បាន​ធ្វើសេចក្ដីព្រាងច្បាប់​ពីរដាច់​ដោយ​ឡែក​ពី​គ្នា។ គណៈកម្មាធិការ​កិច្ចការបរទេស​រដ្ឋសភាអាមេរិក ​កាលពីថ្ងៃទី២៨ ខែកក្កដា បាន​អនុម័ត​សេចក្តីព្រាង “​ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ២០២១» ឬ H.R.4686 ​ ដើម្បីដាក់​ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅ​កម្ពុជា​ ដោយ​សារ​តែបាន​រម្លាយ​ប្រជាធិបតេយ្យ និងរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ សេចក្តីព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​បន្តឱ្យ​រដ្ឋសភា​អាមេរិក​អនុម័ត នា​ពេល​ខាង​មុខ។

រីឯ​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល៣រូបផ្សេង​ទៀត ក៏​កំពុង​ដាក់​សេចក្តីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​​ស្រដៀង​គ្នា​មួយ​ទៀត​គឺ (សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យកម្ពុជា) ទៅឱ្យ​ព្រឹទ្ធសភា​អាមេរិក​ពិនិត្យ​ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុមមេដឹកនាំ​នៅកម្ពុជាដែរ។ សមាជិក​ព្រឹទ្ធសភា​ទាំង​នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​កាលពី​ថ្ងៃទី៥ ខែសីហា​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​តាមបែប​ឯកបក្ស​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា ​តាមរយៈអំពើ​ពុករលួយ ​ការហាម​ឃាត់​សិទ្ធិអ្នក​នយោបាយ​បក្សប្រឆាំង​ ការធ្វើទុក្ខបុក​ម្នេញ​ផ្នែក​នយោបាយ ​ការបង្កើតច្បាប់​បែប​គាប​សង្កត់ ​ព្រមទាំង​​ការបង្ក្រាប​លើ​សេរីភាពប​ញ្ចេញមតិ​ និង​ប្រព័ន្ធផ្សព្វ​ផ្សាយឯករាជ្យជាដើម។

ខ្លឹមសារ “ច្បាប់​ស្តីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ២០២១» ឬ H.R.4686  រួមមាន ការបង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​នៅ​ក្នុង​សហរដ្ឋអាមេរិក ​ការរឹតត្បិត​ទិដ្ឋាការ​​មិន​​ឱ្យ​ពួកគេ​​ជាន់​ទឹកដី​​អាមេរិក លើកលែង​តែ​​ចូលរួម​​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​ទីស្នាក់ការ​កណ្តាល​នៅ​បូរី​ញ៉ូវយ៉ក (New York)។ របប​ឯកបក្ស​នឹង​រួចផុត​ពី​ទណ្ឌកម្មនេះ​ លុះត្រា​ណា​ ស្ដារ​ប្រជាធិបតេយ្យ​ឡើង​វិញ បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស និងត្រូវឈរ​លើ​គោលការណ៍​អព្យាក្រិត្យ​ ចំពោះ​​នយោបាយ​ការបរទេស​របស់​ខ្លួន ដែលមិន​ត្រូវងាក​ទៅរក​ចិន​ជា​ខ្នង​បង្អែក​ទាំង​ស្រុង។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន​ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន ដើម្បី​សុំ​ការឆ្លើយ​តប​​អំពី​រឿង​​នេះបាន​នៅ​ឡើយ​ទេ ​កាល​ពី​ថ្ងៃទី១១ ខែសីហា។ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាចលោក សុខ ឥសាន​ ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា រដ្ឋាភិបាល​ដឹក​នាំ​​ដោយ​​គណបក្ស​ប្រជាជន​កម្ពុជា​ មិន​ចាប់​អារម្មណ៍​រឿង​អាមេរិក​ព្រមាន​ដាក់​ទណ្ឌកម្ម​នេះ​ទេ ព្រោះ​ជា​ការ​​លើកឡើង​ដដែលៗ ជា​យូរ​មក​ហើយ។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ​គ្មាន​ភាព​ចាំបាច់​ងាក​ទៅ​រក​លទ្ធិ​ប្រជាធិបតេយ្យ​ឯ​ណា​ទៀតនោះ​ទេ ដោយ​លោក​អះអាង​ថា សព្វ​ថ្ងៃ​នេះ រដ្ឋាភិបាល​កំពុង​ដើរ​តាម​គន្លង​លទ្ធិ​ប្រជាធិបតេយ្យ​ស្រាប់​ទៅ​ហើយ៖ «ប៉ះពាល់​ គឺប៉ះពាល់​តែ​អ្នក​មាន​លុយ​យក​ទៅ​ដាក់​ឲ្យ​គេ​រឹប​អូស​តែ​ប៉ុណ្ណឹង​ទេ ប៉ុន្តែ​ចំពោះ​មន្ត្រី​ទូទៅ​នៅ​ទូទាំង​ប្រទេស​កម្ពុជា អត់​មាន​ប៉ះពាល់​ទេ ព្រោះ​អត់មាន​លុយ​យក​ទៅ​ដាក់​ឲ្យ​គេ​រឹបអូស​ទេ»។

ប្រជាធិបតេយ្យ​ដែល​លោក សុខ ឥសាន លើក​ឡើង​នេះ ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ រួមទាំង​គណបក្ស​ប្រឆាំង​ផង​អះអាង​ថា ជា​ប្រជាធិបតេយ្យ​ក្លែងក្លាយ។ ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ​លោក សម រង្ស៊ី ហៅការ​ដឹកនាំ​របស់​លោក ហ៊ុន​ សែន ថា ជាការ​ដឹកនាំផ្ដាច់​ការ​បែប​ហ្វាស៊ីស។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោកបណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា បើសិន​ជា​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្រ្តី​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​សភា​អាមេរិក​អនុម័ត​នោះ ច្បាប់នេះ​ជា​ឧបករណ៍​ដ៏សំខាន់​ក្នុងការ​បំបែក​ប្រព័ន្ធគ្រប់គ្រង​រដ្ឋ​របស់​លោក ហ៊ុន សែន៖ «វានឹង​ធ្វើឲ្យ​ចុះខ្សោយ​ប្រព័ន្ធ​គ្រប់គ្រង​ហ្នឹង ចុះខ្សោយ​មែកធាង​ប្រព័ន្ធគ្រប់គ្រង​របស់​សម្ដេចតេជោ ទី១ វានឹង​ធ្វើឲ្យ​ចុះខ្សោយ​ប្រព័ន្ធគ្រប់គ្រង​តាម​បែប​បក្ខពួក​ចុះ​ខ្សោយ ដែល​ប្រព្រឹត្តអំពើពុករលួយ ហើយ​ទី២​នោះ ​វា​នឹង​ធ្វើឲ្យ​ចុះខ្សោយ​ប្រព័ន្ធគ្រប់គ្រង​តាម​បែប​មេកន្ទ្រាញ»។

សេចក្ដីព្រាង​ច្បាប់​ដាក់​ទណ្ឌកម្ម​មន្រ្តីរបប​លោក ហ៊ុន សែននេះ នឹង​ត្រូវ​ឆ្លងកាត់​​ដំណាក់កាល​ជា​ច្រើន​ទៀត មុន​នឹង​ដាក់​ឱ្យ​រដ្ឋសភា​អាមេរិក​អនុម័ត​ រួចក៏​បញ្ជូន​បន្ត​ទៅ​ឱ្យ​ព្រឹទ្ធសភា​អាមេរិក​អនុម័ត​ទៀត ទើប​ប្រធានាធិបតី​អាមេរិក​អាច​ចុះ​ហត្ថលេខាទទួលស្គាល់ ​ក្លាយជា​ច្បាប់​សម្រាប់​អនុវត្ត​ជា​ផ្លូវ​ការ​តែម្តង។ បើទោះ​បី​ជា​​មាន​សេចក្តីព្រាង​ច្បាប់​មួយចំនួន​បាន​ឆ្លងផុត​ពី​ដៃ​រដ្ឋសភា​អាមេរិក​អនុម័ត​រួចហើយ​ក៏ដោយ ក៏​មាន​ពេល​ខ្លះ​សេចក្តីព្រាង​ច្បាប់​ទាំងនោះ​ មិនអាចចេញរួច​នៅ​​ព្រឹទ្ធសភា​អាមេរិក ហើយ​ច្បាប់​ទាំង​នោះ មិន​អាច​ធ្លាក់​ដល់​ដៃ​ប្រធានាធិបតី ​ដើម្បីចុះ​ហត្ថលេខា​ទទួលស្គាល់​ជា​ច្បាប់​បានឡើយ ​ដោយសារ​តែ​បញ្ហា​ខ្វែងគំនិតគ្នា​ផ្នែក​នយោបាយជាដើម។

ទោះបី​ជា​យ៉ាង​នេះក្ដី ប្រធាន​អនុគណៈ​កម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ​ទទួល​បន្ទុក​កិច្ចការ​អាស៊ីបូព៌ា​លោក អ៊ែដ ម៉ារ៍ឃី (Ed Markey)​ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ​ពលរដ្ឋខ្មែរ​សមតែ​ទទួល​បាននូវអ្វី​ដែល​​ជា​ការសន្យា​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុងប៉ារីស​១៩៩១ គឺ​លទ្ធិ​ប្រជាធិបតេយ្យ​​បែប​តំណាង​​ដែល​ឆ្លុះបញ្ចាំង​​ពី​ឆន្ទៈ​របស់ពលរដ្ឋ មិនមែនជា​ការ​គ្រប់​គ្រង​បែបផ្តាច់​ការឯកបក្សឡើយ។ លោកបន្តថា ​សំណើច្បាប់​ដាក់ទណ្ឌ​កម្មនេះ​ បញ្ជាក់​យ៉ាងច្បាស់ថា​ សហរដ្ឋអាមេរិក​ នឹងមិនឈរ​ឱបដៃ​នៅស្ងៀម​នោះទេ​ ​ពីព្រោះលោក ហ៊ុន សែន ​និង​បក្ខពួករបស់​គាត់ ​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ ​ធ្វើ​ទុក្ខបុកម្នេញ​និង​ដាក់​គុក​សកម្ម​ជន​នយោបាយប្រឆាំង ​ដាក់ទិសដៅ​បង្ក្រាប​លើ​សេរីភាពបញ្ចេញមតិ​និងប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ​ ព្រម​ទាំង​បង្កើន​ទ្រព្យ​សម្បត្តិ​របស់ខ្លួន​ឯង​កាន់តែ​ខ្លាំង​តាមរយៈ​អំពើ​ពុក​រលួយ​កំពុងរាល​ដាល​នៅកម្ពុជា​។

ទាក់ទងនឹង​បញ្ហានេះកញ្ញា​ សេង ធារី បញ្ជាក់ថា បើសិន​ជា​ពលរដ្ឋនៅតែ​រក្សាភាព​ស្ងៀមស្ងាត់​នោះ ​របប​ឯកបក្ស​នៅតែ​មាន​កម្លាំង​គាប​សង្កត់។ កញ្ញា​បន្ថែម​ថា​ ពលរដ្ឋខ្មែរ​មិន​គួរ​បណ្ដែត​បណ្ដោយ​ឲ្យ​អាជ្ញាធរ​របបឯកបក្ស​ដក​សិទ្ធិសេរីភាព​បាន​ឡើយ ពីព្រោះ​ថា សិទ្ធិសេរីភាព​នេះ ​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ៖ «ហួសភាព​ភ័យខ្លាច​ហើយ ក្នុងពេល​សម្លាប់​យើង យើង​នៅ​ស្ងៀម ​ដូចនៅ​ក្នុង​សម័យ​ខ្មែរក្រហម​ គេកាន់​ពូថៅតែ​ម្នាក់​ហើយ​ឈរ​ឲ្យ​គេ​សម្លាប់​ទាំង​ភូមិ​៥០​នាក់….អាលូវ​នេះ​ខុស​ពី​មុន​ បើ​យើង​នៅ​ស្ងៀម​ពុំមាន​ន័យ​ថា យើង​មាន​សេក្ដីសុខឡើយ»។

ជុំវិញ​ឥទ្ធិពល​របស់​សេចក្តីព្រាងច្បាប់​ដាក់​ទណ្ឌកម្មនេះបណ្ឌិត សេង សារី បន្ថែម​ថា​ បើសិន​ជា​ច្បាប់​ដាក់​ទណ្ឌកម្មនេះ ចូល​ជាធរមាន​នោះ គឺមិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​សាមញ្ញ​ឡើយ។ លោក​បញ្ជាក់​ថា មាន​តែ​មន្រ្តីគ្រាក់ៗ​ទេ ដែល​ភ័យនៅ​ពេល​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវ​ការ។

ក្រុម​អ្នកវិភាគ​រំពឹង​ថា សេចក្ដីព្រាង​ច្បាប់​ទាំងពីរ​នេះ នឹង​មិន​ជួប​ឧសគ្គអ្វីឡើយ ពីព្រោះ​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ ស្នើដោយ​តំណាង​រាស្រ្ត មកពី​គណបក្ស​ប្រជាធិបតយ្យ ​និង​តំណាងរាស្រ្ត​មក​ពី​គណបក្ស​សាធារណរដ្ឋ ជា​ពិសេសនៅស្រប​ពេល​របប​ឯកបក្ស​កំពុង​តែ​គាប​សង្កត់​ និង​ចាប់​អ្នក​រិះគន់​ដាក់​ពន្ធនាគារ​ឥតឈប់​ឈរ​នោះ៕

4 comments:

Anonymous said...

These devils on the picture deserve a firing squad.

Anonymous said...

To the former CNRP's leaders who just ate Ah Yuon's slave Hun Sen's shit and created new parties:

So, why did you create new parties for Ah LeuKeu ? If you are mentally disturbed, you must stay home and don't do anything to deepen Cambodia's problems.

Kanduoy Meh Vear because Cambodia has this kind of assholes such as this former CNRP's members, that's why the evil Vietnam always wanted to swallow Cambodia.

Pleu Ey Kor Pleu Maless Ah Runteas Banh !! Ah Sonn Chhay, Ah Yem Torl Panha Rith, Ah Pol Hom, Ah Kong Korm, Ah Cannibal Ou Chan Roth, Kanha LeuKeu Kem Mono Shittia, etc...

Anonymous said...

Just march peacefully and bravely demanding for the release of Rong Chhun and the reinstatement of the CNRP.

These are 2 absolute just causes for our struggle to free Cambodia from the evil Yuon and Ah Kwack.

To make the signatories of the 1991 Paris Peace Accord reconvene, we need to sacrifice about 3 thousands people during this peaceful demonstration to free Rong Chhun and the restoration of the CNRP.

This is the right way to fight Ah Kwack and Yuon that will produce a lasting peace for Cambodia.

Anonymous said...

Ah Kem Min Sok Kha is so happy with his President's title, and let his crazy daughter, Mi Chamkuot Kem Mono Li Lea, attack the CNRP from time to time.
Ah Kem Sokha is another one of Krom Ah Chkuot.