Saturday, 21 August 2021

លោក សម រង្ស៊ី ទៅដល់​ដី​អាមេរិក​គ្រោង​ជួប​សកម្មជន​មុន​ជួប​មន្ត្រី​អាមេរិក


ដោយ ទីន ហ្សាការីយ៉ា
2021-08-20
លោក សម រង្ស៊ី ទៅដល់​ដី​អាមេរិក​គ្រោង​ជួប​សកម្មជន​មុន​ជួប​មន្ត្រី​អាមេរិក

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ និង​ថ្នាក់ដឹកនាំ​គណបក្ស​របស់​ខ្លួន។
RFA/Sorn Chanratha

 

លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះជាតិ បាន​ទៅ​ដល់​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​នយោបាយ​ការទូត​ជាមួយ​មន្ត្រី​អាមេរិក និង​ជួប​សកម្មជន​របស់​ខ្លួន​ក្នុង​ប្រទេស​នេះ។ មន្ត្រី​បក្ស​កាន់អំណាច​ថា ដំណើរ​ទស្សនកិច្ច​នេះ​មាន​ចរិត​ពិសពុល​ចង់​បំផ្លាញ​កម្ពុជា​មិន​ឈប់។

លោក សម រង្ស៊ី មាន​ពេលវេលា​មួយ​ខែ បំពេញបេសកកម្ម​របស់​លោក​ដើម្បី​ជួប​អ្នកមុខអ្នកការ​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​សំខាន់ៗ​ដែល​កំពុង​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​មេដឹកនាំ​កម្ពុជា​ដែល​រំលោភសិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​។ លោក សម រង្ស៊ី អាច​នឹង​ជួប​អ្នកគាំទ្រ​របស់​ខ្លួន​មុន​សិន មុននឹង​ជួប​សមាជិក​ព្រឹទ្ធសភា​និង​រដ្ឋសភា​របស់​អាមេរិក។

អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក អេង ឆៃអ៊ាង ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃទី​២០ ខែសីហា ថា លោក សម រង្ស៊ី បាន​មក​ដល់​ទឹកដី​សហរដ្ឋអាមេរិក​ហើយ​។ លោក អេង ឆៃអ៊ាង ថា លោក សម រង្ស៊ី មិន​ទាន់​កំណត់ពេល​ជាក់លាក់​ជួប​តំណាងរាស្ត្រ សមាជិក​ព្រឹទ្ធសភា និង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត​នៅឡើយ​ទេ ព្រោះ​ពេលនេះ​សភា​អាមេរិក​កំពុង​សម្រាក។ ទោះ​យ៉ាង​ណា លោក សម រង្ស៊ី គ្រោង​ជួប​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​របស់​លោក​នា​ដើមខែ​កញ្ញា​ខាងមុខ​ដើម្បី​រៀបចំ​យុទ្ធសាស្ត្រ ផែនការ​សកម្មភាព​នយោបាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ថា ក្រៅ​ពី​នេះ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ ក៏​នឹង​ជួប​អ្នកគាំទ្រ​របស់​លោក​នៅ​តាម​មូលដ្ឋាន​នានា​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ៖ «យើង​នឹង​មាន​ធ្វើ​សិក្ខាសាលា​មួយ នៅ​សហរដ្ឋអាមេរិក​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​ហ្នឹង​ណា​ដើម្បី​និយាយ​គ្នា​ជាមួយ​យុទ្ធសាស្ត្រ​របស់​គណបក្ស​សម្រាប់​បន្ត​ក្នុងឆ្នាំនេះ​និង​ឆ្នាំក្រោយ ហើយនឹង​ពង្រឹងសមត្ថភាព​ថ្នាក់ដឹកនាំ​យើង​នៅ​ប្រទេស»។


អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចំអក​ថា ក្រុម​លោក សម រង្ស៊ី​អាច​ត្រឹម​ជួប​សមាជិកសភា​អាមេរិក​ពីរ​បី​នាក់ ជា​លក្ខណៈ​ឯកជន​ឬ​ជំនួប​ក្រៅផ្លូវការ​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​រូប​នេះ​នៅតែ​ចោទ​ប្រកាន់​ថា លោក សម រង្ស៊ី ជា​ឧទ្ទាម​ក្រៅច្បាប់ ដូច្នេះ​បើ​សមាជិកសភា ឬ​មន្ត្រី​អាមេរិក​ជួប​ក្រុម​លោក សម រង្ស៊ី ស្មើនឹង​ក្រុម​ជនឧក្រិដ្ឋ។

ទោះយ៉ាង​ណា​ពេល​អ្នករាយការណ៍​វិទ្យុ​អាស៊ីសេរី​សួរ​លោក​ថា តើ​រដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ស្នើ​ទៅ​សហរដ្ឋ​អាមេរិក​ឱ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី បញ្ជូន​មក​កម្ពុជា​វិញ​ទេ​? លោក​បែរ​ឆ្លើយ​ថា ទុក​ឲ្យ​លោក សម រង្ស៊ី នៅ​ក្រៅ​ប្រទេស​ចុះ ទោះបីជា​លោក​ចោទប្រកាន់​សកម្មភាព​របស់​លោក សម រង្ស៊ី នៅ​ក្រៅ​ស្រុក កំពុង​បំផ្លាញ​កម្ពុជា​ក្ដី៖ «ជា​បុគ្គល​ទទួល​ឧទ្ទាម​ក្រៅច្បាប់​ខ្ញុំ​យល់ថា អត់​ត្រឹមត្រូវ​សមស្រប​ទៅ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ព្រោះ​ក្នុង​ហ្នឹង​ជា​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មាន​ចរិត​ពិសពុល​ចង់​កម្ពុជា»។

ឆ្លើយតប​ការ​លើកឡើង​របស់​លោក សុខ ឥសាន បែប​នេះ លោក អេង ឆៃអ៊ាង ប្រាប់​ថា បើសិន​របប​លោក ហ៊ុន សែន គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នោះ មិនមែន​ប្រទេស​លោក​សេរី និង សហរដ្ឋអាមេរិក​ផង​នោះ ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​ក្រុម​លោក ហ៊ុន សែន ជា​បន្តបន្ទាប់​នោះ​ទេ។

គណៈកម្មាធិ​ការ​កិច្ចការបរទេស​រដ្ឋសភា​អាមេរិក កាលពី​ថ្ងៃទី​២៨ កក្កដា បាន​អនុម័ត​សេចក្តី​ព្រាង “ ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១» ឬ H.R.4686 ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​នៅ​កម្ពុជា ដោយសារតែ​បាន​រម្លាយ​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ។

ទន្ទឹម​គ្នា​នេះ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល ៣ រូប ផ្សេងទៀត ក៏​កំពុង​ត្រៀម​ដាក់​សេចក្តី​ព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម​ស្រដៀង​គ្នា​មួយទៀត គឺ (​សេចក្តី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​កម្ពុជា​) ទៅ​ឱ្យ​ព្រឹទ្ធសភា​អាមេរិក​ពិនិត្យ ដើម្បី​ដាក់ទណ្ឌកម្ម​ក្រុម​មេដឹកនាំ​នៅ​កម្ពុជា​ដែរ​។ សមាជិក​ព្រឹទ្ធសភា​ទាំងនេះ បាន​ចេញ​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ដើមខែ​សីហា​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​តាម​បែប​ឯក​បក្ស​ដែល​រំលោភ​រដ្ឋធម្មនុញ្ញ​កម្ពុជា តាមរយៈ​អំពើពុករលួយ ការ​ហាមឃាត់​សិទ្ធិ​អ្នកនយោបាយ​បក្ស​ប្រឆាំង ការ​ធ្វើទុក្ខបុកម្នេញ​ផ្នែក​នយោបាយ បង្កើត​ច្បាប់​បែប​គាបសង្កត់ ព្រមទាំង​ការ​បង្ក្រាប​លើ​សេរីភាព​បញ្ចេញមតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាដើម។

​ប្រធាន​អនុ​គណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក ទទួលបន្ទុក​កិច្ចការ​អាស៊ី​បូព៌ា លោក អ៊ែដ ម៉ារ៍ឃី (Ed Markey) ថ្លែងថា ពលរដ្ឋ​ខ្មែរ​សមតែ​ទទួល​បាន​នូវ​អ្វី​ដែល​ជា​ការ​សន្យា​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​១៩៩១​។ នោះ​គឺ​លទ្ធិប្រជាធិបតេយ្យ​បែប​តំណាង​ដែល​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ពលរដ្ឋ មិនមែន​ជា​ការគ្រប់គ្រង​បែប​ផ្ដាច់ការ​ឯកបក្ស​បែប​នេះ​ឡើយ​។​

អ្នកវិភាគ​នយោបាយ​លោក​បណ្ឌិត សេង សារី យល់​ថា ការ​បំពេញ​បេសកកម្ម​របស់​លោក សម រង្ស៊ី ពេល​នេះ អាច​ទាក់ទង​នឹង​ស្ថានការណ៍​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ខណៈ​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់​នៅ​តំបន់​នេះ​។ លោក​យល់​ថា សហរដ្ឋអាមេរិក​ចាំបាច់​ត្រូវ​ប្រមែប្រមូល និង​ពង្រឹង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​តំបន់​នេះ​ឡើងវិញ​។ ចំពោះ​ស្ថានការណ៍​នយោបាយ​កម្ពុជា លោក បណ្ឌិត សេង សារី យល់​ថា វត្តមាន​លោក សម រង្ស៊ី នៅ​លើ​ទឹកដី​អាមេរិក​ពេលនេះ​អាច​ក្រុម​សមាជិកសភា​សហរដ្ឋអាមេរិក​ត្រូវការ​លោក សម រង្ស៊ី ដើម្បី​ធ្វើជា​សាក្សី បន្ថែម ក្នុង​ការ​ជំរុញ​ឲ្យ​ការ​ធ្វើ​ដាក់​ទណ្ឌកម្ម​រដ្ឋាភិបាល លោក ហ៊ុន សែន ឆាប់​ចេញ​ជា​រូបរាង៖ «ប្រហែលជា​វត្តមាន​លោក សម រង្ស៊ី នៅក្នុង​សហរដ្ឋអាមេរិក​គឺជា​ផ្នែក​មួយ​ជា​សាក្សី​ក្នុង​ការជំរុញ​ការ​អនុម័ត​ច្បាប់​ប្រជាធិបតេយ្យ ឬ​ច្បាប់​ទណ្ឌកម្ម​ថ្មី​មក​លើ​កម្ពុជា​ហើយ​ប្រហែល​ការ​អញ្ជើញ​ទៅ​របស់​លោក សម រង្ស៊ី ជា​ការ​អញ្ជើញ​របស់​សមាជិក​សភា​ដែល​ជា​អ្នក​ផ្ដួចផ្ដើម​បង្កើត​ច្បាប់​ប្រឆាំង​រដ្ឋាភិបាល​ដែល​ដឹកនាំ​កម្ពុជា​ចេញពី​គន្លង​ប្រជាធិបតេយ្យ​នោះ​ឯង»។

លោក សម រង្ស៊ី គ្រោង​នឹង​ប្រាប់​ផ្ទាល់​មាត់​ទៅ សមាជិកសភា និង​មន្ត្រី​អាមេរិក អំពើ​អំពើ​រំលោភសិទ្ធិ និង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​សកម្មជន​នយោបាយ សិទ្ធិមនុស្ស បរិស្ថាន ដីធ្លី និង អ្នកធ្វើ​កិច្ចការ​ព្រំដែន​ដែល​របប​ក្រុងភ្នំពេញ​បាន​ធ្វើទុក្ខបុកម្នេញ និង​ចាប់​ដាក់​ពន្ធនាគារ៕

2 comments:

Anonymous said...

Khmer people need to march peacefully, assertively, and bravely demanding for the release of Rong Chhun and the reinstatement of the CNRP.

These are 2 absolute just causes for our struggle to free Cambodia from the evil Yuon and Ah Kwack Hun Sen.

To make the signatories of the 1991 Paris Peace Accord reconvene, we have to sacrifice about 3 thousands people during this peaceful demonstration to free Rong Chhun and the restoration of the CNRP. Without this noble sacrifice, the international community has no reason to intervene in Cambodia. We must help ourselves first before others help us.

This is the right way to fight Ah Kwack and Yuon. The fight that will produce a lasting peace for Cambodia. Get the CNRP into the upcoming electoral process. That is the first step we must do.

Anonymous said...

Sam Rainsy better get something done. This has gone on for far too long. It is at a critical time, that something must be done. No one is getting younger, and Hun Sen isn't resting. He is destroying Cambodia. Can't keep doing nothing and expecting results. Hun Sen is protected by the evil Yuon and now even China. Khmers has got to get rid of Hun Sen and the evil Yuon before it is too late.