Wednesday, 11 August 2021

HRW ជំរុញ​​ឱ្យ​រដ្ឋាភិបាល​​កម្ពុជានិង​ចិន​​ពិនិត្យ​មើល​ឡើងវិញ​ជា​​បន្ទាន់​​លើ​​ផលប៉ះពាល់​នៃ​​ទំនប់​វារីអគ្គិសនី​​សេសាន​ក្រោម២


ដោយ ទីន ហ្សាការីយ៉ា
2021-08-10 rfa
HRW ជំរុញ​​ឱ្យ​រដ្ឋាភិបាល​​កម្ពុជានិង​ចិន​​ពិនិត្យ​មើល​ឡើងវិញ​ជា​​បន្ទាន់​​លើ​​ផលប៉ះពាល់​នៃ​​ទំនប់​វារីអគ្គិសនី​​សេសាន​ក្រោម២ 

នៅចំនុចប្រសព្វរវាងទន្លេសេសាន និងទន្លេស្រែពក ស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧។
រូប៖ Provided photo


អង្គការ​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ យូមេន រ៉ៃស៍ វច្ឆ (HRW) ជំរុញ​​ឱ្យ​រដ្ឋាភិបាល​​កម្ពុជា​និង​​ចិន ព្រមទាំង​​ក្រុមហ៊ុន​​ពាក់ព័ន្ធ ពិនិត្យ​មើល​ឡើងវិញ​​ជា​​បន្ទាន់​​នូវ​ផល​ប៉ះពាល់​​បណ្តាល​​មក​​ពី​​ការ​សាងសង់​​ទំនប់វារីអគ្គិសនី​​សេសាន​ក្រោម២។ អង្គការ​​នេះ ក៏​​ស្នើ​ដល់​ភាគីពាក់ព័ន្ធ​ទាំង​នេះ ឱ្យ​ចាត់ចែង​​ផ្តល់​​សំណង ការតាំង​ទីលំនៅ​ជា​ថ្មី និង​​ស្តា​ជីវភាព​​រស់នៅ​​ដល់​​ពលរដ្ឋ​មូលដ្ឋាន​​ដែល​រង​​ផលប៉ះពាល់​​បណ្តាល​​មក​​ពី​ការ​សាងសង់​​ទំនប់​​វារីអគ្គិសនី​​មួយ​នេះ។

ការជំរុញ​នេះ ធ្វើឡើង​នៅក្នុង​របាយការណ៍​កម្រាស់ ១៣៧ទំព័រ ដាក់​ចំណងជើង​ថា «ក្រោម​ផ្ទៃទឹក៖ ផលប៉ះពាល់​ផ្នែកសិទ្ធិមនុស្ស​នៃ​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ​របស់​​ចិន​​នៅ​​កម្ពុជា» ទើប​នឹង​ចេញផ្សាយ​នៅ​ថ្ងៃទី១០ ខែសីហា។ របាយការណ៍ រកឃើញថា មាន​ការរំលោភសិទ្ធិ​មនុស្ស ជាពិសេស សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិសង្គម និង​វប្បធម៌ ពាក់ព័ន្ធនឹង​ការសាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២។ ការសាងសង់​ទំនប់នេះ បាន​ធ្វើឱ្យ​ពលរដ្ឋ​ជិត ៥ពាន់​នាក់ បាត់បង់​ទីជម្រក និង​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​រាប់ម៉ឺន​នាក់​ដែល​រស់នៅ​ផ្នែកខាងលើ និង​ខាងក្រោម​ទំនប់។ របាយការណ៍​ក៏​រកឃើញ​ដែរថា អាជ្ញាធរ​កម្ពុជា និង​ក្រុមហ៊ុន​របស់​ចិន មិន​បាន​ពិគ្រោះយោបល់​ឱ្យ​បាន​ដិតដល់​ជាមួយនឹង​សហគមន៍​ដែល​រងផលប៉ះពាល់​នៅ​មុន​ការសាងសង់​ទំនប់នេះទេ ខណៈ​ពួកគេ​ភាគច្រើន​ត្រូវបាន​បង្ខំ​ឱ្យ​ទទួលយក​សំណង​មិន​សមរម្យ។ ក្រៅពីនេះ អង្គការ​នេះរកឃើញថា ការសាងសង់​ទំនប់​វារីអគ្គិសនី​នេះ បាន​បណ្តាល​ឱ្យ​មាន​ទឹកជំនន់​លិចលង់​សហគមន៍​នៅក្បែរ​​នោះ​​ជាច្រើន​លើកច្រើនសារ ហើយ​បាន​ធ្វើខូចខាត​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​តំបន់​ទាំងមូល។ ទំនប់នេះ​ក៏បាន​ធ្វើឱ្យ​ទិន្នផល​ត្រីធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​ផងដែរ។


ទន្ទឹមនឹង​ការចេញផ្សាយ​របាយការណ៍​នេះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិយូមេន រ៉ៃស៍ វច្ឆ (HRW) ក៏​បាន​ចេញផ្សាយ​នូវ​វីដេអូ​ឯកសារ​ខ្លី​មួយ ពាក់ព័ន្ធ​នឹង​ការរកឃើញនេះ​ដែរ ដោយ​បាន​សម្ភាស​ផ្ទាល់​ជាមួយ​ពលរដ្ឋ​នៅក្នុង​សហគមន៍ ជាពិសេស​ជនជាតិ​ដើម​ភាគតិច​ដែល​រង​ផលប៉ះពាល់​ផ្ទាល់​ពី​គម្រោង​នេះ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (HRW) ថា ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម២ គឺ​ជា​ទំនប់​វារីអគ្គិសនី​ដ៏​ធំមួយ​នៅ​តំបន់​អាស៊ី។ ទំនប់នេះ ត្រូវបានសាងសង់ឡើង​ដោយប្រើប្រាស់​ទឹកប្រាក់ប្រមាណ ៨០០លានដុល្លារ ភាគច្រើនផ្តល់ឱ្យដោយរដ្ឋាភិបាលចិន ជាផ្នែកមួយនៃគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់​ចិន។ ក្រៅពីនោះ ក្រុមហ៊ុនខ្មែរ រ៉ូយ៉ាល់ គ្រូប (Royal Group) របស់លោក គិត ម៉េង និង​ក្រុមហ៊ុន​វៀតណាម អ៊ីវីអិន (​EVN ) ក៏មានភាគហ៊ុនតិចតួច​នៅក្នុង​គម្រោង​​នេះដែរ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមេន រ៉ៃស៍ វច្ឆ ​ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​ចិន​ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​លើ​វិធីសាស្ត្រ​ផ្តល់​ហិរញ្ញប្បទាន​ចំពោះ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​គម្រោង​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) ដើម្បី​បញ្ចៀស​ផលប៉ះពាល់​អវិជ្ជមាន​នាពេល​អនាគត​ ដូចដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​នេះ​ជាឧទាហរណ៍​ជាក់ស្តែង។

ទំនប់វារីអគ្គិសនី​សេសាន​ក្រោម២ នេះ ត្រូវបាន​សាងសង់​រួចរាល់ និង​ដាក់​ឱ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ២០១៨។ ទំនប់​នេះ​មាន​ប្រវែង ៦,៥ គីឡូម៉ែត្រ លាតសន្ធឹង​កាត់​ឃុំភ្លុក ឃុំស្រែគ និង​ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង៕

2 comments:

Anonymous said...

China's business: If China gives you one dollar, China will get back from you Ten dollars.

Anonymous said...

If you are Khmer people, you must be sad and terrified about the Cambodia's future.

After successfully invading Cambodia in 1979,Yuon put an ignorant, ruthless named Hun Sen in power to carry out and execute Yuon's plan to swallow Cambodia. And this savage person Hun Sen still hold on to power as of today.

If I am not mistaken, the then Vietnam's Foreign Minister Nguyen Co Thach declared that the swallowing of Cambodia is complete and irreversible.

That means so long as Ah Press Puos Hun Sen is still in power, Cambodia will always have trouble because Hun Sen's actions are detrimental to Cambodia's existence , infuriated Khmer people and peripherally looked like Khmer always fight with Khmer.

The main reason why Hun Sen can hold on to power this long because, unlike Penn Sovann, Hun Sen have always and always will be complied with Vietnam's orders, especially the K5 project, the 2005 supplemental treaty, and the triangle area.

So, Human right in Cambodia is under water, under Ah Lgni Lngeu Hun Sen, under the evil Vietnam, and also under the evil China too.