Tuesday, 16 November 2021

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រក​អន្តរាគមន៍​អន្តរជាតិ ជួយ​ពលរដ្ឋ​ខ្មែរក្រោម​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុក​​​ម្នេញ​​​​ដោយ​អាជ្ញាធរ​វៀតណាម


ដោយ យន់ សាមៀន
2021-11-16
សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​រក​អន្តរាគមន៍​អន្តរជាតិ ជួយ​ពលរដ្ឋ​ខ្មែរក្រោម​ឱ្យ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុក​​​ម្នេញ​​​​ដោយ​អាជ្ញាធរ​វៀតណាម
 

រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម

សហព័ន្ធ​ខ្មែរកម្ពុជាក្រោម​ បាន​ស្នើ​សហគមន៍​អន្តរជាតិ ​និងអង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ឲ្យ​អន្តរាគមន៍ទៅរដ្ឋាភិបាល​វៀតណាម​ឲ្យ​បញ្ឈប់ធ្វើ​ទុក្ខបុក​​​ម្នេញ​​​​ពលរដ្ឋ​ខ្មែរក្រោម ​ដែលកំពុង​ទាមទារ​សិទ្ធិជាជនជាតិដើម។ សំណើនេះ ធ្វើឡើង​បន្ទាប់ពី ​អាជ្ញាធរវៀតណាម ​បានចាប់ខ្មែរក្រោម​ម្នាក់​ដាក់​ពន្ធនាគារ ​និងបាន​គំរាម​កំហែង​យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន​ទៀត។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ កំពុង​ធ្វើ​យុទ្ធនាការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​អាមេរិក និង​ប្រទេស​មួយ​ចំនួន​ទៀត ដើម្បី​ដាក់​គំនាប​ទៅ​លើ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ដោះ​លែង​កសិករ​ខ្មែរក្រោម​ម្នាក់​ គឺ​លោក ថាច់ រីន ដែល​កំពុង​ជាប់​ពន្ធនាគារ រង់ចាំ​សវនាការ​ក្រោយ​លោក​បង្ហោះ​ព័ត៌មាន​តាម​បង្ហាញ​សង្គម​ទាមទារ និង​ផ្សព្ធផ្សាយ​សិទ្ធិជន​ជាតិ​ដើម។


អាជ្ញាធរ​វៀតណាម​ខេត្ត​ព្រះត្រពាំង បាន​ចាប់​ខ្លួន​លោក ថាច់ រីន កាល​ពី​ថ្ងៃ​ទី១៤ តុលា ពី​បទ «កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​បង្ហោះ​រូបភាព​មេ​ដឹក​នាំ​លោក​ប្រធាន ហូ ជីមិញ ក្នុង​ចេតនា​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ អតីត​មេ​ដឹក​នាំ​វៀតណាម។

មន្ត្រី​ព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ព្រះភិក្ខុ សឺង យ៉ឹងរតនា មាន​ថេរដីកា​ថា វៀតណាម​កំពុង​យក​លេស ដើម្បី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋ​ខ្មែរ​ក្រោម ដែល​ចង់​បាន​សិទ្ធិ​សម្រេច​វាសនា​ដោយ​ខ្លួន​ឯង។ ព្រះអង្គ​បន្ត​ថា លោក ថាច់ រីន មិន​ផ្សព្ធផ្សាយ​ព័ត៌មាន​ប៉ះពាល់ដល់​អតីត​មេ​ដឹក​នាំ​វៀតណាម​នោះ​ទេ៖ «រដ្ឋាភិបាល​វៀតណាម​ហ្នឹង​តែង​តែ​បំបិទ​សិទ្ធិសេរីភាពពលរដ្ឋខ្មែរក្រោម ទាំងការ​និយាយស្តី ទាំង​ការ​ផ្សព្ធផ្សាយ​ទាំង​ការ​បញ្ចេញ​មតិ​ក្នុង​តាម​ខ្មែរ​ក្រោម ជា​ជន​ជាតិ​ដើម​ហ្នឹង»។

ព្រះភិក្ខុ សឺង យ៉ឹងរតនា ជា​ព្រះចៅ​អធិការ​វត្ត​ខេមររង្សី នៅ​ទីក្រុង​សាន់ហូស្សេ រដ្ឋ​កាលីហ្វ័រញ៉ា (California) ផង​នោះ មាន​ថេរដីកា​ថា បច្ចុប្បន្ន​សហព័ន្ធខ្មែរ​កម្ពុជា​ក្រោម​កំពុង​ស្វែង​រក​មធ្យោបាយ​គ្រប់​បែប​យ៉ាង ដើម្បី​ឲ្យ​អាជ្ញាធរ​វៀតណាម​ដោះ​លែង លោក ថាច់ រីន៖ «វៀតណាម​នៅ​តែ​រឹត​ត្បិត​សិទ្ធិ​សេរីភាព និង​គាប​សង្កត់​ពលរដ្ឋខ្មែរក្រោម​ និងយុវជនខ្មែរ​ក្រោម​ក្តី ​នៅ​លើ​ទឹក​ដី​កម្ពុជា។ យុទ្ធនាគារ​សហព័ន្ធខ្មែរកម្ពុជាក្រោមគឺ តែងតែ ​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ​អន្តរាគមន៍ករណី​វៀតណាម​ហ្នឹង​ធ្វើ​ទៅ​លើ​ពលរដ្ឋ​ខ្មែរក្រោម​ទាំងអយុត្តិធម៌»។

ករណី​ អាជ្ញាធរវៀតណាម ​ឃុំ​ខ្លួន លោក ថាច់ រីន ក្នុងពន្ធនាគារ​នេះ មិន​មែន​ជា​ករណី​ទី​មួយ​ទេ។ អាជ្ញាធរ​វៀតណាម កាល​ពី​ថ្មីៗ នេះ ក៏​បាន​ចាប់​ខ្មែរ​ក្រោម​ម្នាក់​ទៀត​ឈ្មោះ ហ្វិន វ៉ាំងឌែប ដាក់​ពន្ធនាគារ ដោយសារ​តែ​លោក​ត្រូវអាជ្ញាធរ​វៀតណាម​ចោទ​ប្រកាន់ថា ​ជាប់ពាក់ព័ន្ធ​នឹង​បាតុកម្ម​ហិង្សា​មួយ។ ទោះ​បី​ជា​យ៉ាង​ណា​ក្ដី តំណាង​ខ្មែរ​ក្រោម​អះអាង​ថា លោក ហ្វិន វ៉ាំងឌែប មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ហើយ​ការ​ចាប់​ខ្លួន​នេះ ជា​លេស​ដោយសារ​តែ លោក​បាន​ចូលរួម​សំដែង​មតិ​រឿង​ថ្ងៃ​បាត់បង់​ទឹក​ដី តាម​បណ្ដាញ​សង្គម ហ្វ៊េសប៉ុក (Facebook)។ បច្ចុប្បន្ន លោក ហ្វិន វ៉ាំងឌែប កំពុង​ជាប់​ពន្ធនាគារ ហើយ​លោក​ត្រូវ​តុលាការ​កាត់​ជាប់​ពន្ធនាគារ​រហូត រយៈ​ពេល​ពីរ​ឆ្នាំ។ អាជ្ញាធរ​វៀតណាម ក៏​បាន​សម្លុត​គំរាម​កំហែង​យុវជនខ្មែរ​ក្រោម​ជា​ច្រើន​រូប ដោយ​ឲ្យ​បញ្ឈប់​ផ្សព្ធផ្សាយ​កា​រទាមទារ​សិទ្ធិជា​ជនជាតិ​ដើម និង​ផ្តល់​ព័ត៌មាន​ទៅ​ក្រៅ​ប្រទេស​រឿង​អាជ្ញាធរ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខ្មែរក្រោម។ អាជ្ញាធរ​វៀតណាម​កំពុងតែ​ទាមទារ​យុវជន​ខ្មែរ​ក្រោម​ទាំង​នោះ​ឲ្យ​បង់​ប្រាក់​ពិន័យ​រាប់​រយ​ដុល្លារ​រឿង​ពួក​គេ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ផ្សព្ធផ្សាយ​ច្បាប់អន្តរជាតិ​ស្តីពី​ជនជាតិ​ដើម។
ពាក់ព័ន្ធ​នឹងករណី​គំរាមកំហែង​ យុវជន​ខ្មែរក្រោម​នេះ ព្រះភិក្ខុ សឺង យ៉ឹងរតនា ទទូច​ឲ្យ​យុវជន​ខ្មែរ​ក្រោម​រក្សា​ស្មារតី​ស្នេហា​ជាតិ និង​កុំចាញ់​សម្លុត​អាជ្ញាធរ​វៀតណាម៖ «សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នៅ​តែ​គាំទ្រ​នឹង​លើក​ទឹក​ចិត្ត​សកម្មភាព​របស់​យុវជន​ខ្មែរក្រោម​ក្តី​ពលរដ្ឋ​ខ្មែរក្រោម​ក្តី ដែល​រស់នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម សូម​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់​យុវជន​ខ្មែរក្រោម​ហ្នឹង។ សហព័ន្ធ​ខ្មែរ​កម្ពុជា​​ក្រោមហ្នឹង​តែងតែ​ធ្វើ​សកម្មភាព​នៅ​លើ​ឆាក​អន្តរជាតិ រហូត​ទៅ​ដល់​អង្គការ​​សិទ្ធិមនុស្ស និង​ដាក់​របាយការណ៍​ទៅ​អង្គការ​សហប្រជាជាតិ​នោះ»។
To_Hoang_Chuong_Seung_Yoeung_Ratana.jpg
 

(ឆ្វេង) លោក តោ ហ្វាងចឿង ជា​យុវជននៅ​ខេត្តព្រះត្រពាំង ដែនដី​កម្ពុជា​ក្រោម និង (ស្ដាំ) ព្រះភិក្ខុ សឺង យឿងរតនា មន្ត្រីព័ត៌មាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នៅ​សហរដ្ឋ​អាមេរិក។ រូប៖ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​ហ្វេសប៊ុក

ឆ្លើយបតនឹង​សំណើរបស់​មន្រ្តី​ព័ត៌មាន​សហព័ន្ធ​ខ្មែរកម្ពុជា​ក្រោម​នេះ យុវជន​ខ្មែរ​ក្រោម ដែល​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​វៀតណាម​ប្តេជ្ញា​ថា ពួក​គេ​នឹង​បន្ត​យុទ្ធនាការ​ទាមទារ​សិទ្ធិ​ជន​ជាតិ និង​សិទ្ធិ​ស្វ័យ​សម្រេច​ទៅ​ថ្ងៃ​អនាគត។ យុវជន​ខ្មែរ​កម្ពុជា​ក្រោម លោក តោ ហ្វាង​ចឿង ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា វៀតណាម​មាន​ចេតនា បំបាក់​ស្មារតី​យុវជន​ខ្មែរក្រោម​មិន​ឲ្យ​ហ៊ាន​ងើប​ឡើង​តវ៉ា ទាមទារ​សិទ្ធិ​សេរីភាព ទើប​អាជ្ញាធរ​ធ្វើ​ការ​ឃាត់ និង​ឃុំ​ខ្លួន​ខ្មែរ​ក្រោម​ជា​បន្ត​បន្ទាប់៖ «ខ្ញុំ​សូម​ជម្រាប​ប្រាប់ ការ​តស៊ូ​របស់​យុវជន គឺ​នៅ​តែ​មាន​ការ​បន្ត​ការ​តស៊ូ​ទាមទារ សិទ្ធិ​ក្នុង​នាម​ជា​ម្ចាស់​ស្រុក​រហូត​មិន​ឈប់​ទេ។ ដរាប​ណា​ប្អូន​នៅ​តែ​មាន​ជីវិត​នឹង​ដង្ហើម នឹង​តវ៉ា​ទាមទារ​សិទ្ធិ​ហ្នឹង​រហូត​ដល់​ដង្ហើម​ចុង​ក្រោយ»។

យុវជន តោ ហ្វាង​ចឿង ត្រូវ​អាជ្ញាធរ​វៀតណាម​នៅ​ខេត្ត ព្រះត្រពាំង ផាក​ពិន័យ​ចំនួន ៣០០ដុល្លារ ពី​បទ​ប្រើប្រាស់​បណ្ដាញ​សង្គម ចែក​ចាយ​ព័ត៌មាន​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ស្ដីពី​ការ​បាត់បង់​ទឹក​ដី​ខ្មែរ​ក្រោម​ ក្នុង​ខួប​បាត់បង់​ទឹក​ដី​លើក​ទី ៧១ឆ្នាំ។ លោក​ថា លោក​សុខ​ចិត្ត ចូល​គុក ជា​ជាង​បង់​លុយ​ពិន័យ​ឲ្យ​វៀតណាម ពី​ព្រោះ​លោក​ថា លោក​គ្មាន​កំហុស​នោះ​ទេ។

របាយ​ការណ៍​សហព័ន្ធ​ខ្មែរ​ក្រោម​ប្រចាំ​ឆ្នាំ​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ២០២០ និង​ដើម​ឆ្នាំ២០២១ អាជ្ញាធរ​វៀតណាម បាន​បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​យុវជន​ខ្មែរ​ក្រោម មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ប្រវត្តិសាស្ត្រ​ពិត​នៃ​ការ​បាត់បង់​ទឹក​ដី និង​សិទ្ធិ​ចែកចាយ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម។ យុវជន​ខ្មែរ​ក្រោម​មួយ​ចំនួន ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ផាក​ពិន័យ ហើយ​រឹបអូស​យក​សៀវភៅ ស្ដីពី​សិទ្ធិ​ជន​ជាតិ​ដើមពី​ពួក​គេ។ ចំណែក​កសិករ​ខ្មែរ​ក្រោម​ជា​ច្រើន​នាក់ ដែល​រងគ្រោះ​ដោយសារ​តែ​អាជ្ញាធរ​វៀតណាម​រឹបអូស​យក​ដី​ស្រែ​ ក៏​ត្រូវ​តុលាការ ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រាប់​ឆ្នាំ ​ទាំង​អយុត្តិធម៌​ផង​ដែរ៕

2 comments:

Anonymous said...

Khmer Krom people must put the pressure on the evil Yuon by demanding for an autonomous state. Then the evil Yuon will naturally soften its shit head.
You hit the evil Yuon on its weakest spot.

Anonymous said...

Yes, I agreed. Khmer Krom must demand and declare autonomy. They must do it soon. Don't let the world forget the theft by the evil Yuon. Be strong and seek autonomy. Do it by any means necessary. Maybe their strength will light a fire in Khmers to fight the evil Yuon and take back all stolen lands.