Tuesday 12 April 2022

ក្រុម​អ្នក​វិភាគ​​ថា ក្នុង​​ឆ្នាំ​ខាល​នេះ សន្ទុះ​គាំទ្រ​របស់​​ពលរដ្ឋ​ចង់ឱ្យមាន​ការផ្លាស់ប្តូរ និង​​លទ្ធិប្រជាធិបតេយ្យ​​ពិត​ប្រាកដ រឹត​តែ​​កើន​ឡើង


Khmer Circle

A democratic, home-grown government for the country, if only to demand those farmlands and villages along the border illegally and arbitrarily ceded in concessions to Vietnam in the last four decades. Those protruding "saw-edge" demarcation lines at Cambodia's expense need to be reviewed.

Ask Cambodians – even those still in their twenties – living near the border such as Kg Cham, Svay Rieng and Prey Veng provinces where the border is and they will all say that they remember this used to be much further east than it is today and, even this is by no means a fixed boundary!

The Khmer-Youn-Annam boundary has been incessantly shifting south-westward since the disappearance of the Champa kingdom from the world map a few hundred years ago.

Democracy won’t mean all things to all Cambodians and it certainly does not mean land of milk and honey overnight, but it will enable the nation to put down the first and most critical building framework and foundation for national self-determination and salvation needed to avoid the fate of Champa and Kampuchea Krom in the Mekong Delta.

Khmer proverb: Khmers never abandon principles; Vietnamese - 'Youns' / 'Nguyens'? - never abandon treachery.

^^^

ដោយ មាន ឫទ្ធិ
2022-04-11
ក្រុម​អ្នក​វិភាគ​​ថា ក្នុង​​ឆ្នាំ​ខាល​នេះ សន្ទុះ​គាំទ្រ​របស់​​ពលរដ្ឋ​ចង់ឱ្យមាន​ការផ្លាស់ប្តូរ និង​​លទ្ធិប្រជាធិបតេយ្យ​​ពិត​ប្រាកដ រឹត​តែ​​កើន​ឡើង 

អ្នកគាំទ្រ​គណបក្សភ្លើងទៀន​ជួបជុំគ្នាលើក​ស្លាកគណបក្ស​នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុក គណបក្សភ្លើងទៀន រាជធានីភ្នំពេញ។


សម្រាប់​ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាលនេះ ក្រុម​អ្នកវិភាគនយោបាយ​​មួយចំនួន​មាន​សុទិដ្ឋិនិយម​ថា សន្ទុះ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​ដែលចង់បាន​ការផ្លាស់ប្តូរ និងលទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅកម្ពុជា នៅតែ​​មិនថមថយ​នោះទេ។ ក៏ប៉ុន្តែ រឹតតែ​កើនឡើង​ថែមទៀត​នៅក្នុង​ចិត្តរបស់​ពួកគេ។ ក្រុមអ្នកវិភាគ​នយោបាយ​​ទាំងនោះ​មើលឃើញ​ថា ពលរដ្ឋ​កម្ពុជា​ទន្ទឹង​រង់ចាំ​តែ​ឱកាស​សម្រាប់តែ​ការផ្លាស់ប្តូរ​ប៉ុណ្ណោះ។

បើទោះជា​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់អំណាច​របស់​លោក​បន្ត​យុទ្ធនាការ​បង្ក្រាប និង​រឹតត្បិត​លំហ​សិទ្ធិ​ពលរដ្ឋ និងសិទ្ធិ​នយោបាយ​អស់រយៈពេល​​ជាង ៥ឆ្នាំ​មកហើយ​យ៉ាងណាក៏ដោយ ក៏សន្ទុះ​នៃ​ការចង់បាន​ការផ្លាស់ប្តូរ និង​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​នៅ​កម្ពុជា​នៅតែ​មិនប្រែប្រួល​នោះទេ។ ក៏ប៉ុន្តែ សន្ទុះ​នេះ​រឹតតែ​កើនឡើង​ពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មូលដ្ឋាន។ នេះគឺជា​ការវាយតម្លៃ និង​ការរំពឹង​ទុក​របស់​ក្រុមអ្នកវិភាគ​នយោបាយ​មួយ​ចំនួន​សម្រាប់​ឆ្នាំថ្មី ឆ្នាំខាល​នេះ។


អ្នកសិក្សាស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយបណ្ឌិត សេង សារី មើលឃើញថា សម្រាប់ឆ្នាំថ្មីនេះ សន្ទុះ​នៃ​ការគាំទ្រ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា កើនឡើងជាងមុន ដោយសារតែ​ពលរដ្ឋ​មាន​ភាពឆ្លាតវៃ៖ «ពលរដ្ឋ​បច្ចុប្បន្ន​នេះ គាត់មាន​ភាព​ឆ្លាតវៃ​ជាងមុន។ ទោះបី​គាត់បង្ហាញ​ពី​ភាពស្ងៀមស្ងាត់​ច្រើន ក៏ប៉ុន្តែ សកម្មភាព​ខាងក្នុង​នៃការគាំទ្រ​ចរន្ត​ប្រជាធិបតេយ្យ​ហ្នុង​កើនឡើង។ ដូច្នេះ ខ្ញុំគិតថា ជារួម ជា​ទស្សនៈ​របស់​ខ្ញុំ ខ្ញុំ​គិត​ថា ចរន្ត​នៃ​ពលរដ្ឋ​គាំទ្រ​ប្រជាធិបតេយ្យ​ហ្នុង កើនឡើង​ជាងមុន​នៅក្នុង​ឆ្នាំ២០២២ និង​ឆ្នាំ២០២៣​នេះ»។

ការវាយតម្លៃនេះ ក៏ត្រូវ​អ្នកវិភាគ​នយោបាយ​កម្ពុជា​ម្នាក់ទៀត គឺបណ្ឌិត សូ ណារ៉ូ ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​សហរដ្ឋអាមេរិក មើលឃើញ​ស្រដៀងគ្នា​នេះដែរ។ លោក​ពន្យល់​​ថា ការមិនចេះ​រីងស្ងួត​នៃ​សន្ទុះ​របស់​ពលរដ្ឋ​ដែល​ចង់បាន​លទ្ធិប្រជាធិបតេយ្យ​នេះ គឺដោយសារតែ​ពលរដ្ឋ​នៅកម្ពុជា​ភាគច្រើន​បាន​រងគ្រោះ​ដោយ​អំពើអយុត្តិធម៌​សង្គម​ជាច្រើន​រាប់មិនអស់​ក្រោម​ការគ្រប់គ្រង​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​សព្វថ្ងៃនេះ ក្នុងនោះមាន​ដូចជា​ករណី​រំលោភដីធ្លី អំពើជិះជាន់កេងប្រវ័ញ្ច ការបំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ និង​អំពើពុករលួយ​ជាដើម៖ «ថ្នាក់មូលដ្ឋាន ប្រជាពលរដ្ឋ​នៅតែមាន​ទឹកចិត្ត នៅតែមាន​ការស្រលាញ់​ចំពោះ​ចរន្ត​ប្រជាធិបតេយ្យ ចរន្តជាតិនិយម ហើយ​ជាពិសេស​គឺ​ប្រជាពលរដ្ឋ​នៅតែ​ចិញ្ចឹមចិត្ត​ក្នុងការគាំទ្រ ក៏ប៉ុន្តែ​ដោយសារ​សម្ពាធ​គាបសង្កត់ ក៏ដូចជា​ការគ្រប់គ្រង​ដោយ​បាតដៃ​ដែក​របស់ ហ៊ុន សែន នេះ ធ្វើឱ្យ​ពួកគេ​លាក់កំបាំង​នូវ​ឆន្ទៈ​របស់​ខ្លួន​នៅក្នុង​បេះដូង​ក្នុងចិត្ត​របស់​ពួកគេ។ គេ​មិនហ៊ាន​បញ្ចេញ​មកទេ ក៏ប៉ុន្តែ បើសិនជា​ជួប​ជួបនា​ឱកាស​ដ៏ល្អ ជួបនៅ​ឱកាស​ឧទាហរណ៍​ដូចករណី​ឆ្នាំ២០១៣អញ្ចឹង គឺចរន្ត​ប្រជាជន​នឹង​ផុសឡើងវិញ​ដដែលទេ»។

ក៏ប៉ុន្តែ ទន្ទឹមនឹង​សន្ទុះ​គាំទ្រ​ប្រជាធិបតេយ្យ និង​ការចង់បាន​ការផ្លាស់​ប្តូរ​របស់​ពលរដ្ឋ​កម្ពុជា​នៅតែ​មិនប្រែប្រួល​ដូច្នេះ បណ្ឌិត សូ ណារ៉ូ ក៏​មើលឃើញ​ដែរថា ដោយ​សារ​តែ​​ការបែកបាក់​គ្នា​របស់​ក្រុមអ្នកនយោបាយ​បក្សប្រឆាំង ខណៈ​គណបក្ស​ប្រឆាំង​ធំជាងគេ ​គឺគណបក្ស​សង្គ្រោះជាតិ​នៅតែមិន​អាច​រស់ឡើងវិញ​បាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​គណបក្ស​កាន់អំណាច​នឹង​នៅតែ​អាច​មាន​លទ្ធភាព​យកឈ្នះ​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិទី៥​ក្នុងឆ្នាំនេះ​បានដដែល។ ក៏ប៉ុន្តែ លោកថា ជ័យជម្នះ​នេះ ជា​ជ័យជម្នះ​ដែល​គ្មាន​ការសាទរ​ពី​ពលរដ្ឋ និង​គ្មាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ស្របពេលដែល​គ្មានការកែប្រែ​លក្ខខណ្ឌ​នៃការបោះ​ឆ្នោត ឬសមាសភាព​របស់​​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត និង​បរិយាកាស​នយោបាយ​មិនប្រសើរ៖ «អញ្ចឹង ការណ៍​ដែល​ឆ្នាំថ្មីនេះ រដូវបោះឆ្នោត​ទាំងបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​នៅខែ៦ ក៏ដូចជា​នៅពេល​ខាងមុខទៀត មួយឆ្នាំក្រោយមក​គឺ​បោះឆ្នោត​ជាតិ គឺ​បើស្ថានការណ៍​តាម​របៀបហ្នុង គឺ​គណបក្ស​ប្រជាជន​នៅតែ​ឈ្នះ ប៉ុន្តែ​ឈ្នះ​ក្នុង​លក្ខណៈជា​ការមិនបាន​ទទួលស្គាល់​ជាលក្ខណៈ​ទូលំទូលាយ​ជា​អន្តរជាតិទេ ពីព្រោះជា​ការបោះឆ្នោត​មិនមាន​សេរី មិនមាន​ត្រឹមត្រូវ មិន​យុត្តិធម៌ ហើយមាន​ការគាបសង្កត់​គ្រប់បែប​យ៉ាង។ មានការលេងល្បែង​ក្រោមតុ លេងល្បែង​មិនសុចរិត ដើម្បី​ធ្វើយ៉ាងណា​ទាញយកតែ​ខាងឈ្នះ​សម្រាប់​តែ​​ខ្លួន​ឯង។ អញ្ចឹង​ជា​ការឈ្នះមួយ​ដែលគ្មាន​អំណរសាទរ​ពី​ប្រជាពលរដ្ឋ​ទូទៅ ហើយ​សហគមន៍​អន្តរជាតិ​ក៏មិនចង់ឃើញ​ការឈ្នះ​របៀបហ្នុងដែរ»។

រីឯ អ្នកវិភាគ​នយោបាយ​មួយរូបទៀត គឺលោក គឹម សុខ ដែលបច្ចុប្បន្ន​កំពុង​ភៀសខ្លួន​រស់នៅ​ប្រទេសហ្វាំងឡង់ (Finland) ដោយសារ​តែ​​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​​រដ្ឋាភិបាល​ក្រុងភ្នំពេញ លោកយល់ថា ក្នុងឆ្នាំថ្មីនេះ លោក ហ៊ុន សែន នឹង​យកលេស​នៃ​ការបោះឆ្នោត​ឃុំសង្កាត់​ខាងមុខនេះ ទៅ​ប្រាប់​សហគមន៍​អន្តរជាតិ​​ថា កម្ពុជា​មាន​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់មូលដ្ឋាន ដើម្បី​ចង់បាន​ការបន្ធូរបន្ថយ​សម្ពាធ​ពី​អន្តរជាតិ៖ «ក្នុងឆ្នាំថ្មី​ប្រពៃណីជាតិ​នេះ អ្នកដែលសម​បំណងជាងគេ​ គឺលោក ហ៊ុន សែន។ មិនមែន​អ្នកនយោបាយ​ដែល​តស៊ូ​ដើម្បី​ប្រជាធិបតេយ្យ ហើយ​ក៏មិនមែន​ប្រជាជាតិ​ខ្មែរដែរ។ ពីព្រោះ​ឆ្នាំថ្មី គណបក្ស​ភ្លើងទៀន​នឹងចូលរួម​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ ជាការបោះឆ្នោត​ក្នុងស្ថានភាព​ដែលពុំមាន​ដំណោះស្រាយ​នយោបាយ​បន្តិចសោះ។ អ្វីៗ​ស្ថិតនៅ​ក្នុងការចាត់ចែង​របស់​គណបក្ស​ប្រជាជនកម្ពុជា ១០០ភាគរយ។ ដូច្នេះ​គឺជា​ការចង់បាន​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន។ ក្រោយការបោះ​ឆ្នោត​​ក្នុង​ឆ្នាំថ្មីនេះ ពេលដែល​គណបក្ស​ភ្លើងទៀន​បាន​អាសនៈ​ខ្លះ​នៅ​ក្រុមប្រឹក្សា​ឃុំសង្កាត់ គណបក្ស​ប្រជាជន និង​លោក ហ៊ុន សែន បានលេស​សមទំនងមួយ​ទៅ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា កម្ពុជា​លែងជា​ឯកបក្ស​ហើយ​នៅ​ក្របខណ្ឌ​មូលដ្ឋាន។ ដូច្នេះ វាជួយ​ឱ្យ​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា ថយ​សម្ពាធ ​អាច​ដកដង្ហើម​កាន់តែ​ស្រួល​ក្នុងការបន្ត​អំណាច​របស់​គាត់»។

លោក គឹម សុខ ចង់ឃើញ​ក្រុមអ្នកប្រជាធិបតេយ្យ​គួរគិតឡើងវិញ​ពី​ការរៀបចំ​បណ្តាញ​នៅ​ថ្នាក់មូលដ្ឋាន និង​រក្សា​ផ្នត់​គំនិតស្មារតី​នៃការធ្វើការរួមគ្នាជាធ្លុងមួយ​តស៊ូ​​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ជាលក្ខណៈ​យូរអង្វែង។

ការតស៊ូ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ដ៏យូរអង្វែង​នៅ​កម្ពុជានេះ ក៏ត្រូវ​បណ្ឌិត សេង សារី វាយតម្លៃថា កំពុងតែ​មាន​ភាពប្រែប្រួល​ក្នុង​ចំណោម​អ្នកនយោបាយ​ជំនាន់ថ្មី ដែល​មិនជ្រើសរើស​យកវិធីហិង្សា ឬកម្លាំងបាយ​ក្នុងការ​ដោះស្រាយ​បញ្ហា៖ «បើសិនជា​យើងមើល​ក្នុង​មុំ​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​នយោបាយ​នៅកម្ពុជា យើងឃើញ​ថា​ វិធីសាស្ត្រ​ក្នុងការដោះស្រាយ​បញ្ហា​របស់​អ្នកនយោបាយ​ជំនាន់មុន តែងតែ​ប្រើអំពើហិង្សា​ក្នុង​ការដោះស្រាយ​បញ្ហា ឬក៏ប្រើ​កម្លាំងបាយ​ក្នុងការដោះស្រាយ​បញ្ហា។ តែបើ​យើងមើល​វិធីសាស្ត្រ​របស់​មនុស្ស​ជំនាន់ថ្មី យើងឃើញ​មាន​ការប្រែប្រួល។ អញ្ចឹង ខ្ញុំ​សង្ឃឹមថា បន្តិចម្តងៗ នយោបាយ​កម្ពុជា​នឹង​ដើរនៅលើ​ផ្លូវមួយ​ដែល​ត្រឹមត្រូវ»។

សម្រាប់​ឆ្នាំថ្មី ឆ្នាំខាលនេះ មាន​ព្រឹត្តិការណ៍​នយោបាយ​សំខាន់មួយ​កើតឡើង​នៅ​កម្ពុជា ដែលនោះ​គឺការបោះឆ្នោត​ឃុំសង្កាត់។ ការបោះឆ្នោត​នេះ ប្រព្រឹត្តទៅ​នៅថ្ងៃទី៥ ខែមិថុនា ខណៈ​មាន​គណបក្សនយោបាយ​ចំនួន​១៧គណបក្ស​ប្រកាស​ចូលរួម តែពុំមាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិឡើយ។ ការបោះឆ្នោត​នេះ​ធ្វើឡើង​ក្រោម​ការវាយតម្លៃ​ថា បរិយាកាស​នយោបាយ​នៅ​កម្ពុជា​នៅតែ​រងនូវ​ការរឹតត្បិត និង​គ្មាន​ភាពប្រសើរ ស្របពេលដែល​អ្នកនយោបាយ​បក្ស​ប្រឆាំង​បន្តរងការចោទប្រកាន់ និង​ចាប់ដាក់គុក​ឥតស្រាកស្រាន។ ទន្ទឹមនឹងនេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅតែ​រងការរិះគន់ថា ខ្វះឯករាជ្យ ពុំអព្យាក្រឹត្យ និង​​ជា​ឧបករណ៍​ចាំប្រថាប់ត្រា​ឱ្យ​គណបក្សកាន់អំណាច ដោយសារតែ​សមាជិក​ជាន់ខ្ពស់​របស់ គ.ជ.ប សុទ្ធតែ​ជាមនុស្ស​របស់​បក្ស​កាន់អំណាច និងគ្មាន​តំណាង​មក​ពី​គណបក្សប្រឆាំង ឬសង្គមស៊ីវិល​ឡើយ៕

3 comments:

Anonymous said...

Re KC’s comment - 100% with you. Khmer’s rules vs Viet’s hypocrisies... That’s the facts of life for a century or more now?

Anonymous said...

More than a century had passed, what had Cambodia gained and/or lost? Can anybody tell me the truth?

Anonymous said...

Cambodia has lost alot, maybe everything within time. It is because of the evil Yuon and even the chinese. Cambodia is becoming alot like thailand. Do you how many chinese are in thailand? Over 10 million and growing. The exact number probably is alot higher. Even the thai king doesn't live in thailand that much. Spent all his time in Germany. There are also alot of vietnamese in thailand too but the numbers are obscure. One is even playing for thailand soccer. Thais are pathetic people. They always want to be white, or chinese or some other people. What has Cambodia lost?...Everything, sooner or later. What has Cambodia gain?...Like thailand, it has gain alot of chinese and evil Yuon 'settlers'. Very sad.