Thursday, 4 August 2022

លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដោះ​ស្រាយ​បញ្ហា​ភូមា ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្មាន​ភាព​ជឿនលឿន​ទេ


Khmer Circle

Soneone who is used to 'solving' problems by the guns and can't even sort out the mess in his own backyard?

It's like sending Adolf Hitler to Democratic Kampuchea in the seventies to persuade Pol Pot to end the mass killings there...

^^^

ដោយ មាន ឫទ្ធិ
2022.08.03

លោក ហ៊ុន សែន ទទួល​ស្គាល់​ថា ការ​ដោះ​ស្រាយ​បញ្ហា​ភូមា ដែល​លោក​ធ្វើ​ជា​ប្រធាន​អាស៊ាន​គ្មាន​ភាព​ជឿនលឿន​ទេ

លោក ហ៊ុន សែន ជួប​​លោក មីន អ៊ុងលាំង (Min Aung Hlaing) មេដឹកនាំ​រដ្ឋ​ប្រហារ​យោធា​ភូមា តាម​វីដេអូ កាលពី​ខែមករា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

 

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​ប្រធាន​អាស៊ាន​ប្ដូរ​វេន លើក​ឡើង​ថា ជម្លោះ​នយោបាយ​នៅ​ភូមា (Myanmar) កាន់តែ​ធ្ងន់ធ្ងរ​ហើយ ប៉ុន្តែ ក្នុង​នាម​លោក​ជា​ប្រធាន​អាស៊ាន លោក​មិន​បាន​បង្ហាញ​ចំណាត់​ការ​ណា​មួយ​លើ​របប​យោធា​ភូមា​ឡើយ។ អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ​ជំរុញ​ទៅ​ប្រទេស​សមាគម​អាស៊ាន និង​ប្រទេស​ពាក់ព័ន្ធ​គួរ​យក​ឱកាស​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ដាក់​ចេញ​វិធានការ​តឹងរ៉ឹង លើ​របប​យោធា​ភូមា។

អ្នក​ជំនាញ​កិច្ចការ​អន្តរជាតិ លើក​ឡើង​ថា អាស៊ាន និង​ភាគី​ពាក់ព័ន្ធ មិន​គួរ​រក្សា​ភាព​ស្ងៀម​ស្ងាត់​លើ​មេ​ដឹកនាំ​របប​យោធា​ភូមា​នោះ​ទេ។ ក្រុម​អ្នក​ឃ្លាំមើល​ថា បើ​អាស៊ាន​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ អាស៊ាន​គួរ​ប្រមូល​មតិ​រួម​មួយ ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ​ឲ្យ​អន្តរាគមន៍​ករណី​អំពើ​ហិង្សា និង​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា។



ការ​លើក​ឡើង​បែប​នេះ ក្រោយ​ពេល​ប្រធាន​អាស៊ាន​ប្ដូរ​វេន លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​ស្គាល់​ថា លោក​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​ភូមា គ្មាន​ភាព​ជឿនលឿន​ទេ។ លោក ហ៊ុន សែន បាន​ត្រឹម​អួតអាង​ថា ការ​ដោះ​ស្រាយ កន្លង​មក​ការ​ផ្ដល់​ជំនួយ​មាន​ការ​រីក​ចំរើន។ ទោះ​យ៉ាង​ណា​ក្ដី លោក​អះអាង​ថា ប្រសិន​បើ​របប​យោធា​ភូមា ប្រហារ​ជីវិត​លើ​សកម្មជន​ប្រជាធិបតេយ្យ​ត​ទៅ​ទៀត លោក​នឹង​បង្ខំ​ចិត្ត​គិតគូរ​ឡើង​វិញ អំពី​តួនាទី​របស់​អាស៊ាន ចំពោះ​កិច្ច​ព្រមព្រៀង ៥ចំណុច​របស់​អាស៊ាន៖ «សភាពការណ៍​នៅ​ពេល​នេះ​ប្រែប្រួល​ខ្លាំង ដែល​អាច​និយាយ​បាន​ថា កាន់តែ​អាក្រក់​ជាង​មុន​ការ​ព្រមព្រៀង​ឯកច្ឆន្ទ​ប្រាំ​ចំណុច​ទៅ​ទៀត ក្រោយ​ពី​ការ​អនុវត្ត​ទោស​ប្រហារជីវិត​សកម្មជន​បក្សប្រឆាំង៤រូប កម្ពុជា​ក៏​ដូចជា​រដ្ឋ​សមាជិក​អាស៊ាន​ទាំង​អស់ ខកចិត្ត និង​រន្ធត់​យ៉ាង​ក្រៃលែង ចំពោះ​ការ​ប្រហារ​ជីវិត​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ»។

លោក ហ៊ុន សែន លើក​ឡើង​ដូច្នេះ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី៥៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ថ្ងៃ​ទី៣ ខែសីហា។ ការ​ថ្លែង​របស់​លោក ហ៊ុន សែន ពេល​នេះ​ហាក់​ខុស​គ្នា​ឆ្ងាយ កាល​ពី​លោក​ទើប​ឡើង​អង្គុយ​កៅអី​ប្រធាន​អាស៊ាន​ថ្មីៗ កាល​ពី​ដើម​ឆ្នាំ២០២២។ ពេល​នោះ​លោក ហ៊ុន សែន ប្រកាស​តាំង​ខ្លួន​ថា ជា​អ្នក​ពូកែ​ចរចា​រក​ដំណោះស្រាយ ហើយ​លោក​ថា នឹង​យក​បទ​ពិសោធន៍​ដែល​មាន ដើម្បី​ទៅ​ចរចា​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​ភូមា។

អ្នក​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេត​ឃើញ​ថា របប​យោធា​ភូមា មិន​ដែល​យក​ចិត្ត​ទុក​គោរព​គោលការណ៍​ឯកច្ឆន្ទ ៥ចំណុច របស់​អាស៊ាន ដើម្បី​បញ្ចប់​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា​នោះ​ទេ។ លោក​យល់​ថា អាស៊ាន​គួរ​មាន​វិធានការ​មិន​អនុញ្ញាត​ឱ្យ​គ្រប់​រដ្ឋមន្ត្រី​នៃ​របប​យោធា​ភូមា​ចូលរួម​រាល់​កិច្ចប្រជុំ​អាស៊ាន​ឡើយ។ លោក​លើក​ឡើង​ដូច្នេះ ព្រោះ​លោក​សង្កេត​ឃើញ​ថា ការ​ប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន​កាល​ពី​ពេល​ថ្មីៗ នេះ កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​បាន​អនុញ្ញាត​ឱ្យ​រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​របប​សឹក​ភូមា ចូលរួម​ប្រជុំ៖ «ប្រធាន​អាស៊ាន​កម្ពុជា ហ្នឹង​គួរ​តែ​ពង្រីក​វិសាលភាព នៃ​ការ​ជជែក ឬ​ក៏​ចរចា ពី​ភាគី​ពាក់ព័ន្ធ​របស់​ភូមា ឧទាហរណ៍​ថា រដ្ឋាភិបាល​រួបរួម​ជាតិ​ភូមា​ហ្នឹង ដែល​ជា​រដ្ឋាភិបាល​ហ្នឹង​គួរ​ចាប់​ផ្ដើម​ជជែក​ខ្លះ​កុំ​ឲ្យ​រដ្ឋាភិបាល​យោធា​ហ្នឹង គិត​ថា ខ្លួន​ឯង​ជា​តំណាង​ភូមា​ផ្ដាច់​មុខ​ពេក អ៊ីចឹង​រដ្ឋាភិបាល​យោធា មិន​ជជែក​រក​វិធីសាស្ត្រ ដើម្បី​ដោះ​ស្រាយ​បញ្ហា​សន្តិភាព​នៅ​ភូមា​ទេ​បាទ»។

ស្រដៀង​គ្នា​នេះ​ដែរ អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា យល់ថា គួរ​ដល់​ពេល​ប្រធាន​អាស៊ាន និង​ប្រទេស​សមាជិក​អាស៊ាន បង្ហាញ​ចំណាត់​ការ​ណា​មួយ​លើ​មេ​ដឹកនាំ​នៃ​របប​យោធា​ភូមា។ លោក​បន្ត​ថា អាស៊ាន​គួរ​ពិនិត្យ​ឡើង​វិញ​នូវ​គោលការណ៍​ប្រាំ​ចំណុច​របស់​ខ្លួន​ថា របប​យោធា​ភូមា អនុវត្ត​បាន​កម្រិត​ណា។ លោក​យល់​ថា បើ​អាស៊ាន​មិន​អាច​រក​ដំណោះស្រាយ​បញ្ហា​នៅ​ភូមា​បាន​ទេ អាស៊ាន​គួរ​រួម​គ្នា​ស្នើ​ទៅ​អង្គការ​សហប្រជាជាតិ ដោះ​ស្រាយ​ជម្លោះ​នយោបាយ និង​រំលោភ​សិទ្ធិមនុស្ស​នេះ៖ «គួរ​តែ​មាន​វិធានការ​ណា​មួយ ដើម្បី​ជា​ព្រមាន ដើម្បី​កុំ​ឲ្យ​មាន​ការ​រំលោភ​បំពាន​បែប​ហ្នឹង មាន​ហិង្សា​បែប​ហ្នឹង​សម្លាប់​ជន​ស្លូតត្រង់​បែប​ហ្នឹង អ៊ីចឹង​យើង​គិត​ថា មិន​មាន​វិធានការ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អ្នក​ដឹកនាំ​បែប​កុម្មុយនិស្ត ឬ​ក៏​ផ្ដាច់ការ​ហ្នឹង​ចេះ​តែ​ប្រើ​វិធី​ហ្នឹង​ទៅ​ធ្វើ​ទុក្ខ​បុក​ម្នេញ ប្រជាពលរដ្ឋ ឬ​អ្នក​នយោបាយ​ជំទាស់​តាម​អំពើ​ចិត្ត​បន្ត​ទៀត​បាន»។

ទាក់ទង​ការ​លើក​ឡើង​របស់​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​ជំនាញ​នយោបាយ​អន្តរជាតិ​ពេល​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ប្រតិកម្ម​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សន្ទរី បាន​ទេ នៅ​ថ្ងៃ​ទី៣ ខែសីហា។

រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ កិច្ច​ព្រមព្រៀង​ឯកច្ឆន្ទ ៥ចំណុច​របស់​អាស៊ាន រួម​ទាំង​កិច្ច​ខិតខំ​របស់​មេ​ដឹក​នាំ​កម្ពុជា​ផង ដើម្បី​ជួយ​ឱ្យ​ប្រទេស​ភូមា​ឲ្យ​វិល​ត្រឡប់​ទៅ​រក​ប្រជាធិបតេយ្យ និង​ប្រក្រតី​ភាព​វិញ​នោះ មិន​ទាន់​ទទួល​បាន​ជោគជ័យ​នោះ​ទេ។ ថ្មីៗ នេះ របប​យោធា​ភូមា​ថែម​ទាំង​បាន​ប្រហារ​ជីវិត​អ្នក​ទោស​នយោបាយ​ភូមា​ចំនួន ៤នាក់ ក្នុង​នោះ​ម្នាក់​ជា​អតីត​តំណាង​រាស្ត្រ​របស់​គណបក្ស​សម្ព័ន្ធ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (NLD) និង​សកម្មជនប្រជាធិបតេយ្យល្បីឈ្មោះ៣នាក់ទៀត។

ត្រឡប់​មក​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ការ​ចាប់​ផ្ដើម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ថ្ងៃ​ទី៣ ខែសីហា ចែក​ចេញ​ជា​ពីរ​ផ្នែក​សំខាន់ៗ ពេល​ព្រឹក​ជា​កិច្ចប្រជុំ​ទូទៅ ចំណែក​ពេល​រសៀល​ជា​កិច្ចប្រជុំ​ចង្អៀត។

អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន លោក គង់ ភោក ឱ្យដឹងថា កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ប្រមុខការទូតទាំងអស់បានឯកភាពគ្នាលើបញ្ហាសំខាន់ៗចំនួន៤។ បញ្ហាទាំងនោះរួមមានដូចជា៖ ការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត (East Timor) ដែលប្រទេសសមាជិកអាស៊ានជំរុញឱ្យលេខាធិការដ្ឋានអាស៊ានពន្លឿនចំពោះការវាយតម្លៃរួម ហើយដាក់ឲ្យក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដើម្បីពិចារណានៅខែវិច្ឆិកា។ បញ្ហាទីពីរ លោក គង់ ភោក អះអាង​ថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ បញ្ហាទីបី គឺការចូលជាសមាជិកសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) លោកថាកិច្ចប្រជុំបានស្វាគមន៍មិត្ត និងប្រទេសដៃគូដទៃទៀតសរុបចំនួន៦ ក្នុងការចូលជាសមាជិកនៃសន្ធិសញ្ញានេះ ដែលក្នុងនោះមានប្រទេសដាណាម៉ាក (Denmark) ក្រិក (Greece) ហូឡង់ ​(The Netherlands)​ អូម៉ង់​ (Oman) រដ្ឋកាតា (Qatar) និងប្រទេសអារ៉ាប់ អេមីរ៉ាត់ រួម (UAE)។ លោកបញ្ជាក់ថា ការចូលជាសមាជិក TAC គឺជាលក្ខខណ្ឌអប្បបរមាដើម្បីក្លាយជាដៃគូរបស់អាស៊ាន។ បើតាមលោក គង់ ភោក បញ្ហាចុងក្រោយដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សា គឺពាក់ព័ន្ធនឹងការផ្តល់ឋានៈដៃគូសន្ទនាតាមវិស័យជាមួយអាស៊ានដល់ប្រទេសអារ៉ាប់ អេមីរ៉ាត់ រួម និងប្រេស៊ីល ជាដើម។ ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានអនុម័តសំណើរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាណាដា (Canada) និងអាស៊ាន សហភាពអឺរ៉ុប (EU) ការពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ ដទៃទៀតដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពឆ្នាំ២០៣០ ផែនទីបង្ហាញផ្លូវបំពេញបន្ថែមរវាងគោលដៅអភិវឌ្ឍន៍ SDG នេះ និងចក្ខុវិស័យអាស៊ាន ការពិនិត្យមើលការឆ្លើយតបចំពោះកូវីដ១៩ ការគ្រប់គ្រងគ្រោះមហន្តរាយ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។

ក្រៅពីក៏មានកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏មានកិច្ចប្រជុំរដ្ឋមន្ត្រីប្រទេសដៃគូអាស៊ាន ជិត៤០ប្រទេស ក្នុងនោះក៏មានរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាច រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ជាដើម។

សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២ ខែសីហា ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) នឹងលើកពីទំនាក់ទំនងរវាងកម្ពុជា-អាម៉េរិក និងក្របខណ្ឌអាម៉េរិក-អាស៊ាន។ ចំពោះបញ្ហាកម្ពុជា លោក អែនតូនី ប្ល៊ីងខិន ក៏បានលើកឡើង បញ្ហាមូលដ្ឋានកងទ័ពចិននៅកំពង់ផែខេត្តព្រះសីហនុ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាដើម៕

2 comments:

Anonymous said...

Ah Hun Sen is great at complying to his master Yuon's commands. That what he was born for.

Anonymous said...

Two of the three worst evils on earth. The 3rd one is Ah Chrouk Kim Junk Un.