Khmer Circle:
Swimming with the tide, riding on the wave, bending with the wind ... these are the norms for many of Asia’s leaders, but none has gone as far as Cambodia's and met with the scale of the tragedy for their people and nation's compromised self-destiny as witnessed in Cambodia.
Even Hun Sen's former adversaries credit him for "keeping the country at peace". The same thing has been said of Sihanouk whose dedication towards his nation and fine sentiment for "my beloved Khmer people" had failed to match with the realities his actions and recklessness brought upon them.
It’s all part and parcel of real politik, though.
^^^
ដោយ មាន ឫទ្ធិ
2022.08.09
លោក ហ៊ុន សែន និងលោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រិការបរទេសចិន ក្នុងជំនួបមួយ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ប្រទេសចិនកុម្មុយនិស្តបានសម្រេចបន្តធ្វើសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ (Taiwan) ដោយគ្មានកាលកំណត់ ដើម្បីឆ្លើយតបប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ កាលពីពេលថ្មីៗ។ ការបន្តធ្វើសមយុទ្ធយោធារបស់ចិននេះ កំពុងធ្វើឱ្យសភាពការណ៍នៅតំបន់ច្រកសមុទ្រតៃវ៉ាន់កើនកម្ដៅខ្លាំង និងធ្វើឱ្យប្រទេសក្នុងតំបន់ រួមទាំងកម្ពុជាផង ព្រួយបារម្ភយ៉ាងខ្លាំង។ តើកម្ពុជាគួរប្រកាន់ជំហរបែបណា ដើម្បីបញ្ចៀសពីហានិភ័យនៃការធ្លាក់ចូលក្នុងអន្ទាក់ជម្លោះភូមិសាស្ត្រនយោបាយ ប្រសិនបើចិនសម្រេចលើកទ័ពឈ្លានពានដណ្តើមយកអធិបតេយ្យរបស់កោះតៃវ៉ាន់មកគ្រប់គ្រង នាពេលខាងមុខនេះ?
ភ្លាមៗ ក្រោយពីមានដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកាន់កោះតៃវ៉ាន់ កាលពីដើមខែសីហានេះ ទាំងរដ្ឋាភិបាលកម្ពុជា និងទាំងគណបក្សកាន់អំណាច ដែលជាមិត្តដែកថែបរបស់ចិនបានឈានមុខគេក្នុងការចេញសេចក្ដីថ្លែងការណ៍សម្ដែងក្ដីបារម្ភ និងប្រកាសសាជាថ្មីគាំទ្រគោលនយោបាយចិនតែមួយ «ដោយឥតងាករេ»។
ក្រុមអ្នកជំនាញកិច្ចការអន្តរជាតិព្រមានថា ប្រសិនបើប្រទេសចិនកុម្មុយនិស្ត ឈានទៅបើកការវាយប្រហារណាមួយ ដើម្បីដណ្ដើមយកកោះតៃវ៉ាន់ មិនខុសពីរុស្ស៊ីឈ្លានពានអ៊ុយក្រែននោះ នោះការប្រកាន់យកគោលនយោបាយចិនតែមួយដោយឥតងាករេនេះ អាចនឹងធ្វើឲ្យកម្ពុជាប្រឈមនឹងបញ្ហាខ្លាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ។ បើទោះបីជាពួកគេយល់ថា លទ្ធភាពដែលចិនអាចឈ្លានពានកោះតៃវ៉ាន់ដោយប្រើកម្លាំងយោធាទំនងជានឹងមិនអាចកើតមានឡើងនាពេលនេះក៏ដោយ ក៏នេះមិនមែនមានន័យថា សង្គ្រាមដណ្ដើមយកតៃវ៉ាន់ពីសំណាក់ប្រទេសចិន នឹងមិនកើតមាននោះទេ។ ក្នុងសេណារីយ៉ូបែបនេះ ពួកគេថា ជំហរគាំទ្រគោលនយោបាយចិនតែមួយ «ផ្កាប់មុខ» ងាយនឹងអូសទាញកម្ពុជាឲ្យធ្លាក់ចូលក្នុងជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាច។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា ពន្យល់ថា បើមានសង្គ្រាមនៅតៃវ៉ាន់មែន នោះសង្គ្រាមនេះខុសពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី (Russia)នៅអ៊ុយក្រែន (Ukraine)។ ខុសគ្នានៅត្រង់ថា សហរដ្ឋអាមេរិកនឹងចូលមកពាក់ព័ន្ធក្នុងសង្គ្រាមនេះដោយផ្ទាល់តាមរយៈការជួយរដ្ឋាភិបាលកោះតៃវ៉ាន់ប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសចិនដីគោក។ លោក ឯម សុវណ្ណារ៉ា ចង់ឃើញកម្ពុជាប្រកាន់ជំហរបែបបត់បែនមួយ នៅក្នុងសេណារីយ៉ូ ដែលមានសង្គ្រាមឈ្លានពានកោះតៃវ៉ាន់ពីសំណាក់ប្រទេសចិនកុម្មុយនិស្ត ដោយមិនត្រូវថ្កោលទោសប្រទេសទាំងឡាយណា ដែលប្រឆាំងនឹងចិននោះទេ៖ «ដូច្នេះ ករណីនេះ វាទាមទារឲ្យកម្ពុជាមាននយោបាយមួយឆ្លាតវៃបន្តិច ឬក៏បន្ទន់បត់បែនបន្តិច មិនថា ងាកមកលោកខាងលិចមកសហរដ្ឋអាមេរិកនោះទេ តែមានវិធានការមួយមិនបាច់គាំទ្រចិនផ្ដាច់មុខគ្រប់ពេលនោះទេ បានន័យថា ត្រូវចេះដកឃ្លា ឬក៏រកឱកាសនិយាយ ឬក៏ស្វែងរកសន្តិភាព។ ឈរខាងចិន តែកុំឲ្យមានការចាប់ថ្នាក់ រហូតដល់ប្រទេសលោកខាងលិចដាក់បន្ទុកមកលើកម្ពុជា»។
លោក ឯម សុវណ្ណារ៉ា យល់ឃើញថា ជំហរបត់បែនបែបនេះ នឹងធ្វើឲ្យកម្ពុជាអាចថែរក្សាឲ្យបាននូវទំនាក់ទំនងពាណិជ្ជកម្ម ទាំងជាមួយប្រទេសចិនកុម្មុយនិស្ត និងទាំងជាមួយសហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តរបស់ប្រទេសនេះ។
ស្រដៀងគ្នានេះដែរ អ្នកសិក្សាស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា មើលឃើញថា ប្រសិនបើមានសង្គ្រាមរវាងចិន និងកោះតៃវ៉ាន់មែន នោះគោលជំហរចិនតែមួយឥតងាករេរបស់កម្ពុជា អាចនឹងធ្វើឲ្យកម្ពុជាងាយនឹងរងគ្រោះផ្នែកសន្តិសុខ ជាមួយប្រទេស ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក ដូចជា វៀតណាម (Vietnam) សិង្ហបុរី (Singapore) ថៃ (Thailand) និងហ្វ៊ីលីពីន (Philippines) ជាដើម។ លោកថា ចិនអាចនឹងប្រើប្រាស់មូលដ្ឋានទ័ពសមុទ្ររាមនៅកម្ពុជា ដើម្បីទប់ទល់ជាមួយប្រទេសទាំងនោះ៖ «ជាការពិត បើសិនជាការចោទប្រកាន់ទាក់ទងនឹងមូលដ្ឋានទ័ពចិននៅដែនសមុទ្ររាម គឺជារឿងពិតមែន ខ្ញុំគិតថា បើសិនជាសង្គ្រាមផ្ទុះឡើងមែន ចិនអាចប្រើប្រាស់នូវមូលដ្ឋានទ័ពរបស់កម្ពុជានៅដែនសមុទ្ររាម ដើម្បីទប់ទល់ជាមួយនឹងវៀតណាម ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយចំនួនដែរ។ ដូច្នេះ វានឹងធ្វើឲ្យកម្ពុជាក្លាយជាសមរភូមិនៃការប្រយុទ្ធគ្នា ប្រកួតប្រជែងនៃសង្គ្រាម ឬក៏មនោគមវិជ្ជារវាងមហាអំណាច ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ។ ដូច្នេះ វាជារឿងគ្រោះថ្នាក់មែនទែនដែលធ្វើឲ្យកម្ពុជាដើរជាន់ទៅនឹងប្រវត្តិសាស្ត្រចាស់»។
លោក វណ្ណ ប៊ុនណា យល់ថា ក្នុងស្ថានភាពបែបនេះ កម្ពុជាគួរព្យាយាមអំពាវនាវឲ្យភាគីពាក់ព័ន្ធដោះស្រាយបញ្ហានៅតៃវ៉ាន់នេះ ដោយប្រើយន្តការអង្គការសហប្រជាជាតិ និងយន្តការតំបន់ដែលមានស្រាប់៖ «យើងអាចថា កម្ពុជាគាំទ្រនូវគោលនយោបាយចិនតែមួយ ដោយសារគោលនយោបាយនេះ មែនទែនទៅត្រូវបានគាំទ្រដោយមហាអំណាច សូម្បីតែសហរដ្ឋអាមេរិក ក៏ដូចជាសមាជិកអាស៊ានទាំងអស់ផងដែរ។ ក៏ប៉ុន្តែ កម្ពុជា បើទោះបីជាបង្ហាញគោលនយោបាយគាំទ្រចិនតែមួយ តែកម្ពុជាព្យាយាមអំពាវនាវឲ្យភាគីទាំងសង្ខាងដោះស្រាយដោយសន្តិវិធី ហើយអាចយកវេទិកាអាស៊ាន ជាអ្នកសម្របសម្រួល មានកិច្ចចរចាផងដែរ។ ប៉ុន្តែ គាំទ្រគោលនយោបាយចិនតែមួយនេះ មិនមែនមានន័យថា ឲ្យកម្ពុជាគាំទ្រការធ្វើសង្គ្រាមរបស់ចិន ជាមួយសហរដ្ឋអាមេរិកទេ។ គាំទ្រគោលនយោបាយចិនតែមួយក្នុងន័យនេះ គឺចង់សំដៅទៅលើឲ្យកម្ពុជាគិតថា តៃវ៉ាន់ និងចិនអាចជាប្រទេសតែមួយ ក៏ប៉ុន្តែ ទាក់ទងនឹងយន្តការដោះស្រាយជម្លោះរវាងចិន និងតៃវ៉ាន់ គឺឲ្យភាគីទាំងអស់ចរចាគ្នាដោយប្រើយន្តការអង្គការសហប្រជាជាតិ ឬក៏យន្តការផ្សេងទៀតសម្រាប់ជាការដោះស្រាយ»។
រដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែសីហា ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីនេះ។ រដ្ឋាភិបាលកម្ពុជាប្រកាសថា ខ្លួនប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ ហើយចាត់ទុកបញ្ហានានា ពាក់ព័ន្ធនឹងហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន និងជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។ រដ្ឋាភិបាលកម្ពុជាអំពាវនាវឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងនូវការបង្កហេតុ ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
ទន្ទឹមគ្នានេះ គណបក្សកាន់អំណាចក៏បានចេញនូវសេចក្ដីថ្លែងការណ៍ដាច់ដោយឡែក ក្នុងន័យគាំទ្រប្រទេសចិនកុម្មុយនិស្តស្រដៀងគ្នានេះដែរ។ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ប្រាប់ វិទ្យុអាស៊ីសេរីថា ប្រសិនបើឈានទៅដល់មានសង្គ្រាមនៅកោះតៃវ៉ាន់មែន គណបក្សរបស់លោកនៅតែប្រកាន់ជំហរគោលនយោបាយចិនតែមួយនេះដដែល ដោយចាត់ទុកបញ្ហានេះជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសចិន៖ «តាមពិត កម្ពុជាជាប្រទេសតូច មិនចង់ឱ្យមានសង្គ្រាមរវាងមហាអំណាច និងមហាអំណាចទេ ពីព្រោះដូចពាក្យខ្មែរនិយាយអ៊ីចឹង កាលណាដំរីជល់គ្នា វាល្អិតអីសម្រោចសង្អារឯណេះ ដូចជា បញ្ហារុស្ស៊ី និងអ៊ុយក្រែនអ៊ីចឹង យើងឃើញថា ជះឥទ្ធិពលដល់បណ្ដាប្រទេសនានា នៅលើពិភពលោក មិនថាប្រទេសធំ ឬប្រទេសតូចទេ សុទ្ធតែប៉ះពាល់ទាំងអស់...។ សង្គ្រាមបើសិនណាជាមានរវាងចិន និងតៃវ៉ាន់ អាហ្នុងជារឿងកិច្ចការផ្ទៃក្នុងរបស់ចិន មិនមែនសង្គ្រាមរវាងប្រទេសទាំងពីរទេ។ ត្រង់ប្រទេសណាយល់យ៉ាងម៉េច អាហ្នុងជានយោបាយរបស់ប្រទេសនោះ រៀងៗ ខ្លួន។ តែខ្ញុំយល់ថា ភាគច្រើនជាសមាជិកអង្គការសហប្រជាជាតិ ត្រូវតែប្រកាន់នូវគោលជំហរតាមអង្គការសហប្រជាជាតិហើយ ពីព្រោះថា តៃវ៉ាន់អត់មានជាសមាជិករបស់អង្គការសហប្រជាជាតិទេ មានតែចិនមួយទេ។ នៅលើពិភពលោក អត់មានចិនច្រើនទេ»។
ប្រទេសចិនកុម្មុយនិស្តបានប្រកាសបន្តធ្វើសមយុទ្ធយោធាដោយគ្មានកាលកំណត់បញ្ចប់ ដោយផ្តោតលើការប្រឆាំងនឹងនាវាមុជទឹក ក្រោយពីបានបញ្ចប់សមយុទ្ធយោធារយៈពេល ៤ថ្ងៃកន្លងទៅភ្លាមៗ ក្រោយដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកអ្នកស្រី ណេនស៊ី ផេឡូស៊ី (Nancy Pelosi) ទៅកោះតៃវ៉ាន់ ដែលស្មើនឹងការបិទខ្ទប់ចរាចរណ៍តាមផ្លូវសមុទ្រ និងអាកាសនៅកោះតៃវ៉ាន់។ ក្រសួងការពារជាតិតៃវ៉ាន់ឲ្យដឹងថា ចិនបានប្រើយន្តហោះចម្បាំងចំនួន ៣៩គ្រឿង និងនាវាចម្បាំងចំនួន ១៣គ្រឿងនៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់ក្នុងអំឡុងពេលធ្វើសមយុទ្ធកាលពីថ្ងៃចន្ទ ទី៨ ខែសីហា។ ជាការឆ្លើយតប នៅថ្ងៃអង្គារ ទី៩ ខែសីហា រដ្ឋាភិបាលកោះតៃវ៉ាន់បានបាញ់គ្រាប់ពិតជាច្រើនគ្រាប់ចេញពីឆ្នេរនៅភាគខាងត្បូង ជាផ្នែកមួយនៃការធ្វើលំហាត់សមយុទ្ធ ដើម្បីការពារកោះតៃវ៉ាន់ ដោយមានកងទ័ពចំនួន ៧០០នាក់។
អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត រ៉ូ វណ្ណៈ ថា កម្ពុជានឹងរងនូវការឃ្លាំមើល និងទទួលនូវការគំរាមកំហែងផ្នែកសន្តិសុខពីសម្ព័ន្ធមិត្តរបស់អាមេរិក ប្រសិនបើមានសង្គ្រាមផ្ទុះឡើងមែន ដែលលោកថា អាចនឹងវិវត្តទៅជាសង្គ្រាមលោកលើកទីបីតែម្ដង៖ «ខ្ញុំមើលឃើញថា ដោយសារតែកម្ពុជាស្នឹទ្ធជាមួយចិន អ៊ីចឹងអរិភាពទាំងឡាយណា ដែលកើតឡើងរវាងចិន និងសហរដ្ឋអាមេរិក យើងដឹងហើយថា នឹងទទួលរងនូវសម្ពាធពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងរូបភាពទ្រង់ទ្រាយណាមួយ។ មានន័យថា បញ្ហាសន្តិសុខរបស់កម្ពុជានឹងទទួលរងនូវការឃ្លាំមើល និងទទួលរងនូវការគំរាមកំហែងពីសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែរ ជាពិសេស គឺដៃគូយុទ្ធសាស្ត្ររបស់អាមេរិក គឺវៀតណាម។ យើងដឹងហើយថា វៀតណាម គឺច្បាស់ជាមានជំហរងាករេទៅរកសហរដ្ឋអាមេរិក ជាងចិននៅក្នុងក្របខ័ណ្ឌសន្តិសុខ»។
ពាក់ព័ន្ធនឹងការវាយតម្លៃថា តើមានលទ្ធភាពប៉ុណ្ណា ដែលប្រទេសចិនកុម្មុយនិស្តអាចនឹងបើកការវាយប្រហារឈ្លានពានយកកោះតៃវ៉ាន់ក្នុងស្ថានភាពបច្ចុប្បន្ននេះ អ្នកជំនាញកិច្ចការអន្តរជាតិមួយរូបទៀត គឺបណ្ឌិត អៀ សុផល ពន្យល់ថា យើងធ្លាប់បានគិតថា ប្រទេសរុស្ស៊ីដំបូងឡើយ នឹងមិនបើកការវាយប្រហារក្រោយការធ្វើសមយុទ្ធយោធាស្រដៀងគ្នានេះទេ។ ក៏ប៉ុន្តែ ក្រោយមក ប្រទេសនេះបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនយ៉ាងជាក់ច្បាស់។ លោកថា បញ្ហានៅត្រង់ថា ប្រទេសចិនបានបញ្ចេញប្រតិកម្មជ្រុល ប្រឆាំងទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកោះតៃវ៉ាន់។ លោកបន្តថា ប្រទេសចិនមិនគួរបង្កហេតុឲ្យមានការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមកយ៉ាងដូច្នេះទេ ដែលវាគួរតែកើតឡើងតែនៅពេលដែលកោះតៃវ៉ាន់ប្រកាស ឯករាជ្យតែប៉ុណ្ណោះ។ តែកោះតៃវ៉ាន់ មិនបានប្រកាសឯករាជ្យទេ ហើយវានឹងមិនកើតមានឡើងនោះទេ៕
1 comment:
This crazy dog Hun Sen really knows how to survive at the expense of Cambodia.
In effect, from 1979 to 2010, he had complied to all Yuon's orders, resulting to ceding land to the evil Vietnam, signing the 2005 supplemental treaty, allowing the flow of millions of Vietnamese into Cambodia, putting the triangle area under Vietnam's control, etc...
From 2010 to the present, due to his barbarous actions against Khmer people, his regime has lost so much support from the free world. He simply needs money to keep his government afloat and he turned for China's help. He owes so much money to China and became China's slave now.
This is Ah Hun Sen's principal: " Oss Ey Oss Touv, Kom Oy Teh Anh Oss AmNach".
Cambodia's future will be dark : how can Khmer people solve the problems with the millions of Vietnamese inside Cambodia ?
In addition, the land concession to the VIetnamese is presently impenetrable, the maritime border has shrunk greatly, etc...
And how can Khmer people pay China's debt ?
I need to bring up this question again: If you ask any person in the world who was barely finished 8th grade to accept the position as Foreign Minister of the country, will they accept it ?
I guarantee the answer would be NO, except Ah Chker Chkuot Hun Sen. This devil Hun Sen is so special. He was born to finish Cambodia off from existence. Everything that is Khmer will be gone after Ah Roleuy Hun Sen goes to hell to live with Ah Sdach Chkuot Sihanouk and Ah Ho Chi Minh.
Post a Comment