Wednesday, 17 August 2022

លោក សុន ឆ័យ ស្នើ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង

 

ដោយ អាស៊ីសេរី
2022.08.17
លោក សុន ឆ័យ ស្នើ​រដ្ឋាភិបាល​ដោះលែង​អ្នក​ទោស​នយោបាយ​បក្ស​ប្រឆាំង  
លោក សុន ឆ័យ ថ្លែងក្រោយ​ចេញ​ពី​សួរសុខទុក្ខ​មន្ត្រី​គណបក្ស​ប្រឆាំង នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី១៧ ខែ​សីហា ឆ្នាំ​២០២២។
 រូប៖ ពលរដ្ឋផ្ដល់ឱ្យ

 

មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​លោក ហ៊ុន សែន ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ឲ្យ​មាន​សេរីភាព​ឡើងវិញ ​ព្រោះ​ការ​ឃុំ​ខ្លួន​ពួក​គាត់​ក្នុង​ពន្ធនាគារ​ជិត​២ឆ្នាំ​មកនេះ​គឺជា​រឿង​អយុត្តិធម៌​មិន​សម​នឹង​កំហុស​ឡើយ។

ការ​អំពាវ​នាវ​បែប​នេះ ​គឺ​បន្ទាប់​ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន ​លោក សុន ឆ័យ ​និង​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​នយោបាយ​ លោក សំ សុគង់ ព្រមទាំង​មន្ត្រី​បក្ស​ភ្លើង​ទៀន​ផ្សេងទៀត ​បាន​ចូល​សួរសុខទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​ចំនួន ២៣​រូប នៅក្នុង​ពន្ធនាគារ​ព្រៃស ​នៅ​ព្រឹក​ថ្ងៃទី១៧ ​ខែ​សីហា។

No comments: