It's all fine preaching good speech and behaviour, but the thugs who are running the country and ruining it are not at all culturally equipped to appreciate such refinements. In fact, these fine specimens of people are more likely to understand the kind of unsavoury speech or language they are accustomed to which is often much worse than anything their rudest critics could manage to throw at them!
Of course, the oft-cited refrain that one should avoid those things one finds distasteful in others is all worthy and noble in a personal private context, but again we should not lose sight of realism or pragmatism in favour of refinements per se, especially, in politics and dealing with violent, bestial autocracy disguised as 'rule of law and order'.
An English author once noted that swearing or foul language is all that the poor oppressed masses could resort to when in frustration and discontentment.
'In my life this is what I have learned: the righteous perish in their righteousness; the wicked live long in their wickedness.'
-Hebrews

ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច និងក្រុមគ្រួសារត្រកូលហ៊ុន កំពុងគំរាមចាត់វិធានការទៅលើពលរដ្ឋម្នាក់នៅក្រៅប្រទេស ដែលរិះគន់លោក ហ៊ុន ម៉ាណែត តាមរយៈឃ្លីបវីដេអូថា ជាមនុស្សគ្មានសមត្ថភាព និងកាន់តួនាទីដោយសារលោក ហ៊ុន សែន ជាឪពុកលើកបន្តុប។ អតីតមន្ត្រីបក្សប្រឆាំងថា វប្បធម៌ការជេរប្រមាថនេះ ផ្ដើមចេញពីថ្នាក់ដឹកនាំបក្សកាន់អំណាច ដែលចូលចិត្តប្រើពាក្យសម្ដីអសុរោះជេរប្រមាថគំរាមកំហែងអ្នកដទៃជាសាធារណៈ។
ស្របពេលលោក ហ៊ុន សែន កំពុងញៀននឹងការប្រើប្រាស់វេទិកាសាធារណៈជេរប្រមាថ គំរាមកំហែងអ្នកគាំទ្រគណបក្សប្រឆាំង កាលពីថ្ងៃទី២៣ មករា នេះ មានការបង្ហោះឃ្លីបវីដេអូមួយ ប្រមាណ ១០នាទី របស់បុរសម្នាក់ក្នុងឯកសណ្ឋានជាកងទ័ពពាក់ផ្កាយ៣ ដែលនិយាយរិះគន់កូនប្រុសច្បងរបស់លោក ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រី គឺលោក ហ៊ុន ម៉ាណែត ថា ជាមនុស្សគ្មានសមត្ថភាព។
ក្រោយពីការបង្ហោះនិងចែកចាយវីដេអូនោះ មន្ត្រីគណបក្សប្រជាជនកម្ពុជា រួមទាំងប្រព័ន្ធផ្សព្វផ្សាយរបស់លោក ហ៊ុន សែន បានចេញសេចក្ដីថ្លែងការណ៍ប្រតិកម្ម ដោយចាត់ទុកថា ជាការជេរប្រមាថធ្ងន់ធ្ងរទៅលើអ្នកបន្តវេនបក្សកាន់អំណាច។ ក្នុងសេចក្ដីថ្លែងការណ៍ថ្កោលទោសក្រុមមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានចោទប្រកាន់អ្នករិះគន់ក្នុងវីដេអូនោះថា បានជេរប្រមាថ និងញុះញង់ដោយប្រើប្រាស់ឯកសណ្ឋានយោធាខុសច្បាប់។ ពួកគេថ្កោលទោសដាច់អហង្ការលើអ្នកដែលរិះគន់លោក ហ៊ុន ម៉ាណែត និងប្ដេជ្ញាប្ដឹងទៅតុលាការឱ្យចាប់បុគ្គលរូបនោះយកមកផ្ដន្ទាទោសតាមច្បាប់។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៤ មករា ថា ការជេរប្រមាថរបស់លោក ហ៊ុន សែន នៅលើវេទិកាសាធារណៈកន្លងមក បានផ្ដល់គំរូអាក្រក់ក្នុងឆាកនយោបាយ និងយុវជនជំនាន់ក្រោយ ដែលបណ្ដាលឱ្យសីលធម៌សង្គមខ្មែរធ្លាក់ចុះកាន់តែខ្លាំង។ លោកបន្តថា មន្ត្រីបក្សកាន់អំណាច និងអ្នកអនុវត្តច្បាប់ គួរមានវិធានការទៅលើលោក ហ៊ុន សែន ឱ្យដូចគ្នានឹងការប្រតិកម្មលើបុគ្គលដែលរិះគន់ លោក ហ៊ុន ណែត នោះ ដើម្បីធ្វើឱ្យមានភាពស្មើគ្នា និងលុបបំបាត់វប្បធម៌ជេរប្រមាថគ្មានសីលធម៌ក្នុងសង្គម។
លោក អ៊ុំ សំអាន៖ «យ៉ាងណាក៏ដោយ យើងមិនគាំទ្រឱ្យប្រើពាក្យអសុរោះ ឬជេរប្រទេចនោះទេ ទោះបីលោក ហ៊ុន សែន គាត់ប្រើពាក្យអសុរោះ ឬជេរប្រទេច ហើយយើងទៅយកតម្រាប់តាមលោក ហ៊ុន សែន នោះ យើងនឹងក្លាយទៅជាមនុស្សដែលគ្មានសីលធម៌ដូចលោក ហ៊ុន សែន ដែរ»។
ក្នុងវីដេអូឃ្លិបបង្ហាញថា ពលរដ្ឋខ្មែរកំពុងរស់នៅក្រៅប្រទេស ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិគឺលោក ឡុង សុគន្ធារៈ ក្នុងសំលៀកបំពាក់កងយោធពលខេមរភូមិន្ទ ផ្កាយ៣ បាននិយាយរិះគន់លោក ហ៊ុន ម៉ាណែត ថា ជាកូនប្រុសដែលមានអំណាចដោយសារឪពុក និងគ្មានសមត្ថភាពរកកិត្តិយស ឬកសាងស្នាដៃឱ្យគ្រួសារបានឡើយ។ លោក ឡុង សុគន្ធារៈ បានលើកឡើងថា សព្វថ្ងៃលោក ហ៊ុន សែន កំពុងត្រួសត្រាយផ្លូវនយោបាយ កម្ចាត់សំឡេងរិះគន់ និងបក្សប្រឆាំង ដើម្បីរក្សាតំណែងនាយករដ្ឋមន្ត្រីឱ្យកូនប្រុសច្បង ខណៈលោក ហ៊ុន ម៉ាណែត មិនដែលឃើញបញ្ចេញសមត្ថភាពឬស្នាដៃអ្វីឡើយ ក្រៅតែពីការសម្ដែងធ្វើល្អយកចិត្តពលរដ្ឋតាមមូលដ្ឋាន។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង លោក ហ៊ុន ម៉ាណែត និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៤ មករា។
ជាទូទៅសង្គ្រាមពាក្យសម្ដីរបស់អ្នកនយោបាយដោយប្រើពាក្យជេរប្រមាថនេះ មិនមែនសុទ្ធតែបង្កឡើងដោយភាគីអ្នកគាំទ្របក្សប្រឆាំងឡើយ។ ក្នុងនោះ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ជាប់ឈ្មោះថាជាមេដឹកនាំមួយរូប ដែលពូកែជេរប្រមាថ ដូចជាប្រើពាក្យ “អា ម៉ឹង” និងគំរាមកំហែង រហូតលោកជាប់ឈ្មោះជា “បុរសខ្លាំងនៅកម្ពុជា”។ ប៉ុន្តែខុសពីអ្នករិះគន់ នៅពេលជេរប្រមាទ ឬគំរាមទៅលើសមាជិកគណបក្សប្រឆាំងម្ដងៗ លោក ហ៊ុន សែន តែងតែទទួលបានស្នូរទះដៃ ពីអ្នកគាំទ្រអង្គុយពីមុខ និងមន្ត្រីហែហមនៅពីក្រោយខ្នងលោក ជាពិសេស សារព័ត៌មានដែលមានភក្ដីភាពជាមួយបក្សកាន់អំណាច តែងស្រង់សម្ដីលោកដើម្បីចុះផ្សាយផងដែរ។
ជុំវិញរឿងនេះ អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា អ្នកនយោបាយគួរតែគ្រប់រូប គួរតែធ្វើខ្លួនឱ្យមានភាពចាស់ទុំ ដោយប្រកាន់ខ្ជាប់នូវ សីលធម៌ និងគុណធម៌ ដើម្បីឱ្យស័ក្ដិសមជាមេដឹកនាំ ដែលប្រជាពលរដ្ឋផ្ញើសេចក្ដីទុកចិត្ត និងក្ដីសង្ឃឹម។ លោកយល់ឃើញថា អ្នកនយោបាយ គួរតែប្រើប្រាស់គោលនយោបាយគណបក្សខ្លួនដើម្បីប្រកួតប្រជែង ប្រសើរជាងវាយប្រហារជេរប្រមាថគ្នាជាសាធារណៈ ដែលធ្វើឱ្យតម្លៃសីលធម៌សង្គមធ្លាក់ចុះ និងក្លាយជាវប្បធម៌អាក្រក់សម្រាប់អ្នកនយោបាយជំនាន់ក្រោយ។
លោក ឯម សុវណ្ណារ៉ា៖ «ការវាយប្រហារគ្នា ការបង្ខូចបង្កាច់ នេះជាវប្បធម៌ទុច្ចរិត ជាទង្វើមិនស្មោះសត្រង់ទេ។ ខ្ញុំមិនគាំទ្រទេ»។
អ្នកតាមដាននយោបាយមើលឃើញថា
ទំនាស់ពាក្យសម្ដីរវាងគណបក្សប្រឆាំង ជាមួយនឹងគណបក្សកាន់អំណាច
តែងតែប្រឈមមុខដាក់គ្នានៅពេលស្ថានការនយោបាយតានតឹង
ហើយគណបក្សប្រឆាំងកាន់តែមានប្រជាប្រិយភាព។ ទោះយ៉ាងណា ពួកគេយល់ឃើញថា
មន្ត្រីមកពីគណបក្សប្រឆាំង និងអ្នកគាំទ្រ
តែងតែទទួលរងអំពើហិង្សាជាបន្តបន្ទាប់ រហូតដល់រងរបួសធ្ងន់
ធ្លាក់ខ្លួនពិការ និងខ្លះទៀតបាត់បង់ជីវិត
ក្រោយការបញ្ចេញមតិរិះគន់គណបក្សកាន់អំណាច។
ជាឧទាហរណ៍
ករណីឃាតកម្មលើយុវជនគណបក្សសង្គ្រោះជាតិខណ្ឌជ្រោយចង្វា
រាជធានីភ្នំពេញលោក ស៊ិន ខុន ដែលត្រូវជនមិនស្គាល់មុខមួយក្រុម
កាប់ជាច្រើនកាំបិតស្លាប់នៅនឹងកន្លែង កាលពីឆ្នាំ២០២១
នៅសង្កាត់ជ្រោយចង្វា ហើយរហូតមកទល់ពេលនេះ
អាជ្ញាធរមិនទាន់ចាប់ជនបង្កពិតប្រាកដយកមកផ្ដន្ទាទោសឡើយ។
មហាជនសង្ស័យថា ករណីឃាតកម្មនេះជាប់ព័ន្ធនឹងគំនុំនយោបាយ
ព្រោះកាលនៅមានជីវិត លោកតែងបញ្ចេញមតិរិះគន់រដ្ឋាភិបាល
និងភាពអយុត្តិធម៌សង្គមលើបណ្ដាញសង្គមហ្វេសប៊ុកជាហូរហែ
រហូតដល់ត្រូវបានគេគំរាមកំហែង
និងវាយឱ្យរបួសធ្ងន់ធ្ងរម្ដងរួចទៅហើយ៕
No comments:
Post a Comment