Friday, 10 February 2023

ក្រុមហ៊ុន​មេ​របស់​ណាហ្គាវើលដ៍​ចំណេញ​ជាង ១រយ​លាន​ដុល្លារ នៅ​ឆ្នាំ​២០២២


ដោយ យ៉ង ចាន់តារា
2023.02.09
ក្រុមហ៊ុន​មេ​របស់​ណាហ្គាវើលដ៍​ចំណេញ​ជាង ១រយ​លាន​ដុល្លារ នៅ​ឆ្នាំ​២០២២  
ទិដ្ឋភាព​អគារ​នៃ​កាស៊ីណូ ណាហ្គា វើលដ៍ (Naga World) នារាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ​២០២០។
Photo Provided

 

ក្រុមហ៊ុន​ណាហ្គាខប (NagaCorp) ដែល​ជា​ម្ចាស់ និង​ជា​ប្រតិបត្តិ​ករ​នៃ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (NagaWorld) នៅ​កម្ពុជា រាយការណ៍​ថា ក្នុង​ឆ្នាំ២០២២ ប្រាក់​ចំណូល​សរុប​នៃ​វិស័យ​ល្បែង​បាន​កើនឡើង ៩៩.% ដែល​មាន​ចំនួន​ដល់​ទៅ​ជិត ៤រយ សែសិបប្រាំមួយ (៤៤៥.) លាន​ដុល្លារ។ ក្នុង​នោះ ប្រាក់​ចំណេញ​សុទ្ធ​ដែល​ក្រុមហ៊ុន​ទទួល​បាន​មាន​ចំនួន​ជាង ១រយ​លាន​ដុល្លារ (១០៧.)។ នេះ​បើ​យោង​តាម​បទ​បង្ហាញ​របស់​ក្រុមហ៊ុន ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី ០៩ កុម្ភៈ ដោយ​គេហទំព័រ IAG ដែល​ជា​សារព័ត៌មាន​ឯកទេស​ខាង​ឧស្សាហកម្ម​កម្សាន្ត និង​ល្បែង​ស៊ីសង មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉ាកាវ (Macau) ប្រទេស​ចិន។

 

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​បន្ត​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទីផ្សារ​ផ្ដាច់មុខ​ក្នុង​ស្រុក​នៅ​កម្ពុជា ហើយ​ការ​ងើប​ឡើងវិញ​ជា​លំដាប់​នៃ​មុខ​ជំនួញ​នេះ ត្រូវ​បាន​គាំទ្រ​ដោយ​ការ​ស្ដារ​ឡើងវិញ​បន្តិច​ម្ដងៗ​នៃ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ការ​ចូល​ទៅ​ទស្សនា​អចលវត្ថុ​របស់​ក្រុមហ៊ុន ព្រមទាំង​ការ​បន្ធូរបន្ថយ​ការ​រឹត​បន្តឹង​លើ​ការ​ធ្វើ​ដំណើរ​នៅក្នុង​តំបន់។

ទោះបី​ជា​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ទទួល​បាន​ប្រាក់​ចំណេញ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ​ក្ដី ក៏​ក្រុមហ៊ុន​នេះ​បាន​ជាប់​ឈ្មោះ​ថា ជា​ក្រុមហ៊ុន​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ។ ក្រុមហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ជាង ១​ពាន់​នាក់​ពី​ការងារ ប្ដឹង​មេដឹកនាំ និង​សហជីព​ដាក់​ពន្ធនាគារ និង​មិន​ព្រម​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុម​បុគ្គលិក​ឡើយ ខណៈ​ពួកគាត់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​នៅ​មុខ​អគារ​ក្រុមហ៊ុន​អស់​រយៈ​ពេល​ជាង ១​ឆ្នាំ​មក​ហើយ៕

 

No comments: