Sunday, 19 February 2023

ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​កុំ​​ចាញ់​សម្លុត​បុគ្គល ឬ​បក្ស​នយោបាយ​ណាមួយ​ឡើយ


Khmer Circle: But, HM is not a fitting example of his own words, is he?

^^^
 
ដោយ ថា ថៃ
2023.02.18
ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​កុំ​​ចាញ់​សម្លុត​បុគ្គល ឬ​បក្ស​នយោបាយ​ណាមួយ​ឡើយ  
ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី ថ្វាយ​ព្រះរាជទាន​ដល់ពលរដ្ឋ កាលពីថ្ងៃទី៦ កុម្ភៈ ២០២៣។
រូប៖ គេហទំព័រ norodomsihamoni.org

 

ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​តំណាងរាស្ត្រ នីតិកាល​ទី៧ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត ទៅ​តាម​សតិសម្បជញ្ញៈ ជ្រើសរើស​បេក្ខជន ឬ​​គណបក្ស​​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។

ព្រះរាជសារ​របស់​ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី កាល​ពី​ថ្ងៃទី៨ កុម្ភៈ បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់ ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣។

ព្រះអង្គ​មាន​បន្ទូល​ថា ការ​បោះឆ្នោត​ជ្រើសរើស​​រើស​តំណាងរាស្ត្រ នីតិកាល​ទី៧ នេះ គឺ​ជា​ការ​បោះឆ្នោត​ជា​ទូទៅ ជា​សាកល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្រប​តាម​គោល​ការណ៍ លទ្ធិ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។ ព្រះអង្គ​សង្កត់​ធ្ងន់​ដោយ​ស្នើ​ដល់​ពលរដ្ឋ​សុំ​កុំ​ឲ្យ​​ព្រួយ​បារម្ភ ពី​ការ​គាបសង្កត់ គំរាម​កំហែង ឬ​សំឡុត​ពី​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ៕

election_message.JPG
ព្រះរាជសារ​របស់​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្ដេច នរោត្ដម សីហមុនី កាល​ពី​ថ្ងៃទី៨ កុម្ភៈ ២០២៣។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

 

2 comments:

Anonymous said...

King Sihamoni must enforce his message to the NEC.

Anonymous said...

It's good to see that he's not hiding from Hun Sen anymore. Don't be a coward king. Be a man and a good gay man.